ប្រទេសអេស្ប៉ាញ ៖ នារីអ្នករាយការណ៍ព័ត៌មានម្នាក់នៅប្រទេសអេស្ប៉ាញត្រូវបានគេបៀ.តបៀ.ន ខណៈពេលនាងកំពុងតែរាយការណ៍ផ្ទាល់ ។ ក្រោយពីមានការចែកចាយរឿងនេះក្នុងបណ្តាញសង្គម ប៉ូលិសក៏បានចាប់ខ្លួនបុរសកំហូចបញ្ជូនមកកាន់ស្ថានីយប៉ូលិស ។ ហេតុការណ៍ខាងលើបានធ្វើឱ្យពលរដ្ឋអេស្ប៉ាញ ក៏ដូចជាពលរដ្ឋនៅប្រទេសនានារិះគន់យ៉ាងខ្លាំងចំពោះទង្វើមិនសមរម្យចំពោះស្ត្រី ។Isa Balado: Man arrested after touching Spanish reporter during live  broadcast - BBC News

រឿងរ៉ាវនេះបានកើតឡើងនៅពេលអ្នកនាង Isa Balado អ្នករាយការណ៍ព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ Guato របស់ប្រទេសអេស្ប៉ាញ បានចុះទៅធ្វើសេចក្តីរាយការណ៍អំពីហេតុការណ៍ប្ល.ន់ទ្រព្យសម្បត្តិ ដោយប្រើប្រាស់អាវុ.ធនៅទីក្រុង Madrid កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ។ ក្នុងអំឡុងពេលនាងកំពុងរាយការណ៍ព័ត៌មាន ស្រាប់តែមានបុរសពាក់វ៉ែនតាខ្មៅម្នាក់ដើរមកពីក្រោយ និងយកដៃចាប់កាន់គូ.ទរបស់នាង ។

អ្នកនាង Isa Balado នៅតែព្យាយាមរាយការណ៍ព័ត៌មានបន្តទៀត ប៉ុន្តែអ្នកប្រកាសព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ Guato សួរនាងថា តើបុរសម្នាក់នេះបានបៀតបៀនមកលើនាងមែនទេ ? នាងឆ្លើយថា ពិតមែនហើយ ។ ដូច្នេះ អ្នកប្រកាសព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ ក៏ប្រាប់ឱ្យអ្នកកាន់កាមេរ៉ាថតរូប បង្វិលកាមេរ៉ាទៅថតបុរសពាក់វ៉ែនតាខ្មៅ ប៉ុន្តែបុរសនេះបែរជាញញិម ។Man arrested for groping Spanish TV reporter Isa Balado live on air

អ្នកនាង Isa Balado បានសួរថា ហេតុអ្វីមកចាប់គូ.ទរបស់នាងទៅវិញ ? ហើយនាងប្រាប់ទៅបុរសនោះថា ពេលនេះ នាងកំពុងតែរាយការណ៍ព័ត៌មាន ។ ប៉ុន្តែបុរសពាក់វ៉ែនតាខ្មៅបដិសេធថា រូបគេមិនធ្វើប៉ះពាល់នាងទេ បន្ទាប់មក គេក៏ឈរប្រកែកជាមួយនាងមួយសន្ទុះ ទើបដើរចេញ ។Spanish police arrest man for groping reporter Isa Balado while live on air  | Sexual Assault News | Al Jazeera

ក្រោយពីហេតុការណ៍នេះបានផ្សព្វផ្សាយ ប៉ូលិសអេស្ប៉ាញក៏បានចាប់ខ្លួនបុរសបៀតបៀនមកលើអ្នករាយការណ៍ព័ត៌មាន ហើយប៉ូលិសបានបង្ហាញវីដេអូក្នុងអំឡុងពេលនាំខ្លួនបុរសនេះ ព្រមជាមួយខ្នោះ.ដៃដើរចូលក្នុងស្ថានីយប៉ូលិសផងដែរ ។ ការប្រព្រឹត្តមិនសមរម្យបានធ្វើឱ្យពលរដ្ឋអេស្ប៉ាញរិះគន់យ៉ាងខ្លាំង ខណៈបុរសកំហូចគ្មានអារម្មណ៍ខ្មាស់អៀនអ្វីបន្តិចសោះ ចំពោះទង្វើបៀតបៀនស្ត្រីភេទនៅមុខកញ្ចក់កាមេរ៉ា ៕ ប្រភព ៖ Mono News