បរទេស៖ ការរញ្ជួយដីមិនធម្មតាមួយបានបំផ្លាញភូមិនៅជ្រលងភ្នំ Rhône ក្នុងប្រទេសបារាំង ដែលជំរុញឱ្យអ្នកវិទ្យាសាស្ត្រស្វែងរកការពន្យល់បន្ថែម។
យោងតាមប្រភពព័ត៌មាន IFL Science ដែលបានរាយការណ៍នៅថ្ងៃទី ៤ ខែសីហា ថា ខណៈពេលដែលគ្មាននរណាម្នាក់ត្រូវបានរងរបួសនៅក្នុងព្រឹត្តិការណ៍នេះក៏ដោយ ឥទ្ធិពលនៃការរញ្ជួយដីគឺមានទំហំធំខ្លាំងណាស់ ដែលវាអាចមកពីផលប៉ះពាល់របស់មនុស្សលើអាកាសធាតុនឹងអាចមានផលវិបាកដោយប្រយោលលើសពីការរំពឹងទុក។Our Guide To Cotes Du Rhone Wine | Wine Affairs

ជាទូទៅការរញ្ជួយដីភាគច្រើនកើតឡើងនៅតាមបណ្តោយព្រំដែននៃបន្ទះ tectonic។ ហេតុនេះ នៅពេលដែលការរញ្ជួយដីមានទ្រង់ទ្រាយធំខ្លាំង វានឹងបណ្តាលឱ្យមានការខូចខាតនៅខាងក្នុងបន្ទះ tectonic។ ទោះជាយ៉ាងណាក៏ដោយ អ្នកភូគព្ភវិទូមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នៃការរញ្ជួយដីនេះ ដែលវាស្រាប់តែកើតឡើងជាលើកដំបូងក្នុងតំបន់ដែលគ្មានបន្ទះ tectonic ទៅវិញ។Evidence for rainfall-triggered seismicity in intraplate domain at the  earthquake of 11 November 2019 in France

ក្រុមអ្នកវិទ្យាសាស្ត្រនៅ French Geological Survey បានសាងសង់គំរូភូគព្ភសាស្ត្រ 3D នៃតំបន់ជុំវិញការរញ្ជួយដី និងរួមបញ្ចូលថ្មដែលមានអាយុកាលតាំងពីឆ្នាំ ១៨៥០។ ពួកគេបានរកឃើញថាសម្ពាធទឹកក្នុងតំបន់នេះគឺខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំមុនការរញ្ជួយដីឈានដល់ ១ លានប៉ាស្កាល់នៅជម្រៅ ១.២ គីឡូម៉ែត្រខាងក្រោមដីនៅជិតចំណុចដែលខ្សែបន្ទាត់ទាំងពីរប្រសព្វគ្នា។ ក្រុមការងារប៉ាន់ប្រមាណថាសម្ពាធដែលបង្កើតឡើងដោយទឹកគឺធំជាងសម្ពាធដែលបញ្ចេញពីការជីកយករ៉ែ ២.៥ ដងឯណោះដែលវាគ្រប់គ្រាន់ដើម្បីបង្កឱ្យមានកំហុសរាក់នៅក្នុងតំបន់។1 injured, buildings damaged in France earthquake

ដូចនេះ ការរញ្ជួយដីអាចមកពីបញ្ហាទាំងនេះដែលវាកើតឡើងនៅជម្រៅប្រហែល ១ គីឡូម៉ែត្រ នឹងបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ សម្ពាធដែលបង្កើតឡើងដោយការទាញយកប្រេង និងឧស្ម័ន ជាពិសេសការបញ្ចេញទឹកសំណល់ជាបន្តបន្ទាប់ ក៏ត្រូវបានកើតឡើងនៅក្នុងតំបន់ជាច្រើននៃពិភពលោកផងដែរ៕ Where you are most likely to get hit by an earthquake in France - The Localប្រភព៖vnexpress