ប្រទេសចិន ៖ អ្នកលេងបណ្តាញសង្គមនៅប្រទេសចិនបានជជែកវែកញែកគ្នាយ៉ាងខ្លាំងក្លា ក្រោយពីសាលារៀនបឋមសិក្សាឯកជនមួយកន្លែងតម្រូវឱ្យអាណាព្យាបាលបង់ប្រាក់រហូតដល់៦៨០យាន់ សម្រាប់ថ្លៃសម្រាកពេលថ្ងៃត្រង់ក្នុងថ្នាក់រៀនរបស់សិស្ស ។ គេរាយការណ៍ថា សាលាបឋមសិក្សានេះឈ្មោះ Jiesheng មានទីតាំងនៅខេត្តក្វាងទុង ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសចិន មានគម្រោងប្រមូលប្រាក់ពីអាណាព្យាបាលសម្រាប់បវេសនកាលថ្មី ។

សារព័ត៌មានចិនឈ្មោះ Xibu Juece ចុះផ្សាយថា មន្ត្រីការិយាល័យអប់រំស្រុកលើកឡើងថា ប្រធានបទដែលគេកំពុងជជែកគ្នាក្នុងបណ្តាញសង្គម មិនមែនជាច្បាប់ទេ ប៉ុន្តែសាលារៀនឯកជនមានសិទ្ធិធ្វើបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgik9ojLPLoXUchMpa2Uzyx0X6T2xpl4Ft1xaeK2068fXpNcRN3MRbDSxhVOreEB6KzY1ayRyfzrCj2QaK46ugsNlT7HeT7p96LZ_TxaG2N5b5QxudtflwDbcGERPYDkO-arGWMLprY0i0GtELiwQ0Qy9EcftblUWXc0ELo250nnFSND3xWklPKy4zt-RI/s1024/photo_2023-09-08_15-01-55.jpg

ភស្តុតាងរូបភាពថតតាមទូរស័ព្ទបង្ហាញថា សាលារៀនបានជូនដំណឹងតាមក្រុម WeChat របស់អាណាព្យាបាលសិស្ស និងគ្រូបង្រៀន និងបកស្រាយរឿងនេះរួចហើយ ប៉ុន្តែមិនបានបញ្ជាក់ហេតុផលពីការប្រមូលប្រាក់ទេ ។ សាលាគ្រាន់តែបញ្ជាក់ថា ការគេងនៅតុរៀនរបស់សិស្ស សាលានឹងតម្រូវឱ្យឪពុក-ម្តាយបង់ប្រាក់ចំនួន២០០យាន់ក្នុងរយៈពេល៦ខែ ចំណែកកូនសិស្សណាចង់គេងនៅលើកម្រាលក្នុងថ្នាក់រៀន សាលានឹងទាមទារឱ្យបង់ប្រាក់ចំនួន៣៦០យាន់ ។ រីឯការគេងនៅលើគ្រែនៅក្នុងបន្ទប់ផ្ទាល់ខ្លួន កូនសិស្សម្នាក់ៗត្រូវចំណាយប្រាក់រហូតដល់៦៨០យាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfgahNHGfYm4ZOd-G7fLeCzvOaZJC8-18Ge3BURn0puGO7LUUNzHChqwHvvtMW7RmGaFZLsxhOvtTGBZQZB9JHdaXC4lxyraEX9l-VZb_7fUy0sWYvDd7AUL_MnyUwqm8aQYHmZ-yAJqRudq7WOs10UNnLN7jsBgiVwbB0YsoAwZFjlP9qFoKAmcB4MV0/s1024/photo_2023-09-08_15-01-54.jpg

សាលារៀនបកស្រាយថា ការប្រមូលប្រាក់ពីអាណាព្យាបាលសម្រាប់ថ្លៃសម្រាកពេលថ្ងៃត្រង់ក្នុងថ្នាក់រៀនរបស់សិស្ស ពិតជាមានមែន ដោយខាងសាលានឹងចាត់ឱ្យគ្រូមកជួយថែទាំសិស្សក្នុងអំឡុងពេលពួកគេគេង ប៉ុន្តែសាលាមិនបានបង្ខំទេ គឺកូនសិស្សអាចជ្រើសរើសត្រឡប់ទៅផ្ទះវិញនៅពេលថ្ងៃត្រង់ក៏បាន ។ ចំណែកអ្នកនាំពាក្យការិយាល័យអភិវឌ្ឍន៍ទីក្រុង Dongguan លើកឡើងថា ការប្រមូលប្រាក់នេះសមរម្យហើយ ព្រោះសាលាបានរៀបចំឱ្យមានគ្រូនៅជួយថែទាំពេលកូនសិស្សគេង ។

ការប្រកាសដំឡើងថ្លៃនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចិនតវ៉ាជាខ្លាំង ក្នុងនោះជនជាតិចិនម្នាក់និយាយថា ៖ «វាជារឿងកំប្លែងមែនទេ ? សាលារៀនឆ្កួតខ្លាំងហើយ រកតែប្រាក់» ។ ជនជាតិចិនម្នាក់ទៀតថា ៖ «ខ្ញុំជាមនុស្សតែម្នាក់មែនទេ ដែលយល់ថា ហេតុអ្វីកូនសិស្សត្រូវចំណាយប្រាក់ថ្លៃគេងនៅតុរៀន» ។ ជនជាតិចិនម្នាក់ទៀតថា ៖ «គ្មានប្រយោជន៍ទេ នៅថ្ងៃខាងមុខ សាលារៀននឹងគិតថ្លៃចូលបន្ទប់ទឹក ឬថ្លៃដកដង្ហើមថែមទៀត» ៕ ប្រភព ៖ beartai