Home Blog Page 1548

Baekhyun សមាជិក EXO បង្ហាញពីគម្រោងបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន

0

កូរ៉េខាងត្បូង៖ យោងតាមប្រភពព័ត៌មាន The Korea Times កាលពីថ្ងៃទី៨ ខែសីហា បានឱ្យដឹងថា Baekhyun សមាជិកក្រុមចម្រៀង K-pop EXO គ្រោងនឹងបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ទោះបីជាបច្ចុប្បន្នគាត់កំពុងស្ថិតនៅក្រោមផលិតកម្ម SM Entertainment ក៏ដោយ។EXO's Baekhyun Confirms The Launch Of His Own Company + Clarifies Rumors |  Soompi

Baekhyun បានបង្ហាញផែនការនេះក្នុងអំឡុងពេលផ្សាយផ្ទាល់នៅលើ Instagram ដោយគាត់បាននិយាយថា “ខ្ញុំគ្រោងនឹងដំណើរការក្រុមហ៊ុនផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយ SM ក៏បានយល់ព្រមជាវិជ្ជមានចំពោះផែនការរបស់ខ្ញុំផងដែរ។ នៅពេលដំណើរការក្រុមហ៊ុន ខ្ញុំនឹងនៅជាមួយ SM និងបន្តសកម្មភាពជាមួយសមាជិក EXO របស់ខ្ញុំដដែលទេ” ។ តារាចម្រៀងវ័យ ៣១ឆ្នាំរូបនេះក៏បានបន្តទៀតថា ខ្ញុំបានយកប្រាក់កម្ចីចំនួន ១៣ ពាន់លានវ៉ុន (ជាង ៩ លានដុល្លារ) ដើម្បីចាប់ផ្តើមក្រុមហ៊ុនថ្មី។

លោកក៏បានបន្ថែមទៀតថា ខ្ញុំនិងខាងផលិតកម្ម SM កំពុងគាំទ្រគ្នាទៅវិញទៅមកតាមរយៈកិច្ចព្រមព្រៀង និងការសម្របសម្រួលប្រកបដោយមិត្តភាព។Korean netizens react to news of Sunny and Kyuhyun leaving SM Entertainment  while Baekhyun is establishing his own company | allkpop គួររំលឹកដែរថា កាលពីខែមិថុនា Baekhyun, Xiumin និង Chen បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងការទុកចិត្តជាមួយគណៈកម្មការ Fair Trade ជុំវិញលក្ខខណ្ឌនៃកិច្ចសន្យាមិនយុត្តិធម៌ ប៉ុន្តែពួកគេក៏បានបញ្ចប់ជម្លោះដោយយល់ព្រមបន្តនៅជាមួយ SM និង EXO វិញ។

បន្ទាប់ពីចុះកិច្ចព្រមព្រៀងរួចរាល់ EXO បានចេញអាល់ប៊ុម “Exist” ទីប្រាំពីររបស់ខ្លួននៅក្នុងខែកក្កដា ដោយលក់បានជាង ១០ លានកូពីនៅថ្ងៃដំបូងនៃការចេញផ្សាយរបស់ខ្លួន។ បច្ចុប្បន្ន Baekhyun និងសមាជិក EXO ដទៃទៀតកំពុងមមារញឹកនឹងការងារសិល្បៈរបស់គាត់រៀងៗខ្លួន ខណៈដែល D.O EXO ក៏កំពុងថតរឿងថ្មីរបស់គាត់ផងដែរ៕Everyone Thinks EXO BAEKHYUN Became Younger Following His Alternative  Military Service

រុស្ស៊ី ចោទក្រុងកៀវវាយប្រហារលើមជ្ឈមណ្ឌលជ្រើសរើសទាហាន ដូចបង្ហាញពីសមត្ថភាពចារកម្មដ៏ខ្លាំងរបស់អ៊ុយក្រែន

0

រដ្ឋធានីកៀវ៖ ស្របពេលសង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវ រវាងកងទ័ពរបស់ក្រុងកៀវ និង ទាហានរបស់ក្រុងមូស្គូ កំពុងតែបន្ដស្លាប់គ្នាទៅវិញទៅមក រកទីបញ្ចប់មិនទាន់ឃើញនោះ ឥឡូវ ក៏មានសេចក្ដីរាយការណ៍ជាថ្មី ដោយរុស្ស៊ី បានចោទប្រកាន់ទៅលើអ៊ុយក្រែន អំពីការវាយប្រហារ ទៅលើមជ្ឈមណ្ឌលជ្រើសរើសកងទ័ពរបស់រុស្ស៊ី តាមរយៈប្រើប្រាស់យុទ្ធសាស្រ្ដប្លែកៗ។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៩ ខែសីហា ថា រដ្ឋាភិបាលក្រុងមូស្គូ កំពុងតែស្ដីបន្ទាសដល់អាជ្ញាធរអ៊ុយក្រែន អំពីការវាយប្រហារបំផ្លិចបំផ្លាញ ទៅលើមជ្ឈមណ្ឌលជ្រើសរើសកងទ័ពរបស់រុស្ស៊ី ដោយបានចោទប្រកាន់ ថា ក្រុមអ្នកហៅទូរស័ព្ទរបស់អ៊ុយក្រែន កំពុងតែបោកបញ្ឆោត ដល់បុរសវ័យចំណាស់ៗរបស់ជនជាតិរុស្ស៊ី ជំរុញឱ្យប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗ។ ប៉ុន្ដែការអះអាងរបស់រុស្ស៊ី មិនមានភស្ដុតាង បញ្ជាក់នោះឡើយ។Ministry of Internal Affairs of the Russian Federation (Ministry of  Internal Affairs)

ការិយាល័យអគ្គរដ្ឋអាជ្ញាធររុស្ស៊ី បានចោទប្រកាន់ ថា បណ្ដាញទីភ្នាក់ងារចារកម្មនានារបស់អ៊ុយក្រែន កំពុងតែក្លែងខ្លួន ដើរតួនាទីធ្វើជាប៉ូលិស ឬ ធ្វើជាម្ចាស់បំណុល ហៅទូរស័ព្ទ ឬ ញុះញង់ជំរុញឲ្យជនជាតិរុស្ស៊ី វាយប្រហារប្រឆាំងនឹងមជ្ឈមណ្ឌលជ្រើសរើសទាហានរបស់ក្រុងមូស្គូ ជាថ្នូរនឹងការសន្យា ដោះស្រាយបំណុលរបស់ពួកគេ។ ជនជាតិរុស្ស៊ី ខ្លះ ក៏ត្រូវបានចោទប្រកាន់ ជុំវិញការសន្យាយកប្រាក់សន្សំរបស់ពួកគេ ត្រឡប់មកវិញ ផងដែរ។

ជនរងគ្រោះ ត្រូវបានគេប្រាប់ នៅក្នុងការឆបោកនោះ ថា ក្រុមឧក្រិដ្ឋជន បានចូលទៅកាន់កាប់ប្រាក់សន្សំរបស់ពួកគេ ប៉ុន្តែជនរងគ្រោះ នឹងទទួលបានប្រាក់ទាំងនោះ ត្រឡប់មកវិញ ប្រសិនបើជនរងគ្រោះទាំងនោះ ហ៊ានវាយប្រហារ ទៅលើមជ្ឈមណ្ឌលជ្រើសរើសបុគ្គលិកទាហានរបស់ក្រុងមូស្គូ។ ជួនកាល ជនរងគ្រោះខ្លះ ក៏ទទួលបានការធានា ថា ការវាយប្រហារបែបនេះ នឹងអាចជួយ ចាប់ក្រុមបណ្ដាញឧក្រិដ្ឋជន ផងដែរ។Ukraine-Russia war live: Ukraine 'highly unlikely' to make major  breakthrough

ក្រុមរដ្ឋអាជ្ញាធររបស់រុស្ស៊ី បានបន្ថែម ថា ការហៅតាមទូរស័ព្ទបែបនេះ ត្រូវបានគេធ្វើឡើង ជាលក្ខណៈទ្រង់ទ្រាយធំ ស្របពេលជាមួយនឹងទាហានរុស្ស៊ី វាយរុលទៅមុខ នៅលើសមរភូមិរបស់អ៊ុយក្រែន។ ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃរុស្ស៊ី ក៏បានសង្កត់ធ្ងន់ ថា ការវាយប្រហារ ប្រឆាំងនឹងមជ្ឈមណ្ឌលជ្រើសរើសយោធា នឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ រហូតដល់រយៈពេល២០ឆ្នាំ។

លោក អាឡិកសាន់ដឺរ ស្លីចធឺរ (Alexander Schlichter) អ្នកឯកទេសរបស់ទូរទស្សន៍ BBC នៅតំបន់អឺរ៉ុប បានបញ្ជាក់ ថា ប្រសិនបើការចោទប្រកាន់របស់រុស្ស៊ី ក្លាយជាការពិតមែននោះ ករណីនេះពិតជាគួរឲ្យកោតសរសើរដ៏ខ្លាំងបំផុត ដល់សមត្ថភាពរបស់បណ្ដាញទីភ្នាក់ងារចារកម្មរបស់អ៊ុយក្រែន។Russia plans to continue its 'operation' in Ukraine till achieving all goals

ដោយឡែក អាជ្ញាធរអ៊ុយក្រែន វិញ នៅតែរក្សាភាពស្ងៀមស្ងាត់ ហើយក៏មិនបានឆ្លើយតបទៅនឹងការចោទប្រកាន់របស់រុស្ស៊ី ចាប់តាំងពីមេដឹកនាំវិមានក្រឹមឡាំង បានបញ្ជាឲ្យកម្លាំងទាហានរបស់ខ្លួន វាយលុកទ្រង់ទ្រាយធំ ចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ អ៊ុយក្រែន កាលពីពេលថ្មីៗនេះ ក៏បានចាប់ផ្ដើមវាយប្រហារបំផ្លិចបំផ្លាញបែបនេះ នៅក្នុងប្រទេសរុស្ស៊ី វិញដែរ។ ទន្ទឹមគ្នានេះ កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅថ្មីៗនេះ កងទ័ពអ៊ុយក្រែន កំពុងតែបង្កើននូវការវាយប្រហារយ៉ាងខ្លាំង ខណៈក្រុងមូស្គូ បើកយុទ្ធនាការជ្រើសរើសទាហានទ្រង់ទ្រាយធំ។

សារព័ត៌មានប្រចាំថ្ងៃរបស់រុស្ស៊ី Vedomosti (វេដូមូស្ទី) បានដកស្រង់សម្ដីរបស់លោក សេហ្គេ មីរ៉ូណូវ( Segei Mironov) ជាសមាជិកសភាជាតិនិយមជ្រុលរបស់រុស្ស៊ី បានអះអាង អំពីការវាយប្រហារ ប្រឆាំងនឹងមជ្ឈមណ្ឌលនានារបស់រុស្ស៊ី ត្រូវបានអ៊ុយក្រែនប៉ុនប៉ង ចាប់តាំងពីថ្ងៃទី១-២ ខែសីហា មកម៉្លេះ។Ukraine war: Wagner 'building Belarus tent city' 15 miles from Kyiv's  territory | The Independent

បន្ថែមពីលើនេះ លោក សេហ្គេ មីរ៉ូណូវ បានសរសេរលិខិត ផ្ញើជូនលោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី ដោយបានអះអាង ថា មជ្ឈមណ្ឌលហៅទូរស័ព្ទរបស់អ៊ុយក្រែន ត្រូវបានកំណត់អត្តសញ្ញាណ អំពីការបោកប្រាស់ ហើយឥឡូវនេះ វាកំពុងតែក្លាយជាគោលដៅ ដោយស្របច្បាប់ សម្រាប់យោធារុស្ស៊ី វាយប្រហារ។

អាជ្ញាធររុស្ស៊ី កាលពីខែមុន បានសម្រេចបង្កើនកម្រិតអាយុ ចូលធ្វើទាហាន ជាអតិបរមា រហូតដល់៣ឆ្នាំ ដោយបង្កើនអាយុរបស់បុរសជនជាតិរុស្ស៊ី អាចនឹងត្រូវអាជ្ញាធរ កោះហៅឲ្យចូលបម្រើទាហាន។ នៅមុនពេលមានការកែប្រែបែបនេះ គឺបុរស ដែលមានសុខភាពល្អទាំងអស់ រស់នៅក្នុងប្រទេសរុស្ស៊ី មានអាយុចន្លោះ ពី១៨ ដល់២៧ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា រយៈពេល១ឆ្នាំ។ ប៉ុន្ដែឥឡូវនេះ អាជ្ញាធររុស្ស៊ី បានបង្កើននូវការកំណត់អាយុ ចន្លោះពី១៨ឆ្នាំ រហូតដល់៣០ឆ្នាំ។Putin's deputy accuses NATO of 'openly fighting' Russia, vows all enemies  will be 'vanquished' | Fox Newsលោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី ខណៈបច្ចុប្បន្ន កំពុងតែកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខសហព័ន្ធន៍រុស្ស៊ី បានបញ្ជាក់ ដោយដកស្រង់តួលេខរបស់ក្រសួងការពារជាតិរុស្ស៊ី ថា ទាហានបន្ថែម ចំនួន ២៣១ ០០០ ត្រូវបានជ្រើសរើស ឲ្យចូលបម្រើ នៅក្នុងជួរកងទ័ពរបស់រុស្ស៊ី ចន្លោះពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣ ខែសីហា។

លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីខែកញ្ញា ឆ្នាំ២០២២ បានចេញក្រឹត្យមួយ ចាប់ផ្តើមកេណ្ឌកម្លាំងទ័ពបន្ថែម។ សកម្មភាពបែបនេះ បានធ្វើឱ្យប្រជាជនរុស្ស៊ី ភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានជំរុញឲ្យបុរសជនជាតិរុស្ស៊ី មានវ័យចូលបម្រើកងទ័ព រាប់ម៉ឺននាក់ រត់គេចចេញពីប្រទេសរបស់ពួកគេ ទៅស្វែងរកសិទ្ធិជ្រកកោណ នៅតាមបណ្ដាប្រទេសផ្សេងៗ ជាពិសេស នៅតំបន់អឺរ៉ុប៕

ការអូសបន្លាយពេលបង្កើតរដ្ឋាភិបាលធ្វើឱ្យសេដ្ឋកិច្ចថៃធ្លាក់ចុះ

0

ប្រទេសថៃ ៖ សភាពាណិជ្ជកម្មថៃបានលើកឡើងថា គេចាប់ផ្តើមឃើញសញ្ញាសេដ្ឋកិច្ចប្រទេសថៃធ្លាក់ចុះ ដោយសារការបង្កើតរដ្ឋាភិបាលថ្មីអូសបន្លាយពេលយូរ ។ វាធ្វើឱ្យប៉ះពាល់ដល់កត្តាជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើន ហើយពលរដ្ឋថៃ និងក្រុមហ៊ុនអាជីវកម្មផ្សេងៗបានកាត់បន្ថយការចំណាយ និងវិនិយោគទុនជាថ្មី ។TCC University President thinks Thai corruption can improve

លោក ថាណាវ៉ាត់ ផុនវិឆ័យ (Thanawat Phonwichai) ប្រធានមជ្ឈមណ្ឌលការព្យាករសេដ្ឋកិច្ច និងអាជីវកម្ម ប្រចាំសាកលវិទ្យាល័យសភាពាណិជ្ជកម្ម លើកឡើងថា អ្វីគួរឱ្យសង្កេតនាពេលបច្ចុប្បន្ននេះ គឺសេដ្ឋកិច្ចថៃមានសញ្ញាខុសធម្មតា ហើយការទិញផលិតផលផ្សេងៗមិនច្រើនដូចពេលមុនទេ ។ ដូច្នេះ វាបង្ហាញពីសេដ្ឋកិច្ចថៃបានធ្លាក់ចុះអស់រយៈពេល២ខែហើយ ចាប់តាំងពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៣ ។ ជាក់ស្តែង ការទិញរថយន្តបានធ្លាក់ចុះ ដោយសារអតិថិជនមិនសូវជឿជាក់ ខណៈប្រទេសថៃពុំទាន់អាចបង្កើតរដ្ឋាភិបាលថ្មីបាន និងធ្វើឱ្យសេដ្ឋកិច្ចខ្វះកម្លាំងជំរុញ ។Thailand's economy in 2023 could pose multiple challenges to government and  central bank | Thai PBS World : The latest Thai news in English, News  Headlines, World News and News Broadcasts in

លោក ថាណាវ៉ាត់ ផុនវិឆ័យ បន្តថា បើភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅតែអូសបន្លាយបែបនេះ វានឹងមិនអាចជំរុញឱ្យសេដ្ឋកិច្ចថៃឈានទៅរីកចម្រើនបានទេ ។ សភាពាណិជ្ជកម្មសង្ឃឹមថា ប្រទេសថៃនឹងអាចបង្កើតរដ្ឋាភិបាលថ្មី នៅខែសីហា ឆ្នាំ២០២៣ ឬនៅខែកញ្ញា ខាងមុខ ដើម្បីបង្កើតគោលនយោបាយជំរុញសេដ្ឋកិច្ចតាមរយៈការចំណាយថវិកាជាតិ និងបង្កើតទំនុកចិត្តដល់វិនិយោគិនបរទេស ដែលមានបំណងមកវិនិយោគនៅប្រទេសថៃ ។Facing headwinds in 2019, Thai economy looks better for 2020 - Thailand  Work Permit & Visa | law thailand Services | Thailand BOI Registration |  set up company for foreigners

លោកបញ្ជាក់ថា ចំណែកការធ្វើបាតុកម្មតវ៉ារឿងនយោបាយនាពេលបច្ចុប្បន្ន គឺមិនគួរឱ្យបារម្ភទេ ពីព្រោះវាជាការជួបជុំរយៈពេលខ្លីប៉ុណ្ណោះ ។ ម្យ៉ាងទៀត ពួកគេមិនបានធ្វើការប្រឆាំងជាបន្តបន្ទាប់ និងដេកឆ្លងយប់ដូចកាលពីមុន ដូច្នេះ វាមិនប៉ះពាល់ដល់ការវិនិយោគពីបរទេសទេ ៕ Thailand economy grows at fastest pace in year on tourism rebound |  Business and Economy | Al Jazeeraប្រភព ៖ 3plus

តើកត្តាអ្វីខ្លះក្រុមហ៊ុន Zoom សម្រេចហៅបុគ្គលិកមកធ្វើការនៅការិយាល័យ ?

0

សារព័ត៌មានបរទេសចុះផ្សាយថា ក្រុមហ៊ុន Zoom ដែលផ្តល់សេវាកម្មប្រជុំតាមអនឡាញ បានហៅបុគ្គលិករបស់ខ្លួនដែលធ្វើការនៅខាងក្រៅឱ្យត្រឡប់មកការិយាល័យវិញ យ៉ាងហោចណាស់ ចំនួន២លើកក្នុង១សប្តាហ៍ ។ គោលការណ៍ថ្មីនេះនឹងអនុវត្តនៅខែសីហា ឆ្នាំ២០២៣ ឬនៅខែកញ្ញា ឆ្នាំ២០២៣ សម្រាប់ប្រទេសមួយចំនួនដែល Zoom មានការិយាល័យនៅទីនោះ ។How to Prevent Zoom-Bombing | PCMag

បើទោះជា Zoom គឺជាក្រុមហ៊ុនទទួលបានផលប្រយោជន៍ខ្លាំងបំផុតពីការបំពេញការងារនៅក្រៅការិយាល័យ ប៉ុន្តែនាយកគ្រប់គ្រងក្រុមហ៊ុន Zoom គិតថា ប្រព័ន្ធការងារចម្រុះមានប្រសិទ្ធភាពខ្លាំង ហើយការត្រឡប់មកធ្វើការនៅការិយាល័យវិញនឹងជួយឱ្យក្រុមហ៊ុនមានស្ថានភាពល្អប្រសើរឡើង ដូចជា ភាពច្នៃប្រឌិតថ្មីៗ និងគាំទ្រការប្រើប្រាស់កម្មវិធី Zoom របស់អតិថិជននៅទូទាំងពិភពលោក ។

គំនិតនេះបានក្លាយជាគោលការណ៍ថ្មីសម្រាប់ឱ្យបុគ្គលិកចំនួន៧.៤០០នាក់របស់ក្រុមហ៊ុន Zoom ដែលពួកគេធ្វើការនៅឆ្ងាយពីក្រុមហ៊ុនប្រមាណ៨០គីឡូម៉ែត្រ ឱ្យត្រឡប់មកធ្វើការនៅក្នុងក្រុមហ៊ុន យ៉ាងហោចណាស់ ចំនួន២លើកក្នុង១សប្តាហ៍ ។Taking Trust in Zoom Concerns Seriously - NeuGroup

បច្ចុប្បន្ន កម្មវិធី Zoom ស្ថិតនៅក្រោមការដាក់សម្ពាធដោយសារចំនួនក្រុមហ៊ុនគូប្រជែងផ្សេងទៀតកើនឡើង ក៏ដូចជាការអភិវឌ្ឍជាបន្តបន្ទាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំ ដូចជា ក្រុមហ៊ុន Microsoft ផងដែរ ។ ហេតុនេះ Zoom ចាំបាច់ត្រូវបង្កើនការអភិវឌ្ឍកម្មវិធីរបស់ខ្លួន ដើម្បីឱ្យអតិថិជននៅតែប្រើប្រាស់កម្មវិធីនេះ ។

ទោះយ៉ាងណា គោលការណ៍របស់ក្រុមហ៊ុន Zoom នៅតែអាចបត់បែនបាន ខណៈក្រុមហ៊ុននេះបានជួលអ្នកជំនាញជាន់ខ្ពស់ជាច្រើននាក់មកពីក្រៅប្រទេស ហើយក្រុមហ៊ុនសង្ឃឹមថា ក្រុមហ៊ុនជាច្រើនក៏បានជួលបុគ្គលិកពីបរទេសផងដែរ ។ ដូច្នេះ បច្ចេកវិទ្យារបស់ Zoom នៅតែចាំបាច់សម្រាប់ការប្រើប្រាស់នៅក្នុងក្រុមហ៊ុនភាគច្រើន ដើម្បីភ្ជាប់ក្រុមការងារដែលធ្វើការដាច់ដោយឡែកពីគ្នាឱ្យពួកគេមានទំនាក់ទំនង និងអាចធ្វើការងារយ៉ាងមានប្រសិទ្ធភាព ៕3 Things To Know About Working At Zoom - Work It Daily ប្រភព ៖ beartai BRIEF

កីឡាករ លី វ៉ាហេទ ទំនងមានអ្នកស្អំបេះដូងហើយក្រោយចែកផ្លូវជាមួយ សុខ សុម៉ាវត្តី ជាង១ឆ្នាំ

0

គិតមកទល់មកនេះពិធីការិនី និងជាតារាសម្តែង សុខ សុម៉ាវត្តី ចែកផ្លូវគ្នាជាមួយលោក លី វ៉ាហេទ ដែលជាកីឡាករបាល់ទាត់បានជាង១ឆ្នាំមកដែលការបែកគ្នានេះបានធ្វើឱ្យអ្នកគាំទ្រខកចិត្តមិនតិចនោះទេមិនគួរណាចំណងស្នេហ៍ពួកគេត្រូវបញ្ចប់ក្រោមរួមដំណើរជីវិតជាគូអស់រយៈពេល៥ឆ្នាំមកហើយ ខណៈមូលហេតុនៃការបែកគ្នានេះអ្នកទាំងពីរសុទ្ធតែព្យាយាមលាក់បាំងនិងរក្សាភាពស្ងៀមស្ងាត់រៀងៗខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqzSkfzSXfLCN7xlFYPAix9JTCY2Q-oqdecZR9FYgD78YZ3QHMsTjN3I3S-2KmN7ajxnoXIfsnBnqqlvFzR-MrGmNj1IWo2VRI8tQarkllbXTfJJ-c7OeVGEjv8ji9UgGdWHry-P6G55lOvln8M_RVI0ZVn1k1r8SXEE0zEJby9UCBvsQCbCRskSvfbvY/s1440/356730481_840840150739694_7418450317059424132_n.jpg

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ កីឡាករ លី វ៉ាហេទ ទំនងជាមានអ្នកស្អំបេះដូងហើយជានារីដ៏ស្រស់ស្អាតម្នាក់ បន្ទាប់ពីមានរូបភាពមួយបង្ហោះនៅលើបណ្តាញសង្គម IG ។ កាលពីពេលថ្មីៗនេះមានគណនី IG មួយឈ្មោះថា «nitabenne» បានadd Story រូបភាពមួយសន្លឹកជាមួយលោក វ៉ាហេទ ដែលអ្នកទាំងពីរកំពុងបង្ហោះគោមជាមួយគ្នានាក្បែរមាត់សមុទ្រភ្ជាប់ជាមួយសំណេរថា «ជួបIdol ចៃដន្យ» រួមទាំង Mention លោក វ៉ាហេទ ផងដែរ ខណៈកីឡាករមានតួនាទីជាខ្សែការពាររូបនេះក៏បាន add Story បន្តដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMkcq5-OSPFAzZASCWixvM3Vt8aaMTVJh_zo7kudbsWJazUbnwrGHgP8r2ZG8ZYS8KbP2UEQl3mkl4usX5nkx_GvD-bKR2Ba_PIt7YaRb_HnXvSWFCPeEctPQdTRUtIF2WOhsHJy_Qn6bKUW05aQbx7B4g2z1vCbCCVitOyJNroLW_8RB-Dlo9k-WVLvc/s2048/333319634_8847197155352980_7913353564683816869_n.jpg

ជាមួយគ្នានេះដែរនៅលើគណនីហ្វេកប៊ុករបស់ស្រីស្អាតខាងលើនេះវិញក៏បានស៊ែរប្រយោគមួយដែរថា «រវាងប្រុសចេះលេងហ្គីតា និង ប្រុសចេះលេងបាល់គួរយកមួយណា?» នាងបានឆ្លើយថា «យកប្រុសលេងបាល់»។

ការបង្ហាញដំរួយបែបនេះហើយ ជាហេតុធ្វើឱ្យមានការសង្ស័យថា លោក លី វ៉ាហេទ ដែលជាកីឡាករបាល់ទាត់លេចធ្លោម្នាក់ទំនងជាចាប់ផ្តើមស្នេហ៍ថ្មីជាមួយស្រីស្អាតរូបនេះហើយ។

ទោះយ៉ាងណា នេះគ្រាន់តែជាការសង្ស័យមួយផ្នែកប៉ុណ្ណោះ រឿងពិតយ៉ាងណាមានតែរង់ចាំសាម៉ីខ្លួនចេញមកបញ្ជាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6OD_BcdIIZPL4Jmwa1XtZyDsPk490JVvkqrfIDiTeD3Far-2Ku2-rpCkKA0GXJFTb4O1zAXOy_7ujLvWjC-osCpMDOCnMiNxoN_rEOQjYGHkXhK55msMNpSXTsDRvNERu8ZEJCdTlqc1MB0pdjOwNrOtf2Cq4aHMAPS4T-Jg0yOf4niCJHZrV_xsKXag/s2048/326804731_871369547308715_7871523746302795062_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXuQb1DlElnc8Ov1WlhLwG3Cd0Q0mHswomwT3YSMCo93FWER8AXBP5VD5NPCScB-iX7XONnc_0BF6JEddjQ_-i_ARjDOWWn8sN_IxSOfR-wWlMJS7J2KzMBgaqVKo8N0_RL9507q8ssmOmUmK6upbd5HG4pwJz7WARi65wh-ojuoY70-C3Ou7lRavidBY/s739/%E1%9F%A1%20(5).PNG

Winter Aespa រងការគំរាមស.ម្លា.ប់ ខណៈខាងផលិតកម្មកំពុងរៀបចំសំណុំរឿង

0

កូរ៉េខាងត្បូង៖ យោងតាមប្រភពព័ត៌មាន AllKpop កាលពីថ្ងៃទី៨ ខែសីហា ផលិតកម្ម SM Entertainment បានបង្ហាញការបង្ហោះមួយដែលគំរាមកំហែងដល់សុវត្ថិភាពរបស់ Winter សមាជិកក្រុម Aespa។ ក្នុងការបង្ហោះនោះគេសរសេរថា “ខ្ញុំនឹងចាក់ Aespa’s Winter ពេលនាងចេញទៅច្រៀងនៅថ្ងៃស្អែក ហើយខ្ញុំនឹងសម្លាប់នាង”។ ដូច្នេះភ្លាមៗនោះ ខាងផលិតកម្ម SM បានដាក់ពាក្យបណ្ដឹងជាផ្លូវការជាមួយប៉ូលីស និងបានស្នើសុំការស៊ើបអង្កេត ទៅលើម្ចាស់គណនីយដែលបានបង្ហោះនោះ។Winter Aespa Dikawal Polisi Usai Dapat Ancaman Pembuhuhan - Kvibes

ផលិតកម្ម SM បាននិយាយថា “យើងបានរៀបចំសំណុំរឿងនឹងដាក់ពាក្យប្តឹងជាផ្លូវការប្រឆាំងនឹងអ្នកបង្ហោះនោះជាមួយប៉ូលីស ហើយបានស្នើសុំកិច្ចសហប្រតិបត្តិការស៊ើបអង្កេតភ្លាមៗហើយ” ។ ខាងផលិតកម្មក៏បានបន្តទៀតថា “យើងបានពង្រឹងបុគ្គលិកសន្តិសុខរួចរាល់អស់ហើយ ក្នុងអំឡុងពេលនៃការចាកចេញរបស់ក្រុម Aespa ដើម្បីធានាបាននូវការចាកចេញប្រកបដោយសុវត្ថិភាព តាមរយៈការសម្របសម្រួលជាមួយបុគ្គលិកសន្តិសុខ និងប៉ូលីសអាកាសយានដ្ឋាន”។ ប៉ូលីសក៏បានទទួលរបាយការណ៍ជាច្រើននាពេលថ្មីៗនេះផងដែរ ពួកគេបានទៅមើលទីស្នាក់ការភ្នាក់ងាររបស់យើង កាលពីម្សិលមិញ និងថ្ងៃនេះ ដើម្បីពិនិត្យមើលលក្ខខណ្ឌសុវត្ថិភាព។ យើងនឹងបន្តធ្វើឱ្យអស់ពីសមត្ថភាពដើម្បីការពារសុវត្ថិភាពសិល្បកររបស់យើង។An Anonymous Post Threatening To "Stab And Kill" Aespa's Winter Causes  Concern Amidst Recent Knife Attacks In Korea - Koreaboo

គួរបញ្ជាក់ដែរថា Aespa គឺជាក្រុមនារី K-pop ដ៏ល្បីមួយដែលមានសមាជិកបួននាក់គឺ Winter, Karina, NingNing, និង Giselle ដែលស្ថិតនៅក្រោមផលិតកម្ម SM Entertainment៕

តំណាងរាស្រ្តចាស់ជាងគេ នៅក្នុងការជាប់ឆ្នោតជាតំណាងរាស្រ្ត នីតិកាលទី៧ មានអាយុជិត៩០ឆ្នាំ

0

យោងតាមចេញផ្សាយជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៥ ខែកក្កដានេះ បានបញ្ចេញបញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត នីតិកាលទី៧ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយក្នុងតំណាងរាស្រ្តចាស់ជាងគេបំផុត គឺសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន។សម្ដេចអគ្គមហា​ពញា​ចក្រី ហេង សំរិន  អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦ –  វិមាន៧មករា

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន កើតនៅថ្ងៃទី២៥ ឧសភា ឆ្នាំ១៩៣៥ ដែលបច្ចុប្បន្នមានអាយុ៨៩ឆ្នាំ ជាប្រធានសភានៅក្នុងនីតិកាលទី៦នេះ។

មុននឹងឡើងធ្វើជាប្រធានសភា សម្តេច​ធ្លាប់ក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋ នៃសាធារណៈដ្ឋប្រជាមានិតកម្ពុជាចន្លោះឆ្នាំ១៩៨១-១៩៨៩។ លុះដល់ចន្លោះឆ្នាំ ១៩៩០-១៩៩៣ សម្តេចក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋ នៃរដ្ឋកម្ពុជា។

ក្រោយមករំលងបាន៥ឆ្នាំ​ សម្តេចបានក្លាយជាអនុប្រធានរដ្ឋសភា ដល់ឆ្នាំ២០០៦ មុនពេលដែលសម្តេចក្លាយជាប្រធានសភាមកដល់បច្ចុប្បន្ន នៅក្នុងនីតិកាលទី៦នេះ​ ដែលនឹងបញ្ចប់នៅថ្ងៃទី២២ ខែសីហា​ខាងមុខនេះ។

សម្រាប់នៅក្នុងការបោះឆ្នោតនីតិកាលទី៧នេះ ​សម្តេច ក៏នៅតែជាប់ឈ្មោះជាតំណាងរាស្ត្រផងដែរ៕

 

ប្រទេសទាំង ១០ ដែលមានយន្តហោះច្រើនជាងគេបំផុតលើលោក

0

នៅបណ្តាក្រុមហ៊ុនអាកាសចរណ៍ទាំងអស់លើពិភពលោកមានយន្តហោះសរុបចំនួន ៤៨,០៣៨ គ្រឿងក្នុងចំណោមប្រទេសទាំង ១០១ ក្នុងនោះប្រទេសកម្ពុជាមានយន្តហោះសរុប ៤៣ គ្រឿង នេះបើយោងតាមប្រភព Millitary Factory ។ ដូច្នេះហើយតើអ្នកដឹងទេ? ប្រទេសណាខ្លះដែលមានយន្តហោះច្រើនជាងគេបំផុតនៅលើពិភពលោក?

១.ប្រទេសអាមេរិក(United States)៖ អាមេរិកជាប្រទេសដែលមានយន្តហោះច្រើនជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងយន្តហោះសរុប ១៣,២៤៦ គ្រឿងក្នុងនោះយន្តហោះចម្បាំងមាន ២,៧៤០ គ្រឿង។These Are All the Fighter Jets in the US Air Force

២.ប្រទេសរុស្សី(Russia)៖ រុស្សីមានយន្តហោះសរុប ៤,១៧៣ គ្រឿងដែលក្នុងនោះយន្តហោះចម្បាំងមាន ១,៥១១ គ្រឿង។Experts break down why the Russian air force might be hiding

៣.ប្រទេសចិន(China)៖ ចិនមានយន្តហោះសរុប ៣,២៨៥ គ្រឿង ក្នុងនោះយន្តហោះចម្បាំងមាន ១,៥៧១ គ្រឿង។Insights About Chinese Military Aircraft | Aviation Week Network

៤.ប្រទេសឥណ្ឌា(India)៖ ឥណ្ឌាមានយន្តហោះសរុប ២,១៨២ គ្រឿងដែលក្នុងនោះយន្តហោះចម្បាំងមាន ៦៩៤ គ្រឿង។Indian Updates Air Force for a Modern War Not Just Because of China

៥.កូរ៉េខាងត្បូង(South Korea)៖ កូរ៉េខាងត្បូងជាប្រទេសដែលមានយន្តហោះច្រើនជាងគេទីប្រាំនៅលើពិភពលោក ជាមួយនឹងយន្តហោះសរុប ១,៥៩៥ គ្រឿងក្នុងនោះយន្តហោះចម្បាំងមាន ៤៩២ គ្រឿង។South Korea sets 2026 target to mass-produce KF-21 fighter jets that could  'rival' Chinese warplanes | South China Morning Post

៦.ប្រទេសជប៉ុន(Japan)៖ ជប៉ុនគឺជាប្រទេសដែលមានយន្តហោះសរុប ១,៤៤៩ គ្រឿង។A Look At Japanese Military Aircraft | Aviation Week Network

៧.ប្រទេសប៉ាគីស្ថាន(Pakistan)៖ ប៉ាគីស្ថានមានយន្តហោះសរុប ១,៣៨៧ គ្រឿងដែលក្នុងនោះយន្តហោះចម្បាំងមាន ៤៤៧ គ្រឿង។Pakistan Air Force – A Comprehensive Story – Air Power Asia

៨.ប្រទេសអេហ្ស៊ីប(Egypt)៖ អេហ្ស៊ីបគឺជាប្រទេសដែលមានយន្តហោះសរុប ១,០៦២ គ្រឿង ក្នុងនោះយន្តហោះចម្បាំងមាន ៣៣៨ គ្រឿង។Egyptian Air Force Upgrades Fleet Capabilities with $2 Billion Order for 24  Elite Su-35 Fighter Jets

៩.ប្រទេសទួគី(Turkey)៖ ប្រទេសទួគីមានយន្តហោះសរុប ១,០៥៧ គ្រឿងដែលក្នុងនោះយន្តហោះចម្បាំងមាន ១៥៧ គ្រឿង។Turkey's First Homegrown Manned Tactical Jet Has Flown | The Drive

១០.ប្រទេសបារាំង(France)៖ បារាំងគឺជាប្រទេសដែលមានយន្តហោះសរុប ១,០៥៥ គ្រឿង៕The Rafale, the latest Dassault Aviation combat aircraft: introduction

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានគោរមងារកិត្តិយស ពីព្រះមហាក្សត្រ

0

ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ផ្ដល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត។

យោងតាមព្រះរាជក្រឹត្យ២ទំព័រ លេខ ន.ស/រកត/០៨២៣/១៧៨០ ចេញផ្សាយនៅថ្ងៃទី៨ ខែសីហានេះ ព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមឧត្តមបំផុត នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជា “កិត្តិទេសាភិបាលបណ្ឌិត ជូនឯកឧត្តម ឯកឧត្តមបណ្ឌិត ហុន ម៉ាណែត” តែមួយរូបគត់។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទើបទទួលបានការត្រាស់បង្គាប់តែងតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា តាមសេចក្ដីក្រាបបង្គំទូលថ្វាយពីប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សមានសំឡេងច្រើនជាងគេនៅក្នុងរដ្ឋសភា៕

ជីកសិកម្មធ្វើពីសម្បកចេកផ្តល់ផលប្រយោជន៍ច្រើនដល់រុក្ខជាតិ

0

សម្បកចេកអាចជួយការពារមេរោគ និងសត្វល្អិតបំផ្លាញដំណាំ ហើយវាជាវត្ថុធាតុផ្សំពីធម្មជាតិដែលផ្តល់ប្រយោជន៍ច្រើនដល់រុក្ខជាតិ ។ សម្បកចេកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ ដែលជួយដល់ការលូតលាស់របស់រុក្ខជាតិ ដូចជា ប៉ូតាស្យូម ម៉ាញ៉េស្យូម កាល់ស្យូម និងផូស្វ័រ ។ លើសពីនេះ សម្បកចេកក៏អាចជួយបង្កើនការលូតលាស់របស់អតិសុខុមប្រាណនៅក្នុងដី ធ្វើឱ្យដីមានជីវជាតិ ដែលជួយឱ្យរុក្ខជាតិដុះលូតលាស់ល្អ ។Ultrafast pyrolysis makes hydrogen from banana peels | Research | Chemistry  World

នេះជាវិធីងាយៗក្នុងការធ្វើជីកសិកម្មពីសម្បកចេក ៖
វិធីទី១-យកសម្បកចេកមកហាន់ជាចំណិតតូចៗ រួចយកវាទៅកប់ក្នុងដីក្បែរដំណាំ ឬរុក្ខជាតិ ព្រោះសម្បកចេកនឹងរលាយបន្តិចម្តងៗ បន្ទាប់មក វាក៏បញ្ចេញសារធាតុចិញ្ចឹមទៅក្នុងដី ។
វិធីទី២-កិនសម្បកចេកឱ្យហ្មត់ ហើយយកវាទៅរោយពីលើដីជុំវិញដំណាំ ឬរុក្ខជាតិ ព្រោះសម្បកចេកកិនហ្មត់អាចរលាយបានលឿនជាងសម្បកចេកហាន់ជាចំណិត ។
វិធីទី៣-យកសម្បកចេកទៅស្ងោរ បន្ទាប់មក យកទឹករបស់វាមកស្រោចលើកូនរុក្ខជាតិ ព្រោះទឹកនេះសម្បូរដោយសារធាតុចិញ្ចឹមចាំបាច់ជួយដល់ការលូតលាស់របស់រុក្ខជាតិ ។ ហេតុនេះ គួរស្ងោរសម្បកចេកនៅរៀងរាល់២សប្តាហ៍ ទៅ៣សប្តាហ៍ម្តង ។Banana Peel Fertilizer + 9 More Banana Peel Garden Uses

វិធីទី៤ ៖
-លាងសម្បកចេកឱ្យស្អាត
-ហាន់សម្បកចេកជាចំណិតតូចៗ
-យកសម្បកចេកទៅដាក់ក្នុងធុង
-ចាក់ទឹកចូលក្នុងធុងឱ្យលិចសម្បកចេក
-បិទគម្របធុង ហើយទុកវារយៈពេលចាប់ពី២សប្តាហ៍ ទៅ៣សប្តាហ៍
-នៅពេលសម្បកចេករលាយហើយ យើងត្រូវត្រងយកទឹករបស់វា
-យកទឹកសម្បកចេកទៅស្រោចលើដំណាំ ឬរុក្ខជាតិ នៅរៀងរាល់២សប្តាហ៍ ទៅ៣សប្តាហ៍ម្តង ។Banana Peel Fertilizer + 9 More Banana Peel Garden Uses

សរុបមក សម្បកចេក គឺជាជីកសិកម្មធម្មជាតិមួយប្រភេទដែលមានសុវត្ថិភាព ប្រសិទ្ធភាព ធ្វើឱ្យរុក្ខជាតិរឹងមាំ និងដុះលូតលាស់ល្អ ។ យើងអាចប្រើប្រាស់វាសម្រាប់ធ្វើជាសារធាតុចិញ្ចឹមរុក្ខជាតិបាន ហើយមិនចាំបាច់បារម្ភពីសារធាតុគីមីប៉ះពាល់សុខភាពឡើយ ។ ម្យ៉ាងទៀត ការប្រើប្រាស់ជីសម្បកចេក អាចឱ្យយើងអាចសន្សំសំចៃថវិកាផងដែរ ៕ ប្រភព ៖ sanook