នៅក្នុងកម្មវិធីប្រគំតន្រ្តីមួយពិធីការិនី ប៉ែន ស្រីពេជ្រ បានទម្លាយថាតារាចម្រៀង សុគន្ធ និសា នឹងចេញទៅស្រុកក្រៅបន្ទាប់ពីបំពេញបេកសកម្មរួចនៅក្នុងកម្មវិធីប្រលងចម្រៀងកុមារ Cambodian Idol Idol Junior រដូវកាលទី២ និងឃ្លាការងារសិល្បៈនៅសល់មួយចំនួនទៀត។ ការបង្ហើបដំណឹងដែលអ្នកនាង សុគន្ធ និសា សម្រាកពីអាជីពសិល្បៈនេះក៏ធ្វើឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយផងដែរ ខណៈអ្នកមួយចំនួនលើកឡើងថាតារាចម្រៀងរូបនេះទំនងត្រៀមខ្លួនពរពោះ។
គិតមកទល់ពេលនេះមានរយៈពេលជាង៥ឆ្នាំមកហើយដែលអ្នកនាង សុគន្ធ និសា សាងគ្រួសារជាមួយលោក ចៅ សម្បត្តិ ហៅ សាំបា អាណិកជនខ្មែរ-អាម៉េរិក ដែលជាអ្នកជំនួញមួយរូប។ ទោះបីជាកន្លងមកអ្នកទាំងពីរពុំសូវទៅណាមកណាជាមួយគ្នាញឹកញាប់ ឬបង្ហោះរូបផ្អែមល្ហែមជាមួយគ្នាច្រើនដូចគូស្នេហ៍ឯទៀតក្តីប៉ុន្តែចំណងស្នេហ៍ពួកគេនៅតែល្អដូចដើម។ ក្រោយពីរៀបអាពាហ៍ពិពាហ៍រួចកាលពីចុងឆ្នាំ២០១៧ មកទល់ពេលនេះអ្នកទាំងពីរពុំទាន់មានតំណក់ឈាមរួមគ្នានោះទេ ខណៈងាកទៅកាន់ការងារសិល្បៈរបស់ សុគន្ធ និសា ហាក់មានភាពមមាញឹកច្រើន។
ទោះបីជាយ៉ាងនេះក្តីកាលពីពេលថ្មីៗនេះនៅក្នុងវិធីប្រគំតន្រ្តីមួយ ពិធីការិនី ប៉ែន ស្រីពេជ្រ បានបង្ហើបប្រាប់ថា សុគន្ធ និសា នឹងឃ្លាតឆ្ងាយពីអាជីពសិល្បៈទៅក្រៅស្រុកបន្ទាប់ពីបញ្ចប់បេសកម្មជាគណៈកម្មការ Cambodian Idol Idol Junior រដូវកាលទី២ ហើយតារាចម្រៀងសំឡេងស្រទន់រូបនេះផ្ទាល់ក៏ទទួលស្គាល់ថាជាការពិតផងដែរ។ បើតាមការបង្ហើបដំណឹងនៅព្រឹកថ្ងៃទី៥ សីហា នេះ ប៉ែន ស្រីពេជ្រ ថា សុគន្ធ និសា មានដំណើរកម្សាន្តទៅប្រទេសក្រៅ ដោយវេលានៃការឈប់សម្រាករបស់តារាចម្រៀងរូបនេះមានរយៈពេលយូរឬឆាប់ប៉ុណ្ណានោះទេ។
ជាមួយការដកឃ្លានៃអាជីពសិល្បៈរបស់តារាចម្រៀងក្នុងទ្រនំហង្សមាសរូបនេះដែរ ក៏ត្រូវហ្វេនៗថា សុគន្ធ និសា អាចត្រៀមខ្លួនពរពោះកូនដំបូងជាមួយស្វាមីផងដែរព្រោះអ្នកទាំងពីររៀបការយូរឆ្នាំមកហើយពុំទាន់មាននៅឡើយទេ ខណៈមិត្តរួមអាជីពផ្សេងទៀតសុទ្ធតែមានកូនអស់ហើយ៕










