រដ្ឋធានីណៃពិដោរ៖ ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីលោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) បានដឹកនាំធ្វើរដ្ឋប្រហារយោធា ផ្ដួលរំរំលំរដ្ឋាភិបាលស៊ីវិល ជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែលសន្ដិភាព លោកស្រី អួង សានស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក ហើយឥឡូវនេះ របបសឹកមួយនេះ កំពុងតែដើរជំរឿន ទើបធ្វើឲ្យគេសង្ស័យ អំពីសកម្មភាពរបស់រដ្ឋាភិបាលយោធា។Myanmar Junta extends state of emergency - World News

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២ ខែតុលា ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាស កាលពីថ្ងៃអាទិត្យ (ទី១ខែតុលា) ថា រដ្ឋាភិបាលក្រុងណៃពិដោរ បានចាប់ផ្តើមជំរឿន នៅក្នុងទីក្រុងចំនួន២០ នៅទូទាំងប្រទេស។ រីឯវិធានការនេះ ត្រូវបានក្រុមអ្នករិះគន់ អះអាង ថា អាជ្ញាធររបបយោធា នឹងប្រើប្រាស់ជំរឿននេះ ជាមធ្យោបាយ បង្កើនការឃ្លាំមើល ដល់ក្រុមអ្នកប្រឆាំងនឹងរបបសឹករបស់ពួកគេ។

ពួកយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពេលគណបក្សរបស់ពួកគេ បានចាញ់យ៉ាងអាម៉ាស នៅក្នុងការបោះឆ្នោតសកលនាឆ្នាំ២០២០ នៅក្នុងប្រទេសអាស៊ានមួយនេះ។ ពួកយោធា បានចោទប្រកាន់ ដោយមិនមានភាពច្បាស់លាស់ អំពីការលួចបន្លំសន្លឹកឆ្នោតយ៉ាងទូលំទូលាយ ទើបនាំឲ្យគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អួង សានស៊ូជី (Aung San Suu Kyi) បានឈ្នះភ្លូកទឹកភ្លូកដី។US keen to sync with Asean on worsening crisis in Myanmar; top official  warns of danger of failed state | The Straits Times

ការធ្វើរដ្ឋប្រហារយោធានេះ បាននាំឲ្យមានការបង្ក្រាប និង សម្លាប់យ៉ាងព្រៃផ្សៃ ប្រឆាំងនឹងក្រុមបាតុករអហិង្សា។ សកម្មភាពរបស់អាជ្ញាធររបបសឹក បានរុញច្រានឲ្យប្រទេសមីយ៉ាន់ម៉ា ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ហើយមានការវាយប្រយុទ្ធគ្នាស្ទើរគ្រប់រដ្ឋ ជារៀងរាល់ថ្ងៃ រវាងកងទ័ពរបស់រដ្ឋាភិបាលសឹក និង កម្លាំងប្រដាប់អាវុធចម្រុះ នៃចលនាតស៊ូ។

ក្រុមមន្រ្ដី នៃរដ្ឋាភិបាលយោធា បានបញ្ជាក់ ថា ជំរឿនជាតិ នឹងត្រូវតែបញ្ចប់ នៅមុនការបោះឆ្នោតថ្មី តាមអ្វីដែលរដ្ឋាភិបាលសឹក បានណែនាំ ថា វាអាចនឹងកើតឡើង នៅឆ្នាំ២០២៥។ ជំរឿននេះ នឹងចាប់ផ្ដើមធ្វើ ចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅនៅក្នុងសង្កាត់ ចំនួន២០ ដែលបានជ្រើសរើស នៅក្នុងរដ្ឋធានីណៃពិដោរ (Naypyidaw) ហើយរដ្ឋ និង តំបន់ផ្សេងៗទៀត។Myanmar Coup: What to Know About the Protests and Unrest - The New York  Times

ក្រុមអ្នករិះគន់ បានអះអាង ថា របបយោធា នឹងប្រើប្រាស់ជំរឿននេះ សម្រាប់បង្កើនការឃ្លាំមើលទៅលើក្រុមអ្នកប្រឆាំងនឹងអំពើរដ្ឋប្រហាររបស់ពួកគេ រួមទាំង មន្ត្រីរាជការ វេជ្ជបណ្ឌិត និង គ្រូបង្រៀន រាប់ពាន់នាក់ ដែលមិនព្រមចូលធ្វើការវិញ ដើម្បីបង្ហាញពីការតវ៉ា ប្រឆាំងនឹងរបបសឹក នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានបែកបាក់គ្នាយ៉ាងខ្លាំង ក្រោយអំពើរដ្ឋប្រហារយោធា ហើយការប្រយុទ្ធគ្នា តែងតែកើតឡើង ជារៀងរាល់ថ្ងៃ។ របបយោធា បានទទួលស្គាល់ ថា ខ្លួនមិនអាចគ្រប់គ្រងតំបន់មួយចំនួន ទាំងស្រុងឡើយ។Myanmar coup: 'Terrified' UN envoy issues warning as protesters face down  military - CNN

បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹង ថា បច្ចុប្បន្ន ប្រជាជនមីយ៉ាន់ម៉ា ប្រហែល ជាង ១,៦លាននាក់ ក៏បានផ្លាស់ទីលំនៅ ដោយសារតែអំពើហិង្សា និង ការវាយប្រយុទ្ធគ្នា រវាងកងទ័ពរដ្ឋាភិបាល និង ក្រុមចលនាតស៊ូប្រដាប់អាវុធចម្រុះ ចាប់តាំងពីរដ្ឋប្រហារបានផ្ទុះឡើង នៅក្នុងប្រទេសនេះ។

សហរដ្ឋអាមេរិក បានអះអាង ថា ការបោះឆ្នោតណាមួយ ក្រោមរបបយោធា នឹងក្លាយជាការបោកប្រាស់ ខណៈក្រុមអ្នកវិភាគ បាននិយាយថា ការបោះឆ្នោត នឹងត្រូវបានកំណត់គោលដៅ ដោយគូប្រជែងរបស់យោធា និង បង្កឱ្យមានការបង្ហូរឈាមបន្ថែមទៀត។Myanmar Moves Toward Civil War, Failed State | Council on Foreign Relations

ដោយឡែក ប្រទេសរុស្ស៊ី បានអះអាង ថា រដ្ឋាភិបាលក្រុងមូស្គូ គាំទ្រដល់ផែនការលោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង មេដឹកនាំរដ្ឋាភិបាលយោធា សម្រាប់ការបោះឆ្នោតនេះ។ ទន្ទឹមគ្នានេះដែរ គណៈកម្មាធិការរៀបចំការបោះឆ្នោតរុស្ស៊ី ក៏បានចុះហត្ថលេខា លើអនុស្សរណៈ ស្តីពី«កិច្ចសហប្រតិបត្តិការ នៅក្នុងសកម្មភាពបោះឆ្នោត» ជាមួយមីយ៉ាន់ម៉ា កាលពីខែកញ្ញា ឆ្នាំ២០២៣។

សមាគមជំនួយការអ្នកទោសនយោបាយភូមា (AAPP) បានបញ្ចេញនូវរបាយការណ៍របស់ខ្លួន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ថា ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា រហូតមកដល់ពេលនេះ មានជនស៊ីវិល ចំនួន ២៤ ៨៥៨នាក់ ត្រូវបានចាប់ខ្លួន ហើយក្នុងនោះ មានចំនួន ១៩ ២៨៦នាក់ នៅបន្ដជាប់ឃុំឃាំង និង ចំនួន៥ ៥៧២នាក់ ត្រូវបានដោះលែង។ ដោយឡែក ជនរងគ្រោះ ចំនួន ៤ ១៣១នាក់ផ្សេងទៀត ត្រូវបានពួកយោធាសម្លាប់៕