អជ្ញាធរជាតិអប្សរាអំពាវនាវទេសចរបញ្ឈប់ការផ្តល់ចំណីឱ្យសត្វស្វានៅតំបន់រមណីយដ្ឋានអង្គរក្រោយស្វាខាំភ្ញៀវទេសចរជនជាតិអាម៉េរិកម្នាក់
អជ្ញាធរជាតិអប្សរាអំពាវនាវទេសចរបញ្ឈប់ការផ្តល់ចំណីឱ្យសត្វស្វានៅតំបន់រមណីយដ្ឋានអង្គរបន្ទាប់ពីសត្វស្វាបានខាំភ្ញៀវទេសចរជនជាតិអាម៉េរិក ភេទប្រុស អាយុប្រហែល៥០ឆ្នាំ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះដែលបណ្ដាលឱ្យរបួសដាច់សាច់កញ្ចឹងកខាងស្ដាំ ពេលបុរសរូបនោះកំពុងដើរទស្សនានៅតំបន់ប្រាសាទបាយ័ន។ ភ្លាមៗក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា បានជួយសង្រ្គោះបន្ទាន់ ដោយលាងរបួស និងណែនាំឱ្យទៅចាក់ថ្នាំវ៉ាក់សាំងនៅមន្ទីរពេទ្យដើម្បីកុំឱ្យឆ្លងជំងឺផ្សេងៗ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ សីហា ភ្ញៀវទេសចរជនជាតិថៃម្នាក់អាយុ៣៩ឆ្នាំ ក៏ត្រូវបានស្វាខាំដូចគ្នា ខណៈអាជ្ញាធរជាតិអប្សរាក៏បានបានប្រកាសឱ្យភ្ញៀវទេសចរទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះសត្វស្វានៅក្នុងតំបន់អង្គរ ជាពិសេស នៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បន្ទាប់ពីសត្វស្វាបានខាំ ឬខ្វាច និងដណ្តើមរបស់របរពីភ្ញៀវទេសចរជាច្រើនករណីមកហើយ៕














ប្រភព ៖ Thai post
ក្នុងលិខិតអំពាវនាវនោះបានបញ្ជាក់ថា នៅសប្តាហ៍ទី៤ ខែកញ្ញា ឬសប្ដាហ៍ទី១ នៃខែតុលា ឆ្នាំ២០២៣ នាឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះគណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំ គណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពល ខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញរួមមានកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែនលេខ ៧៩៣ ឈរជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូច អន្តរាគមន៍លេខ១២៨ ឈរជើង ការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។













ប្រភព ៖ Mono News




គួររំលឹកដែរថា ចាប់តាំងពីខែមីនាឆ្នាំ ២០០៤ ប្រទេសបារាំងបានហាមឃាត់សិស្សមិនឱ្យ “ពាក់សញ្ញាឬសំលៀកបំពាក់ណាមួយដែលបង្ហាញពីទំនាក់ទំនងសាសនានៅក្នុងសាលារៀនឡើយ” ព្រោះវាគឺជាការបំពានលើច្បាប់ស្តីពីអបគមន៍ក្នុងការអប់រំ (អបគមន៍ មានន័យថា សេចក្តីព្រាត់ប្រាស់គ្នា ឬការបែកចេញពីគ្នា)៕

