Home តារាជាតិ ងួន សុបិន ទម្លាយបទមួយរបស់ ចំរើន សុភ័ក្រ្ត ជាបទដែលគេលួ.ចស្នាដៃនិពន្ធលោក

ងួន សុបិន ទម្លាយបទមួយរបស់ ចំរើន សុភ័ក្រ្ត ជាបទដែលគេលួ.ចស្នាដៃនិពន្ធលោក

107
0

លោក ងួន សុបិន ដែលជាសិល្បករមួយរូបបានបង្ហាញការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីរកឃើញថាបទដែលលោកនិពន្ធត្រូវបានអ្នកផ្សេងទៀតយកទៅផលិតដោយឱ្យតារាចម្រៀង សុភ័ក្រ្ត ច្រៀងហើយក្រេដីតបទនេះមិនមានឈ្មោះលោកឡើយ។ ជុំវិញរឿងនេះតារាចម្រៀង សៅ ឧត្តម ដែលត្រៀមទម្លាក់បទនេះរួមទាំងលោក សុខ ជំនោរ ក៏បានលូកមាត់ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjSAD1AEDhyicXV5ek8MHFtMcyHAAzC4YJO6RCImiJvKFIPZW6Q9C2ogoFEHKAxhYA-wKfkHNIpWvi6p6Q54Oo6GieJwHHFSY6WDFxEBGWWnmRjBiZ9IgW5peLc6i3N6b9m92pwSijlTGYkXYodHK6czPuxfp-rmieFKFYPpdHC-QUPgKVxKDzx3M0P08/s1440/image_2026-06-09_13-54-02%20(2).png
នៅថ្ងៃទី៩ ខែមិថុនា លោក ងួន សុបិន បានបង្ហោះរូបភាពពីរសន្លឹកដោយបញ្ជាក់ថា «លួចបទខ្ញុំទៅ យូរយ៉ាងនេះ ហេតុអ្វីខ្ញុំមិនដឹង ដើមហេតុមកពីអ្នកណាចេញមុខមក ខ្ញុំអ្នក សសេរ ខ្ញុំអ្នកធ្វើមេឡូឌី ពីមុន (ចេនសាចៃ)គាត់ច្រៀង simple នៅ studio អ្នកភ្លេងម្នាក់ ចុះឥឡូវម្តេចក៏ចេញមកបែបនេះ សំនួរសួថា អ្នកស្គាល់អើយហេតុអ្វី យកមុខម្ល៉េះមួយបទមិនថាទេ តែនេះច្រើនបទមកហើយបានលុយប៉ុនន្មាន….? ខ្ញុំសសេរតាំងពីថ្ងៃ 15 jun 2021»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTobwPbUCl5SeJO3B8LsM2PfJtRw1BxjUslNM9NPQI4cVocP3yubQFtisK6pMQOdjhGfh161PjH8yehH-PRF7XTAlqQo52fvubwO_2GMicnLAHE9EkqVtN03CfyEyZ6vNFA1BiWKuZmL2wFrmXjogqIa3MSBAHiwHtLcM5m0un-DahJrbivaMy2v5PyPI/s1280/-2147483648_-235685.jpg

ក្នុងរូបភាពបានបង្ហាញពីបទ «អំណោយទឹកភ្នែក» បកស្រាយដោយតារាចម្រៀង ចំរើន សុភ័ក្រ្ត និពន្ធបទភ្លេង ដោយ ដាភ្លេង និពន្ធទំនុកច្រៀងដោយ អេង គន្ធា។ បទនេះគឺបានចេញនៅខែសីហា ឆ្នាំ២០២៣ នៅលើឆាណែលយូធូបផ្ទាល់របស់តារាចម្រៀង ចំរើន សុភ័ក្រ្ត។ ការបង្ហោះរបស់លោក ងួន សុបិន ដែលអះអាងថាស្នាដៃរបស់ខ្លួនត្រូវបានគេលួចយកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះតារាចម្រៀង សៅ ឧត្តម បានចែករំលែកនៅលើបណ្តាញសង្គមរបស់ខ្លួនដែរថា «គ្រាន់តែបាយបីពេល អីក៏យ៉ាងនេះ បទរៀបហ្នឹងចេញ ទើបតែដឹង បើមិនអញ្ចឹងមានអ្នកយល់ច្រលំថាខ្ញុំ លួចបទគេទៀត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsjHMezXYbXrOqmeQSjAup0zBXP-jqDoWRfr-di_lim7869YGCYGSTVb_1MhMv62x8mLMXB4748zkEZRyJqkg9X-EhSFHTG39a6YRGbBIvNuRNEruItiLBPmfzrRdIkGgJrWaNK4MGcnvn3ZCnr6KjPDQbPSbBM70HstgjSyweWGEtgQcDIcfDZjBR-Ms/s2048/image_2026-06-09_13-54-00.png
ក្រៅពីតារាចម្រៀង សៅ ឧត្តម លោក សុខ ជំនោរ ដែលជាអ្នកនិពន្ធមួយរូបក៏បានចូលរួមបញ្ចេញមតិយោបល់ដោយលោកក៏ធ្លាប់ជួបរឿងដូច ងួន សុបិន ដូចគ្នាហើយមានតែសាម៉ីខ្ខ្លួនដឹងច្បាស់ជាងគេថាដើមហេតុពីណា។ ជាមួយគ្នានេះដែរលោក ងួន សុបិន ថាខ្លួនមិនស្តាយបទនោះទេបើសិនជាគ្រាន់តែប្រាប់មួយមាត់ ហើយដាក់ឈ្មោះលោកនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguZgKRfSHsi_wM-nJkj4YvhHUnm94b_MjUNDxh8BHAk_CMppLwLASvStBfw_gE1sWxiV1kZ2S069-gJaNFuZ1vle4fyoNSsWhmGaaxbBfrCEfEs5OVKhoulcxPhoxmN3T_IM-U3ORKMjgl_u32WLctZDdyKFkUJI3ZEWe_fMRzy3GyNjTsWujzfno6BQE/s1440/image_2026-06-09_13-54-01.png

ជុំវិញហេតុការនៃការលួចចម្លងបទចម្រៀងនេះលោក ងួន សុបិន បានឆ្លើយតបតាមរយៈការបញ្ចេញមតិដោយមិនបន្ទោសទៅកាន់តារាចម្រៀង ចំរើន សុភ័ក្រ្ត នោះទេ។ ជុំវិញការចោទប្រកាន់ទាំងនេះអ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀងនៃបទ អំណោយទឹកភ្នែក ដែលតារាចម្រៀង ចំរើន សុភ័ក្រ្ត មិនទាន់បានចេញបកស្រាយឡើយគិតត្រឹមម៉ោង២រសៀលថ្ងៃទី៩ ខែមិថុនា៕