Home Blog Page 1547

អត្ថន័យអាក្រក់នៃការសុបិន្តឃើញសត្វក្រពើ

0

ក្រពើគឺជានិមិត្តសញ្ញានៃការការពារ និងកម្លាំងផងដែរ បើអ្នកសុបិន្តឃើញសត្វក្រពើ អ្នកគួរប្រុងប្រយ័ត្នចំពោះមនុស្សជុំវិញខ្លួន ឬការងារ ឬក៏ជាទំនាក់ទំនងអ្វីមួយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការសុបិន្តឃើញក្រពើមិនប្រាកដថាអាក្រក់រហូតនោះទេ។ ដូច្នេះហើយខាងក្រោមនេះគឺជាប្រភេទខុសៗគ្នានៃការសុបិន្តឃើញក្រពើ៖

១.សុបិន្តឃើញក្រពើដេញតាម៖ សុបិន្តបែបនេះ មានន័យថា អ្នកកំពុងឆ្លងកាត់ពេលវេលាដ៏តានតឹងក្នុងជីវិត ហើយអ្នកមានអារម្មណ៍ថាអ្នកត្រូវទទួលខុសត្រូវលើបញ្ហាទាំងអស់ដោយខ្លួនឯង។ អ្នកត្រូវការជំនួយ ឬការគាំទ្រខ្លះ និងទុកពេលវេលាសម្រាប់ការថែទាំខ្លួនឯងខ្លះ ហើយកុំប្រញាប់ចេញពីរឿងមួយទៅរឿងបន្ទាប់។

២.សុបិន្តឃើញក្រពើមួយក្បាល៖ បើអ្នកណាសុបិន្តឃើញក្រពើតែមួយក្បាល ទំនាយទាយថា អ្នកដែលមានគ្រួសារអាចនឹងមានបញ្ហាដូចជាការងារ ខាតបង់ប្រាក់ ឬត្រូវជួបគ្រោះអកុសលជាដើម។ ប៉ុន្តែសម្រាប់អ្នកដែលនៅលីវវិញ គឺមានបុរសចាស់ស្រឡាញ់ ហើយអ្នកនឹងក្លាយជាជនទីបី។What Does It Mean When You Dream About Crocodiles? (10 Spiritual Meanings)

៣.សុបិន្តឃើញក្រពើពីរក្បាលឡើង ឬច្រើនក្បាល៖ សុបិន្តបែបនេះ មានន័យថា អ្នកអាចនឹងត្រូវអ្នករួមការងារក្បត់ដែលធ្វើបាបអ្នក ហើយអ្នកជិតស្និទ្ធនឹងអាចនាំសំណាងអាក្រក់មកអ្នក អ្នកមិនគួរធ្វេសប្រហែសឡើយ សូមរៀបចំផែនការឱ្យបានហ្មត់ចត់ មុននឹងធ្វើអ្វីមួយ ត្រូវគិតឱ្យបានល្អិតល្អន់ ជៀសវាងការឆ្លៀតឱកាសពីមនុស្សជុំវិញខ្លួន។

៤.សុបិន្តឃើញក្រពើខាំ៖ សុបិន្តឃើញក្រពើខាំ មានន័យថា អ្នកគួររស់នៅដោយប្រយ័ត្នប្រយែងក្នុងរឿងទ្រព្យសម្បត្តិព្រោះវាអាចនឹងបាត់បង់។ រីឯអ្នកនៅលីវវិញ នឹងបានជួបស្នេហាជាមួយមនុស្សរស់នៅឆ្ងាយ។Getting more sleep reduces caloric intake, a game changer for weight loss  programs - UChicago Medicine

៥.សុបិន្តឃើញក្រពើខាំនរណាម្នាក់៖ ការយល់សប្តិឃើញក្រពើខាំនរណាម្នាក់ បង្ហាញថាអ្នកស្ថិតក្នុងដំណាក់កាលតានតឹងក្នុងជីវិត ហើយអ្នកមិនអាចស៊ូទ្រាំនឹងភាពតានតឹងបាននោះទេ វានឹងធ្វើឱ្យអ្នកមានជំងឺផ្លូវចិត្ត។

៦.សុបិន្តឃើញក្រពើងាប់៖ សុបិន្តបែបនេះ មានន័យថា អ្នកនឹងជួបរឿងអាក្រក់ៗក្នុងជីវិត ឬអាចមានគ្រោះដល់ជីវិត ឬក៏មានមនុស្សជិតដិតបាត់បង់ជីវិតជាដើម ដូចនេះគួរប្រុងប្រយ័ត្ន៕ ប្រភព៖sanook

បុរសគប់ទឹកកកដាក់ ជី ដេវីត ចេញមកសូមទោសជាលើកទី២អមជាមួយលិខិតស្នាមផ្តិតមេដៃ

0

នៅថ្ងៃទី៨ សីហា នេះបុរសដែលគប់ទឹកកកដាក់តារាចម្រៀង ជី ដេវីត ឈ្មោះថា ឃី ឆាយឡេង បានចេញមកសូមទោសជាលើកទី២អមជាមួយលិខិតស្នាមលាយលក្ខណ៍អក្សរបញ្ជាក់ទៅកាន់តារាចម្រៀងរូបនេះនិងអ្នកគាំទ្ររបស់គេ ដោយសន្យាថានឹងឈប់ប្រព្រឹត្តអំពើអសីលធម៌ដែលប្រាសចាកសេចក្តីថ្លៃថ្នូរជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិប្រសិនបើក្នុងករណីមានទង្វើបែបនេះកើតឡើងបន្តទៀតរូបគេនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

នៅលើបណ្តាញសង្គមឈ្មោះ Chhayleng KHY បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបាទ ឃី ឆាយឡេង ជាម្ចាស់គណនីហ្វេសបុក ( Facebook) ឈ្មោះ Chhayleng KHY សូមធ្វើការទទួលនូវកំហុសគ្រប់យ៉ាងដែលខ្ញុំបាទបានប្រព្រឹត្តទៅលើលោក ងួន ចាន់ដាវីត (Dit Way) និងធ្វើការសុំទោសជាសាធារណៈតាមរយះលិខិតលាយលក្ខណ៍អក្សរនេះដល់លោក ងួន ចាន់ដាវីត (Dit Way) និងអ្នកគាំទ្ររបស់លោក ព្រមទាំងសិល្បករ សិល្បការិនី នៅក្នុងវិស័យសិល្បៈទាំងមូល។ ខ្ញុំបាទសូមធ្វើការអះអាង និងសន្យាថា ខ្ញុំបាទនឹងឈប់ប្រព្រឹត្តអំពើអសីលធម៌ដែលប្រាសចាកសេចក្តីថ្លៃថ្នូរទាំងឡាយដែលជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិទោះក្នុងកាលៈទេសៈណាក៏ដោយ ប្រសិនបើក្នុងករណីមានទង្វើបែបនេះកើតឡើងបន្តទៀត ខ្ញុំបាទនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ហើយលិខិតនេះត្រូវបានធ្វើឡើងដោយឆន្ទៈ និងស្មារតីទទួលកំហុសរបស់ខ្ញុំបាទផ្ទាល់ ដោយគ្មានការបង្ខិតបង្ខំនិងគំរាមកំហែងពីអ្នកណាឡើយ។ ខ្ញុំអរគុណដល់ លោកដាវីដ អ្នកនាងបូព្រឹក្ស និងក្រុមការងាររបស់គាត់ដែលបានអនុគ្រោះដល់រូបខ្ញុំបាទ »។

នៅក្នុងលិខិតស្នាមនោះ ក៏បានបញ្ជាក់ដែរថាការដែលលោកបានគប់ទឹកកកដាក់តារាចម្រៀង ជី ដេវីត អំឡុងពេលសម្តែងនៅក្នុងក្លិបកម្សាន្តនៅខេត្តព្រះសីហនុនោះដោយសារតែរូបគេស្រវឹងខ្វះសមត្ថភាពក្នុងការពិចារណា និងគ្រប់គ្រងខ្លួនឯង។ បុរសរូបនេះបន្ថែមថា លិខិតនេះត្រូវបានធ្វើឡើងដោយឆន្ទៈ និងស្មារតីទទួលកំហុសរបស់រូបគេផ្ទាល់ ដោយគ្មានការបង្ខិតបង្ខំ និងគំរាមកំហែងពីអ្នកណាឡើយ៕  

ហ្វេនចាប់ផ្តើមសង្ស័.យស្នេហា ស៊ីន យូប៊ីន និង ខាត់ វៃហាំង មានភាពរង្គោះរង្គើ

0

មានការចែកចាយយ៉ាងច្រើននៅលើបណ្តាញសង្គមទិកតុក និងមានពាក្យខ្សឹបខ្សៀវគ្នាថា ចំណងស្នេហា ខាត់ វៃហាំង និង ស៊ីន យូប៊ីន ហាក់មានភាពរង្គោះរង្គើហើយបន្ទាប់ពីរយៈចុងក្រោយនេះអ្នកទាំងពីរសុទ្ធតែបង្ហាញអារម្មណ៍សេដដូចគ្នា ខណៈពួកគេបានចូលរួមក្នុងកម្មវិធីសប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា ចិន ជាមួយគ្នាពិតមែនប៉ុន្តែមិនបង្ហាញភាពស្និទ្ធស្នាលយកចិត្តទុកដាក់ជាមួយគ្នាដូចមុនឡើយ។

ចំណងស្នេហារយៈពេល១០ឆ្នាំមកនេះរវាងតារាសម្តែងល្បីឈ្មោះ ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង មានការសាទរយ៉ាងខ្លាំងក្លាពីសំណាក់អ្នកគាំទ្រនិងអ្នកក្នុងចង្កោមសិល្បៈព្រមទាំងចង់ឃើញអ្នកទាំងពីរដឹកដៃគ្នាចូលរោងការឆាប់ៗទៀតផង ខណៈកន្លងមក យូប៊ីន ក៏បាន mention វៃហាំង ផងដែរពេលគូស្នេហ៍តារាថៃសុំគ្នារៀបការ។

ទោះយ៉ាងណា ថ្មីៗមកនេះពោលគឺនៅថ្ងៃទី៧ ខែសីហា អំឡុងពេលតារាសម្តែងទាំងពីរដួងយូប៊ីន និង វៃហាំង មានកិត្តិយសពិសេសបានចូលរួមសម្តែងនៅក្នុងពិធីសប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា ចិន ឃើញថា អ្នកទាំងពីរពុំសូវស្និទ្ធស្នាលដូចមុន និងមានទឹកមុខមិនសូវស្រស់បស់ឡើយ។ មិនត្រឹមតែប៉ុណ្ណោះនៅលើបណ្តាញសង្គមទិកតុកអ្នកទាំងពីរសុទ្ធតែបង្ហាញអារម្មណ៍សេដរៀងៗខ្លួន។

ការបង្ហាញពីអារម្មណ៍សេដ រួមជាមួយវីដេអូដែលអ្នកទាំងពីរពុំសូវបង្ហាញការយកចិត្តទុកដាក់គ្នាធ្វើឱ្យហ្វេនបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំណងស្នេហារបស់ពួកគេ និងសង្ឃឹមថាបើសិនជា ស៊ីន យូប៊ីន និង ខាត់ វៃហាំង មានបញ្ហានិងគ្នាមែននោះសង្ឃឹមអ្នកទាំងពីរដោះស្រាយគ្នាបានព្រោះហ្វេនៗពិតជាមិនចង់ឃើញការបែកបាក់របស់អ្នកទាំងពីរឡើយ។

ទន្ទឹមនឹងមានការសង្ស័យចំណងស្នេហ៍មួយគូនេះមានភាពរង្គោះរង្គើនោះហ្វេនៗខ្លះទៀតក៏បង្ហាញថាកុំអាលមានការវិនិច្ឆ័យអ្វីប្រសិនជាមិនទាន់មានអ្វីបញ្ជាក់ ខណៈអ្នកខ្លះទៀតបានលើកឡើងថាការពិតទៅជាយ៉ាងណា សូមឱ្យហ្វេនៗគោរពតាមការសម្រេចចិត្ដរបស់ ស៊ីន យូប៊ីន និង ខាត់ វៃហាំង ៕

តើអ្នកចូលចិត្តបរិភោគចំណីអាហារផ្អែមជាមនុស្សរាក់ទាក់មែនអត់ ?

0

យើងបានទាយនិស្ស័យរបស់ខ្លួន និងមនុស្សនៅជុំវិញយើងតាមរយៈការមើលរាសី ថ្ងៃខែឆ្នាំកំណើត ឬប្រភេទឈាម ប៉ុន្តែយើងមិនធ្លាប់បានឮថា ចំណីអាហារក៏អាចធ្វើឱ្យយើងស្គាល់ពីនិស្ស័យ ឬទម្លាប់របស់មនុស្សម្នាក់ៗបានដូចគ្នា ។ តាមការស្រាវជ្រាវមួយដែលមានទំនាក់ទំនងរវាងទម្លាប់ និងរសជាតិអាហារបង្ហាញថា អ្នកដែលចូលចិត្តបរិភោគអាហារមានរសជាតិផ្អែម ពួកគេនឹងមានភាពរួសរាយរាក់ទាក់ និងគួរឱ្យសេពគប់ ។Eating chocolate for breakfast could help you lose weight, new study finds  | indy100

លោកវេជ្ជបណ្ឌិត Brian Meier មកពីសាកលវិទ្យាល័យ Gettysburg សហរដ្ឋអាមេរិក និងជាអ្នកសរសេរកិច្ចការស្រាវជ្រាវនេះលើកឡើងថា មនុស្សយើងទទួលបានបទពិសោធន៍ជាមួយរសជាតិចំណីអាហារជារៀងរាល់ថ្ងៃ ហេតុនេះ លោកចង់ផ្តល់ភាពសំខាន់នៃទំនាក់ទំនងរវាងទម្លាប់ និងរសជាតិអាហារដែលបរិភោគ ។

ការស្រាវជ្រាវរបស់លោក Brian Meier ដំបូងគេបង្ហាញថា ក្រុមមនុស្សចូលចិត្តបរិភោគអាហារផ្អែមដូចជា សូកូឡា គឺពួកគេតែងជួយយកអាសារអ្នកដទៃ បើធៀបនឹងមនុស្សមិនបរិភោគរសជាតិផ្អែម ។ ចំណែកការសិក្សារបស់លោកមួយទៀតបង្ហាញថា អ្នកចូលចិត្តបរិភោគនំ, ស្ករគ្រាប់ ឬនំខេកសូកូឡា ពួកគេតែងមានទម្លាប់ចងមិត្ត និងចូលចិត្តជួយសង្គ្រោះអ្នកដទៃ ។The Emotions Evoked by Chocolates

លោកវេជ្ជបណ្ឌិត Brian Meier បានកត់សម្គាល់ផងដែរថា វាជារឿងមួយគួរឱ្យចាប់អារម្មណ៍ខ្លាំង ដែលមនុស្សមានភាពរួសរាយរាក់ទាក់ និងគួរឱ្យរាប់អានសម្រាប់មនុស្សទាំងពួង ហើយត្រូវបានគេសរសើរថា «You’re sweet» បើទោះជាទម្លាប់អាចមិនពាក់ព័ន្ធនឹងរសជាតិអាហារដែលពួកគេចូលចិត្តក្តី ។

បើតាមទ្រឹស្តីផ្នែកចិត្តសាស្ត្រពន្យល់ថា ការចូលចិត្តរសជាតិចំណីអាហារ គឺជាការគ្រប់គ្រងអារម្មណ៍វិជ្ជមាន ។ ទោះយ៉ាងណា គំនិតនេះគ្រាន់តែជាការស្រាវជ្រាវលើអ្នកស្ម័គ្រចិត្តមួយចំនួនប៉ុណ្ណោះ ហើយគេមិនទាន់អាចសន្និដ្ឋានជារួមថា ទម្លាប់ការបរិភោគចំណីអាហាររបស់បុគ្គលម្នាក់ៗនឹងដូចគ្នាទាំងអស់ទេ ៕ ប្រភព ៖ TNN Health

បុរសម្នាក់រត់៨ថ្ងៃ រៃអង្គាសបាន៤មុឺនដុល្លារ ជួយកុមារ១៥៧នាក់

0

ថ្មីៗនេះ លោក ផន ផល្លា ដែលជាអ្នកគ្រប់មណ្ឌលមែកឈើ ទំនុកបង្រុមចិញ្ចឹមកុមារកំព្រានៅកម្ពុជា បានបើកយុទ្ធនាការ​រត់ ដើម្បីកុមារ១៥៧នាក់ សម្រាប់រយៈពេល ១ឆ្នាំ។May be an image of 3 people

យុទ្ធនាការ​រត់នេះ នឹងចេញដំណើរពីទីរួមខេត្តសៀមរាប ឆ្ពោះទៅមណ្ឌលមែកឈើ នៅរាជធានីភ្នំពេញ ដែលមានចម្ងាយរហូតដល់ ៣៥០គីឡូម៉ែត្រ មានរយៈ ១០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

ក្រោយចំណាយពេល ៧យប់ ៨ថ្ងៃ លោក ផន ផល្លា បានរៃអង្គាសប្រាក់បាន៤៥៧៧៧ដុល្លារ​ សម្រាប់ជួយកុមារ១៥៧នាក់ និងផ្គត់ផ្គង់ក្មេងៗក្នុងមណ្ឌលមែកឈើផងដែរ៕May be an image of 4 people, child and tree

ជំទាវ ចន ច័ន្ទលក្ខណា លូកដៃជួយ ស៊ឹម ថៃណា នឹងឈានដល់ផ្លូវច្បាប់បើសិនមិនមានការសូមទោសចំពោះមុខ

0

ថ្មីៗមកនេះប្រិយមិត្តជ្រាបមកហើយថា តារាចម្រៀង ស៊ឹម ថៃណា ត្រូវបានបុគ្គលម្នាក់ប្រើពាក្យមិនសមរម្យ ប្រមាថមាក់ងាយ លើនាងអំឡុងពេលបំពេញការងារច្រៀងនៅពេលរាត្រីនៅក្នុងភោជនីយដ្ឋានមួយ។ រឿងនេះមានមហាជននិងមិត្តរួមអាជីពសិល្បៈដូចជាតារាចម្រៀងយក់ ថិត រដ្ឋា តារាចម្រៀង ហង្ស សុជាតា ក៏បានជួយលួងលោមផ្តល់កម្លាំងចិត្តដល់តារាចម្រៀង ស៊ឹម ថៃណា ដូចគ្នាដែលជួបប្រទះនូវរឿងមិនល្អក្នុងអាជីពរបស់ខ្លួន ខណៈប្រធានសមាគមសិល្បករកម្ពុជាជំទាវ ចន ច័ន្ទលក្ខណា មិននៅស្ងៀមលូកដៃជួយ ស៊ឹម ថៃណា ហើយនឹងឈានដល់ប្រព័ន្ធផ្លូវច្បាប់។May be an image of 1 person

នៅល្ងាចថ្ងៃទី៨ សីហា នៅលើបណ្តាញសង្គមរបស់លោកជំទាវ ចន ច័ន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះតារាចម្រៀង ស៊ឹម ថៃណា ត្រូវបានបុរសម្នាក់ជេរប្រទេចខណៈដែលគាត់កំពុងតែបំពេញការងារ (ច្រៀង) នៅឯភោជនីយដ្ឋានមួយកន្លែង។ នាងខ្ញុំបានខលទៅប្អូនស្រីដើម្បីសាកសួរព័ត៌មានជាក់លាក់ ហើយ ប្អូនស្រីបានសំណូមពរឱ្យបុគ្គលរូបនោះមកសុំទោសប្អូនស្រីនៅចំពោះមុខ (ជាលក្ខណៈ Private ក៏បាន ) ដើម្បីបញ្ចប់ទង្វើមាក់ងាយស្ត្រីដែលពួកគាត់បំពេញការងារពេលយប់ទោះអាជីពណាក៏ដោយ បើបុគ្គលនោះមិនមកសុំទោសប្អូនស្រីទេ នាងខ្ញុំ និង ប្អូនស្រីនិងស្នើទៅក្រសួងកិច្ចការនារីដើម្បីស្នើសុំជំនួយផ្នែកច្បាប់»។No photo description available.

គួរបញ្ជាក់ថាកាលពីថ្ងៃទី៦ សីហា តារាចម្រៀង ស៊ឹម ថៃណា បាន live រៀបរាប់ទាំងទឹកភ្នែកដោយសម្តីក្តុកក្តួលក្រោយពីមានបុគ្គលម្នាក់ប្រើពាក្យមិនសមរម្យទាល់តែសោះមកលើខ្លួននាងដែលមានអាជីពបំរើការងារនៅពេលយប់ហើយក៏ជាលើកទីមួយនៅក្នុងជីវិតដែលរងនូវពាក្យប្រមាថមាក់ងាយបែបនេះដែលមិនអាចទទួលយកបានឡើយ។ ម្ចាស់បទ «បេះដូងឆ្កួត» រូបនេះបាននិយាយថានាងប្រឡូកអាជីពសិល្បៈ២០ឆ្នាំមកហើយមិនដែលប្រព្រឹត្តទង្វើនាំឱ្យខ្លួន និងសិល្បៈអាប់ឱនកិត្តិយសនោះទេ ប្រសិនជាចេះក្រឡាច់ខ្លួនតែបន្តិចមិនមែនពេលនេះនាងស្នាក់នៅផ្ទះជួលនោះទេ៕No photo description available.

ផ្លែឈើ ៥មុខ ជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធិភាពបំផុត

0

ផ្លែឈើគឺជាអាហារសម្រន់ដែលផ្ទុកទៅដោយវីតាមីន និងសារធាតុចិញ្ចឹមផ្សេងទៀតជាច្រើននៅក្នុងរបបអាហារ។ ជាទូទៅផ្លែឈើមានជាតិកាឡូរីទាបនឹងមានជាតិសរសៃខ្ពស់ដែលអាចជួយឱ្យអ្នកស្រកទម្ងន់បានដោយងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធិភាពខ្ពស់។ ការញ៉ាំផ្លែឈើជាប្រចាំក៏អាចជួយការពារអ្នកពីហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺលើសឈាម មហារីក និងជំងឺបេះដូងជាដើម។ ដូច្នេះហើយខាងក្រោមនេះគឺជាប្រភេទផ្លែឈើល្អៗបំផុតចំនួន ៥ ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្រកទម្ងន់៖

១.ក្រូចថ្លុង៖ ក្រូចថ្លុងគឺជាផ្លែឈើមួយប្រភេទដែលផ្តល់វីតាមីន C ខ្ពស់ និងជាតិស្ករតិច វាជួយកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន រក្សាលំនឹងរាងកាយ និងជួយសម្រកទម្ងន់បានយ៉ាងល្អ។អត្ថប្រយោជន៍​នៃ​ក្រូចថ្លុង​​​​​

២.ផ្លែគីវី៖ គីវីជាផ្លែឈើមួយប្រភេទដែលអាចបរិភោគបានពេញមួយឆ្នាំ នឹងមានជាតិស្ករទាប សម្បូរទៅដោយវីតាមីន ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងជួយឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។Kiwifruit - Simple English Wikipedia, the free encyclopedia

៣.ផ្លែបឺរ៖ ការបរិភោគផ្លែបឺរអាចបង្កើនអារម្មណ៍ឆ្អែត បន្ថយចំណង់អាហារបានយូរ និងជួយគ្រប់គ្រងកម្រិតជាតិខ្លាញ់នៅក្នុងខ្លួនរបស់អ្នកបានល្អ ផ្ដល់សុខភាពល្អ និងគ្រប់គ្រងទម្ងន់ឱ្យនៅស្ថិរភាព។7 Benefits of Eating Avocados, According to a Dietitian

៤.ផ្លែឪឡឹក៖ ឪឡឹកគឺជាផ្លែឈើដែលមានជាតិផ្អែមខ្ពស់ ប៉ុន្តែបរិមាណជាតិស្ករវិញគឺតិចខ្លាំងណាស់ វាជួយបំពេញជាតិស្ករទៅក្នុងប្រព័ន្ធសរសៃឈាមរបស់អ្នកបានយ៉ាងល្អ។Top 9 Health Benefits of Eating Watermelon

៥.ផ្លែត្របែក៖ ត្របែកគឺជាផ្លែឈើដែលមានវីតាមីន C ខ្ពស់ណាស់ បន្ថែមពីលើវីតាមីន ត្របែកក៏មានជាតិសរសៃខ្ពស់ផងដែរ ដែលវាល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និង excretory៕ Sahaja Aharam - Guavaប្រភព៖sanook

កិត្តិយសណាស់! ស៊ីន យូប៊ីន និង ខាត់ វៃហាំង បានចូលរួមសម្តែងក្នុងពិធីមួយនេះរវាង កម្ពុជា-ចិន

0

អ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតារាសម្តែងល្បីឈ្មោះកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង បានចូលរួមសម្តែងនៅក្នុងកម្មវិធីសប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា ចិន ឆ្នាំ២០២៣ នាថ្ងៃទី៧ ខែសីហា ដែលប្រព្រឹត្តទៅស្របពេលខួបលើកទី៦៥ នៃចំណងទំនាក់ទំនងការទូតកម្ពុជា-ចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiysn9QmOdjr7ZM8YtTxxoMxYjOqxr3aA2U8clBU1zZlt30ZtSIUzDwryIXjDNnffUEl-HBXijpwrMb4dWzKAQykxFIxo2krn8SsE6Rx_U_EuAKPbw62BJNoKHgyQwUezi_3DriEYF4PTWI_VxYtvxbmSgHk2kwiYP1MYk-fr8LLjHhhAaHW7vfH_8dhzI/s1280/365148987_834328194923625_4013249638030250502_n.jpg

នៅក្នុងពិធីខាងលើនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី Lu Jing សមាជិកាអចិន្រ្តៃយ៍គណ:កម្មាធិការបក្ស ក្រុង ហ្វូចូវ សាធារណៈរដ្ឋប្រជាមានិតចិន រួមទាំងមានវត្តមានឯកឧត្ដមទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជា ផលិតករភាពយន្ត កម្ពុជា ចិន ព្រមទាំងសិល្បករសិល្បការិនី ភ្ញៀវកិត្តយសជាតិ អន្តរជាតិជាច្រើនរូបចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguwHXkWjXFMclhKoJnggaM-zllVZyHFJt16EQ3yDyB_rN4wn5N8AYitISV7rfOz01lU04BWAu4ar0SEwpuEZlk88a0HHfiMsKu0ioGWiKrMvynNKqdlZYuEaXLCYNQ2BX7Bb57kI5R6YupvjlRqo45EZDjW5oMjmbAS9nKguT9QfyhxAPVYL8CTrWdeEw/s1280/365275966_834327871590324_2100877691399949612_n.jpg

សប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា ចិន ឆ្នាំ២០២៣ នេះផងដែរកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង ទទួលបានកិត្តិយសពិសេសបានចូលរួមសម្តែងនិងបកស្រាយបទចម្រៀងមានចំណងជើងថា «ថ្នម»អមជាមួយការសម្តែងល្ខោនខោលរួមទាំងសិល្បៈផ្សេងទៀតឱ្យកាន់តែមានភាពរស់រវើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1fUVrjXBVmkFQzNlAAMnvt0U8JP6cy1N91zzhDOvs2f3OrOnbvAkqlzX6UTqM1Oc_0Ty09pPpiEapYOPDMqy6pBZ7o3rMK3JONEzWPYAInuJ8LVdkXAhAyyeyHhDaBCXUfn_r6s9rthBu_ckqUJ02IYnJtya-qFe1laSmFVTzC1Ce81o2mqvpW1onaVI/s2048/366297799_867277948099773_5756810635288694749_n.jpg

មិនត្រឹមតែប៉ុណ្ណោះតារាសម្តែង ស៊ីន យូប៊ីន ក៏សម្តែងបទចិនជាមួយរបាំផ្លិតយ៉ាងស្រស់ស្អាតបង្ហាញដោយភាពជឿជាក់ស័ក្តិសមជាតារាជួរមុខនៅក្នុងប្រទេសពិតមែន។May be an image of 1 person

គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដាកន្លងមកនេះអ្នកទាំងពីរក៏ទើបទទួលពានរង្វាន់តារាសម្តែងស្រី និងតារាសម្តែងប្រុសដែលមានប្រជាប្រិយភាពប្រចាំឆ្នាំ (popular actress of the year) ផ្តល់ដោយកម្មវិធី ASIA TOP AWARD 2023 នៅឯប្រទេសថៃផងដែរ៕

ផ្កាម្លិះឡើងថ្លៃកប់ពពកមុនថ្ងៃទិវាម្តាយនៅប្រទេសថៃ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ថា ពេលនេះ គឺជាអំឡុងពេលមុនថ្ងៃទិវាម្តាយនៅប្រទេសថៃ ត្រូវនឹងថ្ងៃទី១២ ខែសីហា ហើយជារៀងរាល់ឆ្នាំ ផ្កាម្លិះនឹងមានតម្លៃខ្ពស់ខ្លាំង ។ នៅឆ្នាំ២០២៣ ក៏ដូចរៀងរាល់ឆ្នាំដែរ គេសង្កេតឃើញថា តម្លៃផ្កាម្លិះនៅតាមហាងលក់ផ្កាផ្សេងៗចាប់ផ្តើមឡើងថ្លៃជាបន្តបន្ទាប់ ជាពិសេស នៅហាងលក់ផ្កាក្នុងខេត្តពិស្នុលោក ។JASMINE Nature's Beauty

នៅថ្ងៃទី៩ ខែសីហា តម្លៃផ្កាម្លិះបានកើនឡើងពី៦០០បាតក្នុង១គីឡូក្រាម មកស្មើនឹង៨០០បាតក្នុង១គីឡូក្រាម ដោយសារផ្កាម្លិះនៅតាមសួននានាចេញផ្កាតិច និងជួបបញ្ហាជំងឺផ្សិតក្នុងរដូវវស្សា ទើបធ្វើឱ្យតម្លៃកើនឡើង ។ អាជីវករលក់ផ្កាបានអង្គុយក្រងកម្រងផ្កាម្លិះក្នុងទំហំផ្សេងៗគ្នាសម្រាប់លក់ឱ្យអតិថិជន ហើយផ្កាម្លិះទាំងនេះមានតម្លៃចាប់ពី១០បាតក្នុង១ដុំ រហូតដល់៣៥០បាតក្នុង១ដុំ គឺអាស្រ័យលើទំហំផ្កាតូច ឬធំ ។

លោក សង់ក្រាន ខាឆាណាន់ (Songkran Kachanan) ជាអាជីវករលក់ផ្កាស្រស់និយាយថា នៅថ្ងៃទិវាម្តាយឆ្នាំនេះ ផ្កាម្លិះនឹងឡើងថ្លៃរហូតដល់១.៥០០បាតក្នុង១គីឡូក្រាម ។ មូលហេតុដែលវាឡើងថ្លៃខ្ពស់ ដោយសារឆ្នាំនេះ ផ្កាមិ្លះដែលបញ្ជូនពីចម្ការមានបរិមាណតិច ខណៈនៅប្រទេសថៃមានភ្លៀងធ្លាក់គ្រប់ពេលវេលា ទើបធ្វើឱ្យផ្កាម្លិះងាយកើតជំងឺផ្សិត ។ ប៉ុន្តែបើនៅរដូវត្រជាក់វិញ ផ្កាមិ្លះនឹងមានតម្លៃរហូតដល់៣.០០០បាតឯណោះក្នុង១គីឡូក្រាម ។

ចំណែកកសិកររស់នៅខេត្តខុនកែន បាននាំគ្នាបេះផ្កាម្លិះពីក្នុងចម្ការ បន្ទាប់មក ពួកគេអង្គុយក្រងជាកម្រងផ្កាទុកលក់ក្នុងថ្ងៃទិវាម្តាយ និងសម្រាប់អតិថិជនដែលកុម្ម៉ង់ទិញផងដែរ ។ កសិករដាំផ្កាម្លិះម្នាក់និយាយថា មានអតិថិជនកុម្ម៉ង់ទិញកម្រងផ្កាម្លិះចំនួន២០០ភួង ប៉ុន្តែកាលពីដើមខែសីហានេះ មានភ្លៀងធ្លាក់ញឹកញាប់ ទើបធ្វើឱ្យផ្កាម្លិះកើតជំងឺផ្សិត ហើយដើមខ្លះរលួយស្អុយ ។Phuang Malai" Images – Browse 104 Stock Photos, Vectors, and Video | Adobe  Stock

អ៊ំស្រី សមប៊ូន អាំផៃវង្ស (Somboon Ampaiwong) អាយុ៦២ឆ្នាំ ជាកសិករដាំផ្កាមិ្លះនៅខេត្តខុនកែន រៀបរាប់ថា គាត់បានដាំផ្កាម្លិះនៅលើផ្ទៃដី១រ៉ៃ ហើយក្រុមគ្រួសារគាត់បានលក់ផ្កាម្លិះនៅផ្សារដោយខ្លួនឯង ។ នៅឆ្នាំនេះ ផ្កាម្លិះមានតម្លៃខ្ពស់ គឺ១.០០០បាតក្នុង១គីឡូក្រាម ហើយគាត់សង្ឃឹមថា នៅថ្ងៃទិវាម្តាយ តម្លៃនឹងកើនឡើងដល់១.៥០០បាតក្នុង១គីឡូក្រាម ។

អ៊ំស្រី សមប៊ូន អាំផៃវង្ស និយាយថា ៖ «មូលហេតុធ្វើឱ្យផ្កាម្លិះមានតម្លៃខ្ពស់ ព្រោះជិតដល់ថ្ងៃទិវាម្តាយ ហើយមានតម្រូវការច្រើន ។ ពេលធម្មតា វាមានតម្លៃត្រឹម៣០០បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ប៉ុន្តែពេលនេះ មានអ្នកកុម្ម៉ង់ទិញច្រើន ។ ទោះយ៉ាងណា កសិករជួបឧបសគ្គដោយសារភ្លៀងធ្លាក់មិនឈប់ឈរ ហើយធ្វើឱ្យផ្កាម្លិះស្អុយ» ៕ ប្រភព ៖ khaosod

រដ្ឋាភិបាល សម្រេចពង្រីកទំហំផ្ទៃដីឧទ្យានជាតិចំនួន៣កន្លែង

0

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែប្រែទំហំផ្ទៃដីឧទ្យានជាតិចំនួន៣កន្លែងឱ្យកាន់តែធំជាងមុន រួមមាន ឧទ្យានជាតិព្រះមុនីវង្ស បូកគោ, ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ដែលកែប្រែមកជា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន និងឧទ្យានជាតិអូរយ៉ាដាវ។

  • ឧទ្យានជាតិព្រះមុនីវង្ស បូកគោ ត្រូវបានកែប្រែពីផ្ទៃដីទំហំ ១៥៤ ៤៥៨ ហិកតា មកផ្ទៃដីទំហំ ១៥៦ ១១៦ ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ប្រវត្តិឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ល្បីល្បាញយ៉ាងខ្លាំង ជាឧទ្យានបេតិកភណ្ឌអាស៊ានតែមួយគត់នៅប្រទេសកម្ពុជា  - Khmerhome
  • ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ត្រូវបានកែប្រែជា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន និងកែប្រែពីផ្ទៃដីទំហំ ៣៧ ៥០០ហិកតា មកផ្ទៃដីទំហំ ៦២ ២៨៣ ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប។ឧទ្យានជាតិភ្នំគូលែន - វិគីភីឌា
  • ឧទ្យានជាតិអូរយ៉ាដាវ ត្រូវបានកែប្រែពីផ្ទៃដីទំហំ១០១ ៣៤៨ហិកតា មកផ្ទៃដីទំហំ១០៥ ០១៩ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី។May be an image of map and text

នៅក្នុងនោះរាជរដ្ឋបាលក៏ពង្រីកផ្ទីដីដែនជម្រក​សត្វព្រៃចំនួនពីរផងដែរក្នុងនោះរួមាន៖

  • ដែនជម្រក​សត្វព្រៃភ្នំឱ​​​​រ៉ាល់ ពីផ្ទៃដី​ទំហំ ២៥៣ ៧៥០ហិកតា មកផ្ទៃដីទំហំ ២៥៨ ១៧២ ហិកតា ស្ថិតក្នុងភូមិសាស្រ្ត​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្ត​ពោធិ៍សាត់។May be an image of mountain
  • ដែនជម្រក​សត្វព្រៃបឹងពែរ ត្រូវបានកែប្រែពីផ្ទៃដីទំហំ ២៤២ ៥០០ហិកតា មកផ្ទៃដីទំហំ ២៦៥ ៨៨៣ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។