កញ្ញា ឡូរ៉ាម៉ម ដែលជានាយកប្រតិបត្តិ (CEO) ផលិតកម្មបារមី នឹងតំណាងប្រទេសកម្ពុជានិងអាស៊ីចូលរួមធ្វើជាវាគ្មិនម្នាក់ក្នុងកម្មវិធី All That Matters 2023 នាពេលឆាប់ៗនេះនៅឯប្រទេសសិង្ហបុរី ដែលកម្មវិធីនេះប្រមូលផ្តុំទៅដោយនាយកប្រតិបត្តិផ្សេងៗទៀតជាច្រើន។ កម្មវិធីនេះផ្តោតទៅលើការពិភាក្សាលើប្រធានបទជាច្រើនដើម្បីយល់ដឹងកាន់តែច្បាស់ពីវិស័យផ្សេងៗក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRsydxnwwlPr2A4EMvq-SxCLaNmI0qC14teR_X68XsUfOBdM0mN0gEy8oinC59IQmP-gDcRplG0hKBCMDXpoXNUTmmCEri-pZ-REwOb2TqLu7dYL5GwdJhbjL44DOnQrAQjyC5ZCdBgYd19LNPO55y1mV41tLR_vZlSXolpBbRTLNpSxlyQiqOXWrpAqI/s2048/122114025_3459447837476929_3541543430809966355_n.jpg

តាមការឱ្យដឹងពី CEO នេះផ្ទាល់នៅលើបណ្តាញសង្គមនាយប់ថ្ងៃទី៥ កញ្ញា នាងត្រូវបាន
អញ្ជើញជាកិត្តិយសចូលរួមធ្វើជាវាគ្មិននៅក្នុងកម្មវិធី All That Matters 2023 តំណាងឱ្យប្រទេសកម្ពុជា និងអាស៊ី ដែលនឹងធ្វើឡើងនៅថ្ងៃទី ១១ ដល់ ១៣ ខែ កញ្ញា ២០២៣ ខាងមុននេះនៅ Hilton Singapore Orchard ប្រទេសសិង្ហបុរី។

កម្មវិធីនេះ ផ្តោតទៅលើការពិភាក្សាលើប្រធានបទជាច្រើន ដែលនឹងធ្វើឱ្យអ្នកចូលរួមស្តាប់ បានយល់ដឹងកាន់តែច្បាស់ពីវិស័យផ្សេងៗក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានដូចជាវិស័យតន្ត្រី, កីឡា, កីឡាហ្គេមអេឡិចត្រូនិច, Web3, ប្រព័ន្ធឌីជីថល និង ផ្នែកទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjUAdFDcFnvoWSdd45Y8C3oahElLAalOu2pzwfx132dNC1FAC2lZOd_M3Dh7gM56vuVZQroGVLuN7Vfp7onjDiKGQKTpUAcd8gepqsZZJL35wKp3mzpUv8N98oAvsYs7py83SKZHJomBCcW0fK9J1_D97i4po6-kGoxJ1pCOcnyzUTiEDiF01DKT4YI9k/s2048/373696351_833204768184329_350755962823193327_n.jpg

បន្ថែមពីលើនេះកញ្ញា ឡូរ៉ា ម៉ម ក៏បានបន្ថែមទៀតថាកម្មវិធីនេះនឹងនាំនាងនិងនាយកប្រតិបត្តិក្នុងឧស្សាហកម្មផ្សេងៗ ជំនួបគ្នាដើម្បីពិភាក្សាអំពីអ្វីដែលសំខាន់ចំពោះពួកគេ។

បន្ទាប់ពីទទួលដំណឹងនេះហើយបណ្តាអ្នកគាំទ្រ និងអ្នកសិល្បៈក៏បានចូលរួមអបអរសាទរទៅដល់កញ្ញា ឡូរ៉ា ម៉ម ផងដែរដែលទទួលបានកិត្តិយសពិសេសនេះហើយក៏ជាពេលវេលាមួយដែលនាំឱ្យ CEO រូបនេះនាំឈ្មោះប្រទេសកម្ពុជាបង្ហាញនៅក្នុងកម្មវិធីខាងលើនេះនឹងឱ្យអ្នកចូលរួមស្តាប់ក៏ដូចជានាយកប្រតិបត្តិផ្សេងទៀតបានស្គាល់ពីប្រទេសកម្ពុជាលើប្រធានបទដែលគេពិភាក្សាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigRTuChy0PL1xj6NaiUvKlPmE21QZ4X2KVlrvNbx7t6zGSUTXX6GlGgOfm-Qob5zVVn1cGDfz24bHEpt21aXclGetv3U7dU2CbYXZEZfEfQyZ1mu70E4t-OMWLdE7ILGnnMrdobd2HJ3ov1F2XHBHPMQe6YOqfXaAINd2uXbNI9eHfaWWwzdauF3yhDDs/s1116/375555165_857457975736452_6624018102500873032_n.jpg