ប្រទេសចិន៖ ប្រជាជនចិនជាច្រើនបានរិះគន់លើរូបសំណាកទេពអប្សរនៅក្នុងខេត្ត Henan ដោយនិយាយថាវា “អាក្រក់ណាស់” និងខុសពីដើមនៅ Luoyang ។
យោងតាមប្រភពព័ត៌មាន SCMP ដែលបានរាយការណ៍កាលពីថ្ងៃទី ១៥ ខែកញ្ញាថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រូបសំណាកទេពអប្សរ Peony នៅឧទ្យានមួយក្នុងភូមិ Nam Tong ខេត្ត Henan ភាគកណ្តាលប្រទេសចិន បានបង្កការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម ព្រោះវា “គ្មានភាពស្រស់ស្អាតអ្វីទាំងអស់”។ រូបសំណាកទេពអប្សរ Peony មានរូបរាងមិនធម្មតា និងរាងកាយមិនសមតុល្យ មានខ្នងវែង និងជើងខ្លី គួរឱ្យអាសូរណាស់ ដោយអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់បានបង្ហោះវីដេអូរៀបរាប់អំពីរូបចម្លាក់នេះ។
វីដេអូនេះបានទាក់ទាញអ្នកទស្សនាជាង ៥ លានដងនៅលើ Douyin ដែលជាវេទិកា TikTok សម្រាប់ទីផ្សារប្រទេសចិន រួមជាមួយនឹងមតិមិនសមរម្យជាច្រើន។ រូបសំណាកនេះមានកម្ពស់ ៥.៨ ម៉ែត្រ ហើយត្រូវបានសាងសង់ក្នុងរយៈពេលមួយខែដោយចំណាយអស់ ៨០,០០០ យន់ (ស្មើនឹង ១១,០០០ ដុល្លារ)។
យោងតាមព័ត៌មានក្នុងស្រុកបាននិយាយថា ឧទ្យានដែលមានរូបសំណាកទេពអប្សរ Peony បានបើកដំណើរការតាំងពីខែមេសា ឆ្នាំ ២០២១ មកម្លេះ។ កាលខែមុន អ្នកភូមិបានស្នើសុំសិប្បករធ្វើរូបចម្លាក់នេះឡើងវិញ។
សិប្បករក្នុងទីក្រុង Luoyang ដែលជាទីក្រុងធំមួយក្នុងខេត្ត Henan ក៏បានថតរូបចម្លាក់ទេពអប្សរ peony សម្រាប់ជាឯកសារយោង។ មន្ត្រីភូមិម្នាក់បាននិយាយថា៖ កាលបញ្ចេញមតិអាក្រក់អំពីរូបសំណាកនេះគឺដោយសារអ្នកជំនាញនៅជនបទយើងនៅមានកម្រិត។ មន្ត្រីរូបនេះបញ្ជាក់ថា លោកនឹងពង្រឹងការត្រួតពិនិត្យលើគម្រោងនាពេលអនាគត ក៏ដូចជាជួសជុលរូបសំណាកទេពអប្សរនេះឡើងវិញ ដើម្បីឱ្យកាន់តែមានភាពស្រស់ស្អាតជាងមុន៕
ប្រភព៖vnexpress










