Home Blog Page 1552

Elon Musk និង Mark Zuckerberg គ្រោងប្រកួតគ្នាក្នុងទ្រុងជាផ្លូវការនៅចុងខែសីហា

0

បរទេស៖ នៅថ្ងៃទី ៦ ខែសីហា លោក Elon Musk បានរៀបរាប់ពីផែនការនៃការប្រកួតក្បាច់គុនក្នុងទ្រុងរបស់ខ្លួននៅលើបណ្តាញសង្គម X ដែលជាអតីត Twitter ហើយគាត់បានប្រកាសថានឹងប្រើប្រាស់ប្រាក់ចំណូលទាំងអស់ពីកម្មវិធី X ដើម្បីបរិច្ចាកសប្បុរសធម៌សម្រាប់អតីតយុទ្ធជន។

មហាសេដ្ឋីដើមកំណើតអាហ្វ្រិកខាងត្បូងរូបនេះបាននិយាយថា ជារៀងរាល់ថ្ងៃគាត់បាន លើសទម្ងន់ ដោយសារគាត់មិនមានពេលហាត់ប្រាណ ដូចនេះគាត់ក៏បានលើសទម្ងន់ និងណែនាំអ្នកប្រើប្រាស់ឱ្យធ្វើតាមនៅក្នុងវគ្គសាកល្បងនៃមុខងារផ្សាយផ្ទាល់របស់ X។Elon Musk trains with UFC legend amid proposed Mark Zuckerberg fight but  admits he needs more work | Daily Mail Online

មិនយូរប៉ុន្មាននាយកប្រតិបត្តិ Meta លោក Mark Zuckerberg ក៏បានឆ្លើយតបនៅលើបណ្តាញសង្គម Threads ថាគាត់ “បានត្រៀមខ្លួនរួចរាល់ហើយ” ។ លោក Mark ក៏បានបន្តទៀតថា ពួកយើងនឹងរៀបចំការប្រកួតជាផ្លូវការនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣ ដែលនេះនឹងក្លាយជាកាលបរិច្ឆេទនៃការប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោក។ គោលបំណងនៃការប្រកួតក្នុងទ្រុងរបស់មហាសេដ្ឋីទាំងពីររូបនេះ គឺដើម្បីធ្វើការបរិច្ចាគសប្បុរសធម៌។See Mark Zuckerberg's ripped physique amid Elon Musk cage fight talk |  South China Morning Post

យោងតាមលោក Dana White ប្រធានអង្គការក្បាច់គុន UFC បានឱ្យដឹងថា ការប្រយុទ្ធគ្នារវាងមហាសេដ្ឋីទាំងពីរនេះត្រូវបានប៉ាន់ប្រមាណថានឹងនាំមកនូវប្រាក់ចំណូលលើសពីមួយពាន់លានដុល្លារ៕ ប្រភព៖vnexpress

គណបក្ស MFP អះអាងពីគណបក្សភឿថៃ អាចនឹងដើរចូលអន្ទាក់

0

រាជធានីបាងកក៖ ប្រទេសថៃ បានជាប់គាំទ្រខាងនយោបាយ ចាប់តាំងពីការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា រហូតមក ដោយមិនអាចបង្កើតរដ្ឋាភិបាលថ្មីបាន ព្រោះតែសមាជិកសភា និង ព្រឹទ្ធសភា ប្រឆាំងនឹងបេក្ខជននាយករដ្ឋមន្រ្ដី មកពីគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ហើយឥឡូវនេះ សមាជិកសភាមកពីគណបក្សឈ្នះឆ្នោតមួយនេះ បានព្រមានដល់គណបក្សភឿថៃ អំពីការចាញ់បញ្ឆោតរបស់គេ ស្របពេលគណបក្សជាដៃគូដំបូងមួយនេះ ចង់ទៅចងសម្ពន្ធភាពជាមួយនឹងគណបក្សផ្សេងៗទៀត ដែលមេដឹកនាំរបស់ពួកគេ មានតំណែងខ្ពង់ខ្ពស់ នៅក្នុងជួរគណៈរដ្ឋមន្រ្ដី នៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្ដី លោក ប្រាយុទ្ធ ចាន់-អូ-ចា (Prayut Chan-o-cha) ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៦ ខែសីហា ថា សមាជិកសភា មកពីគណបក្សឆ្ពោះទៅមុខ (Move Forward Party ហៅកាត់ MFP កំពុងតែជំរុញឲ្យគណបក្សភឿថៃ (PT) ពិចារណាឡើងវិញ ចំពោះការបញ្ចប់នូវសម្ពន្ធភាពនយោបាយដំបូងរបស់ខ្លួន ដែលមានគោលបំណងរួបរួមគ្នា បង្កើតរដ្ឋាភិបាលចម្រុះថ្មី។Thailand's Landmark Election: Who Will Ultimately Prevail? | Council on  Foreign Relations

លោក វីរ៉ូ ឡាក់ខាណាអាឌីសន (Wiroj Lakkhanaadisorn) សមាជិកសភាមួយរូប មកពីគណបក្ស MFP បានសរសេរសារ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយនិយាយសំដៅទៅលើគណបក្សភឿថៃ ថា «មិត្តអើយ! សូមកុំឡើងរថយន្ដ ជាមួយនឹងពួកគេអី ។ ពួកគេបញ្ឆោតអ្នកឱ្យធ្វើដំណើរឡើងទៅលើកំពូលភ្នំ រួចហើយនៅទីបំផុត រុញទម្លាក់អ្នកមកវិញទេ។ អ្នកបានខិតខំរត់ទៅឆ្ងាយពីក្រុមអភិរក្សនិយមរួចហើយ បែរជាត្រឡប់ មកឡើងកប៉ាល់របស់គេវិញយ៉ាងលឿន។ យើងកំពុងតែរង់ចាំអ្នកនៅទីនេះ។ ដំបូងឡើយ គណបក្ស MFP និង គណបក្សភឿថៃ បានខិតខំព្យាយាមរួបរួមគ្នា ចងសម្ពន្ធភាពចម្រុះ ចំនួន៨គណបក្ស ដោយមានសមាជិកសភា សរុប៣១២នាក់ កាន់នៅក្នុងដៃ ស្របពេលក្រុមអភិរក្សនិយម មានសមាជិកសភា ត្រឹមតែ១៨៨នាក់ប៉ុណ្ណោះ នៅក្នុងសភាជាន់ទាប»។

សមាជិកសភា មកពីគណបក្សឆ្ពោះទៅមុខ រូបនេះ បានបន្ដ ថា បើរាប់ត្រឹមតែសមាជិកសភា មកពីគណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ ទាំង២តែ២គណបក្សប៉ុណ្ណោះ ក៏មានអាសនៈ នៅក្នុងរដ្ឋសភា រហូតដល់ចំនួន២៩២នាក់ផងដែរ។ ដូច្នេះ គណបក្សទាំង២នេះ នឹងមានឱកាសល្អ យកឈ្នះលើក្រុមអភិរក្សនិយម គ្រប់ពេលវេលា។ បើទោះជាបច្ចុប្បន្ន គណបក្ស MFP និង បក្សភឿថៃ ទាំង២នេះ ពិបាកនឹងយកឈ្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ក៏ដោយ ព្រោះត្រូវការសំឡេងគាំទ្រ ភាគច្រើន មកពីសមាជិកព្រឹទ្ធសភា ដែលលើកបន្ដុបដោយពួកយោធា ប៉ុន្ដែគណបក្សធំទាំងពីរនេះ នឹងនៅតែមានកម្លាំងពិសេស សម្រាប់ប្រយុទ្ធជាមួយនឹងក្រុមអភិរក្សនិយម នៅក្នុងសភា ប្រសិនបើគណបក្សទាំង២ នៅតែបន្ដរួបរួមគ្នាយ៉ាងរឹងមាំ។Wiroj aims to decentralise power

លោក វីរ៉ូ ឡាក់ខាណាអាឌីសន សមាជិកសភា មកពីគណបក្ស MFP ជឿ ថា គណបក្សភឿថៃ អាចនឹងត្រូវបានគេផ្តល់ជូននូវកិច្ចព្រមព្រៀង តាមការបញ្ចុះបញ្ចូល នៅមុនពេលពួកគេបានសម្រេចចិត្ត ទៅតាមផ្លូវរបស់ពួកគេ កាលពីថ្ងៃពុធមុន (ទី២ ខែសីហា)។ បច្ចុប្បន្ន គណបក្សភឿថៃ និង គណបក្សMFP បានឃ្លាតឆ្ងាយពីគ្នា។ បក្សភឿថៃ គួរតែគិតពិចារណាឡើងវិញ ថា ភឿថៃ មានសមាជិកសភា ត្រឹមតែ ១៤១នាក់ប៉ុណ្ណោះ នៅក្នុងដៃ ខណៈក្រុមអភិរក្សនិយម មានសមាជិកសភា រហូតដល់១៨៨ នាក់។ ដូច្នេះមានន័យ ថា អំណាចចរចារបស់គណបក្សភឿថៃ នឹងធ្លាក់ចុះយ៉ាងខ្លាំង សម្រាប់គណបក្សមួយនេះ ដែលកំពុងតែស្វែងរកការបង្កើតរដ្ឋាភិបាលថ្មី។

សមាជិកសភា មកពីគណបក្សឆ្ពោះទៅមុខ រូបនេះ បានបន្ថែម ថា ទ្វារនៅតែទុកចំហ រង់ចាំគណបក្សផាឡាំង ប្រាឆារ៉ាត (Palang Pracharath Party) ហៅកាត់ (PPRP) ដឹកនាំដោយលោកឧត្ដមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) និង គណបក្សរួបរួមជាតិថៃ (United Thai Nation) ហៅកាត់ UTN របស់លោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់-អូ-ចា នឹងក្លាយជាសម្ពន្ធភាពចម្រុះ ដឹកនាំដោយគណបក្សភឿថៃ ជាពិសេស ដោយសារតែគណបក្សគាំទ្រដោយយោធាទាំង២នេះ មានឥទ្ធិពល ទៅលើសមាជិកព្រឹទ្ធសភា ដែលត្រូវបានតែងតាំង។ ឥឡូវនេះ គណបក្សភឿថៃ ក៏កំពុងតែបាត់បង់ការគាំទ្រ ពីរណសិរ្សរណសិរ្សក្រហមដើម្បីប្រជាធិបតេយ្យ (UDD) ដែលតែងតែគាំទ្រគណបក្សនេះ អស់រយៈពេលយូរមកហើយ រហូតដល់ពួកគេចាកចេញ ពីជំរំគាំទ្រលទ្ធិប្រជាធិបតេយ្យ។

លោក វីរ៉ូ ឡាក់ខាណាអាឌីសន បានបន្ដ ថា គាត់បានកើតងឿងឆ្ងល់ ថាតើគណបក្សភឿថៃ ខ្លាចបាត់បង់យុត្តិកម្មរបស់ខ្លួន សម្រាប់ការបន្តដឹកនាំការបង្កើតរដ្ឋាភិបាលថ្មី ប្រសិនបើបរាជ័យ នៅក្នុងការគាំទ្ររបស់សមាជិកព្រឹទ្ធសភា ហើយការចាញ់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ គេមិនឆ្ងល់នោះឡើយ ថា នៅលើកំពូលភ្នំដែលគេនាំទៅនោះ តាមពិតជាទីត្រូវនាំទៅប្រហារជីវិតទេឬ?Move Forward and Pheu Thai tussle over House speakership | Thai PBS World :  The latest Thai news in English, News Headlines, World News and News  Broadcasts in both Thai and English.

សមាជិកសភា មកពីគណបក្សឆ្ពោះទៅមុខ រូបនេះ បានបន្ដទៀត ថា នៅក្នុងសេណារីយ៉ូដ៏ល្អបំផុត បើទោះជាគណបក្សភឿថៃ បានទទួលជោគជ័យ នៅក្នុងការបង្កើតសម្ពន្ធភាពថ្មីយ៉ាងណាក៏ដោយ ក៏គណបក្សភឿថៃ នឹងមិនមានអំណាចច្រើន ហើយវាដូចជាគណបក្សភឿថៃ នឹងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ក្រុមអភិរក្សនិយម។

ជាមួយគ្នានេះ លោក អានុសន អៀមសា-អាដ (Anusorn Iamsa-ard) សមាជិកសភា មកពីគណបក្សភឿថៃ បានអះអាង អំពីពីបច្ចុប្បន្នភាពចុងក្រោយ ពីក្រុមចរចារបស់ខ្លួន ថា គណបក្សភឿថៃ នៅតែរឹងមាំ។ ការបង្កើតរដ្ឋាភិបាលចម្រុះ គឺមិនងាយស្រួលនោះឡើយ ហើយគណបក្សភឿថៃ នឹងមិនត្រូវបានគេបង្ខំ ឱ្យទទួលយកលក្ខខណ្ឌណាមួយ ដែលគណបក្ស ពិតជាមិនអាចសម្រេចបាននោះឡើយ។

លោក អានុសន អៀមសា-អាដ បានបន្ដ ថា «គណបក្សភឿថៃ នៅតែមានគោលជំហររឹងមាំ ថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់-អូ-ចា និង លោកឧត្តមសេនីយ ប្រាវីត វង់ស៊ូវ៉ាន់ មិនត្រូវក្លាយជាផ្នែកណាមួយ នៃសម្ពន្ធភាពចម្រុះថ្មី ខណៈគណបក្សភឿថៃ កំពុងតែបង្កើតឡើងនោះទេ។Thai Parliament to Vote on New Prime Minister on July 13 | Cambodianess

ដោយឡែកការវិវឌ្ឍន៍ស្ថានការណ៍នយោបាយថ្មីមួយផ្សេងទៀត លោក រួងក្រៃ លីគីតវ៉ាតតាណា (Ruangkrai Leekitwattana ) ជាសកម្មជននយោបាយ និង ជាអតីតសមាជិកព្រឹទ្ធសភា បានអះអាង ថា គាត់នឹងដាក់ញត្តិមួយ ទៅកាន់ព្រឹទ្ធសភា ស្នើសុំឲ្យពិនិត្យមើល លើការចោទប្រកាន់ អំពីការគេចពន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sansiri កាលពីខែសីហា ឆ្នាំ២០២១៩ ស្របពេលលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) កំពុងតែស្ថិតនៅជាប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតមួយនេះ នៅក្នុងប្រទេសថៃ។

លោក ឈូវីត កាម៉ូលវីស៊ីត (Chuvit Kamolvisit) សកម្មជននយោបាយ បានចង្អុលបង្ហាញ កាលពីសប្តាហ៍មុន ថា ក្រុមហ៊ុនអចលនទ្រព្យ Sansiri បានបង់ពន្ធត្រឹមតែ ៥៩,២លានបាត (លុយថៃ) ស្មើនឹងប្រហែលជាង ១,៧ដុល្លារអាមេរិក ខណៈប្រតិបត្ដិការនេះ ត្រូវបង់ រហូតដល់៥២១លានបាត ឬស្មើនឹងប្រហែលជាង១៥លានដុល្លារ។ បច្ចុប្បន្ន លោក ស្រេតថា កំពុងតែក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ ហើយនឹងត្រូវតែងតាំង សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី នៅក្នុងសភា នាពេលខាងមុខនេះ៕

តំណាងរាស្រ្តក្មេងជាងគេបំផុត ជាប់ឆ្នោតជាតំណាងរាស្រ្ត នីតិកាលទី៧ មានអាយុមិនដល់៤០ឆ្នាំ

0

យោងតាមចេញផ្សាយជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៥ ខែកក្កដានេះ បានបញ្ចេញបញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត នីតិកាលទី៧ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយក្នុងតំណាងរាស្រ្តចាស់ជាងគេបំផុត គឺសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងក្មេងជាងគេបំផុតគឺឯកឧត្តម ញឿន រ៉ាដែន មានអាយុ៣៧ឆ្នាំ។

ឯកឧត្តម ញឿន រ៉ាដែន មានអាយុ៣៧ឆ្នាំ ជាតំណាងរាស្រ្តម្នាក់ ក្នុងចំណោម៥អង្គនាក់មកពីគណបក្សហ៊្វុនស៊ិនប៉ិច។ ឯកឧត្តមបានជាប់ឆ្នោតនៅមណ្ឌលខេត្តកំពង់ចាម ដែលជាស្រុកកំណើតផ្ទាល់របស់លោកតែម្តង។ក្រោយពីក្លាយជាតំណាងរាស្រ្ត ឯកឧត្តម ត្រូវបាន អង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជាអ្នកនាំពាក្យគណបក្សហ្វ៊ុនសប៉ិចទៀតផង។

ឯកឧត្តម មានស្រុកកំណើតនៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ដោយធ្លាប់បានរស់នៅនៅវត្តចិនដំដែករាជធានីភ្នំពេញ និងចូលគាំទ្រគណបក្សហ្វ៊ុនស៊ិនប៉ិចតាំងពីនៅជាយុវជន ដោយសារតែឪពុកម្ដាយ និងក្រុមគ្រួសារ ជាអ្នកគាំទ្ររាជានិយមដ៏ស្មោះស្ម័គ្រ។

សូមបញ្ជាក់ផងដែរថា បក្សរាជានិយមមួយនេះ ឈ្នះបាន៥អាសនៈ ខណៈបក្សប្រជាជនកម្ពុជាឈ្នះបាន១២០អាសនៈ៕

សារមន្ទីទាំង ១០ ដែលចំណាស់ជាងគេបំផុតនៅលើពិភពលោក

0

សារមន្ទីរគឺជាកន្លែងដ៏អស្ចារ្យនឹងសំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ ដែលមានទម្រង់ជាវិមាន ឬជាអតីតរាជវាំង ឬជាអគារសម្រាប់តាំងពិព័រណ៍បុរាណវត្ថុ សម្បត្តិបេតិកភណ្ឌវប្បធម៌នៃប្រទេសនីមួយៗ ក៏ដូចជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិទូទាំងពិភពលោកជាដើម។ ដូច្នេះខាងក្រោមនេះគឺជាសារមន្ទីទាំង ១០ ដែលចំណាស់ជាងគេបំផុតនៅលើពិភពលោក នឹងមានអាយុកាលតាំងពី ២,៥០០ ឆ្នាំមុនមកម្លេះ។

១.សារមន្ទីរល្វ័រ (Louvre Museum)៖ សារមន្ទីរដែលចំណាស់ជាងគេមួយនេះស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលត្រូវបានកសាងឡើងនៅសតវត្សទី១៣ ក្នុងរជ្ជកាលព្រះចៅល្វីទី១៤ (Louis XIV)។Guide to Louvre Entrances 2023 | How To Enter the Louvre?

២.សារមន្ទីរកាពីតូលីណេ (Capitoline Museum)៖ កាពីតូលីណេគឺជាសារមន្ទីរដែលស្ថិតនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៤៧១ ក្រោមស្នាព្រះហស្ដសម្ដេចប៉ាប ស៊ីក្សទូសទី៤ (Pope Sixtus IV)។ រហូតមកដល់ឆ្នាំ១៧៣៤ ទើបសារមន្ទីរកាពីតូលីណេត្រូវបានបើកឱ្យចូលទស្សនាជាសាធារណៈ។Capitoline Museum (Musei Capitolini) Tickets - Rome | Tiqets.com

៣.សារមន្ទីរវ៉ាទីកង់ (The Vatican Museum)៖ សារមន្ទីរមួយនេះដែរស្ថិតនៅរដ្ឋបុរីវ៉ាទីកង់ ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៥០៦ ក្រោមស្នាព្រះហស្ដសម្ដេចប៉ាប ជូលីអ៊ូសទី២ (Pope Julius II)។What It's Like to See the Vatican Museums, Minus the Crowds | Condé Nast  Traveler

៤.សារមន្ទី អឺម៉ូរី (The Royal Armouries)៖ សារមន្ទីរអឺម៉ូរី ស្ថិតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៦៦០។Royal Armouries Museum (Leeds): A Brief History of War - Darksword Armory

៥.សារមន្ទីរឃុនស្ត៍ (Kunst Museum)៖ ឃុនស្ត៍គឺជាសារមន្ទីរដែលស្ថិតនៅទីក្រុងបាសែល (Basel) ប្រទេសស្វីស នឹងត្រូវបានកសាងឡើងនៅឆ្នាំ១៦៦១។Sjangermaleri- og hverdagsskildringer - Trondheim kunstmuseum

៦.សារមន្ទីរអាស្មូលាន (The Ashmolean)៖ សារមន្ទីរនេះស្ថិតនៅទីក្រុងអុក្សហ្វឺដ (Oxford) ចក្រភពអង់គ្លេស ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៦៨៣។8 weird and wonderful things to do in Oxford with kids - Holidays from Hels

៧.សារមន្ទីរឆាលីស្តុន (Charleston Museum)៖ សារមន្ទីរឆាលីស្តុនស្ថិតនៅរដ្ឋខាឡូរីណាខាងត្បូង (South Carolina) សហរដ្ឋអាមេរិក ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៧៧៣។The Charleston Museum 2023 | Aug. 2023 Events, Hours & Admission

៨.សារមន្ទីប៊ែលវេឌារ (Belvedere Palace)៖ ប៊ែលវេឌារគឺជាសារមន្ទីរដែលស្ថិតនៅទីក្រុងវ្យែន (Vienna) ប្រទេសអូទ្រីស នឹងត្រូវបានកសាងឡើងនៅឆ្នាំ១៧៨១។Visit | Belvedere Museum Vienna

៩.សារមន្ទីរឥណ្ឌា (Indian Museum)៖ សារមន្ទីរអាស៊ីមួយនេះស្ថិតនៅទីក្រុងកុលកត្តៈ (Kolkata) រដ្ឋបេងហ្កាល់ខាងលិច ប្រទេសឥណ្ឌា ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៨១៤ ពោលគឺនាសម័យអាណានិគមអង់គ្លេស ដែលកំពុងគ្រប់គ្រងត្រួតត្រាពិភពហិណ្ឌីនាពេលនោះ។Indian Museum Kolkata, India -

១០.សារមន្ទីរហឺរមីថេហ្គិ៍ (Hermitage Museum)៖ សារមន្ទីរដ៏ចំណាស់មួយនេះស្ថិតនៅទីក្រុងសាន់ភីតថឺស្បឺក (St.Petersburg) ប្រទេសរុស្ស៉ី ដែលកសាងឡើងនៅឆ្នាំ១៧៦៤។ រហូតមកដល់ឆ្នាំ១៨៥២ ទើបសារមន្ទីរហឺរមីថេហ្គិ៍ត្រូវបានបើកឱ្យសាធារណជនចូលទស្សនា៕The State Hermitage Museum - World Luxury Travel Awards

រថយន្ត១គ្រឿងបានខូចខាតធ្ងន់ធ្ងរ ខណៈអ្នកបើកបរអាយុត្រឹម១៣ឆ្នាំ

0

សហរដ្ឋអាមេរិក ៖ គ្រោះថ្នាក់ចរាចរណ៍ផ្សេងៗបានកើតឡើងដោយសារការល្មើសច្បាប់ ដូចជា ការបើកបរយានជំនិះក្នុងល្បឿនលឿន និងការបើកបរក្នុងពេលស្រវឹងជាដើម ហើយវាតែងកើតឡើងនៅតាមបណ្តាប្រទេសនានាលើពិភពលោក ។ ជាក់ស្តែង មានក្មេងស្រីអាមេរិកម្នាក់បានលួចយករថយន្តឪពុកម្តាយរបស់នាងមកបើកបរនៅតាមផ្លូវជាមួយមិត្តភក្តិ ហើយបង្កគ្រោះថ្នាក់បណ្តាលឱ្យរថយន្តខូចខាតធ្ងន់ធ្ងរ និងធ្វើឱ្យខូចខាតដល់រថយន្តអ្នកដទៃទៀតផង ។13-year-old crashes Tesla

ទំព័រហ្វេសប៊ុករបស់ប៉ូលិសប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ឈ្មោះ Santa Rosa Police បានបង្ហោះរូបភាពរថយន្ត Tesla ១គ្រឿងបានខូចខាតទាំងស្រុង ព្រមទាំងសរសេរអំពីរឿងរ៉ាវដែលកើតឡើងថា អ្នកបង្កគ្រោះថ្នាក់លើកនេះ គឺជាយុវវ័យមានអាយុត្រឹម១៣ឆ្នាំប៉ុណ្ណោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ដោយមានរថយន្ត Tesla ១គ្រឿងពណ៌ខ្មៅបានខូចខាតយ៉ាងធ្ងន់ធ្ងរក្បែរបង្គោលភ្លើងមួយកន្លែងនៅតាមផ្លូវ King និង Howard ។ ប៉ុន្តែសំណាងល្អ យុវវ័យចំនួន៣នាក់នៅក្នុងរថយន្តរងរបួសបន្តិចបន្តួចប៉ុណ្ណោះ និងអាចដើរចេញពីរថយន្តដោយខ្លួនឯងបាន ។

ក្មេងស្រីម្នាក់អាយុ១៣ឆ្នាំ ប្រាប់ថា នាងបានយករថយន្តរបស់ឪពុកម្តាយ មកបើកបរដោយពុំទទួលបានការអនុញ្ញាត ហើយនាងក៏បាត់បង់ការគ្រប់គ្រងរថយន្ត និងមិនអាចបញ្ជារថយន្តបានទេ រហូតដល់វាជ្រុលទៅបុកបង្គោលភ្លើងនៅតាមផ្លូវ ។ លើសពីនេះ នាងក៏បានបើករថយន្តទៅបុករថយន្តចំនួន៣គ្រឿងផ្សេងទៀតដែលចតនៅក្បែរនោះ ។Teen Steals And Wrecks Parents' Tesla, Causes Multiple Crashes

ក្រោយមក អាជ្ញាធរបានបញ្ជូនខ្លួនក្មេងបង្កហេតុទាំងអស់ទៅពិនិត្យរកជាតិអាល់កុល ព្រមទាំងហៅអាណាព្យាបាលមកដោះស្រាយបញ្ហានេះ ។ អាជ្ញាធរបានសាកសួររកមូលហេតុដែលបង្កឱ្យកើតគ្រោះថ្នាក់ និងមានអ្នកដទៃពាក់ព័ន្ធជាមួយហេតុការណ៍នេះឬក៏អត់ ៕ ប្រភព ៖ khaosod

បុរសអាមេរិករៀបការជាមួយនារី១០នាក់ក្នុងពេលតែមួយ

0

សហរដ្ឋអាមេរិក ៖ បុរសអាមេរិកម្នាក់ដែលធ្វើការជាអ្នកម៉ាស្សាបានបង្ហាញរូបភាពរៀបការរបស់ខ្លួនប្រកបដោយភាពផ្អែមល្ហែម ប៉ុន្តែអ្វីដែលមិនធម្មតានោះ គឺមានកូនក្រមុំរៀបការជាមួយលោករហូតដល់១០នាក់ ហើយពួកគេថែមទាំងស្លៀកពាក់ឈុតកូនក្រមុំដ៏សិចស៊ីទៀតផង ។New York masseur 'marries' TEN wives at the same time in beach ceremony -  as lingerie-clad brides proudly pose with their new husband to celebrate  the VERY unconventional nuptials | Daily Mail

វាបានក្លាយជារឿងមួយល្បីល្បាញក្នុងបណ្តាញសង្គមអាមេរិក ក្រោយពីបុរសឈ្មោះ Emmanuel Lustin ជាអ្នកម៉ាស្សាវ័យក្មេងរស់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានបង្ហោះវីដេអូពិធីរៀបការរបស់ខ្លួន ជាមួយនារីចំនួន១០នាក់នៅថ្ងៃជាមួយគ្នាក្នុងបណ្តាញសង្គម ។

បើតាមវីដេអូនេះ លោក Emmanuel បាននៅជាមួយប្រពន្ធទាំង១០នាក់របស់លោកក្នុងបរិវេណអង្គុយលេងមួយកន្លែងនៅមាត់សមុទ្រ ហើយកូនក្រមុំទាំងអស់បានស្លៀកឈុតប៊ីគីនី ពណ៌ស និងថតរូបជាមួយគ្នាយ៉ាងមានក្តីសុខ ។The masseur declared of his vocation in a recent podcast: ''It's about you … females come first'

លោក Emmanuel និយាយថា ៖ «ពេលនេះ ទំនាក់ទំនងរបស់លោកជាមួយពួកនាង គឺពោរពេញទៅដោយភាពចម្រុះ ដូចជា ភាសា រូបរាង និងអត្តចរិត ។ ប៉ុន្តែអ្វីដែលយើងគ្រប់គ្នាមានចំណុចរួមនោះ គឺសេចក្តីស្រឡាញ់ និងកម្លាំងវិជ្ជមាន» ។'My whole get was, I'm trying to do it for women. I'm trying to show women, like, this is what y'all deserve,' he explained in a podcast

មនុស្សជាច្រើនបានស្គាល់លោក Emmanuel នៅក្នុងបណ្តាញសង្គម OnlyFans, Twitter និង Instagram ពីព្រោះលោកតែងតែបង្ហោះវីដេអូអំពីការម៉ាស្សាឱ្យអ្នកលេងបណ្តាញសង្គមបានទស្សនាជានិច្ច ។ ហេតុនេះ លោកក៏បានបង្ហោះវីដេអូពិធីរៀបការរបស់លោក កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ និងបង្ហោះវីដេអូដំណើរកម្សាន្តរបស់លោកជាមួយភរិយាម្នាក់ៗផងដែរ ៕ ប្រភព ៖ khaosod

ការប្រគំតន្រ្តី BLACKPINK រួមចំណែកដល់វិស័យទេសចរណ៍ហាណូយប្រមូលបានជាង២៦លានដុល្លារ

0

សកម្មភាពការប្រគំតន្រ្តីទេសចរណ៍របស់ BLACKPINK លើកដំបូងនៅទីក្រុងហាណូយ ប្រទេសវៀតណាមរយៈពេល២ថ្ងៃនាថ្ងៃទី២៩-៣០ ខែកក្កដា ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៦៣០ ពាន់លានដុងឬជាង២៦លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ថ្ងៃទី៥ សីហា ។

របាយការណ៍ពីនាយកដ្ឋានទេសចរណ៍ហាណូយកាលពីថ្ងៃទី៤ ខែសីហា ស្តីពីការរៀបចំកម្មវិធី «ដំណើរទេសចរណ៍ពិភពលោករបស់ BLACKPINK ឆ្នាំ 2023»បានឱ្យដឹងថា ក្នុងអំឡុងពេលការប្រគំតន្ត្រីចំនួនពីរថ្ងៃរបស់ BLACKPINK នៅកីឡដ្ឋាន My Dinh មានភ្ញៀវប្រហែល ១៧០,0០០ នាក់បានមកទីក្រុងហាណូយ ដែលក្នុងនោះភ្ញៀវអន្តរជាតិមានដល់ជាង ៣០,០០០ នាក់។ របាយការណ៍បញ្ជាក់បន្ថែមថា ប្រហែល ៦៥% នៃភ្ញៀវអន្តរជាតិភាគច្រើនមកពីទីប្រទេសចិន កូរ៉េ ជប៉ុន សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស បារាំង ឥណ្ឌា ចិន អូស្ត្រាលី។

ចំនួនភ្ញៀវដែលចូលរួមនៅក្នុងការប្រគំតន្រ្តី BLACKPINK ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៧០,០០០នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៣,០០០នាក់។ ភ្ញៀវទេសចរជាតិភាគច្រើនមកពីទីក្រុងហាណូយ ហូជីមិញ ទីក្រុង Hai Phong(ហាយហ្វុង) ទីក្រុង Da Nang និង Nha Trang (Khanh Hoa) ណាត្រាង។

ចំពោះភ្ញៀវអន្តរជាតិដែលចូលរួមប្រគំតន្រ្តីភាគច្រើនមកពីប្រទេសចិនមានសមាមាត្រច្រើនជាងគេ បន្ទាប់មកគឺ កាណាដា ហុងកុង អូស្ត្រាលី ថៃ តៃវ៉ាន់ ជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបុរី និងហ្វីលីពីន។
ក្នុងអំឡុងពេលព្រឹត្តិការណ៍នោះ ភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តក្នុងទីក្រុងដោយជិះរថយន្តក្រុងពីរជាន់បានកើនឡើងយ៉ាងខ្លាំងជាងសព្វមួយដងចំនួនអតិថិជនកក់តាមអ៊ីនធឺណិត (មិនរាប់បញ្ចូលការទិញនៅនឹងកន្លែង) ក្នុងរយៈពេលពីរថ្ងៃនៃថ្ងៃទី ២៩-៣០ ខែកក្កដា កើនឡើង ១៥% បើធៀបនឹងថ្ងៃមុន។Trước giờ mở bán vé Blackpink: Fan Việt có lấp đầy 40.000 chỗ sân Mỹ Đình?  | Báo Dân trí

ក្នុងខែកក្កដា ទីក្រុងហាណូយមានគ្រឹះស្ថានស្នាក់នៅទេសចរណ៍ចំនួន ៣,៧៥៦ ដែលមានបន្ទប់ចំនួន ៧០,២១៨ ក្នុងនោះមានសណ្ឋាគារលំដាប់ផ្កាយមួយដល់ផ្កាយប្រាំចំនួន ៦០៣ (ស្មើនឹង ១៦.១% នៃគ្រឹះស្ថានស្នាក់នៅសរុប និង ៣៦.៣% នៃបន្ទប់សរុប)។

ក្នុងអំឡុងការសម្តែងរបស់ BLACKPINK នៅទីក្រុងហាណូយ ការកាន់កាប់បន្ទប់របស់សណ្ឋាគារនៅជិតកន្លែងប្រគំតន្រ្តីបានកើនឡើង ២០% បើធៀបនឹងចុងសប្តាហ៍មុន។ បរិមាណស្វែងរកបន្ទប់នៅទីក្រុងហាណូយក្នុងរយៈពេលពីរថ្ងៃនេះតាមរយៈគេហទំព័រកក់អន្តរជាតិដូចជា Agoda គឺខ្ពស់ជាងសប្តាហ៍មុន ១០ ដង។ អត្រាកាន់កាប់របស់វិស័យសណ្ឋាគារក្នុងខែកក្កដាត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៦០.៨% កើនឡើង ១៩.២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
តំបន់ទេសចរណ៍ក៏បានមានអត្រាកំណើនប្រហែល ១៥-២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីសប្តាហ៍មុន។

តាមមន្ទីរទេសចរណ៍ទីក្រុងហាណូយបានវាយតម្លៃថា កម្មវិធីទទួលបានជោគជ័យ និងស្នើគណៈកម្មាធិការប្រជាជនទីក្រុង ដឹកនាំអង្គភាពពាក់ព័ន្ធ ជួយឧបត្ថម្ភធុរកិច្ចដែលមានសមត្ថភាពហិរញ្ញវត្ថុ និងម៉ាកយីហោកិត្យានុភាពអន្តរជាតិ ដើម្បីរៀបចំព្រឹត្តិការណ៍វប្បធម៌ វប្បធម៌ កីឡា និងទេសចរណ៍នៃលំដាប់អន្តរជាតិក្នុងតំបន់៕

ក្តៅស្លឹកត្រចៀកពេក ប្រុសខួច ថាទោះឈឺដល់ស្លា.ប់ក៏មិនលើកដៃសុំជំនួយដែរ

0

ថ្មីៗនេះមហាជនចាប់អារម្មណ៍រឿងស៊ីលីកូមុខរបស់តារាសម្តែង ប្រុសខួច ដែលបានទៅព្យាបាលនៅប្រទេសវៀតណាម។ ការព្យាបាលស៊ីលីកូរបស់ ប្រុសខួច នេះដែរមានអ្នកចូលទៅថាឱ្យលោកថា «តិចទៀតកើតមហារីកLiveសុំជំនួយ» ដែលជាហេតុធ្វើឱ្យលោកក្តៅស្លឹកត្រចៀកយ៉ាងខ្លាំងព្រមទាំងពន្លះទៅវិញថា ទោះបីជាលោកឈឺដល់ស្លាប់ក៏មិនលើកដៃសុំជំនួយដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9sHwVr5YjvrrPqX-PYiEpid-rdTBy3Oy01iQ0bb1BbbV8kFh6vucKYI84TOR1IL2Xi-SBIKSPiuakb47HdXxSX6uBWZG2qm0_--ePtjvvZb3VwR66VWS0I4eYEq4RhHuZlbZZBBqEQ3fO_EHx_vOcQJuzvE2eN3tZdcOCF1DZVsU43F5NSXouHVkZIjo/s2048/357017620_1433298440823196_2623357444870946636_n.jpg

ទន្ទឹមនឹងមានការផ្សាយមានបញ្ហាក្រោយពេលកែសម្ផស្ស តារាសម្តែង ប្រុសខួច បញ្ជាក់ប្រាប់មហាជនដើម្បីកុំឱ្យមានការយល់ច្រលំថាការកែសម្ផស្សរបស់លោកប្រមាណ១ឆ្នាំមុនពុំមានបញ្ហានោះទេ។ ការដែលលោកមានបិទប៉ង់នៅលើផ្ទៃមុខនោះគឺលោកបានព្យាបាលស៊ីលីកូដែលបានចាក់កាលពី១០ឆ្នាំមុនហើយមួយឆ្នាំមុនលោកព្យាបាលម្ដងហើយតែត្រូវព្យាបាលម្ដងទៀត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW012m5DJY14I3vsNZ02-WzQTZpzgz9zejrSUPSX_7S61cwr3UeFiICnNAeoqhGmxL1LiTWIz6gq9mQoVwxUVgTk7MiAtB31h1JkcJLIb23s5Y5VZMzgMfPio-T_UhW99DN8TA4UgVg4tb8RDPRM7Ji9LuKdTFxWZJMvBoSYXXNzCu5vSjESjd2_3qo0E/s960/365601912_1451051519047888_6918008267100113477_n.jpg

អ្វីកាន់តែធ្វើឱ្យតារាសម្តែងរូបនេះក្តៅស្លឹកត្រចៀកនោះ មានអ្នកបានចូលទៅខម្មិនថា «តិចទៀតមហារីកLiveសុំជំនួយ» ធ្វើឱ្យ ប្រុសខួច ដាក់ទៅវិញថា «ចាំសម្ដីរបស់ខ្ញុំណា ទោះខ្ញុំឈឺដល់ងាប់ក៏ខ្ញុំមិនលើកដៃសុំជំនួយពីអ្នកណាដែរ រាល់ថ្ងៃខ្ញុំខំប្រឹងរកទុកទៅថ្ងៃមុខ ដើម្បីខ្លួនឯង ដើម្បីគ្រួសារ មិនមែនអត់គំនិតចាយលុយមិនចេះគិតទេ ហើយពេលនេះខ្ញុំមានសមត្ថភាពកែមុខ $$$$ គិតថាថ្ងៃក្រោយខ្ញុំទៅលើកដៃសុំលុយគេមែន មនុស្សខ្ញុំ ស៊ូអត់ដល់ងាប់ក៏មិនលើកដៃសុំលុយគេចាយ freeៗៗស្គាល់ខ្ញុំឱ្យច្បាស់តិចទៅមនុស្សខ្ញុំចូលចិត្តយកញើសឈាមទៅដូរនឹងលុយ ហើយក៏ មិនចូលចិត្តសុំលុយគេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiotE6AVhAuLpLTf5GrlgJ8bGqELFyhoFv5GxQDS1CXbXGiXfG-QTPCvvHEs4quY0YD5EHny-CrH4bMzngX7qUz4iw6tEFB9etva29iXq16u2P-LAnQZz24N_x-U0cvu_yN3BWFCNq8YINotphC63ApsHA7-MwQCVZ8xrNYIULrWc9KkXTNkkyUU4gLMyg/s1754/357414985_1433071780845862_5698155711691836700_n.jpg

តាមការបញ្ជាក់របស់ ប្រុស ខួច ការដែលលោកបានឆ្លងកាត់មុខកាំបិតនៅប្រទេសវៀតណាមគឺដោយសារតែលោកចង់ស្អាតនិងកែកុនរាល់ចំណុចខ្វះខាតរបស់លោកមិនមែននៅសុខៗលោកអត់មូលហេតុរត់ទៅកែសម្ផស្សនោះទេ វ័យលោកចូល៣២ឆ្នាំហើយទើបត្រូវការជំនួយព្រោះការងាររបស់លោកត្រូវការប្រើសម្រស់៕

គម្រោងសំណង់មហាសាលទាំង៤ នឹងកែប្រែប្រទេសអារ៉ាប៊ីសាអូឌីត ទៅជាទីក្រុង Utopia

0

កាលពីឆ្នាំទៅ ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត លោក Mohammed bin Salman បានបញ្ចេញគម្រោងសំណង់ដ៏មហាសាល​ ដែលមានឈ្មោះថា Neom ដោយរំពឹងថានឹងការប្រែប្រទេសអារ៉ាប៊ីសាអូឌីត ទៅជាទីក្រុងដ៏អស្ចារ្យ ដែលអាចទាក់ទាញមនុស្សមករស់នៅជាច្រើនលាននាក់។Saudi Arabia's Smart City Draws Lines of Controversy | theSkimmពាក្យថា Neom មកពីពាក្យនៃប្រទេសហ្គ្រិក បានន័យថា ថ្មី (New) ដោយ ព្រះមហាក្សត្ស Mohammed bin Salman ចង់កែប្រែអារ៉ាប៊ីសាអូឌីតទៅជាទីក្រុងថ្មី និងទំនើប មានបច្ចេកវិទ្យាជឿនលឿនជាងគេលើលោក។

នៅក្នុងគម្រោងសំណង់មហាសាល​ Neom នេះ មានទីក្រុងចំនួន៤ដែលនឹងត្រូវសាងសង់ឡើង៖

  • The Line
  • Neom Bay
  • Oxagon
  • Trojena

NEOM released Saudi Arabia mega projects' first progress video

មិនតែប៉ុណ្ណោះ ក្រោយគម្រោងនេះសាងសង់រួចរាល់ ព្រះមហាក្សត្ស Mohammed bin Salman ក៏គ្រោងនឹងសាងសង់ព្រះច័ន្ទសិប្បនិម្មិត និងមនុស្សយន្តដាយណូស័រថែមទៀតផងដែរ។

ថ្វីបើគម្រោងទាំងអស់នេះ មើលទៅអាចនាំឱ្យមនុស្សរស់នៅក្នុងភាពជឿនលឿនជាងមុន ក៏ប៉ុន្តែនៅតែមានមតិមួយចំនួនលើកឡើងថា ការធ្វើបែបនេះ អាចនឹងធ្វើឱ្យមានការប្រកាន់វណ្ណៈ ក្រោកឡើងវិញរវាងអ្នកមាន និងអ្នកក្រ៕NEOM awards contract for international airport

ប្រភព៖ Neom

ក្រសួងសុខាភិបាលច្រានចោលព័ត៌មានមានការឆ្លងជំងឺអេដស៍ផ្ទុះឡើងជាង១ពាន់នាក់

0

ក្រសួងសុខាភិបាលនាថ្ងៃទី៤ សីហា បានច្រានចោលទាំងស្រុងដែលមានការបង្ហោះថាមានការឆ្លងជំងឺអេដស៍ផ្ទុះឡើងជាង១ពាន់នាក់។ ទន្ទឹមនឹងការច្រានចោលព័ត៌មាននេះក្រសួងក៏បង្ហាញរបាយការណ៍ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល/មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) និង ការិយាល័យពហុប្រទេសនៃអង្គការ UNAIDS នៃប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។

របាយការណ៍នោះបានបង្ហាញទ័ន្នន័យថានៅចុងឆ្នាំ២០២២ មនុស្សប្រមាណ ៧៦ ០០០ នាក់ (៦៣០០០-៨៥ ០០០)នាក់ កំពុងផ្ទុកមេរោគអេដស៍ ហើយក្នុងនោះ ៧៤.០០០ (៦១ ០០០-៨៣ ០០០)នាក់ជាមនុស្សពេញវ័យដែលមានអាយុចាប់ ពី ១៥ ឆ្នាំឡើងទៅ និងប្រហែល ២០០០ នាក់ (១ ៦០០-២៤០០)នាក់។ កុមារ (០-១៤ ឆ្នាំ) ។ ៨៦% នៃ អ្នកផ្ទុកមេរោគអេដស៍ទាំងអស់បានដឹងពីស្ថានភាពមេរោគអេដស៍របស់ពួកគេ ហើយបានប៉ាន់ស្មានថា មនុស្ស ១១ ០០០ នាក់មិនដឹងថាពួកគេកំពុងផ្ទុកមេរោគអេដស៍នៅឡើយ។

សមិទ្ធិផលរបស់ប្រទេសកម្ពុជាត្រូវបានចាត់ទុកជាគំរូ ក្នុងការសម្រេចបានខ្ពស់បំផុតនូវអត្រាទទួលសេវាព្យាបាលនិងអត្រាកាត់បន្ថយមេរោគមកកម្រិតទាបបំផុតក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍។ គិតត្រឹម ខែធ្នូ ឆ្នាំ ២០២២ អ្នកផ្ទុកមេរោគអេដស៍ ៦៤ ៩៣១នាក់ បានកំពុងទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ហើយវាប្រែថា ៩៩% នៃអ្នកផ្ទុកមេរោគអេដស៍ដែលដឹងពី ស្ថានភាពរបស់ពួកគេកំពុងទទួលបានការព្យាបាល ហើយ ៩៨%នៃអ្នកផ្ទុកមេរោគអេដស៍លើការព្យាបាលត្រូវបានកាត់បន្ថយមេរោគមកកម្រិតទាបបំផុត។

គេប៉ាន់ប្រមាណថាមានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន ១ ៤០០នាក់ (១ ២០០-១ ៥០០)នាក់ ក្នុងឆ្នាំ ២០២២ ដែលមានន័យថាមនុស្សប្រហែល ៤នាក់បានឆ្លងមេរោគអេដស៍ជារៀងរាល់ថ្ងៃ។ ការឆ្លងមេរោគអេដស៍ថ្មីត្រូវបានកាត់បន្ថយចំនួន៩១% ចាប់តាំងពីការរីករាលដាលនៃមេរោគអេដស៍ខ្ពស់ បំផុតក្នុងឆ្នាំ១៩៩៦ ប៉ុន្តែល្បឿននៃការធ្លាក់ចុះបាននិងកំពុងធ្លាក់ចុះ ហើយមានការថយចុះតែ ៣៣% បើធៀបនឹង ឆ្នាំ២០១០។

ការប៉ាន់ស្មានមេរោគអេដស៍ថ្មីបានបង្ហាញថាការកើនឡើងសមាមាត្រនៃការ ឆ្លងមេរោគអេដស៍ថ្មីគឺស្ថិតក្នុងចំណោមបុរស និងក្មេងប្រុស ពួកគេមានចំនួន ៧៩% នៃការឆ្លងមេរោគ អេដស៍ថ្មីទាំងអស់ក្នុងឆ្នាំ២០២២។ តាមចំនួនប្រជាជន ៨៣% នៃការឆ្លងមេរោគអេដស៍ថ្មីសរុបគឺស្ថិត ក្នុងចំណោមប្រជាជនគន្លឹះ (បុគ្គលិកផ្នែកកម្សាន្តស្ត្រី បុរសរួមភេទជាមួយបុរស និងបុរសផ្សេងទៀត ដែលរួមភេទជាមួយបុរស ស្ត្រីបំប្លែងភេទ អ្នកដែលប្រើនិងចាក់ថ្នាំញៀន និងដៃគូផ្លូវភេទរបស់ពួកគេ)៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4AbskUhHlkJ81Hx9c33leIryFYFyihB5oTGgAwTl9xG9cZ0ACnyfaIiwtYOm2dXdKMxwOVXIphdIUAQ5OpEipMPaP-inYGGRoO0Sarf4ukI519IAI1esf1ynZ-BpG4SOSpbpiICeI3f2hW3ZsX_h_3jnj1t1wofA6D0yPqOj9uOv4rx6zvAlPqzStyaA/s1280/%E1%9F%A1%20(6).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_JoD39CunOxK-u69bNFigrjWTS4YY5lBMnMtggzhgY5X7QLYn9sFLNHzeBZsUT0zYcQcWuabt4QCEN9BMOHhIF2YPqAWm-npwX39f9Exh52CNsTHR56p63_vP1ct4VxoNHUoeWgSTUJ7Ffm5ktKwXhxRfj5K3GpNdVRjYEtQKhyMqJulerZQm5Tund3A/s1280/%E1%9F%A2%20(8).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfW4DydlU5jT3YS7xt1zuDgjQke831OmQfY0-9PW_MhG0Yzs3O3mj7NS1pyawGzg3_yFLC4Hmaa7hu_Yr-XiNclPQwUmVOeJYgLW7XLRsH7Q0-OLmgREM2OuYLaXQU3pgahfbj0yhnlSXRvEBN86dyZh-5uWPKYAsjyTNI61ciuybshjaW7s07zNESSWk/s1280/%E1%9F%A3%20(6).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB5lfyqYdYRvZiOHowEZSH4s-huHtofGhRvpcN7pUMdCUoaJ35-KxT3M-kJNHJY_9Hdg5cT03aqlYfe5GHMIC3ZWkzHp2uvV3d44AuAxObt-WylheERVKWN2CgSh0oh7ArTU4UsQ5Shz7UT9BWa3w9dCo3mH-NbEMjGQSrc_2vXTusZ9mp4Wg7VvRilTM/s1280/photo_2023-08-04_21-23-20.jpg