អាជ្ញាធរបារាំងកំពុងស៊ើបអង្កេតថៅកែ LVMH (ក្រុមហ៊ុនកំពូលគ្រប់គ្រង់ប្រ៊េនល្បីៗជាច្រើននៅលើពិភពលោក)គឺ មហាសេដ្ឋី Bernard Arnault និងមហាសេដ្ឋីរុស្ស៊ី Nikolai Sarkisov ជាប់ពាក់ព័ន្ធក្នុងការលាងលុយកង្វក់។ ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីសបាននិយាយនៅប្រាប់ CNN ថា មហាសេដ្ឋីទាំងពីររូបនេះ”ស្ថិតនៅក្រោមការស៊ើបអង្កេតបឋម” សម្រាប់ការចោទប្រកាន់ថាបានចូលរួមក្នុង “ប្រតិបត្តិការដែលអាចបង្កើតការលាងលុយកខ្វក់” ។
ការស៊ើបអង្កេតបឋមមានន័យថាមហាសេដ្ឋី Bernard Arnault មិនទាន់ត្រូវបានចាត់ទុកថាជាជនសង្ស័យ និងមិនត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តខុសនៅឡើយទេ។ ការិយាល័យរដ្ឋអាជ្ញាបាននិយាយថា ខ្លួនបានទទួលកិច្ចព្រៀងព្រាងពីទីភ្នាក់ងារត្រួតពិនិត្យហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចបារាំង (Tracfin) ទាក់ទងនឹងប្រតិបត្តិការអចលនទ្រព្យដែលពាក់ព័ន្ធនឹង មហាជនទាំងពីរនេះ។ រឿងនេះត្រូវបានបន្ថែមទៅការស៊ើបអង្កេតបឋមដែលធ្វើឡើងតាំងពីឆ្នាំ២០២២ទាក់ទងនឹងសកម្មភាពរបស់ពួក oligarchs (មានឬសគល់ពីជនអន្តោប្រវេសន៍ក្លាយទៅជាបុគ្គលកំពូល) រុស្ស៊ីនៅក្នុងប្រទេសបារាំង។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុនរបស់មហាសេដ្ឋីរុស្ស៊ី Nikolai Sarkisov បានទិញអចលនទ្រព្យចំនួន ១៤ នៅរមណីយដ្ឋាន Courchevel (ប្រទេសបារាំង) ក្នុងឆ្នាំ២០១៨ ក្នុងតម្លៃ ១៦លានអឺរ៉ូ (១៧ លានដុល្លារ) ។ ពួកគេធ្វើប្រតិបត្តិការនេះតាមរយៈប្រព័ន្ធសាជីវកម្មដ៏ស្មុគស្មាញនៅប្រទេសបារាំង លុចសំបួរ និងស៊ីប។
ក្នុងពេលជាមួយគ្នានេះ Le Monde បាននិយាយថា SNC La Fleche បានទិញអចលនទ្រព្យចំនួនបីផ្សេងទៀតនៅក្នុងតំបន់ដូចគ្នាពីក្រុមហ៊ុនមួយដែលមានឈ្មោះថា SNC Croix Realty ក្នុងតម្លៃ ២.២លានអឺរ៉ូ ហើយលោក Nikolai Sarkisov ត្រូវបានគេរាយការណ៍ថាជាម្ចាស់ SNC Croix Realty ។
ទីភ្នាក់ងារត្រួតពិនិត្យហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចបារាំងបាននិយាយថា តាមរយៈក្រុមហ៊ុនផ្ទាល់ខ្លួនរបស់មហាសេដ្ឋីបារាំងលោក Bernard Arnault បានខ្ចីមហាសេដ្ឋីរុស្ស៊ី Nikolai ចំនួន១៨.៣ លានអឺរ៉ូ (១៩.៤លានដុល្លារ) ដើម្បីអនុវត្តកិច្ចព្រមព្រៀងខាង។
អ្នកស៊ើបអង្កេតបាននិយាយថា “ការផ្លាស់ប្តូរម្ចាស់ទ្រព្យសកម្មទាំងនេះហាក់ដូចជាលាក់ប្រភពដើមនៃប្រាក់ ធ្វើឱ្យប្រតិបត្តិការស្មុគស្មាញ និងធ្វើឱ្យពិបាកក្នុងការកំណត់អត្តសញ្ញាណអ្នកទិញពិតប្រាកដ” ។ ពួកគេសង្ស័យថានេះជាករណី«លាងលុយកខ្វក់»៕










