Home Blog Page 1567

មហាជនកំពុងកើតក្តីខឹងសម្បារទៅតារាកំប្លែង និងជា YouTuber ម៉ាឡេស៊ី Uncle Roger ថាម្ហូបខ្មែរនិងឡាវជាម្ហូបកាកសំណល់ពីថៃ

0

ថ្មីៗនេះមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមកំពុងកើតក្តីខឹងសម្បារយ៉ាងខ្លាំងទៅលើតារាកំប្លែង និងជា YouTuber ជនជាតិម៉ាឡេស៊ីមានឈ្មោះថា Nigel Ng ឬត្រូវបានគេស្គាល់ថា Uncle Roger បានបណ្តុះបង្អាប់និងប្រើពាក្យមិនសមរម្យយ៉ាងខ្លាំងមកលើម្ហូបរបស់កម្ពុជា និងឡាវថា គ្រាន់តែជាម្ហូបកាកសំណល់ពីថៃប៉ុណ្ណោះ។Nigel Ng shares on not retiring 'Uncle Roger' just yet

តារាកំប្លែង និងជា YouTuber ជនជាតិម៉ាឡេស៊ីមានឈ្មោះ Nigel Ng ហៅ Uncle Roger ហើយត្រូវបានគេស្គាល់ថាជាបុគ្គលល្បីឈ្មោះមួយរូបនៅលើឆាណែលយូធូបរបស់លោកមានអ្នកចុច Subscriber រហូតជាង៨លាន លើហ្វេកប៊ុកមានជាង៣លាននាក់ និងនៅលើទិកតុកមានរហូតដល់ជាង១០លាននាក់។ បច្ចុប្បន្នបុរសម្នាក់នេះមានវ័យ៣២ឆ្នាំ និងមានប្រវត្តិបញ្ចប់ការសិក្សានៅក្នុង២០១៤ ជំនាញវិស្វកម្ម និងជំនាញផ្នែកទស្សនវិជ្ជានៅសាកលវិទ្យាល័យ Northwestern សហរដ្ឋអាម៉េរិក។Nigel Ng review – comedy's viral sensation undercooks his live show |  Comedy | The Guardian

អ្វីកាន់តែក្តៅងំក្នុងចិត្តប្រជាពលរដ្ឋខ្មែរ និងបានខឹងសម្បារទៅលើ YouTuber រូបនេះនោះគឺ Uncle Roger បានបង្ហោះវីដេអូមួយនៅលើឆាណែលយូធូបរបស់គេកាលពីថ្ងៃទី៣០ ខែកក្កដា ដើម្បីអបអរការទទួលបានចំនួន 8M SUBSCRIBER ប៉ុន្តែបែរជាបុរសម្នាក់នេះបានប្រើពាក្យមិនសមរម្យទាល់តែសោះមកលើម្ហូបខ្មែរ ដោយរូបគេបាននិយាយថា ម្ហូបខ្មែរនិងឡាវមិនឆ្ងាញ់ទេគ្រាន់ជាម្ហូបកាកសំណល់ពីថៃប៉ុណ្ណោះ។Nigel Ng Tickets, Tour & Concert Information | Live Nation UK

បន្ទាប់ពីបុគ្គលខាងលើនេះប្រើពាក្យមិនសមរម្យ មើលស្រាលម្ហូបខ្មែរដូចនេះហើយអ្នកលេងបណ្តាញសង្គមកម្ពុជាមិនត្រឹមតែផ្ទុះកំហឹងកើតក្តីខឹងសម្បារនោះទេតែក៏ទាមទារឱ្យ Uncle Roger សូមទោសប្រជាជនខ្មែរផងដែរចំពោះពាក្យសម្តីរបស់គេ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃខែឧសភា កន្លងទៅនេះ Uncle Roger ក៏ត្រូវបានគេបិទមិនឱ្យប្រើគណនីបណ្តាញសង្គមចិន Weibo ផងដែរបន្ទាប់ពីលោកបាននិយាយលេងសើច ចំអកឱ្យរដ្ឋាភិបាលចិន ហើយលោកក៏ប្រឈមនឹងរដ្ឋាភិបាលចិនតាមចាប់ខ្លួនផងដែរ៕

ប្រាសាទបុរាណទាំង ៥ ដែលធំជាងគេនិងចំណាស់បំផុតនៅអាស៊ីអាគ្នេយ៍

0

អាស៊ីអាគ្នេយ៍គឺជាតំបន់មួយដែលមានបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តនៃប្រាសាទបុរាណជាច្រើនកន្លែង បូករួមទាំងទេសភាព សាសនា និមិត្តរូបនៃវប្បធម៌ និងស្ថាបត្យកម្មក្នុងតំបន់ផងដែរ។ ដូច្នេះហើយខាងក្រោមនេះគឺជាប្រាសាទបុរាណទាំង ៥ ដែលធំជាងគេនិងចំណាស់បំផុតនៅអាស៊ីអាគ្នេយ៍៖

១.ប្រាសាទបូរ៉ូប៊ូឌួ(Borobudur)៖ ប្រាសាទពុទ្ធសាសនានេះស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលត្រូវបានគេចាត់ទុកថាធំជាងគេនិងចំណាស់បំផុតនៅអាស៊ីអាគ្នេយ៍។ ប្រាសាទបូរ៉ូប៊ូឌួត្រូវបានសាងសង់ក្នុងសតវត្សទី ៩ នៃគ.ស និងជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។9 Ideas to Make Your Trip to Borobudur More Memorable - Indonesia Travel

២.ប្រាសាទអង្គរវត្ត(Angkor Wat)៖ ប្រាសាទដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោកនេះ ស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានសាងសង់ឡើងក្នុងសតវត្សទី ១២។ ប្រាសាទអង្គរវត្តត្រូវបានគេចាត់ទុកថា ជាសមិទ្ធិផលស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយនៃអរិយធម៌ខ្មែរ ហើយល្បីល្បាញខាងចម្លាក់ដ៏ប្រណិត និងប៉មដ៏ប្រណិត។Angkor Wat – Smarthistory

៣.ប្រាសាទឆៃវឌ្ឍនារាម(Chaiwatthanaram)៖ ប្រាសាទពុទ្ធសាសនារបស់ប្រទេសថៃ ត្រូវបានសាងសង់ឡើងក្នុងសតវត្សទី ១៧ នឹងត្រូវបានចាត់ទុកថាជាប្រាសាទដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។Wat Chaiwatthanaram - Wikipedia

៤.ប្រាសាទបាកាន(Bagan)៖ ប្រាសាទដែលមានវត្តអារាមរាប់ពាន់នេះ ស្ថិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយត្រូវបានសាងសង់ឡើងក្នុងសតវត្សទី ១១ និងទី ១២។ ប្រាសាទបាកានធ្លាប់ជារាជធានីនៃអាណាចក្រភូមាទីមួយ ហើយត្រូវបានគេចាត់ទុកថាជាកន្លែងបុរាណវត្ថុដ៏អស្ចារ្យបំផុតមួយនៅអាស៊ីអាគ្នេយ៍។Thousands of Buddhist temples filled this sacred skyline

៥.ប្រាសាទហ៊ូ(Huế)៖ ប្រាសាទហ៊ូស្ថិតនៅក្នុងប្រទេសវៀតណាម គឺជាអតីតរាជធានីរបស់ចក្រភពវៀតណាម ហើយក៏ជាជម្រកនៃអគារ និងសំណង់បុរាណជាច្រើនផងដែរ។ ប្រាសាទហ៊ូត្រូវបានសាងសង់នៅដើមសតវត្សទី ១៩ និងជាបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕7 Special Temples from Hue's Imperial Era - Sailingstone Travel

ក្រុម ប៉ូឡារិច ត្រៀមតំណាងកម្ពុជាចូលរួមព្រឹត្តិការណ៍មួយនៅប្រទេសសឹង្ហបុរីនាខែតុលា

0

ក្រុមចម្រៀង ប៉ូឡារិច (POLARIX) ដែលមានសមាជិកពីររូបគឺ នរិទ្ធ និង ជូវី ត្រៀមតំណាងប្រទេសកម្ពុជាចូលរួមនៅក្នុងកម្មវិធីមហោស្រពតន្ត្រី AXEAN FESTIVAL 2023 នៅប្រទេសសឹង្ហបុរី នាថ្ងៃទី ២៨ និង ២៩ ខែតុលា។ នេះបើតាមផេកផ្លូវការរបស់ផលិតកម្មបារមីបញ្ជាក់នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។No photo description available.

ផលិតកម្មបារមីបានឱ្យដឹងថា «អបអរសាទរ “POLARIX” ដែលក្លាយជាសិល្បករតំណាងឱ្យប្រទេសកម្ពុជា ចូលរួមសម្តែងនៅក្នុងកម្មវិធីមហោស្រពតន្ត្រី AXEAN FESTIVAL 2023 នៅប្រទេសសិង្ហបុរីនាថ្ងៃទី ២៨ និង ២៩ តុលា ២០២៣ នេះ ។ នេះជារឿងគួរឱ្យរំភើបបំផុតសម្រាប់វិស័យតន្ត្រីរបស់ពួកយើង ដែលមានសិល្បករពោរពេញដោយសមត្ថភាពជាច្រើនរូបមានឱកាសបានចេញទៅសម្តែងក្រៅស្រុក »។May be an image of 2 people and eyewear

គួរបញ្ជាក់ផងដែរថាមហោស្រព AXEAN គឺជាមហោស្រពតន្ត្រីក្នុងស្រុកដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលនាំតន្ត្រីអាស៊ីអាគ្នេយ៍ទៅកាន់ឆាកពិភពលោក។មហោស្រពខាងលើនេះជាការបង្កើតថ្មី ដែលពីមុនត្រូវបានគេស្គាល់ថាជាកម្មវិធីមហោស្រព ASEAN Music Showcase Festival ដែល វណ្ណដា បានចូលរួមកាលពីឆ្នាំ២០២២ ខណៈពេលនេះក្រុម ប៉ូឡារិច នឹងត្រៀមតំណាងកម្ពុជាវិញម្តងចូលរួមជាមួយសិល្បករផ្សេងទៀតសរុបចំនួន២៩នាក់។No photo description available.

មហោស្រពខាងលើនេះ គ្រោងនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសិល្បៈ Goodman ហើយអាចចូលរួមទស្សនាដោយឥតគិតថ្លៃ ប៉ុន្តែត្រូវបានលើកទឹកចិត្តឱ្យអ្នកចូលរួមបរិច្ចាគដើម្បីជាទុនជួយគាំទ្រតន្ត្រីករ និងសិល្បករ៕

ភ្ញៀវទេសចរនៅតំបន់ទឹកជ្រោះមួយនៃប្រទេសថៃរត់សឹងមិនទាន់ដោយសាររឿងមួយនេះ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ភ្ញៀវទេសចរជាច្រើននាក់បានមកលេងទឹកជ្រោះ Tham Phra នៅស្រុកសេកា ខេត្តបឹងកាន ប្រទេសថៃ យ៉ាងសប្បាយរីករាយជាមួយបរិយាកាសមានភ្លៀងធ្លាក់ ។ ក្រោយមក ភ្លៀងក៏ចាប់ផ្តើមធ្លាក់ខ្លាំងឡើងៗ រហូតដល់អាជ្ញាធរដែនជម្រកសត្វព្រៃ បានចេញមកប្រកាសដាស់តឿនទៅកាន់ភ្ញៀវទេសចរឱ្យផ្អាកការលេងទឹក និងប្រមូលសម្ភារៈចេញពីភ្នំភូវួ ព្រោះបារម្ភថា ភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទឹកហូរពីតំបន់ព្រៃភ្នំ និងបណ្តាលឱ្យកើតគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ។น้ำตกถ้ำพระ น้ำป่า

ក្រោយពីអាជ្ញាធរប្រកាសឱ្យភ្ញៀវទេសចរផ្អាកលេងទឹកមិនទាន់ផុតពីមាត់ផង ស្រាប់តែទឹកបានហូរពីលើភ្នំភូវួ ពិតមែន ។ គេសង្កេតឃើញថា ទឹកដ៏ច្រើនមហាសាលបានហូរធ្លាក់ពីលើភ្នំមកលើបរិវេណទឹកជ្រោះ Tham Phra រហូតធ្វើឱ្យភ្ញៀវទេសចរជាច្រើននាក់រត់ទៅកាន់ទីខ្ពស់ដើម្បីយករួចខ្លួន ខណៈភ្ញៀវទេសចរខ្លះទៀតជាប់នៅលើថ្មកណ្តាលទឹកជ្រោះ ។น้ำตกถ้ำพระ น้ำป่า

អាជ្ញាធរបានប្រកាសឱ្យភ្ញៀវទេសចរទាំងអស់ស្វែងរកទីកន្លែងខ្ពស់ ហើយអាជ្ញាធរក៏ប្រញាប់ជួយសង្គ្រោះមនុស្សខ្លះទៀតឱ្យចុះពីលើភ្នំភូវួ ផងដែរ ។ រហូតដល់ជិតពេលព្រលប់ ទឹកក៏ចាប់ផ្តើមស្រកចុះ ទើបគេអាចជួយសង្គ្រោះភ្ញៀវទេសចរដែលជាប់លើថ្មនៅកណ្តាលទឹកជ្រោះបាន ។ ក្រោយមក អាជ្ញាធរក៏បញ្ជាបិទការលេងទឹកជ្រោះ Tham Phra ភ្លាមៗ ហើយគ្មានភ្ញៀវទេសចរណាម្នាក់រងរបួស និងស្លា.ប់ទេ ។น้ำตกถ้ำพระ น้ำป่า

ក្រោយកើតហេតុ លោក Witsanu Phumpha ប្រធានដែនជម្រកសត្វព្រៃភូវួ បានណែនាំឱ្យមន្ត្រីប៉ាន់ស្មានស្ថានការណ៍ថា បើមេឃនៅតែភ្លៀង ហើយមានទឹកហូរពីលើភ្នំបន្តទៀត គឺត្រូវតែបិទតំបន់ទឹកជ្រោះនេះសិន ហើយរង់ចាំឱ្យទឹកមានសភាពធម្មតាវិញ ទើបអនុញ្ញាតឱ្យភ្ញៀវទេសចរមកកម្សាន្តឡើងវិញ ៕ ប្រភព ៖ amarin news

សូមបង្កើនការប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងព្រែកត្នោត​ អាចនឹងហក់ឡើងខ្ពស់

0

អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីគេចចេញពីគ្រោះទឹកជំនន់ពីខេត្តកំពង់ស្ពឺ ហូរចូលក្នុងស្ទឹងព្រែកត្នោត នេះបើយោងតាមលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ។

កម្លាំងប្រជាការពារភូមិ ប៉ាវសម្រាប់ទប់ទឹក និងសម្ភារៈផ្សេងៗទៀតជាដើម។ ក្នុងករណីអាជ្ញាធរសង្កាត់មិនអាចគ្រប់គ្រងស្ថានការណ៍បាន នឹងរាយការណ៍ទៅថ្នាក់លើដើម្បីជួយអន្តរគមន៍។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រទេសកម្ពុជា បានរងឥទ្ធិពលព្យុះទី៥ ឈ្មោះដុកស៊ូរី បង្កឱ្យមានភ្លៀងធ្លាក់នៅស្ទើរទូទាំងប្រទេស ក្នុងនោះក៏មានខេត្តកំពង់ស្ពឺផងដែរ។

មិនតែប៉ុណ្ណោះ ទឹកជំនន់នៅខេត្តកំពង់ស្ពឺហូរចូលស្ទឹកព្រែកត្នោត អាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយសណ្ដរស្ទឹង។ យ៉ាងណាក្តី គិតមកដល់ពេលនេះ ទឹកស្ទឹកព្រែកត្នោត មិនទាន់ឡើងខ្លាំងក្លាយជាជំនន់នោះទេ៕No photo description available.

 

ថៅកែទាហានស៊ីឈ្នួលរុស្ស៊ី អបអររដ្ឋ.ប្រហា.រយោ.ធានៅនីហ្សេ ចំពេលពិភពលោកថ្កោលទោស

0

រដ្ឋធានីកៀវ៖ ស្របពេលបណ្ដាសហគមន៍អន្ដរជាតិ កំពុងតែថ្កោលទោស ចំពោះអំពើរដ្ឋប្រហារយោធា នៅក្នុងប្រទេសនីហ្សេ (Niger) កាលពីសប្ដាហ៍មុននោះ បែរជាលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group បានសាទរ ចំពោះសកម្មភាពខុសច្បាប់ទៅវិញ ដោយចាត់ទុក ថា នេះជាការផ្លាស់ប្តូរឆ្ពោះទៅរកឯករាជភាព ផ្ដាច់ចេញពីលោកខាងលិច ប៉ុន្ដែមន្រ្ដីជាន់ខ្ពស់អ៊ុយក្រែន អះអាង ថា រុស្ស៊ី ជាអ្នកទទួលខុសត្រូវ ចំពោះអំពើបះបោរនេះ។Prigozhin asks prosecutors to probe 'crime' by top Russian defence  officials | Reuters

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២ ខែសីហា ថា មន្រ្ដីជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន បានចោទប្រកាន់ដល់រដ្ឋាភិបាលក្រុងមូស្គូ ពីការរៀបចំអំពើរដ្ឋប្រហារយោធា នៅក្នុងប្រទេសនីហ្សេ។ ការចោទប្រកាន់នេះ បានសំដៅលើការជាប់ពាក់ព័ន្ធ ជា យុទ្ធសាស្ត្រស្តង់ដាររបស់រុស្ស៊ី។

លោក ម៉ូហាមេដ បាហ្ស៊ូម (Mohamed Bazoum) ប្រធានាធិបតីនីហ្សេ និង រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់គាត់ កាលពីថ្ងៃពុធ ទី២៦ ខែកក្កដា ត្រូវបានបណ្ដេញចេញពីអំណាច ដោយមេដឹកនាំយោធា នៅក្នុងរដ្ឋប្រហារលើកទី៧ ដែលប្រទេសត្រូវបានមើលឃើញ រយៈពេលតិចជាង៣ឆ្នាំ។Niger: President Mohamed Bazoum detained by the presidential guard |  Euronews

លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានអះអាង ថា រុស្ស៊ី ជាអ្នកនៅពីក្រោយការរឹបអូសអំណាចដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។

លោកទីប្រឹក្សា ប្រធានាធិបតីអ៊ុយក្រែន បានសរសេរ ថា «ឥឡូវនេះ វាកាន់តែច្បាស់ណាស់ ថា រុស្ស៊ី នៅពីក្រោយអ្វីដែលគេហៅថា ជា«រដ្ឋប្រហារយោធា» នៅក្នុងប្រទេសនីហ្សេ (Niger)។ សកម្មភាពទាំងនេះ ជាយុទ្ធសាស្ត្រស្ដង់ដាររបស់រុស្ស៊ី សម្រាប់បង្វែរការយកចិត្តទុកដាក់ទៅលើស្ថានការណ៍នេះ ហើយចាប់យកពេលវេលា និង ពង្រីកជម្លោះបន្ថែមទៀត»។West African Leaders Threaten Force Against Niger Plotters - WSJ

លោក មីខៃឡូ ប៉ូដូលយ៉ាក បានបន្ថែម ថា «រុស្ស៊ី មានសេណារីយ៉ូជាសកល សម្រាប់បង្កអស្ថិរភាព ដើម្បីធ្វើឱ្យខូចខាត ដល់សណ្តាប់ធ្នាប់សន្តិសុខរបស់ខពិភពលោក។ នេះដល់ពេលវេលាត្រូវតែសន្និដ្ឋានឲ្យត្រឹមត្រូវ ថា មានតែការដកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ចេញ ហើយបញ្ជូនរុស្ស៊ី ទៅដើមកំណើតនយោបាយវិញ ទើបអាចធានាបាននូវការលុបបំបាត់នូវការបំពារបំពានច្បាប់ និង ធ្វើឲ្យមានស្ថិរភាពដល់ពិភពលោក។

ដោយឡែក វិមានក្រឹមឡាំងរបស់ប្រធានានាធិបតីរុស្ស៊ី បានអះអាង កាលពីថ្ងៃចន្ទ ថា ស្ថានភាព នៅក្នុងប្រទេសនីហ្សេ កំពុងតែបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយការធ្វើរដ្ឋប្រហាររដ្ឋប្រហារយោធារួចមក។ សកម្មភាពយោធាបែបនេះ ត្រូវបានថ្កោលទោស ដោយសហគមន៍អន្ដរជាតិ។Niger coup opens a door for Putin in Africa

បើទោះជាយ៉ាងណាក្ដី អំពីរដ្ឋប្រហារនេះ ត្រូវបានស្វាគមន៍ និង គាំទ្រដោយលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ដោយសារតែគាត់បានទទួលផលប្រយោជន៍ដ៏ធំសម្បើម នៅទ្វីបអាហ្វ្រិក។

លោក ឌីមីទ្រីប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានបញ្ជាក់ នៅក្នុងការនិយាយតាមទូរស័ព្ទ ជាមួយនឹងក្រុមអ្នកកាសែត ថា រុស្ស៊ី បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ នៅក្នុងប្រទេសនីហ្សេ ត្រូវតែបង្ហាញនូវភាពអត់ធ្មត់ និង វិលត្រឡប់ទៅរកការរក្សាសណ្តាប់ធ្នាប់ តាមផ្លូវច្បាប់ ឱ្យបានលឿនបំផុត។The Tug-Of-War Between Niger's New Junta And The World Has Begun -  Worldcrunch

ផ្ទុយទៅវិញ ក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner មិនបានអះអាង អំពីទទួលខុសត្រូវ ចំពោះការធ្វើរដ្ឋប្រហារនេះឡើយ។ ប៉ុន្តែលោក ព្រីហ្គោហ្ស៊ីន បានសាទរ ចំពោះការធ្វើរដ្ឋប្រហាររបស់ពួកយោធា។

ក្រុមអ្នកប្រយុទ្ធរបស់លោក ព្រីហ្គោហ្ស៊ីណ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងប្រទេសជាច្រើន នៅទ្វីបអាហ្រ្វិក ហើយបានបណ្ដាលឲ្យលោកខាងលិច មានការខកចិត្តយ៉ាងខ្លាំង ព្រោះអ្វីដែលថ្មីៗបំផុតនោះ បានមកដល់សាធារណរដ្ឋអាហ្រ្វិកកណ្តាល (CAR) នៅមុនការបោះឆ្នោតប្រជាមតិរដ្ឋធម្មនុញ្ញ។Supporters of Niger's coup march waving Russian flags and denouncing France  : NPR

សារជាសំឡេង នៅលើ Telegram របស់ Wagner Group កាលពីពេលថ្មីៗនេះ លោក ព្រីហ្គោហ្ស៊ីន បានអះអាង ថា អ្វីដែលបានកើតឡើង នៅក្នុងប្រទេសនីហ្សេ គឺគ្មានអ្វីក្រៅពីការតស៊ូរបស់ប្រជាជននីហ្សេ ប្រឆាំងនឹងពួកអាណានិគមរបស់ពួកគេ តែប៉ុណ្ណោះទេ។ ពួកអាណានិគម កំពុងតែព្យាយាមធ្វើតាមច្បាប់របស់ខ្លួន និង ដាក់លក្ខខណ្ឌរបស់ពួកគេ បន្ដរក្សាពួកគេ ឱ្យស្ថិតក្នុងស្ថានភាព ដែលទ្វីបអាហ្វ្រិក មានតាំងពីរាប់រយឆ្នាំមុន រហូតមក។

លោក ព្រីហ្គោហ្ស៊ីន បានបន្ថែមថា «សព្វថ្ងៃនេះ ការទទួលបានឯករាជភាពរបស់ប្រជាជននីហ្សេ នឹងមានប្រសិទ្ធភាព។ អ្វីដែលនៅសេសសល់ នឹងមិនមានការសង័្សយនោះឡើយ ព្រោះវាអាស្រ័យទៅលើប្រជាពលរដ្ឋនីហ្សេ ហើយថា តើអភិបាលកិច្ច នឹងមានប្រសិទ្ធភាពយ៉ាងណា ប៉ុន្តែរឿងដ៏សំខាន់បំផុតនោះ គឺប្រជាជននីហ្សេ កំពុងតែកម្ចាត់ពួកអាណានិគមរបស់ពួកគេរួចហើយ»៕

ស្ថានទូតចិនឆ្លើយតបការរិះគន់រឿងជនជាតិចិនដណ្តើមការងារថៃ

0

ប្រទេសថៃ ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំប្រទេសថៃ Chinese Embassy Bangkok បានចុះផ្សាយអត្ថបទមួយ ដែលជាការឆ្លើយតបសំណួររបស់អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសថៃ ករណីជនជាតិថៃបារម្ភពីជនជាតិចិនបើកហាង និងដណ្តើមការងារពួកគេ ។China Town

សំណួរ ៖ កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមអនឡាញនៅប្រទេសថៃចុះផ្សាយថា មានអ្នកជំនួញ និងមគ្គុទ្ទេសក៍ចិនបានចូលមកធ្វើការនៅប្រទេសថៃ ហើយពួកគេបានដណ្តើមការងារជនជាតិថៃ ។ ហេតុនេះ អ្នកលេងបណ្តាញសង្គមថៃមួយចំនួនបានស្នើឱ្យរដ្ឋាភិបាលថៃត្រួតពិនិត្យ និងបិទហាងលក់ទំនិញខុសច្បាប់របស់ចិន ហើយស្ថានទូតចិនយល់ឃើញយ៉ាងណាដែរចំពោះរឿងនេះ ?25 Things to eat at Bangkok's Chinatown night food street from 6pm to 1am

ចម្លើយ ៖ ប្រទេសចិន និងថៃ មានទំនាក់ទំនងមិត្តភាពជាមួយគ្នាលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរយ៉ាងរឹងមាំ ។ ប្រទេសចិន គឺជាទីផ្សារនាំចេញចម្បងរបស់ថៃ ចិនជាប្រទេសដែលថៃបានវិនិយោគច្រើន ហើយចិនក៏ជាប្រភពភ្ញៀវទេសចរដ៏ច្រើនសម្រាប់ថៃផងដែរ ។ ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងការទៅមករកគ្នារវាងប្រទេសទាំងពីរបានរួមចំណែកបង្កើតផលប្រយោជន៍ដល់ចិន និងថៃ ហើយវាក៏ជាប្រយោជន៍សម្រាប់ការអភិវឌ្ឍ និងជាក្តីសុខសានរបស់ពលរដ្ឋប្រទេសទាំងពីរ ។9 Best Restaurants in Bangkok Chinatown - Where to Eat Around Bangkok  Chinatown and Yaowarat Road – Go Guides

នាពេលកន្លងមក ស្ថានទូតចិនបានតាមដានមតិរិះគន់នានានៅលើប្រព័ន្ធផ្សព្វផ្សាយអនឡាញរបស់ថៃ ហើយយើងយល់ឃើញថា គួរតែសម្លឹងមើលបញ្ហាជាក់លាក់ដែលកើតឡើងដោយសារជនជាតិចិនមួយចំនួន និងក្នុងលក្ខណៈអព្យាក្រឹតយ៉ាងសមហេតុផល ហើយមិនគួរយកការប្រព្រឹត្តរបស់មនុស្សខ្លះមកវាយតម្លៃលើជនជាតិចិន និងក្រុមហ៊ុនចិនទាំងអស់នៅប្រទេសថៃនោះទេ ។9 Best Restaurants in Bangkok Chinatown - Where to Eat Around Bangkok  Chinatown and Yaowarat Road - Go Guides

អ្វីគួរប្រុងប្រយ័ត្ន គឺមានក្រុមខ្លះនៅខាងក្រៅមានចេតនាមិនល្អ ដោយព្យាយាមប្រើប្រាស់ប្រព័ន្ធអ៊ីនធើរណេតញុះញ៉ង់ និងបំផុសព័ត៌មានជាបន្តបន្ទាប់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ បំផ្លាញមុខមាត់ចិន និងបំផ្លាញកិច្ចសហការរវាងប្រទេសចិន និងថៃ ។ ហេតុនេះ ប្រទេសចិននឹងប្រឆាំងដាច់ខាត ហើយចិននឹងធ្វើការជាមួយគ្រប់ផ្នែកទាំងអស់របស់ថៃ ដើម្បីរក្សាបាននូវការអភិវឌ្ឍល្អរវាងទំនាក់ទំនងប្រទេសទាំងពីរ ៕ ប្រភព ៖ sanook

៧ថ្ងៃចុងខែកក្កដាមានយានយន្តជាង ១០ម៉ឺនគ្រឿងធ្វើដំណើរលើផ្លូវល្បឿនលឿន ខណៈមានគ្រោះថ្នាក់៣ករណី

0

យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ១០៣ ៩៧៣ គ្រឿង។ នេះបើតាមការឱ្យដឹងពីផេក ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។កាន់តែងាយស្រួល! ក្រសួងបង្ហាញ Google Map ដើម្បីស្វែងរកទីតាំងច្រកចេញ-ចូល ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

តាមប្រភពដដែលបានឱ្យដឹងទៀតថា រយៈ៧ថ្ងៃខាងលើនេះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ២៧៦ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣ករណី ស្វែងរកជំនួយចំនួន ៧៩ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១៩៤ករណី)។

គួរបញ្ជាក់ផងដែរថា រយៈពេល៧ថ្ងៃនាចុងខែកក្កដា យានយន្តដែលបានធ្វើដំណើរលើផ្លូវល្បឿនលឿនមានការកើនឡើងចំនួន ១៣ ២២៣ គ្រឿង គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ៧ករណីបើធៀបនឹងសប្តាហ៍មុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt66CduRLfloiEtAKpItzPYOj9fSJTh33Vcz1ekdbZx75CbVGkcV5WGCVzD77uNa66yUleNtk6Khef78C5y-ks1BPJF7JPB-K-XcOO_n_M8474Jz83tEj3B_nSC84TfONrfwhYPvm5GZBzPplEkbHe0w6OgHdGbv9F9YuKILlGpX6CqmNz1tHFr7PVMKU/s1280/image_2023-08-02_13-51-26.png

ចំណាយពេល៤ថ្ងៃ! រកឃើញសាកសពនារីម្នាក់ ដែលបានបាត់ខ្លួននៅតំបន់ទឹកធ្លាក់ឪម៉ាល់

0

បេសកកម្មស្វែងរកនារីដែលបានបាត់ខ្លួន បានធ្វើឡើងក្នុងរយៈពេល៣ថ្ងៃកន្លងមក ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដោយមានកិច្ចសហការរវាងអធិការដ្ឋានក្រុងបូកគោ ស្រុកទឹកឈូ រួមជាមួយអាជ្ញាធរមូលដ្ឋាន ដោយប្រើប្រាស់កម្លាំងប្រមាណជាង ១០០នាក់។May be an image of 6 people and people climbingក្រោយការព្យាយាម និងលះបង់កម្លាំងកាយចិត្តអស់រយៈពេល៣ថ្ងៃ ទំព័រផ្លូវការរបស់ស្នងការខេត្តកំពត បានបង្ហោះសារនៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ ជាមួយខ្លឹមសារថា៖ “សពប្អូនស្រីខួចត្រូវបានរកឃើញហើយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣”។

សាកសពនារីរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញហើយ នៅចម្ងាយពីកន្លែងកើតហេតុប្រមាណជាង២០០ម៉ែត្រ៕

May be an image of 9 people, people climbing and Havasu Falls

BLACKPINK បំបែកកំណត់ត្រាថ្មីមួយទៀតក្លាយជាក្រុមចម្រៀងដំបូងគេមាន MV ផ្ទុះដល់ថ្នាក់នេះ

0

ផលិតកម្ម YG Entertainment បានប្រកាសថាវីដេអូចម្រៀងរបស់ BLACKPINK គឺបទ «DDU-DU DDU-DU» មានអ្នកចូលទស្សនាលើយូធូបចំនួន ២.១ ពាន់លានដង គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។BLACKPINK - '뚜두뚜두 (DDU-DU DDU-DU)' M/V - YouTube

គិតមកទល់ពេលនេះបទខាងលើមានអាយុកាលប្រហែល៥ឆ្នាំនិង១ខែបន្ទាប់ពីMV នេះចេញកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៨។ ជាមួយតួលេខនេះ BLACKPINK បានបង្កើតកំណត់ត្រាថ្មីមួយទៀតរបស់ខ្លួននោះគឺក្លាយជាក្រុមចម្រៀង K-pop ដំបូងគេដែលមានវីដេអូចម្រៀងទទួលបានអ្នកទស្សនារហូតដល់២.១ ពាន់លានដង។K-Pop's Blackpink Was The Biggest Band in the World in October

គួរបញ្ជាក់ផងដែរថា កាលពីកន្លងទៅនេះ BLACKPINK ក៏ទើបបានបំបែកកំណត់ត្រាជាបន្តបន្ទាប់នៅលើបណ្តាញសង្គមយូធូបដោយបានចាយពេល ៧ឆ្នាំ និង១ខែទទួលបាន Subscriber រហូតដល់៩០Mលើឆាណែលយូធូបជាសិល្បករដំបូងដែលសម្រេចបានសមិទ្ធផលនេះក្នុងចំណោមសិល្បករទាំងអស់នៅទូទាំងពិភពលោក។ ជាឆាណែលក្រុមចម្រៀង ដែលមានអ្នកមើលច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រយូធូប។K-pop idols Blackpink wow BST Hyde Park as part of 2023 world tour to mark  major UK festival milestone | Ents & Arts News | Sky News

ទន្ទឹមនឹងការបំបែកកំណត់ត្រាថ្មីមួយទៀតរបស់ខ្លួន គូសបញ្ជាក់ថា BLACKPINK ទើបតែបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក «BORN PINK» នៅតំបន់អាស៊ី ជាមួយនឹងការប្រគំតន្ត្រីដ៏ធំនៅទីក្រុងហាណូយនៅថ្ងៃទី ២៩- ៣០ ខែកក្កដា។ ជាបន្តទៀត BLACKPINK នឹងត្រលប់ទៅសហរដ្ឋអាម៉េរិកវិញនៅខែសីហា ដោយមានការប្រគំតន្ត្រីនៅទីក្រុងចំនួន៤ទៀតដើម្បីបញ្ចប់ការប្រគំតន្រ្តីទេសចរណ៍របស់ពួកគេ៕