ទីក្រុងហុងកុង ៖ ទីក្រុងហុងកុងបានប្រកាសអាសន្នជាបន្ទាន់ទៅកាន់ពលរដ្ឋ ក្រោយកើតហេតុការណ៍ភ្លៀងធ្លាក់យ៉ាងខ្លាំង ។ អាជ្ញាធរក្រុងហុងកុងបានហៅហេតុការណ៍នេះថា «ភ្លៀង១ពាន់ឆ្នាំ» ដោយសារវាបណ្តាលឱ្យមានទឹកជំនន់ពាសពេញទីក្រុង ហើយផ្លូវទាំងអស់ក្លាយជាប្រឡាយទឹក ។Record rainfall causes flooding in Hong Kong days after typhoon

កាលពីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីក្រុងហុងកុង និងធ្លាក់ជាបន្តបន្ទាប់ ។ ភ្លៀងបានធ្លាក់ខ្លាំងបំផុតរយៈពេល១ម៉ោងនៅទីក្រុងនេះ បើគិតចាប់ពីមានការកត់ត្រាក្នុងស្ថិតិ កាលពីឆ្នាំ១៨៨៤ ។Intense rainfall drenches Hong Kong, causes widespread flooding | CBC News

ការិយាល័យឧតុនិយមហុងកុងរាយការណ៍ថា មូលហេតុបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលខ្យល់ព្យុះ «Hai Khui» ដែលបានបក់មកកាន់ឆ្នេរសមុទ្រខេត្ត Fujian របស់ប្រទេសចិន តាំងពីថ្ងៃទី៥ ខែកញ្ញា កន្លងមក ហើយវាបានថមថយកម្លាំងហើយ ប៉ុន្តែនៅតែមានភ្លៀងធ្លាក់ខ្លាំងនៅខេត្តក្វាងទុង និងក្រុងហុងកុង រហូតបណ្តាលឱ្យកើតទឹកជំនន់ភ្លាមៗ ។Hong Kong's heaviest rain in at least 140 years floods city streets, metro  - The Hindu

គេសង្កេតឃើញថា ទឹកជំនន់បានធ្វើឱ្យផ្លូវនានាក្នុងទីក្រុងនេះក្លាយជាប្រឡាយមានទឹកហូរខ្លាំង ខណៈការធ្វើចរាចរណ៍កកស្ទះផងដែរ ។ ភ្នាក់ងារសង្គ្រោះបាននាំគ្នាជួយមនុស្សម្នាដែលជាប់ក្នុងរថយន្ត ហើយមានមនុស្សជាច្រើននាក់ទៀតមិនអាចត្រឡប់ទៅកាន់កន្លែងស្នាក់នៅរបស់ពួកគេ ព្រោះជាប់នៅកណ្តាលទឹកជំនន់ ។Record rainfall floods Hong Kong's streets and train stations; all schools  shut - CNA

ការិយាល័យឧតុនិយមហុងកុងបានដាស់តឿនពីភ្លៀងធ្លាក់ខ្លាំងបំផុតជាលើកដំបូង បើគិតចាប់ពីខែតុលា ឆ្នាំ២០២១ ។ អាជ្ញាធរហុងកុងបានជូនដំណឹងទៅកាន់ក្រុមហ៊ុន និងសាលារៀននានាឱ្យផ្អាកដំណើរការជាបណ្តោះអាសន្នដើម្បីសុវត្ថិភាព ហើយប្រាប់ពលរដ្ឋឱ្យស្ថិតក្នុងលំនៅឋាន ខណៈសេវាកម្មរថយន្តក្រុងដឹកអ្នកដំណើរនៅទូទាំងក្រុងហុងកុង បានប្រកាសផ្អាកសេវាកម្មនៅថ្ងៃទី៨ ខែកញ្ញា ៕ ប្រភព ៖ TNN Earth