ការស្រាវជ្រាវបង្ហាញថា មនុស្សនឹងមានអាយុវែងរហូតដល់១២០ឆ្នាំ
ប្រទេសស៊ុយអែត ៖ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Malardalen ប្រទេសស៊ុយអែតបានលើកឡើងថា អាយុរបស់មនុស្សអាចនឹងកើនឡើងដល់១២០ឆ្នាំ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ ដោយសារបច្ចេកវិទ្យាកាន់តែទំនើបដូចជា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងការបំពាក់នូវឧបករណ៍ទំនើបងាយស្រួលទំនាក់ទំនងជាមួយគ្រូពេទ្យ ។
Ignat Kulkov ជាអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Malardalen លើកឡើងថា គេសង្ឃឹមថា ក្នុងរយៈពេលប្រមាណ៥០ឆ្នាំទៀត មនុស្សយើងនឹងមានអាយុវែងជាងមុន ដូចជា ពលរដ្ឋរស់នៅក្នុងប្រទេសអភិវឌ្ឍន៍រួចហើយ ពួកគេនឹងមានអាយុចាប់ពី១០០ឆ្នាំ ទៅ១២០ឆ្នាំ ។ ក្រុមអ្នកមានអាយុច្រើននឹងមានសុខភាពរឹងមាំ ដូចគ្នានឹងអ្នកមានអាយុ៤០ឆ្នាំដែរ ។ ហេតុនេះ អាយុរបស់មនុស្សនឹងវែងជាងមុន ដោយសារបច្ចេកវិទ្យាបានរីកចម្រើនយ៉ាងឆាប់រហ័ស ។
អ្នកស្រាវជ្រាវរូបនេះបន្តថា មនុស្សកាន់តែច្រើននឹងពាក់ឧបករណ៍ឆ្លាតវៃដើម្បីតាមដានសុខភាពពួកគេ ដែលឧបករណ៍ទាំងនេះងាយស្រួលទំនាក់ទំនងជាមួយគ្រូពេទ្យ និងមន្ទីរពេទ្យ ។ ពេលខ្លះ ឧបករណ៍ចាប់សញ្ញាបានបញ្ចូលទៅក្នុងខ្លួន ហើយវានឹងជួយឱ្យគ្រូពេទ្យអាចណែនាំពីរបៀបរស់នៅ ឬទម្លាប់ចាស់ៗដើម្បីឱ្យពួកគេមានសុខភាពល្អ និងអាយុកាន់តែវែង ។
ក្រៅពីនេះ ភាពរីកចម្រើនក្នុងផ្នែកផ្សេងៗនឹងរួមចំណែកដល់ការលើកកម្ពស់អាយុកាន់តែវែងរបស់មនុស្សផងដែរ ។ ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមក បានធ្វើឱ្យមនុស្សយើងអាចរៀនសូត្រពីរបៀបតាមដានមេរោគផ្សេងៗយ៉ាងមានប្រសិទ្ធភាពខ្លាំងឡើង ។ លើសពីនេះ បញ្ញាសិប្បនិម្មិតត្រូវបានគេប្រើប្រាស់សម្រាប់វិនិច្ឆ័យជំងឺនានាកាន់តែឆាប់រហ័សជាងមុន និងអភិវឌ្ឍន៍វិធីព្យាបាលជំងឺបែបទំនើប រួមទាំងឱសថផ្ទាល់ខ្លួន (Personalized medicine) ដែលរួមចំណែកលើកកម្ពស់សុខភាព ។
ទោះយ៉ាងណា អ្នកស្រាវជ្រាវរូបនេះឱ្យដឹងថា វាក៏មានបញ្ហាប្រឈមថ្មីៗផងដែរដូចជា បម្រែបម្រួលអាកាសធាតុនឹងធ្វើឱ្យប៉ះពាល់ខ្លាំងបំផុតដល់ប្រព័ន្ធការថែទាំសុខភាព និងការរស់នៅ ។ ដូច្នេះ យើងមិនចាំបាច់រង់ចាំដល់ពេលអនាគតទេ ប៉ុន្តែវាបានកើតឡើងរួចហើយនាពេលបច្ចុប្បន្ន ។
ការអះអាងរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Malardalen គឺបានមកពីការស្រាវជ្រាវរួមគ្នាជាមួយក្រុមអ្នកស្រាវជ្រាវប្រចាំសាកលវិទ្យាល័យផ្សេងៗនៅប្រទេសហ្វាំងឡង់ បារាំង និងអង់គ្លេស ហើយការស្រាវជ្រាវនេះបានផ្សព្វផ្សាយនៅលើទស្សនាវដ្តីវិទ្យាសាស្ត្រអនាគត (Futures) ៕ ប្រភព ៖ Mono News


Counterpoint Research បានអត្ថាធិប្បាយថា កំណើនរបស់ក្រុមហ៊ុន Huawei កើតចេញពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ខ្លួនក្នុងការចេញលក់ផលិតផលនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ។ ការប្រើប្រាស់រូបភាពម៉ាកយីហោដែលមានរយៈពេលយូរ ជាពិសេសនៅតាមទីក្រុងធំៗ ក៏ដូចជាការដោះស្រាយបញ្ហាកង្វះផលិតផល ការលក់របស់ក្រុមហ៊ុន Huawei បានកើនឡើង។
បច្ចុប្បន្ន នៅក្នុងទីផ្សារប្រទេសចិន មានតែក្រុមហ៊ុន Huawei, Vivo និង Apple ប៉ុណ្ណោះដែលបានកើនឡើង។ ក្រុមហ៊ុន Huawei បានឈរនៅលំដាប់ទី ១ ជាមួយនឹង ២១% រីឯ Apple តែឯងវិញស្ថិតក្នុងចំណាត់ថ្នាក់ទី ២ ជាមួយនឹងចំណែកទីផ្សារ ១៧.២% ។ ខណៈពេលដែលក្រុមហ៊ុន Vivo ស្ថិតនៅចំណាត់ថ្នាក់ទី ៣ ដែលមាន ១៤% Oppo និង Xiaomi ក៏បានរួមចំណែកទីផ្សារចំនួន ៨% និង ៩% រៀងៗខ្លួន ដោយឈរនៅលំដាប់ទី ៤ និងទី ៥ ក្នុងទីផ្សាររបស់ប្រទេសចិន៕ ប្រភព៖vnexpress


ប្រភព ៖ Mono News


ជាការឆ្លើយតបទៅនឹងរបាយការណ៍នេះ ភ្នាក់ងារផ្លូវការរបស់ JISOO និងខាងផលិតកម្ម FN Entertainment របស់លោក Ahn Bo Hyun បានបញ្ជាក់ថា “ពួកគេពិតជាបានទាក់ទងគ្នាពិតប្រាកដមែន” ហើយភ្នាក់ងារផ្លូវការរបស់អ្នកទាំងពីរក៏បានបន្ថែមទៀតថា “ពួកយើងអរគុណនឹងសង្ឃឹមថាអ្នកទាំងអស់គ្នាសម្លឹងមើលពួកគាត់ដោយភាពកក់ក្តៅ”។
គួរបញ្ជាក់ដែរថា JISOO គឺជាតារា K-pop ដ៏ល្បីទូទាំងពិភពលោក និងជាសមាជិកក្រុម BLACKPINK ដែលស្ថិតនៅក្រោមផលិតកម្ម YG។ រីឯលោក Ahn Bo Hyun វិញគឺជាតារាសម្តែងដ៏ល្បីប្រចាំកូរ៉េខាងត្បូង ដែលលោកស្ថិតនៅក្រោមផលិតកម្ម FN Entertainment ។ Ahn Bo Hyun គឺជាតួឯកប្រុសក្នុងរឿង See You In My Life, Yumi’s Cells, MY NAME, Her Private Life…នឹងជាច្រើនរឿងទៀត៕


















.png)



