បន្ទាប់ពីរងព្យុះភ្លៀងជាថ្មីពីមហាជនអ្នកប្រើបណ្តាញសង្គមតារាចម្រៀងជួរមុខក្នុងទ្រនំហ្កាឡាក់ស៊ី ខេម បានចេញទៅសាកថ្មជីវិតរយៈពេលមួយខែនៅប្រទេសបារាំង ខណៈល្ងាចថ្ងៃទី២ ខែសីហា នេះលោកបានទៅដល់ប្រទេសបារាំងដោយសុវត្ថិភាពហើយ។
ដូចមហាជនអ្នកប្រើបណ្តាញសង្គមជា្របមកហើយថាកាលពីពេលថ្មីៗមកនេះលោក ខេម បានចេញមុខការពារមេរបស់ខ្លួនសាជាថ្មីនៅលើបណ្តាញសង្គមបន្ទាប់ពីឃើញមានការយាយីមកលើមេខ្លួនឥតឈប់ឈរ។ ខេម បានអះអាងថាផ្ទះមេរបស់ខ្លួនគ្មានឈើសូម្បីមួយចម្រៀកឡើងតែអ្នកការពារព្រៃឈើវិញមិនប្រាកដឡើយ។ ការចេញមុខធានាការអះអាងដូចនេះ ខេម ក៏រងនូវមតិរិះគន់ច្រើនពីសំណាក់មហាជនអ្នកលេងបណ្តាញសង្គម ព្រមទាំងលើកថាប្រសិនជាបន្តសកម្មភាពដូចនេះប្រជាប្រិយភាពរបស់តារាចម្រៀងរូបនេះច្បាស់ជាមិនដូចមុនឡើយ។.png)
ក្រោយពីមានបញ្ហាជាបន្តបន្ទាប់កាលពីថ្ងៃទី១ ខែសីហា នៅលើបណ្តាញសង្គមរបស់ ខេម បានសរសេរថា «សុំពេល១ខែសម្រាប់ពេលវេលាលំហែជីវិតនៅ ប៉ារីស»។ នៅល្ងាចថ្ងៃទី២ ខែសីហា នេះដែរ ខេម ក៏បានបង្ហោះសារបញ្ជាក់ប្រាប់អ្នកគាំទ្ររបស់ខ្លួនថាបានមកដល់ប្រទេសបារាំងដោយសុវត្ថិភាពហើយ។ លោកសរសេរថា «ខ្ញុំមកដល់ ប៉ារីសហើយ អរគុណបងប្អូនដែលបានជូនពរ»៕










