រដ្ឋធានីព្យុងយ៉ាង៖ កូរ៉េខាងជើង បានចាប់ផ្ដើមប្រតិបត្ដិការនាវាមុជទឹកវាយប្រហារដោយអាវុធនុយក្លេអ៊ែរតាក់ទិក ចំពេលមានការព្រមាន ពីសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ដរបស់ក្រុងវ៉ាស៊ីនតោន ជុំវិញសកម្មភាពរបស់ក្រុងព្យុងយ៉ាង លក់គ្រឿងសព្វាវុធ ទៅឲ្យរុស្ស៊ី។។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៨ ខែកញ្ញា ថា កូរ៉េខាងជើង បានចាប់ផ្តើមប្រតិបត្តិការ ជាលើកដំបូងនូវនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរតាក់ទិក។ នេះជាសកម្មភាពយោធាដ៏សំខាន់ នៃផែនការរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីបង្កើតកងនាវាចរណ៍ បំពាក់ដោយអាវុធនុយក្លេអ៊ែរ សម្រាប់ប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយសម្ពន្ធមិត្តអាស៊ីរបស់ក្រុងវ៉ាស៊ីនតោន។North Korea unveils first tactical, nuclear-armed submarine | The Star

បើតាមទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ ថា នាវាមុជទឹក No 841 ឈ្មោះ Hero Kim Kun Ok បន្ទាប់ពីបុគ្គលប្រវត្តិសាស្ត្រកូរ៉េខាងជើងដ៏លេចធ្លោមួយរូប ដែលបានចេញប្រតិបត្ដិការ កាលពីថ្ងៃពុធ (ទី៧ ខែកញ្ញា) ដោយមានលោក គីម ជាអ្នកមើលការខុសត្រូវ នៅក្នុងព្រឹត្តិការណ៍នោះ។

នៅក្នុងព្រឹត្ដិការណ៍ត្រួតពិនិត្យដល់ប្រតិបត្ដិការនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរនោះ លោក គីម ជុងអ៊ុន បានអំពាវនាវស្នើឲ្យមានការអភិវឌ្ឍកងនាវាឲ្យបានឆាប់រហ័ស និង ការបំពាក់អាវុធនុយក្លេអ៊ែរ។North Korea launches new 'tactical nuclear attack submarine'

លោកប្រធានាធិបតី លោក យូន ស៊ុកយូល បានបញ្ជាក់ នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែកញ្ញា) ថា រាល់ការគំរាមកំហែងណាមួយ ពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាការគំរាមកំហែងយ៉ាងពិតប្រាកដ ដោយកំណត់គោលដៅ ទៅលើប្រទេសនានា ដែលកំពុងចូលរួមកិច្ចប្រជុំកំពូល នៅប្រទេសឥណ្ឌូណេស៊ី។ ចំណែកការទទួលខុសត្រូវដ៏ចម្បង សម្រាប់បញ្ហានេះ គឺមានតែបណ្តាប្រទេស ជាសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះ លោកស្រី កាម៉ាឡា ហាររី (Kamala Harris) អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែកញ្ញា) ថា ប្រសិនបើកូរ៉េខាងជើង គាំទ្រជំនួយយោធាណាមួយ ជួយដល់ប្រទេសរុស្ស៊ី សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន នឹងក្លាយជាកំហុសដ៏ធំ៕North Korea launches new tactical nuclear attack submarine, state media  reports | South China Morning Post