Home Blog Page 1547

ទីក្រុងបាងកកទទួលបានភ្ញៀវទេសចរច្រើនបំផុតលើពិភពលោក

0

ប្រទេសថៃ ៖ តាមលទ្ធផលការស្ទង់មតិរបស់គេហទំព័រមួយឈ្មោះ Travelness បង្ហាញថា ទីក្រុងបាងកក ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទី១ ដែលមានភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តច្រើនបំផុតលើពិភពលោក ក្នុងឆ្នាំ២០២៣ ។ ការចាត់ចំណាត់ថ្នាក់នេះ គឺផ្អែកលើចំនួនភ្ញៀវទេសចរអន្តរជាតិដែលបានចូលមកស្នាក់នៅ និងបានចំណាយប្រាក់លើសេវាកម្មផ្សេងៗនៅប្រទេសថៃ ។Keeping tourists coming back

តាមការចាត់ចំណាត់ថ្នាក់នេះបង្ហាញថា ទីក្រុងបាងកកបានជាប់ចំណាត់ថ្នាក់ទី១ ដែលមានភ្ញៀវទេសចរមកកម្សាន្តចំនួន២២,៧៨លាននាក់ ហើយទីក្រុងបាងកកបានវ៉ាដាច់ទីក្រុងប៉ារីសរបស់ប្រទេសបារាំង ដែលមានភ្ញៀវទេសចរមកកម្សាន្តត្រឹមតែ១៩,០៩លាននាក់ ។ ដូច្នេះ ទីក្រុងប៉ារីស បានជាប់ចំណាត់ថ្នាក់ទី២ នៅឆ្នាំ២០២៣ ។Top attractions in Bangkok, Bangkok - Times of India Travel

ភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅប្រទេសថៃ ពួកគេនិយមទៅលេងនៅតំបន់ទេសចរណ៍វប្បធម៌ និងទិញចំណីអាហារលក់នៅតាមផ្លូវយ៉ាវរ៉ាជ និងផ្លូវខាវសាន ក្នុងទីក្រុងបាងកក ។ លើសពីនេះ ពួកគេក៏បានទៅកម្សាន្តនៅវត្តល្បីៗជាច្រើន ដូចជា វត្តអារុណ និងវត្តព្រះស្រីរតនា សាតសាដារាម (ឬវត្តព្រះកែវ) ផងដែរ ។Bangkok - What you need to know before you go – Go Guides

លើសពីនេះ ទស្សនាវដ្តីពាណិជ្ជកម្ម និងទេសចរណ៍ (Business Traveller) បានផ្តល់ចំណាត់ថ្នាក់ទី១ ឱ្យទីក្រុងបាងកក ប្រទេសថៃ គឺជាទីក្រុងគួរមកសម្រាកលំហែកាយបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (Best Leisure time city in Asia-Pacific) ក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា ។ នេះបើតាមការស្ទង់មតិរបស់ Business Traveller Asia-Pacific Awards 2022 កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ៕ Bangkok Travel Guide | Bangkok Tourism - KAYAKប្រភព ៖ Mono News

ផ្ទុះការរិះគន់នារីថៃម្នាក់រាំនៅលើរថភ្លើងអាកាសប្រទេសជប៉ុន

0

ប្រទេសថៃ ៖ ក្រោយពីសារព័ត៌មានជប៉ុនឈ្មោះ Global News Asia ចុះផ្សាយវីដេអូនារីជនជាតិថៃម្នាក់រាំនៅលើរថភ្លើងអាកាសប្រទេសជប៉ុន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់រិះគន់នារីរូបនេះថា គ្មានមារយាទក្នុងខ្លួន និងរាំមិនចេះមើលកាលៈទេសៈ ខណៈជនជាតិជប៉ុនបានអង្គុយជិះរថភ្លើងយ៉ាងស្ងៀមស្ងាត់ ហើយអ្នកខ្លះទៀតធុញទ្រាន់នឹងទង្វើរបស់នាង ។

នារីថៃរូបនេះបានរាំនៅលើរថភ្លើងអាកាសប្រទេសជប៉ុន ដើម្បីយកទៅបង្ហោះក្នុង TikTok ហើយនាងមិនចាប់អារម្មណ៍នឹងក្រសែភ្នែករបស់អ្នកដំណើរជាជនជាតិជប៉ុនផ្សេងទៀត ដែលអង្គុយជិះរថភ្លើងជាមួយគ្នាទេ ។ គេសង្កេតឃើញថា ជនជាតិជប៉ុនទាំងអស់ដែលរួមដំណើរតាមរថភ្លើងជាមួយនាង ពួកគេអង្គុយយ៉ាងស្ងៀមស្ងាត់ ហើយអ្នកខ្លះទៀតសម្លឹងមើលនាងរាំទាំងក្រសែភ្នែកមិនពេញចិត្ត ។งามหน้า! สื่อญี่ปุ่นตีข่าว สาวไทยเต้นบนรถไฟ ไม่สนคนมอง-วิจารณ์ แถมด่าสาระแน

ជាធម្មតា ការប្រើប្រាស់មធ្យោបាយសាធារណៈនានានៅប្រទេសជប៉ុន អ្នកដំណើរទាំងអស់ត្រូវគោរពតាមវិន័យត្រឹមត្រូវ ហើយនារីថៃប្រព្រឹត្តទង្វើនេះចាត់ទុកថា ខុសសីលធម៌យ៉ាងខ្លាំង ។ ក្រោយពីវីដេអូនេះត្រូវបានគេចែកចាយបន្តគ្នាក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃសម្តែងការមិនពេញចិត្ត និងរិះគន់ផងដែរ ។ ផ្ទុយទៅវិញ នារីថៃរូបនេះបានបញ្ចេញប្រតិកម្មចំពោះការរិះគន់វិញថា អ្នកជេរស្តីនាង តើពួកគេធ្លាប់ទៅលេងប្រទេសជប៉ុនដែរឬទេ ? ពួកគេត្រូវមើលពិភពលោកថា គេដើរដល់ណាហើយ ។ នាងបន្តថា វាជាសិទ្ធិរបស់បុគ្គលម្នាក់ៗ បើបុគ្គលនោះចង់រាំ គឺវាមិនពាក់ព័ន្ធជាមួយអ្នកណាទេ ។

ចំណែកជនជាតិជប៉ុនម្នាក់បានបញ្ចេញយោបល់ថា ៖ «ដោយសារពួកយើងជាជនជាតិជប៉ុន ហេតុនេះ យើងត្រូវតែរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ចំពោះរឿងដែលកើតឡើង ។ យើងមានចរិតបែបនេះនៅគ្រប់ទីកន្លែងលើពិភពលោក» ។งามหน้า 'คนไทย' เต้นบน 'รถไฟ' ญี่ปุ่น สุดไร้มารยาท ชาวเน็ตเตือนเจอด่า สรน.

ក្រោយមក នារីជនជាតិថៃក៏បានសូមទោសចំពោះទង្វើមិនសមរម្យរបស់នាង ដោយនាងទទួលស្គាល់ថា នាងធ្វើទាំងពុំបានគិត និងមិនបានសិក្សាពីច្បាប់ទម្លាប់នៅប្រទេសជប៉ុន ។ នាងបានសូមទោសក្នុងហ្វេសប៊ុកថា ៖ «ករណីការចុះផ្សាយព័ត៌មានរឿងខ្ញុំរាំនៅលើរថភ្លើងអាកាសជប៉ុន គឺខ្ញុំមិនបានសិក្សាពីច្បាប់ទម្លាប់នៃការប្រើប្រាស់ទីកន្លែងសាធារណៈឱ្យល្អ ។ ដូច្នេះ នាងខ្ញុំសូមអភ័យទោសចំពោះជនជាតិថៃ និងជប៉ុន ព្រមទាំងសូមទោសអ្នកដំណើរលើរថភ្លើងជប៉ុនទាំងអស់ ព្រោះខ្ញុំបានថតជាប់ពួកគេយកមកបង្ហោះក្នុងបណ្តាញសង្គម ខ្ញុំសូមទោសដែលរាំមិនគិតមុខ គិតក្រោយ» ។

នារីថៃដដែលបន្តថា ខ្ញុំសូមទោសផងដែរចំពោះអ្នកចូលមកបញ្ចេញយោបល់ដាស់តឿនទាំងអស់ ដែលខ្ញុំ និងមិត្តភក្តិបានឆ្លើយតបយោបល់ទាំងនេះដោយប្រើពាក្យសម្តីមិនសុភាព ដោយសារខ្ញុំខឹង ។ ខ្ញុំ និងមិត្តភក្តិទាំងអស់នឹងប្រុងប្រយ័ត្នឱ្យខ្លាំងជាងនេះ ហើយមិនឱ្យហេតុការណ៍បែបនេះកើតឡើងទៀតទេ ។ ពេលនេះ ពួកយើងព្រមស្តាប់ពាក្យដាស់តឿន និងទទួលស្គាល់កំហុស ។ អរគុណ សម្រាប់ពាក្យជេរ និងមតិកែលម្អទាំងជនជាតិថៃ និងជប៉ុន ៕ ប្រភព ៖ Mono News

មកស្គាល់អ្នកដឹកនាំរឿងជាស្ត្រីចំនួន ៩ នាក់ដែលមានជាងគេក្នុងឆ្នាំ២០២៣

0

នៅឆ្នាំ២០២៣ វាជារឿងគួរឱ្យភ្ញាក់ផ្អើលមួយដែលកាលពីមុនៗកម្រមានអ្នកដឹកនាំរឿងជាស្រ្តីលេចធ្លោណាស់។ ទោះយ៉ាងណាឆ្នាំនេះ អ្នកដឹកនាំជាស្រ្តីមានចំនួនតួលេខកើនឡើងនៅក្នុងបញ្ជីអាចរកប្រាក់ចំណូលបានច្រើនមិនចាញ់អ្នកដឹកនាំរឿងជាបុរសឡើយ។
ខាងក្រោមនេះ KBN NEWS នឹងលើកយកអ្នកដឹកនាំរឿងជាស្រ្តីចំនួន៩នាក់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៣៖

៩. លោកស្រី Greta Gerwig មានទ្រព្យសម្បត្តិសុទ្ធ ១២ លានដុល្លារ
ទ្រព្យសម្បត្តិសុទ្ធរបស់អ្នកដឹកនាំរឿងរូបនេះបានកើនឡើងឆាប់រហ័សចំនួន៣ដងនាពេលចុងក្រោយនេះពី ៤ លានដុល្លារទៅ ១២ លានដុល្លារនៅលើ Celebrity Net Worth។ទ្រព្យសម្បតិ្តដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សនេះដោយសារតែមានជោគជ័យលើការដឹកនាំរឿង «Barbie» ។ ក្រៅពីដឹកនាំរឿងនេះ លោកស្រីបានដឹកនាំរឿងផ្សេងទៀតមានដូចជា «Lady Bird» ឆ្នាំ២០១៧ និង «Little Women» ឆ្នាំ២០១៩ ។Barbie' Director Greta Gerwig on How She Got Ryan Gosling to Sing – Rolling  Stone

៨. លោកស្រី Jennifer Lee មានទ្រព្យសម្បត្តិសុទ្ធ ១២ លានដុល្លារ
លោកស្រីបានក្លាយជាស្ត្រីដំបូងគេដែលដឹកនាំរឿងរបស់ Walt Disney Animation Studios ដែលមានចំណងជើងថា Frozen រួមជាមួយអ្នកដឹកនាំរឿងលោក Chris Buck ដែលរកចំណូលបានជាង១ លានដុល្លារនៅ Box Office ។ ចាប់តាំងពីពេលនោះមក លោកស្រី Jennifer បានធ្វើជាប្រធានផ្នែកច្នៃប្រឌិតរបស់ Walt Disney Animation Studios ជាមួយនឹងទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ១២ លានដុល្លារ។Jennifer Lee Reflects on Her Disney Journey - Variety

៧. លោកស្រី Regina King មានទ្រព្យសម្បត្តិសុទ្ធ ១៦ លានដុល្លារ
អ្នកដឹកនាំរឿងរូបនេះត្រូវបានគេស្គាល់ថាជាតារាសម្តែងម្នាក់ដែលបច្ចុប្បន្ននេះមានអាយុ ៥២ ឆ្នាំព្រមទាំងបានផលិតខ្សែភាពយន្តទូរទស្សន៍ជាច្រើនឆ្នាំហើយ។ លោកស្រីបាន ដឹកនាំរឿងដំបូងមានចំណងជើងថា One Night in Miami ឆ្នាំ២០២០ ហើយទទួលបានពានរង្វាន់ Golden Globe សម្រាប់អ្នកដឹកនាំរឿងល្អបំផុត។Regina King on 'The Harder They Fall,' 'Watchmen,' 'Bitter Root,' and More  | Vanity Fair

៦. លោកស្រី Patty Jenkins មានទ្រព្យសម្បត្តិសុទ្ធ ២៥ លានដុល្លារ
នៅក្នុងឧស្សាហកម្មនេះអស់រយៈពេលជាងពីរទសវត្សរ៍ ហើយពេលនេះលោកស្រីមានអាយុ៥២ឆ្នាំមានទ្រព្យសម្បត្តិសុទ្ធចំនួន ២៥ លានដុល្លារ។ លោកស្រីបានបង្ហាញខ្លួនជាលើកដំបូងក្នុងរឿង Monster ក្នុងឆ្នាំ ២០០៣ ប៉ុន្តែមានភាពល្បីល្បាញខ្លាំងតាមខ្សែភាពយន្តរឿង Wonder Woman របស់ DC Comics ឆ្នាំ២០១៧ និងរឿងភាគ Wonder Woman ឆ្នាំ១៩៨៤។Patty Jenkins Says She Had to Fight for Creative Control on 'Wonder Woman'  | Glamour

៥. លោកស្រី Sofia Coppola មានទ្រព្យសម្បត្តិសុទ្ធ ៤០លានដុល្លារ
កើតក្នុងគ្រួសារជាអ្នកផលិតខ្សែភាពយន្ត លោកស្រីមានភាពរីកចម្រើនយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មកម្សាន្តនេះ។ លោកស្រីបានបង្ហាញខ្លួនជាអ្នកដឹកនាំដំបូងជាផ្លូវការក្នុងឆ្នាំ ១៩៩៣ ជាមួយនឹង Walt Mink សម្រាប់បទ«Shine» មុនពេលចាប់ផ្តើមដឹកនាំរឿង «Lost in Translation » ឆ្នាំ២០០៣។ ស្រ្តីវ័យ ៥២ឆ្នាំរូបនេះក៏បានធ្វើការលើយុទ្ធនាការសម្រាប់ម៉ាកយីហោល្បីៗដូជា, Dior, Chanel និង New York City Ballet ជាដើម។Sofia Coppola, Member of the Feature Films Jury - Red carpet - Foxcatcher -  Festival de Cannes

៤.លោកស្រី Kathryn Bigelow មានទ្រព្យសម្បត្តិសុទ្ធ ៥០ លានដុល្លារ
អតីតភរិយារបស់អ្នកដឹកនាំរឿង Avatar លោក James Cameron ទទួលបានភាពជោគជ័យផ្ទាល់ខ្លួនជាច្រើន ដោយបានក្លាយជាស្ត្រីដំបូងគេដែលឈ្នះពានរង្វាន់អ្នកដឹកនាំរឿងល្អបំផុតក្នុងប្រវត្តិសាស្ត្រ Oscars សម្រាប់រឿងប្រភេទសង្រ្គាមរបស់ខ្លួនមានចំណងជើងថា «The Hurt Locker» ក្នុងឆ្នាំ ២០១០។ ក្រៅពីនោះបានដឹកនាំរឿងផ្សេងទៀតរួមមាន «Point Break »ឆ្នាំ១៩៩១, រឿង Zero Dark Thirty ឆ្នាំ២០១២ ជាដើម។Kathryn Bigelow | Biography, Movies, & Facts | Britannica

៣. លោកស្រី Ava DuVernay មានទ្រព្យសម្បត្តិសុទ្ធ ៦០ លានដុល្លារ
អ្នកដឹកនាំរូបនេះបានបង្កើតស្នាដៃជាច្រើនដោយខ្លួនឯង រួមទាំងក្លាយជាស្ត្រីជនជាតិស្បែកខ្មៅដំបូងគេដែលត្រូវបានតែងតាំងដោយពានរង្វាន់ Golden Globes ជាអ្នកដឹកនាំរឿងសម្រាប់ភាពយន្តរឿងសិទ្ធិស៊ីវិល Selma ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ជាស្ត្រីដែលមានជនជាតិស្បែកខ្មៅដំបូងគេដែលដឹកនាំរឿងរកចំណូលបាន ១០០ លានដុល្លារអាម៉េរិកចំពោះខ្សែភាពយន្ត Disney ឆ្នាំ ២០១៨ មានចំណងជើងថា «A Wrinkle in Time» ។ ពិសេសជាងនេះទៅទៀតរឿង When They See Us ក្នុងកម្មវិធី Netflix របស់អ្នកដឹកនាំរូបនេះក្លាយជាស៊េរីដែលមានអ្នកមើលច្រើនជាងគេបំផុតនៅលើវេទិកានៅពេលចាក់បញ្ចាំងនៅឆ្នាំ ២០១៩ ។Ava DuVernay & Warner Bros. Television Part Ways As Overall Deal Ends –  Deadline

១. លោកស្រី Lana និង Lilly Wachowski មានទ្រព្យសម្បត្តិសុទ្ធ ២៥០ លានដុល្លារ
បងប្អូនស្រីត្រកូល Wachowski ទាំងពីររូបនេះបានជាប់ចំណាត់ថ្នាក់កំពូលនៅក្នុងតារាងទូទាំងពិភពលោកដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងនាមជាអ្នកដឹកនាំរឿងជាស្រ្តី។ អ្នកទាំងពីរជាម្ចាស់សិទ្ធិផ្តាច់មុខក្នុងភាពយន្ត The Matrix រួមទាំងស្នាដៃផ្សេងទៀតមានដូចជា Cloud Atlas ឆ្នាំ២០១២ , Jupiter Ascending ២០១៥ និង Sense8 ដែលជារឿងភាគទូរទស្សន៍ដែលដំណើរការពីឆ្នាំ ២០១៥-២០១៨៕Lilly Wachowski - IMDb

ពលរដ្ឋចុះដួសប្រេងក្នុងស្រែ ក្រោយពីរថភ្លើងដឹកប្រេងរបូតកង់

0

នាវេលាម៉ោង៥ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅខាងកើតស្ថានីយ៍ចំងាយ៣០០ម៉ែត្រ ចន្លោះគីឡូម៉ែត្រ១៤៨-១៤៩ (ផ្លូវដែក) ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប មានហេតុការណ៍រថភ្លើងដឹកប្រេងមួយខ្សែ បានរបូតកង់ចេញពីផ្លូវ បុកធ្លាយសុីទែនប្រេងចំនួន២ ហូរចូលវាលស្រែ ផ្អើលប្រជាពលរដ្ឋអ្នករស់តាមបណ្តោយផ្លូវនោះ ចុះនាំគ្នាដួសព្រោងព្រៀត។

បើតាមបុគ្គលិកក្រុមហ៊ុនរថភ្លើង បានលើកឡើងថា៖” ការធ្លាក់ផ្លូវនេះ​ គឺដោយសារដាច់របូតទូ ទើបធ្វើឱ្យទូនិងទូបុកគ្នា ដែលបានបណ្តាលឱ្យបុកធ្លាយសុីទែនប្រេង”។

សូមបញ្ជាក់ផងដែរថា រថភ្លើងខ្សែខាងលើអូសទូប្រេងចំនួន៤៧ទូ ពីក្រុងព្រះសីហនុ យកទៅកាត់ទូនៅខេត្តកំពត និងយកទៅរាជធានីភ្នំពេញ៕

ឥណ្ឌូណេស៊ីក្លាយជាប្រទេសគោលដៅទេសចរណ៍ថ្មីរបស់ជនជាតិចិន

0

ប្រទេសឥណ្ឌូណេស៊ី ៖ យោងតាមទិន្នន័យពីក្រសួងទេសចរណ៍ចិនបង្ហាញថា ប្រទេសឥណ្ឌូណេស៊ីបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ និងអាចទាក់ទាញចំណាប់អារម្មណ៍របស់ជនជាតិចិនកាន់តែច្រើនជាបន្តបន្ទាប់ ។Indonesia's Widodo to Meet Xi on Rare China Trip Before G20

ជនជាតិចិនបានក្លាយជាក្រុមភ្ញៀវទេសចរអន្តរជាតិដ៏ច្រើនបំផុតនៅប្រទេសឥណ្ឌូណេស៊ី និងបានបង្កើតឱកាសរីកចម្រើនផ្នែកសេដ្ឋកិច្ចដល់ប្រទេសនេះផងដែរ ។ គេសង្ឃឹមថា នឹងមានជនជាតិចិនធ្វើដំណើរមកកម្សាន្តនៅទីនេះកាន់តែច្រើន ។

អ្នកធ្វើការពាក់ព័ន្ធសម្លឹងឃើញថា នៅមានវិធីជាច្រើនទៀតដែលជួយធ្វើឱ្យតំបន់ជនបទឥណ្ឌូណេស៊ីទទួលបានប្រយោជន៍ពីការមកម្សាន្តរបស់ភ្ញៀវទេសចរចិន ខណៈពួកគេមិនទៅកម្សាន្តនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ។ ប៉ុន្តែពួកគេបានមកកម្សាន្តនៅតំបន់អាស៊ី ជាពិសេស ឥណ្ឌូណេស៊ី ដែលប្រទេសនេះបានផ្តល់នូវបទពិសោធន៍ដល់ពួកគេ ច្រើនជាងការសប្បាយតែម្យ៉ាង ។Indonesia counts on return of Chinese tourists that dried up after virus |  Eye on Asia | China Daily

តំបន់ទេសចរណ៍ធម្មជាតិមួយចំនួននៅប្រទេសឥណ្ឌូណេស៊ីមានទេសភាពស្រស់ស្អាតបំផុតលើពិភពលោក ដូចជា តំបន់ព្រៃភ្នំ ឆ្នេរសមុទ្រ និងតំបន់ព្រៃត្រូពិច ។ ក្រៅពីនេះ ឥណ្ឌូណេស៊ីមានតំបន់ទេសចរណ៍ China Town នៅទីក្រុងហ្សាកាតាផងដែរ ដែលទទួលបានការនិយមចូលចិត្តពីភ្ញៀវទេសចរចិនយ៉ាងខ្លាំង ពីព្រោះភ្ញៀវទេសចរត្រូវការទស្សនានូវភាពចម្រុះគ្នារវាងវប្បធម៌ចិន និងវប្បធម៌ក្នុងតំបន់ ។Indonesia - A Country Profile - Destination Indonesia - Nations Online  Project

ភ្ញៀវទេសចរចិនចូលចិត្តមកកម្សាន្តនៅឥណ្ឌូណេស៊ី ជាពិសេស ក្នុងពិធីបុណ្យចូលឆ្នាំចិន ដោយសារមានការផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានាក្នុងបណ្តាញសង្គម ។ គេសង្កេតឃើញថា ក្រៅពីភ្ញៀវទេសចរចិនចាប់អារម្មណ៍ពីវប្បធម៌ និងតំបន់ទេសចរណ៍នានាហើយ ពួកគេក៏បានចាប់អារម្មណ៍ការមុជទឹកសមុទ្រផងដែរ ។ ដូច្នេះ វាជាសកម្មភាពមួយដែលផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចឥណ្ឌូណេស៊ី ៕ Indonesia - A Country Profile - Destination Indonesia - Nations Online  Projectប្រភព ៖ Nation World

អជ្ញាធរព្រះសីហនុទុកពេលឱ្យដល់ថ្ងៃ៣១ សីហា ២០២៣ បញ្ឈប់រាល់សាងសង់សំណង់ផ្សេងៗ នៅលើដីចំណីឆ្នេរព្រែកត្រែង

0

អជ្ញាធរព្រះសីហនុប្រកាសទុកពេលឱ្យដល់ថ្ងៃ៣១ សីហា ឆ្នាំ២០២៣ បញ្ឈប់រាល់សកម្មភាពសាងសង់សំណង់ផ្សេងៗ នៅលើដីចំណីឆ្នេរព្រែកត្រែងដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងគោលបំណងរៀបចំឆ្នេរព្រែកត្រែងឱ្យក្លាយជាឆ្នេរសាធារណៈសម្រាប់សាធារណជនមកលេង កម្សាន្តដោយមិនមានការបង់ប្រាក់។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់យ៉ាងដូច្នេះថា ប្រជាពលរដ្ឋមួយចំនួន ដែលបានសង់រោង តូប និងបានដាក់ខ្ចុះចល័តមិនរៀបរយនៅលើដីឆ្នេរសាធារណៈ ស្ថិតនៅឆ្នេរព្រែកត្រែង សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មេត្តាជ្រាបថា៖ ការសង់សំណង់មិនរៀបរយរបស់បងប្អូន បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងអនាម័យបរិស្ថាននៅតាមតំបន់ឆ្នេរ ស្របពេលដែលខេត្តព្រះសីហនុកំពុងទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមានភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តកើនឡើងជាបន្តបន្ទាប់។

ក្នុងគោលបំណងរៀបចំឆ្នេរព្រែកត្រែងឱ្យក្លាយជាឆ្នេរសាធារណៈសម្រាប់សាធារណជនមកលេង កម្សាន្តដោយមិនមានការបង់ប្រាក់ ព្រមទាំងរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ មានសោភ័ណភាព និងអនាម័យបរិស្ថានល្អប្រសើរ រដ្ឋបាលក្រុងព្រះសីហនុសូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមានការ ពាក់ព័ន្ធដូចខាងក្រោម៖
១. បញ្ឈប់រាល់សកម្មភាពសាងសង់សំណង់ផ្សេងៗ នៅលើដីចំណីឆ្នេរព្រែកត្រែងចាប់ពីថ្ងៃជូនដំណឹង
នេះតទៅ ។
២. ត្រូវធ្វើការរុះរើសំណង់មិនរៀបរយដោយស្ម័គ្រចិត្ត និងជញ្ចូនយកចេញឱ្យអស់ពីទីតាំង នៅមុន ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ជាកំហិត។ផុតកាលបរិច្ឆេទកំណត់ខាងលើ ក្នុងករណីមិនអនុវត្តតាមការណែនាំ រដ្ឋបាលក្រុងនឹងចាត់វិធានការ រុះរើដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារឡើយ៕

រកឃើញសាកសពបិសាចកាលពី ៤០០ ឆ្នាំមុន

0

បរទេស៖ អ្នកជំនាញជនជាតិប៉ូឡូញបានរកឃើញសាកសពក្មេងអាយុ ៥-៧ ឆ្នាំដែលសង្ស័យថាជា “បិសាច” នឹងមានអាយុកាល ៤០០ឆ្នាំ។

យោងតាមប្រភពព័ត៌មាន Business Insider ដែលបានរាយការណ៍នៅថ្ងៃទី ១២ ខែសីហាថា ក្រុមអ្នកស្រាវជ្រាវបានរកឃើញអដ្ឋិធាតុរបស់ក្មេង “បិសាច” ដែលកប់មុខចុះក្រោម ហើយចងជាប់នឹងដី ដែលទំនងជាអាចទប់ទល់នឹងការភ័យខ្លាចរបស់អ្នកភូមិ និងធានាថាអ្នកស្លាប់មិនអាចត្រឡប់មកវិញបានទេ។ សាកសពរបស់កុមារអាយុប្រហែល ៥-៧ ឆ្នាំត្រូវបានគេរកឃើញនៅក្នុងទីបញ្ចុះសពអនាមិកមួយក្នុងភូមិ Pień ជិត Ostromecko ប្រទេសប៉ូឡូញ។ នៅឯទីបញ្ចុះសពនេះផងដែរ កាលពីឆ្នាំមុន ក្រុមអ្នកស្រាវជ្រាវបានរកឃើញសាកសពស្ត្រី “បិសាច” ដែលមានខ្សែចងនៅលើមេដៃ និងចងជុំវិញករបស់នាង ដែលបញ្ជាក់ថាអ្នកស្លាប់នោះនឹងមិនអាចរស់ឡើងវិញបាននោះទេ។Vampire child' with padlocked ankle dug up in 17th-century cemetery

ក្រុមស្រាវជ្រាវរបស់ Poliński បានជីកកកាយផ្នូរប្រហែល ១០០ នៅក្នុងទីបញ្ចុះសពនោះ ដែលភាគច្រើនបង្ហាញពីការបញ្ចុះសពមិនធម្មតា រួមទាំងការរារាំងបិសាចជញ្ជក់ឈាម ដូចជាមានឈើរាងត្រីកោណពាក់នៅលើកជើងសាកសពជាដើម។ អ្នកជំនាញបានសន្មត់ថាមានហេតុផលជាច្រើនដែលមនុស្សម្នាក់ៗអាចត្រូវបានគេបញ្ចុះសពបែបនេះ។ បុគ្គលនោះអាចបង្ហាញអាកប្បកិរិយាចម្លែកនៅពេលមានជីវិត ដែលធ្វើឱ្យមនុស្សជុំវិញខ្លួនភ័យខ្លាច ឬក៏អាចស្លាប់ដោយសារជំងឺដែលបណ្តាលឱ្យរូបរាងរបស់ពួកគេមិនធម្មតា។Grim Vampire Child Burial in Poland Featured “Anti-Vampire” Padlock |  Ancient Origins

អ្នកភូមិនៅសតវត្សទី ១៧ មានទំនោរខ្លាចទារកដែលកប់ដោយមិនមានពិធីបុណ្យជ្រមុជទឹកឡើយ។ យោងតាមលោក Poliński ក្រុមបុរាណវត្ថុវិទ្យាក៏បានរកឃើញឆ្អឹងជាបន្តបន្ទាប់នៅជិតផ្នូររបស់កុមារ និងសាកសពរបស់ស្ត្រីដែលមានផ្ទៃពោះប្រហែលប្រាំមួយខែនោះ។Seventeenth century 'vampire child' with padlocked ankle unearthed in  Polish 'necropolis' | The IndependentMatteo Borrini សាស្ត្រាចារ្យផ្នែកនរវិទ្យានៅសាកលវិទ្យាល័យ John Moore ទីក្រុង Liverpool បាននិយាយថា ការអនុវត្តនៃការកប់បិសាចជញ្ជក់ឈាមគឺជារឿងធម្មតានៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពីសតវត្សទី ១៤ មកម្លេះ។ មនុស្សនៅពេលនោះជឿថាបិសាចជញ្ជក់ឈាមនឹងបរបាញ់សម្លាប់សមាជិកក្នុងគ្រួសាររបស់ពួកគេ បន្ទាប់មកទៅកាន់អ្នកជិតខាង និងអ្នកផ្សេងទៀតនៅក្នុងភូមិ៕ ប្រភព៖vnexpress

លោក Bill Gates ចែករំលែកពីគន្លឹះការអានសៀវភៅឱ្យឆាប់ចាំ

0

លោក Bill Gates បានលើកឡើងពីចំណុចគួរឱ្យចាប់អារម្មណ៍មួយចំនួនថា នៅពេលលោកអានសៀវភៅជាច្រើនក្បាល លោកបានផ្តោតអារម្មណ៍ និងចងចាំនូវទិន្នន័យជាច្រើន ។ ជាធម្មតា នៅថ្ងៃសម្រាកពីការងារ លោកតែងតែយកសៀវភៅដាក់តាមខ្លួនជានិច្ច ហើយលោកអង្គុយអានសៀវភៅចំនួន៣ម៉ោងក្នុង១ថ្ងៃ ។

លោកបន្តថា ការកត់ត្រា គឺជាវិធីមួយដែលលោកប្រើប្រាស់ដើម្បីសង្ខេបទិន្នន័យទាំងអស់ ។ ជាធម្មតា លោកនឹងកត់ត្រាទិន្នន័យប្រមាណ២០% នៃសៀវភៅទាំងអស់ដែលលោកបានអាន បើទោះជាវានឹងបង្កើនរយៈពេលអានសៀវភៅក៏ដោយ ហើយនេះគឺជាកូនសោរសំខាន់ដ៏សំខាន់ក្នុងការរៀនសូត្ររបស់លោក ។The best books I read in 2014 | Bill Gates

លោក Bill Gates លើកឡើងថា ៖ «នៅពេលអ្នកអានសៀវភៅត្រូវប្រុងប្រយ័ត្នថា អ្នកកំពុងតែអានអំពីអ្វី ជាពិសេស បើវាជាសៀវភៅ Non-Fiction គឺត្រូវសួរខ្លួនឯងថា តើអ្នកកំពុងទទួលបានចំណេះដឹងថ្មីៗ និងភ្ជាប់គ្នាជាមួយចំណេះដឹងដែលអ្នកមានដែរឬទេ ។ ឧទាហរណ៍ ៖ បើខ្ញុំមិនយល់ស្របជាមួយអ្នកនិពន្ធ ខ្ញុំនឹងសរសេរយោបល់ និងទស្សនៈផ្ទាល់ខ្លួនចូលក្នុងកំណត់ត្រា» ។Here are 5 of Bill Gates' favorite books from 2017 | The Seattle Times

ការស្រាវជ្រាវមួយបញ្ជាក់ថា ការសរសេរកំណត់ត្រាក្នុងសៀវភៅនឹងធ្វើឱ្យយើងអាចចងចាំនូវទិន្នន័យបានល្អជាងការកត់ត្រាក្នុងទូរស័ព្ទដៃ ឬកុំព្យូទ័រ ពីព្រោះការកត់ត្រាដោយដៃទាមទារឱ្យយើងផ្តោតអារម្មណ៍ច្រើនជាង ។ ហេតុនេះ វាពាក់ព័ន្ធនឹងការប្រមូលលទ្ធផល និងការរៀនសូត្រ ហើយវានឹងធ្វើឱ្យខួរក្បាលអាចទទួលយក ព្រមទាំងឈ្វេងយល់ពីទិន្នន័យថ្មីៗ ។ នៅពេលយើងអានសៀវភៅបានច្រើន វាធ្វើឱ្យការចងចាំទិន្នន័យ ឬព័ត៌មានកាន់តែងាយស្រួលផងដែរ ៕ ប្រភព ៖ Connext

ការប្រគំតន្ត្រី BLACKPINK ក្លាយជាការប្រគំតន្រ្តីរបស់ក្រុមចម្រៀងនារីក្នុងប្រវត្តិសាស្ត្រលក់សំបុត្របានលើសពី២០០ លានដុល្លារ

0

Touring Data ដែលជាវេទិការាប់សំបុត្រផ្លូវការបានប្រកាសកាលពីពេលថ្មីៗនេះថាការប្រគំទេសចរណ៍ពិភពលោក «BORN PINK» របស់ BLACKPINK ជាមួយនឹងការប្រគំតន្រ្តីចំនួន ៤៨ Shows ក្នុងចំណោម ៦៤ Shows របស់ខ្លួន (១៦ Shows មិនទាន់ត្រូវបានរាយការណ៍) បានបង្កើតប្រវត្តិសាស្ត្រដោយការលក់សំបុត្រសរុបបានជាង ២០០ លានដុល្លារធ្វើឱ្យ BLACKPINK ក្លាយជាក្រុមចម្រៀងនារីដំបូងគេដែលសម្រេចបានស្នាដៃនេះ។BLACKPINK Born Pink World Tour: Where to Buy Tickets Online for Cheap –  Billboard

តាមការចុះផ្សាយរបស់សារព័ត៌មាន allkpop ថ្ងៃទី១២ ខែសីហា ក៏បានបញ្ជាក់ដែរថា ការប្រគំតន្រ្តីទេសចរណ៍ «BORN PINK» ទទួលបានកំណត់ត្រាជាដំណើរទេសចរណ៍លើកដំបូងដោយក្រុមចម្រៀងនារីនៅអាស៊ី ដែលរកចំណូលបានលើសពី ១០០ លានដុល្លារ ដោយទទួលបាន ១២៤.៤ លានដុល្លារពីចំនួន ២២ Shows ប៉ុណ្ណោះក្នុងចំណោម ២៨ Shows ដែលបានគ្រោងទុក។Blackpink to make history as the first K-pop group to headline Coachella  2023? Here's what we know | Entertainment News, Times Now

របាយការណ៍ក៏បានលើកឡើងពីសមិទ្ធិផលដ៏សំខាន់មួយទៀតរបស់ BLACKPINK គឺការប្រគំតន្ត្រីរបស់ពួកគេនៅពហុកីឡដ្ឋានជាតិក្នុងប្រទេសសិង្ហបុរី ដែលជាផ្នែកនៃដំណើរទេសចរណ៍ «BORN PINK» របស់ពួកគេ បានបង្កើតកំណត់ត្រាជាមួយនឹងប្រាក់ចំណូលសរុបចំនួន ៩.២២៦ លានដុល្លារ ក្លាយជាការប្រគំតន្ត្រីអាស៊ីដែលរកចំណូលបានខ្ពស់បំផុត ដោយមានការចូលរួមពីអ្នកទស្សនាចំនួន ៩៧,៩៧៧ នាក់ក្នុងរយៈពេល ២យប់ដែលបំពេញបានគ្រប់ 100% នៅកីឡដ្ឋានព្រមទាំងបានបំបែកកំណត់ត្រាពីមុនរបស់ BTS នៅកន្លែងដដែលក្នុងអំឡុងពេលប្រគំតន្រ្តី Love: Speak Yourself Tour ក្នុងឆ្នាំ ២០១៨ ដែលទាក់ទាញអ្នកទស្សនាចំនួន ៣៩,៩៤៦ នាក់ក្នុងរយៈពេល ១ យប់។ សមិទ្ធិផលនេះកំណត់ជាគំរូប្រវត្តិសាស្ត្រមួយផ្សេងទៀតសម្រាប់សកម្មភាពតន្ត្រីកូរ៉េខាងត្បូង។Chính thức: Danh sách 13 bài hát BlackPink được cấp phép biểu diễn ở Hà Nội

មិនទាន់ចប់នោះទេ BLACKPINK បានក្លាយជាក្រុមចម្រៀងដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃ ដោយរកបាន ៣៦.៣ លានដុល្លារ ពីការលក់សំបុត្របានចំនួន ២០៥,០០០ នៃចំនួន១០ Shows ចាប់តាំងពីឆ្នាំ២០១៩។ បន្ថែមពីលើនេះ BLACKPINK ក៏ជាសិល្បករ Kpop តែមួយគត់ដែលមានការប្រគំតន្រ្តីនៅកីឡដ្ឋាន Rajamangala ដោយសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់នេះរកប្រាក់ចំណូលសរុបប្រមាណ១៥,៣៨០,៧០១ លានដុល្លារ ដែលបានរួមចំណែកយ៉ាងធំធេងដល់សេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេសថៃ៕

ផ្ទុះរឿងអាស្រូវយ៉ាងណា តន់ ចន្ទសីម៉ា ហាក់អាចរក្សាប្រជាប្រិយភាពបានក្រោយឃើញវីដេអូនេះ

0

ដ្បិតថាប្រជាប្រិយភាពហាក់ធ្លាក់ចុះបន្តិចបន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់ទៅលើគ្រាប់ពេជ្រប្រចាំផលិតកម្មហ្គាឡាក់ស៊ី កញ្ញា តន់ ចន្ទសីម៉ា ក្តីប៉ុន្តែថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញវីដេអូចែកចាយពេញអ៊ីនធឺណិតទៅលើតារាចម្រៀងស្រីរូបនេះមានអ្នកគាំទ្រយ៉ាងកក្រើកនៅក្នុងផ្សារទំនើបមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggRID0dgmmNxFYLXgHqVySxtltIPOr5dABRUdX6x4sxDBqry5BdIGOcaw5XZP2S-NpQ4ROAh-cWWiHbrl61Hb9yvZ5xs8Dgi2ZgYdE1opN-gPXzp8ZV1HOoLy9VEv-_OLfMAWxBZb6bBMtTMu4bXnLq08G8LQZIc5d9gTDEGDyZcIXvYf4uXCOZKuUVAs/s1201/361914266_3565597460375058_8329665766149186950_n.jpg

ជឿជាក់ថាមហាជនជ្រាបមកហើយជុំវិញរឿងអាស្រូវរបស់តារាចម្រៀង តន់ ចន្ទសីម៉ា ក្រោយពីចេញមុខការពារថៅកែផលិតកម្មរបស់ខ្លួនត្រូវមហាជនមួយភាគធំមិនពេញចិត្តនោះទេ។ ជាពិសេសផេកផ្លូវការរបស់តារាចម្រៀងរូបនេះបានតបតជាមួយអ្នកលេងបណ្តាញសង្គមដោយបានប្រើពាក្យសម្តីមិនសមរម្យជាហេតុកាន់តែធ្វើឱ្យមានការមិនពេញចិត្តខ្លាំងថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipDog4NUNyk_TzkadZ8AjoggCEjigYmFsUM13ojpSS1PW605tNo8cI-hfFiKdusQ5FiiI0K_rdM71ip7fHU3Ekt1UJe0McCZ4xVlizIX6No_qG_MCRX6AGzuDN3_5nckY5z8JXH1MeqglcPHOSJdlU73GDCHjp8UwRSeJGLt-imOsraKJf-NHmDNs-Y0U/s1201/365288588_3574386152829522_7964472481637902134_n.jpg

បន្ទាប់ពីរឿងអាស្រូវកើតឡើងមហាជនបានសម្លឹងឃើញថា សន្ទុះប្រជាប្រិយភាពរបស់ តន់ ចន្ទសីម៉ា មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់រហូតមានការលើកឡើងថា សីម៉ា មើលទៅពិបាកស្រោចស្រង់ប្រជាប្រិយភាពមកវិញណាស់ ឬមិនអាចមានការគាំទ្រខ្លាំងក្លាដូចកាលពីមុនទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqi_yHTBwBxpXeWlBm_s1GQNr82C1ME3gSj_BMEvTRT-BWY2zl9nihWKl4ndmJ3iVav58m-eOgp89SDR7-Xfi8fs8C3WGeRBcQQt721AE85-HXlTs1fL9Agux7A_d6Cyi1JoSsgcTj_95DJneJ9g5qoaOVMsYZM9vSw_hmxvMtVFEEV-Pm0c6uhTI_Coo/s960/366933535_853621669749474_1443180173240102932_n.jpg

ទោះយ៉ាងណា មហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញវីដេអូចែកចាយពេញបណ្តាញសង្គមឃើញមានអ្នកគាំទ្រយ៉ាងច្រើនកុះករទៅទស្សនាការប្រគំតន្រ្តីមួយនៅផ្សារទំនើប Kmall ផ្លូវវែងស្រេងនាថ្ងៃទី១៣ ខែសីហា ។
នៅក្នុងវីដេអូនោះ មិនត្រឹមតែទីតាំងនៅពីមុខឆាកប៉ុណ្ណោះទេដែលមានមនុស្សណែនតាន់តាប់សូម្បីនៅជាន់ខាងលើការប្រគំតន្ត្រីក៏មានមនុស្សទស្សនាយ៉ាងច្រើនផងដែរ។ ឃើញមានការគាំទ្រយ៉ាងច្រើនបែបនេះហើយទៅលើតារាចម្រៀង តន់ ចន្ទសីម៉ា ដែលអាចបញ្ជាក់បានថា ប្រជាប្រិយភាពរបស់នាងហាក់អាចរក្សាបានទោះបីជាមានរឿងអាស្រូវមួយប្រាវក្តី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1eMAWsh7_YD_7LHYGoDHX3rJmzwzp_j9i_MkVerf9775GezVohnn4Zp1X4MhQk4zAUJD8YY8110Hxe9cZS1Ljv2AwZOeHuB28EEt6iuPxQXOtRAnBoxAzN-N4Jbr4tXDwmfScckr_X11z12Mejc5F9JY_etVJf61M2t6nw966-YfN8JrZIoVKCbMTbK4/s960/366935462_853621766416131_1189797385579553782_n.jpg