Home ព័ត៌មានអន្តរជាតិ UN ព្រមានថា ទណ្ឌក.ម្មរបស់អាមេរិកលើគុយបា រំលោ.ភច្បាប់សិទ្ធិមនុស្ស និងបង្កវិបត្តិសុខាភិបាលធ្ងន់ធ្ងរ

UN ព្រមានថា ទណ្ឌក.ម្មរបស់អាមេរិកលើគុយបា រំលោ.ភច្បាប់សិទ្ធិមនុស្ស និងបង្កវិបត្តិសុខាភិបាលធ្ងន់ធ្ងរ

84
0

ទីក្រុងហ្សឺណែវ៖ លោក Volker Turk ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានអំពាវនាវឱ្យសហរដ្ឋអាមេរិកដកទណ្ឌក.ម្មសេដ្ឋកិច្ច និងការរឹតបន្តឹងលើការនាំចូលប្រេងឥន្ធនៈទៅប្រទេសគុយបាជាបន្ទាន់។ លោកបានសង្កត់ធ្ងន់ថា វិធានការនេះផ្ទុយនឹងគោលការណ៍គ្រឹះនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងកំពុងបង្កឱ្យមានវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរ។
បច្ចុប្បន្ន គុយបាកំពុងប្រឈមនឹងការដាច់ចរន្តអគ្គិសនីរហូតដល់ជាង ២០ម៉ោងក្នុងមួយថ្ងៃ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស គឺវិស័យសុខាភិបាល ដែលបណ្តាលឱ្យកុមារជាច្រើននាក់បានស្លា.ប់បាត់បង់ជីវិត ដោយសារមន្ទីរពេទ្យមិនអាចរក្សាគុណភាពថ្នាំពេទ្យ និងសម្ភារៈវេជ្ជសាស្ត្របាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi73Hwl_rFALrnUXocojMdUvFqRQqKNxv2gVAYrW3k1q7WxTM76GP4EGbCjQfSi3-4pZkrJZdJI2d9X4EZkjk9Nz25d8Hxvpf32vdb_J1i05OQGdbupvCoSsUA_exAw1BI89KG5PDqfMvYffh2uOH7xlh4WpvwvYCrmr0kZ3DyXRWEY-dhgfoyZv1OaEM0/s1200/photo_2026-06-10_08-22-01%20(5).jpg

យោងតាមទិន្នន័យរបស់ UN ចាប់តាំងពីមានការរឹតបន្តឹងលើការនាំចូលប្រេងឥន្ធនៈមក អត្រាស្លាប់របស់ទារកនៅគុយបាបានកើនឡើងទ្វេដង ខណៈឱកាសរស់រានមានជីវិតរបស់កុមារកើតជំងឺមហារីក បានធ្លាក់ចុះពី ៨៥% មកនៅត្រឹមតែ ៦៥% ប៉ុណ្ណោះ។ លើសពីនេះ ការវះកាត់របស់អ្នកជំងឺទូទៅ រួមទាំងកុមារជាង ១១,០០០នាក់ ត្រូវពន្យារពេល ដោយសារមន្ទីរពេទ្យនានាមិនមានអគ្គិសនីគ្រប់គ្រាន់សម្រាប់ដំណើរការឧបករណ៍កាត់វះ និងប្រព័ន្ធត្រជាក់ដើម្បីរក្សាទុកឱសថ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7nja2znLpA7jGr2hH_Kdi-jg4ljW9qJ9OpYQyQzwO7m7veEEB0Rux4ZYvx8g5ANTqcK8FSgScBhK8M4h7nGDpS-auTV5jctCxlUn-1pUIKd380-T30e6VT6TyhFW4sA-V0RwXUURJRb77476C8etmYYdO-8rFTZvtHq5a5eB-g2p1IwLlnIXawWrIWYM/s1280/photo_2026-06-10_08-22-01.jpg

ឧត្តមស្នងការសិទ្ធិមនុស្សរូបនេះបានព្រមានថា ទណ្ឌកម្មដ៏ធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិក កំពុងរុញច្រានគុយបាឱ្យធ្លាក់ចូលក្នុងវិបត្តិថាមពល និងវិបត្តិសង្គមដ៏ជ្រៅ ដែលជាហេតុផលត្រូវតែលុបចោលជាបន្ទាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj98sAbizLJy_r-QMaGVJjZuik8VvwJR8FBW2NURW2_j4f4LNQz3QoK7FcdUEqsh3DxyHfoDm96XQFHcFc86GU5xGAykFoY64xsGiqmkjlegWqrD9Mw4pdVarrJDy0UPYjkzKoqqIt_bi1upgm03r74lmkzA5cywoQTfGaHQ4_vFYVcAM53OrYbg-xiOlw/s770/photo_2026-06-10_08-22-01%20(4).jpg
សូមរំឭកថា រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump បានដាក់ទណ្ឌកម្មថ្មីៗជាបន្តបន្ទាប់លើគុយបា ព្រមទាំងរារាំងការនាំចូលប្រេងពីប្រទេសវេណេស៊ុយអេឡា និងម៉ិកស៊ិក។ កត្តានេះធ្វើឱ្យគុយបាខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំងសម្រាប់ដំណើរការរោងចក្រផលិតអគ្គិសនី ដែលនាំឱ្យមានការដាច់ភ្លើងទូទាំងប្រទេស។ វិបត្តិនេះមិនត្រឹមតែប៉ះពាល់ដល់ការប្រើប្រាស់ភ្លើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំខានដល់ប្រព័ន្ធបូមទឹកស្អាត ការផលិតស្បៀងអាហារ ការដឹកជញ្ជូនសាធារណៈ និងការប្រមូលសំរាមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinLDFkTOT2g1RN8QL85NEgihctBJv_gR6VB901m7lxecmqS17HBsgdqZVXq_Apns9noLFVj0KvWvy_3VE6CePQmX7IvnV6cORtiAP8oT-IxtyCFFMXXcpNG2-M8vSMxrJdBWuqOdhfZt3sriDAfKZDP_2cW6m4G8H5rxrMkGtTdKArfZxc_hef3FoUsRo/s700/photo_2026-06-10_08-22-01%20(3).jpg

កាលពីខែមករាកន្លងទៅ លោកប្រធានាធិបតី Trump បានប្រកាសថា គុយបា គឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ហើយលោកបានព្រមានដំឡើងពន្ធខ្ពស់ចំពោះប្រទេសណាដែលហ៊ាននាំចេញប្រេងទៅឱ្យកោះមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVn7o1wlATO4CfUNTYh_S_M5oiaWKrK8KhUe7k4_bDqXihjQPTxRh-9xSvYdNw-M1jSzuB-iWCc_5x8QR91NwGB7hxktNFtmo2AfhEgMbUHxfr-AyJlx52ODrUMYhcILz1vkdzyZVTRNvuLYjIEqRFqdN1egocGnpsnLcbVM8L0oIYo8jmtWiKXO2mmME/s770/photo_2026-06-10_08-22-01%20(2).jpg

បច្ចុប្បន្ន ការដាច់ចរន្តអគ្គិសនីជាច្រើនម៉ោងចំពេលអាកាសធាតុក្តៅហួតហែង ដោយមិនអាចប្រើប្រាស់កង្ហារ ឬម៉ាស៊ីនត្រជាក់បាន បានធ្វើឱ្យប្រជាពលរដ្ឋគុយបាមានភាពតានតឹងផ្លូវចិត្តយ៉ាងខ្លាំង និងបានផ្ទុះបាតុកម្មតវ៉ាជាញឹកញាប់ ដែលនាំឱ្យមានការរឹតបន្តឹងផ្នែកសន្តិសុខកាន់តែខ្លាំងពីសំណាក់រដ្ឋាភិបាល៕