ប្រទេសថៃ ៖ ក្រុមប្រឹក្សាសិល្បករលើកកម្ពស់ព្រះពុទ្ធសាសនាប្រទេសថៃបានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបំភ្លឺករណីមានការផលិតពែងកាហ្វេរូបព្រះកេសព្រះពុទ្ធមកលក់ចែកចាយជាសាធារណៈតាមអនឡាញ ។ ពលរដ្ឋថៃដែលគោរពព្រះពុទ្ធសាសនាបានស្នើឱ្យផ្តន្ទាទោសតាមច្បាប់យ៉ាងតឹងរ៉ឹងចំពោះក្រុមហ៊ុនផលិត អ្នកលក់ចែកចាយ និងអ្នកផ្សព្វផ្សាយផលិតផលនេះ ។.jpg)
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសិល្បករលើកកម្ពស់ព្រះពុទ្ធសាសនាប្រទេសថៃ និងអង្គភាពផ្សព្វផ្សាយសីលធម៌ក្រោមការឧបត្ថម្ភពីមន្ទីរធម្មការ ក្រសួងវប្បធម៌ និងអនុគណៈកម្មការលើកកម្ពស់ព្រះពុទ្ធសាសនានៃសាកលវិទ្យាល័យមហាជុឡាឡុងកន បានចេញសេចក្តីថ្លែងការណ៍មួយក្រោយពីប្រទះឃើញមានការផលិតពែងកាហ្វេរូបព្រះកេសព្រះពុទ្ធ និងលក់ចែកចាយតាមអនឡាញ ។.jpg)
ក្រុមហ៊ុនផលិតកែវកាហ្វេនេះបានប្រើនិមិត្តសញ្ញាសំខាន់ៗផ្នែកព្រះពុទ្ធសាសនា គឺយកព្រះកេសព្រះពុទ្ធមកកែច្នៃធ្វើជាកែវកាហ្វេ និងមានត្រចៀកសម្រាប់កាន់ផឹកកាហ្វេទៀតផង ។ ការប្រព្រឹត្តនូវទង្វើមិនសមរម្យនេះ បានធ្វើឱ្យអ្នកគោរពសាសនាព្រះពុទ្ធជាច្រើននាក់នៅប្រទេសថៃមិនពេញចិត្ត ដោយសារព្រះពុទ្ធគឺជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ។ ក្រុមប្រឹក្សាសិល្បករលើកកម្ពស់ព្រះពុទ្ធសាសនាប្រទេសថៃ ព្រមទាំងអនុគណៈកម្មការលើកកម្ពស់ព្រះពុទ្ធសាសនានៃសាកលវិទ្យាល័យមហាជុឡាឡុងកន សូមអំពាវនាវឱ្យក្រុមហ៊ុនផលិត ឬអ្នកលក់ចែកចាយយល់ដឹងពីសារសំខាន់នៃជំនឿព្រះពុទ្ធសាសនារបស់ពលរដ្ឋថៃ និងពុំគួរយកអ្វីដែលគេគោរពបំផុតមកធ្វើបែបនេះ ។
ហេតុនេះ សូមសំណូមពរឱ្យនាយកដ្ឋានកិច្ចការសាសនានៃក្រសួងវប្បធម៌ជួយដំណើរការ និងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធនឹងផ្លូវច្បាប់ ពិចារណាបញ្ឈប់ការលក់ចែកចាយ និងផ្សព្វផ្សាយពែងកាហ្វេរូបព្រះកេសព្រះពុទ្ធជាបន្ទាន់ ព្រមទាំងស្នើឱ្យស្ថាប័នព្រះពុទ្ធសាសនាផ្សេងៗទាំងរដ្ឋ និងឯកជនមានចំណែករួមតាមដាន និងត្រួតពិនិត្យការប្រព្រឹត្តនេះកុំឱ្យកើតមានម្តងទៀត ។ លើសពីនេះ នឹងស្នើឱ្យមានការផ្តន្ទាទោសតាមច្បាប់ជាដាច់ខាតចំពោះក្រុមហ៊ុនផលិត អ្នកលក់ និងអ្នកផ្សព្វផ្សាយផលិតផលប្រភេទនេះ ដើម្បីបញ្ឈប់ការប្រព្រឹត្តអំពើមិនសមរម្យ ៕
ប្រភព ៖ Nation Online










