បរទេស៖ បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែកញ្ញា ឆ្នាំ ២០២៣ ទូរស័ព្ទ iPhone 15 បានវាយលុកទីផ្សារពិភពលោកយ៉ាងឆាប់រហ័សបំផុត។ ទោះជាយ៉ាងណាក៏ដោយ ផលិតផលនេះបានជួបប្រទះនូវមតិអវិជ្ជមានមួយចំនួនពីអតិថិជន។
ថ្មីៗនេះ យោងតាមម្ចាស់ iPhone 15 Pro និង Pro Max មួយចំនួនបានត្អូញត្អែរថា ទូរស័ព្ទរបស់ពួកគេក្តៅខ្លាំងខុសពីធម្មតានៅពេលប្រើប្រាស់ ឬសាកថ្ម ដែលបណ្តាលឱ្យមានការរលាក។
អាស្រ័យហេតុនេះ មនុស្សជាច្រើនកំពុងមានការព្រួយបារម្ភ ពីព្រោះនៅពេលដែលសាកថ្ម iPhone 15 Pro និង Pro Max ទូរស័ព្ទក្លាយជាគ្រោះថ្នាក់ខ្លាំងបែបនេះ ដោយសារតែសីតុណ្ហភាពរបស់ទូរស័ព្ទកើនឡើងខុសពីធម្មតា។ មិនត្រឹមតែប៉ុណ្ណឹងទេ ពេលប្រើទូរស័ព្ទមានស្រោមក៏ដោយ ក៏វានៅតែមានកំដៅខ្លាំងដែលបញ្ចេញចេញពីទូរស័ព្ទផងដែរ ទោះបីជាមិនបានដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយក៏ដោយ។
ដូច្នេះហើយ យោងតាមអ្នកជំនួយបច្ចេកទេសរបស់ Apple ដែលធ្លាប់បាននិយាយមុនពេល iPhone 15 ចេញលក់ជាផ្លូវការថា សីតុណ្ហភាពអាចនឹងកើនឡើងបន្តិចនៅពេលដែលឧបករណ៍ត្រូវបានដំឡើង។ ក្រុមហ៊ុន Apple ក៏ធានាដល់អ្នកប្រើប្រាស់ផងដែរថា ឧបករណ៍ “នឹងត្រឡប់ទៅសីតុណ្ហភាពធម្មតាវិញ នៅពេលដំណើរការដំឡើងត្រូវបានបញ្ចប់ ឬនៅពេលដែលអ្នកប្រើបានបញ្ចប់កិច្ចការរបស់ខ្លួន”។
ទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងច្បាស់អំពីមូលហេតុពិតប្រាកដនៃការកើនឡើងសីតុណ្ហភាពរបស់ iPhone 15 ដូចដែលមនុស្សជាច្រើនបានត្អូញត្អែរនោះទេ។ ដោយអ្នកជំនាញជាច្រើនក៏បានទាក់ទងទៅ Apple ដើម្បីស្វែងរកចម្លើយចំពោះបញ្ហាខាងលើ ប៉ុន្តែមិនទាន់ទទួលបានដំណោះស្រាយណាមួយពិតប្រាកដឡើយ៕
ប្រភព៖cafef.com










