រដ្ឋធានីប៊ែរឡាំង៖ ចាប់តាំងពីសង្គ្រាមរបស់រុស្ស៊ី បានផ្ទុះឡើង នៅលើទឹកដីរបស់អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក បណ្ដាប្រទេសនានា នៅលើពិភពលោក បាន និង កំពុងតែបង្កើននូវការចំណាយយ៉ាងច្រើន លើវិស័យការពារជាតិ ហើយស្របគ្នានេះដែរ ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធរបស់អាល្លឺម៉ង់ ក៏បានបង្កើននូវការផលិតប្រព័ន្ធការពារដែនអាកាសយ៉ាងច្រើនបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ទីផ្សារ និង ការពារជាតិរបស់ខ្លួន។Hersteller: Schon mehr als 100 Abschüsse mit Luftabwehrsystem Iris-T

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៥ ខែកញ្ញា ថា លោក ហារ៉លដ៍ ប៊ូសឆែក (Harald Buschek) ប្រធានមន្រ្ដីកម្មវិធីរបស់ក្រុមហ៊ុន Diehl Defence បានបញ្ជាក់ ថា ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធអាល្លឺម៉ង់ Diehl Defence (ឌៀលដេហ្វែនស៍) មានផែនការយ៉ាងសំខាន់ ត្រូវតែបង្កើនការផលិតប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ប្រភេទ អារីសធី (IRIS-T) ដោយសារតែតម្រូវការកើនឡើង នៅក្នុងអំឡុងសង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន។IRIS-T - Wikipedia

លោក ហារ៉លដ៍ ប៊ូសឆែក ប្រធានមន្រ្ដីកម្មវិធីរបស់ក្រុមហ៊ុន Diehl Defence បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ថា នៅឆ្នាំ២០២៥ ក្រុមហ៊ុន គ្រោងនឹងសាងសង់ប្រព័ន្ធការពារដែនអាកាសយ៉ាងតិច ចំនួន៨គ្រឿង ដែលកើនឡើង ចន្លោះពី៣ទៅ៤ប្រព័ន្ធការពារ នៅឆ្នាំនេះ។ រីឯការផលិតមីស៊ីល ក៏នឹងកើនឡើង ចំនួន៣ដង នៅឆ្នាំនេះ ហើយនឹងកើនឡើងទ្វេដង នៅឆ្នាំក្រោយ ជាមួយនឹងទិន្នផលមីស៊ីល ចន្លោះពីប្រហែល៤០០ទៅ៥០០គ្រាប់ សម្រាប់ឆ្នាំ២០២៤។German IRIS-T SAM is already operating in the south direction - Air Force  Command - Militarnyi

បើទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អាល្លឺម៉ង់ បានផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស IRIS-T ចំនួន២គ្រឿង ទៅដល់ប្រទេសអ៊ុយក្រែន សម្រាប់ប្រើប្រាស់ ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល ពីកម្លាំងទាហានរុស្ស៊ី៕Ukraine receives first of four German IRIS-T air defense systems: Source |  Al Arabiya English