ប្រទេសមីយ៉ាន់ម៉ា ៖ សារព័ត៌មាន AFP រាយការណ៍ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានរិះគន់ប្រទេសចិន ដែលបានផលិតខ្សែភាពយន្តមួយដ៏ល្បីល្បាញឈ្មោះ «No More Bets» ខណៈខ្សែភាពយន្តនេះបានបញ្ចាំងពីការជួញដូរមនុស្ស និងការបោកប្រាស់តាមអនឡាញ ។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាលើកឡើងថា ភាពយន្តនេះបានធ្វើឱ្យខូចដល់កេរ្តិ៍ឈ្មោះប្រទេសមីយ៉ាន់ម៉ាយ៉ាងខ្លាំង ។

ខ្សែភាពយន្តបែបភ័យរន្ធត់ និងលស់ព្រលឹង «No More Bets» បានរៀបរាប់ពីរឿងរ៉ាវរបស់អ្នកសរសេរកម្មវិធី ដែលត្រូវបានគេជួញដូរទៅកាន់ប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមិនបានបញ្ជាក់ឈ្មោះប្រទេសនោះទេ ។ បន្ទាប់មក គេបានបង្ខំឱ្យអ្នកសរសេរកម្មវិធីនេះធ្វើការជាអ្នកបោកប្រាស់តាមអនឡាញ និងបោកជនរងគ្រោះបញ្ជូនទៅខាងក្រុមឧក្រិ.ដ្ឋ.កម្ម ។Myanmar's army rulers threaten those who call them junta | Reuters

បើទោះជាភាពយន្តនេះមិនបានបញ្ជាក់ឈ្មោះប្រទេសមីយ៉ាន់ម៉ាក្តី ប៉ុន្តែទីកន្លែងក្នុងភាពយន្ត គឺស្រដៀងគ្នានឹងតំបន់ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ។ ទីក្រុងប៉េកាំងនិយាយថា ពលរដ្ឋរបស់ខ្លួនតែងត្រូវគេបោកប្រាស់ ឬជួញដូរ ហើយបង្ខំឱ្យទៅធ្វើការបោកប្រាស់ជនជាតិចិនដូចគ្នាតាមអនឡាញ ។ ការបោកប្រាស់នេះធ្វើឱ្យទីក្រុងប៉េកាំងមិនពេញចិត្តទេ ខណៈក្រុងប៉េកាំងគឺជាសម្ព័ន្ធមិត្តសំខាន់ និងជាអ្នកស្វែងរកអាវុធឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលឯកោពីសហគមន៍អន្តរជាតិ ។

សារព័ត៌មាន Global New Light of Myanmar ចុះផ្សាយថា អគ្គកុងស៊ុលរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅទីក្រុងណាននីង ដែលស្ថិតនៅភាគនិរតីប្រទេសចិន លើកឡើងថា កេរ្តិ៍ឈ្មោះប្រទេសមីយ៉ាន់ម៉ាបានខូចខាតដោយសារភាពយន្តដែលដឹកនាំថតដោយប្រទេសចិន ហើយបានចាក់បញ្ចាំងនៅចិន និងទូទាំងពិភពលោក ។Cambodia Bans Chinese Film 'No More Bets' Over Concerns Of Harming Tourism  With Negative Portrayal |

អគ្គកុងស៊ុលរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយទៅកាន់មន្ត្រីរដ្ឋាភិបាលចិននៅតំបន់ស្វយ័តក្វាងស៊ី កាលពីចុងខែកក្កដា ឆ្នាំ២០២៣ ថា ៖ «សាច់រឿងនេះទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ា ហើយមានការរាយការណ៍ថា ជនជាតិចិនមានអារម្មណ៍ភ័យខ្លាចក្នុងការធ្វើដំណើរមកកាន់មីយ៉ាន់ម៉ា» ។No More Bets': China's New Runaway Hit Film Takes On Online Fraud

បើទោះជាខ្សែភាពយន្តនេះទើបចាប់ផ្តើមបញ្ចាំងនៅខែសីហា ឆ្នាំ២០២៣ ប៉ុន្តែភាពយន្តរឿង «No More Bets» បានក្លាយជាភាពយន្តទទួលបានការពេញនិយមយ៉ាងខ្លាំងនៅឆ្នាំ២០២៣ នៅប្រទេសចិន គឺស្ថិតក្នុងលំដាប់ទី៣ ។ ប្រទេសចិនទទួលបានប្រាក់ចំណូលពីភាពយន្តនេះ រហូតដល់៣.៨០០លានយាន់ឯណោះ (ឬស្មើប្រមាណ៥២១លានដុល្លារអាមេរិក) ហើយភាពយន្តនេះបានក្លាយជាប្រធានបទក្តៅ ដែលគេជជែកក្នុងអនឡាញពាក់ព័ន្ធនឹងគ្រោះថ្នាក់ក្នុងការធ្វើដំណើរមកកាន់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ។

គួរបញ្ជាក់ថា រយៈពេល១ខែមុនការចាក់បញ្ចាំងខ្សែភាពយន្តនេះ ចិនបានប្រាប់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាឱ្យលុបបំបាត់កន្លែងបោកប្រាស់ខុសច្បាប់តាមអនឡាញនៅតាមបរិវេណព្រំដែន ដែលផ្តោតលើពលរដ្ឋចិន ហើយភាពយន្តនេះមិនបានដាក់បញ្ចាំងក្នុងរោងភាពយន្តរបស់មីយ៉ាន់ម៉ាទេ ៕ No More Bets (2023) - IMDbប្រភព ៖ mgronline