Home Blog Page 152

លោកជំទាវបណ្ឌិត ជា សិរី៖ លែងមានច្បាប់អន្តរជាតិទៀតហើយ គឺនៅសល់តែច្បាប់ព្រៃប៉ុណ្ណោះ

0

vៅខណៈដែលប្រទេសកម្ពុជាទទួលរងការឈ្លានពានយ៉ាងសា.ហាវឃោ.ឃៅពីប្រទេសថៃ យើងសង្កេតឃើញថា ពុំមានប្រទេសណាមួយអាចបញ្ឈប់សកម្មភាពរបស់ថៃបានឡើយ បើទោះជាកម្ពុជាខំស្វែងរកជំនួយពីប្រទេសមហាអំណាច និងច្បាប់អន្តរជាតិក៏ដោយ។ ការណ៏នេះហើយ បានជំរុញឲ្យលោកជំទាវបណ្ឌិត ជា សិរី លើកឡើងថា ច្បាប់អន្តរជាតិលែងមានទៀតហើយ មានតែច្បាប់ព្រៃប៉ុណ្ណោះ៖ នោះគឺអ្នកខ្លាំងវា.យអ្នកខ្សោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuZUIGBDm1IZWTFf9aHVqSneGCF91-pEowXZZAja0K5v0hulR_jmPBHu3qBC4yp-5MAgJ9APua-2OwBHRybF79Xv2_DmciO8K5K-38La1Pdu1Fb-cdrs1q1XxdmDDmBfXxfLYzDzq3YzAqrrNusfiBoBuduzt47DcMgJHnd1aG7fr51aotNlIJGbzmpOrx/s1280/photo_2025-12-23_10-09-58%20(3).jpg
តាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានសរសេសំណេរជាភាសាអង់គ្លេសដែលមានអត្ថន័យជាភាសាខ្មែរថា៖ លែងមានច្បាប់អន្តរជាតិទៀតហើយ។ មានតែច្បាប់ព្រៃប៉ុណ្ណោះ៖ អ្នកខ្លាំងវាយអ្នកខ្សោយ។ ប្រជាជាតិលែងរួបរួមគ្នាទៀតហើយ។ ម្នាក់ៗត្រូវរស់នៅដោយខ្លួនឯង។ ដូច្នេះកូនៗអើយ ចូរអប់រំខ្លួនឯង! មិនមែនដើម្បីវាយទេ ប៉ុន្តែដើម្បីកសាងពិភពលោកមួយឲ្យកាន់តែប្រសើរឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0CP_vutEssNJyXDLa5Yw5ImeKW9EPOPe2hhYbFEYn91lav_R2Qey1Co6f26Xj5i49Ssw45f1QD4Ht90mKs1_eTjH3GSycTll3bbk7IJ0H2E_0pi6Uvv86IwqA9A4-qLKNqb50X6Z7OhbtNsh_xGljuBfhsQrow3fPuwVT_4LQxHNy-7SrRsAoH2jNbRBq/s853/photo_2025-12-23_10-09-58.jpg

ដ្បិតថានេះត្រឹមតែជាសំណេរដែលគ្មានសម្លេង ប៉ុន្តែវាបានបង្ហាញនូវការឈឺចាប់យ៉ាងខ្លាំងក្នុងនាមជាកូនខ្មែរ ដែលសូម្បីតែច្បាប់ក៏មិនអាចស្វែងរកយុត្តិធម៌មកឲ្យយើងបាន ដោយសារតែយើងជាប្រទេសតូច សេដ្ឋកិច្ចនៅមិនទាន់មានការរីកចម្រើន ទើបគេមិនសូវខ្វល់ខ្វាយ មិនយកចិត្តទុកដាក់ បើទោះជាគេមើលឃើញហើយថាយើងកំពុងទទួលរងការជិះជាន់ និងបំពានយ៉ាងណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSV9UzmGv5WpwjpPlVyT673MtYci_6juSSP5PKCo6t_FWvANfao1t2PZAnGXZK64l2ROE2iPYvZh_VHJKykDIAcWs2VgtqiMqaI_C4OGVbEcfwthyzkTsIYDGNxevWZwVqhTSnZoG3WOnnYFemoSV4kZgc71S0LR19qc6Uacd4sGyv6UYR2AKvA3ZOcz1c/s1280/photo_2025-12-23_10-09-58%20(4).jpg

តាមរយៈសំណេរនេះផងដែរ លោកជំទាវបណ្ឌិតក៏បានបង្ហាញនូវខ្លឹមសារអប់រំដល់ក្មេងៗជំនាន់ក្រោយ ដែលជាអនាគតសរសទ្រូងរបស់ប្រទេសជាតិ ឲ្យខិតខំសិក្សារៀនសូត្រ និងអភិវឌ្ឍខ្លួនឯងឲ្យរឹងមាំ មិនមែនដើម្បីទៅសងសឹកនរណាម្នាក់នោះទេ ប៉ុន្តែដើម្បីកសាងសង្គមជាតិយើងឲ្យកាន់តែមានភាពរីកចម្រើន និងរុងរឿងតទៅមុខយូរអង្វែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYwFdyZ-exzd75AMi73Y_kGDdHEFX2t0UfL5jOYpbv2SHjW5IGdjFBS1x8DfH_pGD_gUIy3P8dn2JsqChewOIe4WkNpvF9GEijYbOZJZ4udch8RdrYxU8dFDelKcJ7PqjCIMroTDhzkdEN1NF7LsLl8CPCGC1k3-seCXP1pUZn1QSOEoYR2PAd54SQeN2-/s1050/photo_2025-12-23_10-09-59%20(2).jpg

ប្រជាជាតិមួយដែល ខ្លាំងក្លា និងរឹងមាំ មិនមែនមានត្រឹមតែការដឹកនាំល្អ មានអាវុធទំនើប ឬសេដ្ឋកិច្ចខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងពីធាតុសំខាន់ៗជាច្រើន ដូចជា៖ ប្រជាពលរដ្ឋមានការអប់រំល្អ ការឯកភាពនិងសាមគ្គីជាតិជាធ្លុងមួយ ការចូលរួមពីពលរដ្ឋនៅក្នុងសកម្មភាពសង្គម រួមទាំងការពង្រឹងសមត្ថភាព ដើម្បីការពារអត្តសញ្ញាណវប្បធម៌វជាតិ និងអធិបតេយ្យភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOPsreiRWmdZ0_2Zjg9UhYE_C0OXZAcWJUM6lKuPK2hqiMb3zcuO6HdHw8hVE1f1QZ6P-XTHEDrZ8u5STzIrETD56ZOaXXd501pVEtXcEOsnhOZIG5mxx76g0EJUruKqVUXH7JLDjFJ88JVU-nPc2WciqJWPy6Ew6g2ttzTdOHxv70MxReBqT4jGwnZdlg/s1280/photo_2025-12-23_10-09-59.jpg

នៅពេលយើងអាចប្រែខ្លួនឲ្យក្លាយទៅជាប្រជាជាតិដែលខ្លាំងក្លា និងរឹងមាំរួចហើយ នោះសម្លេងរបស់យើងនឹងកាន់មានឥទ្ធិពលទៅកាន់ឆាកអន្តរជាតិ គ្មានការមាក់ងាយ ហើយអធិបតេយ្យភាពរបស់យើងនឹងត្រូវបានគោរព៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmQrOg6-BYmaHIW-hDSmWt1iTgTeLvgHI4cY9j8_-gjCCwJuaPZXFiaU3KLyqo9RGzQkX_RV6hxPqfY2hqCwrYHUnupNVHsa5F9ZP2uZGVtVDwjeGrre817d9Oz9P8KZXeOAqLyMImzbXvlTj7EyN8wAiFl3zD7tzK6Mf03jScBOldif89uX9LjPBjlD_J/s770/photo_2025-12-23_10-09-58%20(2).jpg

មតិមហាជន៖ អាស៊ានបានបរាជ័យក្នុងការស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះរវាងកម្ពុជា-ថៃ

0

បន្ទាប់ពីបានដឹងអំពីលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីអាស៊ាន នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី កាលពីថ្ងៃទី២២ ធ្នូម្សិលមិញ ប្រជាជនកម្ពុជាយល់ឃើញថា កិច្ចប្រជុំនេះផ្ដល់ឲ្យកម្ពុជានូវផ្លែផ្កាតិចតួចបំផុត ដ្បិតកម្ពុជានៅមិនទាន់ទទួលបានសន្តិភាពនិងយុត្តិធម៌នៅឡើយ ខណៈការចូលរួមរបស់អាស៊ាន ហាក់គ្មានទម្ងន់ក្នុងការទាញភាគីថៃឲ្យវិលមកគោរពបទឈប់បា.ញ់ទាល់តែសោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgICztNciQF3sbkJshiO-6XlHB-Ni8sHkP653hbpg0Nj6EVSZa9vLGSLYRiVc1au1FO2KEZpvwJuAXI1Jp23OdEePARxl-jQEL0YRIY56BtPiLdWxUBihyphenhyphenjiioUxov-ny6-OxvbL2sghxxa6sEaklN7sJtILlsjG0ovdl0zZg5py0pONGnqnAf9rdAyWxhd/s1024/photo_2025-12-23_09-24-12.jpg
យោងតាមការសេចក្ដីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន បានគូសបញ្ជាក់នូវចំណុចធំៗដែលសម្រេចបានដូចជា៖
បណ្ដារប្រទេសក្នុងអាស៊ាន នឹងចូលរួមសម្របសម្រួលស្ថានការណ៍បច្ចុប្បន្ន រវាងកម្ពុជានិងថៃ តាមរយ់កិច្ចខិតខំប្រឹងប្រែងរបស់លោក អាន់វ៉ា អុីប្រាហុីម ក្នុងនាមជាប្រធានអាស៊ាន សំដៅជំរុញឲ្យកម្ពុជា និងថៃ បញ្ឈប់នូវអារិភាពទាំងឡាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzFi6nMpDC1PUHBCq6Pde_GdHZEO4Vr-t2xVj434Zul125ym6LXEj10X1gPq5CS4DwWslOw4G_C3TWpP_e6OdWs7C5dJEgulYe1CuByk5JgV9mPk9tpJX0NsYnjH8nVqU1pUPW93z8hZP1PMOcwCZVOnTNotzqXAJj6qPLZWEG_iT_tS08cxbaWM-0fJga/s1280/photo_2025-12-23_09-24-12%20(3).jpg
កិច្ចប្រជុំនេះបានរំលឹកសារជាថ្មី នូវបទឈប់បា.ញ់កាលពីថ្ងៃទី២៨ ខែកក្កដា, សេចក្ដីសម្រេចនៃកិច្ចប្រជុំ GBC ថ្ងៃទី៧ សីហា ក៏ដូចជាសេចក្ដីថ្លែងការណ៍រួមនាទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ តុលា ដើម្បីជំរុញឲ្យភាគីទាំងពីរ អនុវត្តឲ្យមានប្រសិទ្ធភាពឡើងវិញ។
ជាមួយគ្នានោះ កិច្ចប្រជុំនេះបានសម្ដែងពីការព្រួយបារម្ភរបស់អាស៊ាន ចំពោះអំពើហិង្សាដែលផ្ទុះឡើងវិញ ដោយអំពាវនាវឲ្យភាគីជម្លោះទាំងពីររក្សាការអត់ធ្មត់កម្រិតខ្ពស់ មិនប្រើប្រាស់កម្លាំង និងងាកមកដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTbHdjbaz0bp7N2L6aJL2t6MVar2xJJacK2y-r4LDP5I6BSWqW2_oEmiXlGyGdm3toAusS9ny0OASpW9Be82BATSfSqA0WMyO_dkG-6OPs_jjLerOyO06cYBSVKAx09jMSkHHlPxRVlX3tEmrQR9lk4nwCm5L8LGNOkUshYLC4fSctHyU_8BUImb8DFCC7/s1280/photo_2025-12-23_09-24-13.jpg
ក្រៅពីនេះ កម្ពុជានិងថៃនឹងត្រៀមចូលរួមកិច្ចប្រជុំ GBC នៅថ្ងៃទី២៤ ខែធ្នូខាងមុខបន្តទៀត ដើម្បីពិភាក្សាការអនុវត្ត និងផ្ទៀងផ្ទាត់បទឈប់បា.ញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizvdJ6iGvbOYJB_OqLIwnDlSgMSJUfbov0p2YPFsFMWUYZcELU2xHKEzSB1jvv9sjwDfyVDyS_B9062Hu2i8ZXhFhAS8iq5OliobRlOK1eOnO_MJvOIl0tO0ULtufaubFwjTJzGPNlaxVImATNA2n_vaNtC_SUElvYQTvZSSIjs3IcRl0TQ04bin1Tgg56/s1280/photo_2025-12-23_09-24-13%20(2).jpg
អាស្រ័យដូចលទ្ធផលដែលបានបង្ហាញឲ្យឃើញដូចខាងលើ សន្តិភាព និងយុត្តិធម៌ពិតប្រាកដសម្រាប់ប្រទេស និងប្រជាជនកម្ពុជា នៅតែស្ថិតក្នុងទីអាថ៌កំបាំងនៅឡើយ ខណៈវាក៏មិនបានចង្អុលបង្ហាញ ឬលាតត្រដាងការពិតទាល់តែសោះថាភាគីណាជាអ្នកបំពានបទឈប់បា.ញ់មុន, ភាគីណារំលោ.ភដែនអធិបតេយ្យភាពភាគីណា ឬភាគីណាជាអ្នកបើកការឈ្លានពានយ៉ាងកំរោល និងវា.យប្រហារមិនរើសគោលដៅ ធ្វើឲ្យជនស៊ីវិលស្លាប់ របួស និងភៀសខ្លួនពីលំនៅដ្ឋានជាច្រើននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifOnsdOv5yDufcOg4z56X_q2vJODze_jHVz_NVROmjy20ovV093jkD1prXWFLRT3GakJbqrefYP_UTFmd7Ep6Ld0N513FYNFCgGoiyeJxB7jkK_7T3McYIJhh6MN7fWClG1VEqv2w8Va9i_IVr2xomn1-v_souGy7Yx8l8OAgcdGBubkw8nt7zKvnG5EK0/s1280/photo_2025-12-23_09-24-12%20(2).jpg

តែទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងការពារជាតិរបស់យើង ដោយនៅខណៈនេះពួកគាត់បាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕

រុស្សុី បញ្ចេញមីសុីលថ្មី ដែលអាចទម្លុះខែលការពារដែនអាកាសគ្រប់ប្រភេទ

0

ប្រធានាធិបតីរុស្សុី លោក Vladimir Putin បានសម្រេចដាក់ឱ្យប្រើប្រាស់មីសុីលប្រភេទថ្មីជំនាន់ចុងក្រោយគេបង្អស់ ដែលជាប្រភេទមីសុីលមានល្បឿនលឿនជាងសំលេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQru-9MNqKvzwJ13ZsUPOhZkxpDvPYchCZ5M0gOTFi9sc3T3mTkn66Pl0zVj1mLH-Xtmy5kgjgOVLVVa9StbNu2VMzMe_czlJIqCa5pLaIWePc2iGkO9oKtMz8rjxR6198KWfkWlrGAKghM5yX0LembGOBUQjOFn9tGlzL3Nwm_0rmoceq0NvhxD3QDQG9/s864/image_2025-12-20_11-08-52.png
មីសុីលនេះ មានឈ្មោះថា “Oreshnik” ដែលគេរំពឹងថានឹងដាក់ចូលសមរភូមិប្រយុទ្ធជាផ្លូវការនៅចុងឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Da6uV_fgYWUeXy_Y1cHpf687E807hLqKa3gEp1A-G4PUGesSIb5iyaC2_gLI7D1sHh1G4B6bylsTysF_5xIP4699vG6e2y_CQlXfI8kY4z6tT4E6dzfvU_dYRzGb32ipegMwkuUDkfUeqWRH5psySMP0hsSCpbo5Gh0BrUqYxQy2vr6yVL0jYSkQuebs/s1200/image_2025-12-20_11-08-52%20(2).png

លោកពូទីនបានអះអាងមីសុីលនេះ ទំនើបជាងមីសុីល Hypersonic ផ្សេងទៀតទាំងអស់ក្នុងលោក ព្រោះវាអាចទម្លុះខែលការពារដែនអាកាសគ្រប់ប្រភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmoGj6haLONqeITeZcEORdQNB8amdjxb8FXwR2E4kzmQ35w9BzKjjzh9iSyxSa_I0FTlpz5DFKaQhJ04lXLnhtJSYQYxz6Kmx41YmNkFJxtQ4t2TKoOemYLh8tmoto0o3SIEb0RCVaLrIhGHaCOvY6_wQbQSaH28tmd5U4mjqn71QUAnkttejgJurRxmYK/s1351/image_2025-12-20_11-13-10%20(2).png

Oreshnik មានល្បឿនលឿនជាងសំលេងដល់ទៅ១០ដង ពោលអាចហោះបានក្នុងល្បឿន១២៣០០គីឡូម៉ែត្រឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF4nXsyugQBgol7yWubbdH9YA2N1VN-3drMWMs8hdGq3_xXHBg9g0by1EJb7-FGH0PBjCnbEHKHUqZ9jI-n7sxjg1F5Ecodj4QguYwxOWIAEOLAh-K5hJawp6GpoGDl2MV5hzt6x_JQ5sGCF9TGfEKru1_uj03V6uIDybDwznpe8GpO2Ph2HQr8BrPLn2H/s1128/image_2025-12-20_11-08-52%20(3).png

មីសុីលនេះ អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ៦គ្រាប់ និងអាចបាញ់ចេញបានចម្ងាយ៥០០០ ទៅ៦០០០គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8BsofF_Tkdpjzq9lMLewPvsz4LvxHCLc5yz9W3rZRX3uCgig2hZFgkLJoWWdsseKf3cnadMYU679rKQknF28j_zHO74BNC6e_vvcQdaKsGCZZHI19FIZRlMnGtzzY6ScoN2UEP7DXBAv-6fPWygJEp6qGO9yrQ-pq59b6Gp1W7h7mbbl8UZuOXkMdkgJc/s1024/image_2025-12-20_11-13-10.png

គួរបញ្ជាក់ថា រុស្ស៊ី ធ្លាប់បានបាញ់សាកល្បងមីស៊ីលនេះម្តង ទៅលើអ៊ុយក្រែន កាលពីខែវិច្ឆិកាឆ្នាំ២០២៤ ដោយបំពាក់ក្បាលគ្រាប់ធម្មតា មិនដាក់ក្បាលគ្រាប់នុយក្លេអ៊ែរនោះទេ៕

 

ស្ងាត់ៗ! វៀតណាម បើកការដ្ឋានសាងសង់ពហុកីឡដ្ឋានធំជាងបំផុតទី២លើពិភពលោក

0

ប្រទេសវៀតណាម បានបើកសម្ពោធជាផ្លូវការនូវគម្រោង Olympic Sports City ដែលជាអគារពហុកីឡដ្ឋាន និងទីក្រុងដ៏ធំសម្បើមមួយនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJxQPHpVUvUelF9pWK8Cj_zBb3Xj3vUj34fsnks1rxyROSVpqedhW1cLTfpeAaCbUdQq9QmEsWKmgY4OxzouNzibsRym0KtwsAS1L6bsq6giL0bCYHP_ISbtkzpNE2uzU0F97dQhk6i-jwamyxKwzxmfOj-gSKDFVerPP45ajqwUicRL-iD3d7Ss2KDfqB/s1360/image_2025-12-22_15-28-09.png

គម្រោងនេះ គ្រោងនឹងចំណាយថវិកាវិនិយោគប្រមាណ ៣៨ ពាន់លានដុល្លារអាមេរិក គ្របដណ្តប់លើផ្ទៃដី ៩១៧១ ហិកតា ដែលមានទាំងមន្ទីពេទ្យ និងមជ្ឈមណ្ឌលស្រាវជ្រាវថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfRf9SU2-3ctPUO1osXPKfsiPLBJKNp5UK6RtL_nk2ySPUz1msd0nZAaQkaNt0z4JD4Jev3_uJfTcr0UoG0Jj2zNMr02uvPpkEWfrV_pAkPVVXhjGaUTK35nj1skRTvwB6ie-UedzR5yGAvmy6XE3CKWCXPUZ3KgNMLgMnZ7b5qRoyOldEMxIRARc4GAAx/s1000/image_2025-12-22_15-28-10%20(2).png

ចំណុចសំខាន់នៃគម្រោងOlympic Sports City គឺពហុកីឡដ្ឋាន Trong Dong ដែលលាតសន្ធឹងលើផ្ទៃដី៧៣ ហិកតា និងអាចផ្ទុកអ្នកទស្សនាបានប្រមាណ១៣៥ ០០០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYcAFQR5Hd91sBiVbScAU891Y2Xtc_tBUQ_3jG3IWVjyBuT-QQK_vLxTWrx37r4rsUQuYibuW_kRFhej4jLzFR2r1-wRL1NBRrsx0c1wEPy1yFzk3fMlIyBn5Mhb_EDN5mFB2vn1Fi9zC57KzynoecE8rEt7kvBRkA2Z2o8eKKAhU4-FbiRpUQ6IPUVOO9/s810/image_2025-12-22_15-28-10%20(3).png

បច្ចុបន្នកីឡដ្ឋាន ធំជាងគេរបស់វៀតណាគឺ ពហុកីឡដ្ឋានជាតិ Dinh ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជា៤មុឺននាក់តែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9vKpHYxGadZb0WZlSkV5bvrx623Usb-GcZAHldGUKl60YcT9gPFzxI9N-WfA0aychK-lc3kC_hgFmqpMPw_FOTq6Hsp-_qVNYvuIVIZW1r_-wiSSpnjnXCxdB2kA7I0tgtpl2cfjEnZIr016hN0WPzFIyZ2CIxNGo1gmyVDxspuqrCOhHNoXSh6rBv3fy/s1600/image_2025-12-22_15-28-11.png

ក្រោយសាងសង់រួច ពហុកីឡដ្ឋាន Trong Dong នឹងក្លាយជា ពហុកីឡដ្ឋានធំជាងគេបំផុតទី២លើពិភពលោក បន្ទាប់ពីពហុកីឡដ្ឋាន Rungrado របស់ប្រទសកូរ៉េខាងជើង ដែលផ្ទុកអ្នកទស្សនាបាន១៥មុឺននាក់៕

 

មូលហេតុគួរឱ្យចាប់អារម្មណ៍ ដែលបារាំងប្តូរឈ្មោះ “ខេត្តសំរោងទង” មកជា “ខេត្តកំពង់ស្ពឺ”

0

កំពង់ស្ពឺ គឺជាខេត្តដែលសម្បូរទៅដោយរម្មនីយដ្ឋានធម្មជាតិ ជាពិសេសតំបន់ព្រៃភ្នំ និងទឹកធ្លាក់ ជាពិសេស ក៏ជាខេត្តមួយកំពុងមានសក្ដានុពល ទៅលើការវិនិយោគ និងវិស័យកសិឧស្សាហកម្ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEoua2rFX9BBWGU8oru7tsmrq2RKSu0QKl5yVIZISvMr7AjAPk18w3wuvzjRa7O6HvMdCkRMmbdKklKwUC2qFyUYzVJk7Ln_Beq45mq9AkZK2ju2cMDwSVFci_UD9XEWJaQyGRqeQNpMgeTPYBS97dVTRjaKI0F83tWmjq4jttCFdAZScaGzNW8Tmjnc3n/s996/image_2025-12-12_15-29-35.png
ខេត្តនេះមានផ្ទៃដីសរុប ៧០១៧ គីឡូម៉ែត្រការ៉េ មានចម្ងាយ ៤៨ គីឡូម៉ែត្រ ខាងលិចរាជធានីភ្នំពេញ ដែលឆ្លងកាត់ដោយផ្លូវជាតិលេខ៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZywaia32tqwsZEMKAN930OuTf9_driZO9VXRD9XmkvjF9YhRRU7Y00jMIJxEbmoe59Kt1xP-TdoszhszovqR3iLBGKZecvVHUyHGgmQHEuADLEPoOw474r-Flh4mlXUvmGmUj-dL198zl9TNxWvrkS8xb-SDkt9bWMB57ER-kA7Y19J_R7zkipIc2OWPO/s720/image_2025-12-12_15-29-35%20(3).png

ខេត្តកំពង់ស្ពឺ ត្រូវបានបង្កើតឡើងក្នុងសម័យអាណាព្យាបាលបារាំង នៃរជ្ជកាល សម្តេចព្រះបាទ ស៊ីសុវត្ថិ ដោយព្រះរាជប្រកាសលេខ ៣០ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcfNBH27YCaNqgh_1H1cyJZOfXHLWMe5aaHfH_B5cfGKvm1rd_ufCnIHyRfg0MSD2NQqlldtxS3dVrYZqc6TU6LeQJwBhq3M5-Jo8j4WAzsfORZsIJHhFRXBfdBk-HoACwPQ2zJUx-KcFBiosVgcWj1SHG9wsKcMMPtIU-zzSGK_J8vVPrYSCj1jxbwf0x/s960/image_2025-12-12_15-29-36%20(2).png

មុនសម័យអាណាព្យាបាលបារាំង ខេត្តកំពង់ស្ពឺមានឈ្មោះថា “ខេត្តសំរោងទង”។ កាលនោះបារាំងយល់ឃើញថា ទីតាំងខេត្តសំរោងទងតូចចង្អៀត ដីទំនាបទឹកលិចនៅរដូវវស្សា រីឯរដូវប្រាំងខ្វះទឹកប្រើប្រាស់ ក៏ផ្លាស់ទីតាំងខេត្តទៅតាំងនៅត្រង់បន្ទាយភូមិភាគ៣សព្វថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOwJFkM8sYrCVm7aVBGXwAvvfLpOqEhnqlLb9UWA3CwmBIK7nrhY593i_4EkCgZfON_zOxFYJ5fUI-BlQ0PFic_aTPM_XiRckz2rHVhP6y3m6rMJKw9VupUg1QGVkYr2oCIiZ5NhgO_2zfLZA7Kmk7oRpHpReZLUQYLu0RsfxuGr537MDk1osc356m72_d/s1000/image_2025-12-12_15-29-36.png

តាមការសន្និដ្ឋានរបស់ព្រឹទ្ធាចារ្យមួយចំនួនយល់ឃើញថា៖”មូលហេតុបានជាបារាំង ប្តូរឈ្មោះ”ខេត្តសំរោងទង” មកជា “ខេត្តកំពង់ស្ពឺ” ពីព្រោះនៅម្តុំក្បាលស្ពានដែលបារាំងកសាងគឺសម្បូរទៅដោយព្រៃដើមស្ពឺ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqdfNH8DtPu57KMy9cIRp8juD5NhG3Q47ckAVszcGpYI2BB5J9xYZwpEQTHa_YPKOdBG6fhwNVeybBRFKpPSUr1h6zg4UCio5J9dU8ntKsms0HtcHoFp2XbMsxS-atw_DXGaDhKMjdd0-Oe9POp8sSX56i5eWR2WEXQ_2Ic4DOKf0iiZxHKTvEJLytwow9/s900/image_2025-12-12_15-29-35%20(2).png

 

ក្លិបបាល់ទាត់ថៃ បដិសេធមិនចូលប្រកួតនៅពហុកីឡដ្ឋានមរតកតេជោ

0

ក្លិបបាល់ទាត់ True Bangkok United របស់ថៃ បានដាក់សំណើទៅសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ដោយស្នើសុំមិនចូលប្រកួតនៅលើទឹកដីកម្ពុជា ក្នុងពានរង្វាន់ Shopee Cup។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXJE8In2Mm4FqiIw9CzYjpyIg3y2OK-TPUbC0x_KNuClDYfRwOUsWhUv6Ug6Ck2VBKH4BsGCj7Bk_Br0TKaIRRhOw7oeo8pcjuOei91eu9UENKvcMo32jA2WDgDhUJeemoo_p6IrIXx_k5toa1G_2YPeU5rMdl9e7xztdgBMdIcnRgr8wjMfvurW6V1mJN/s2048/image_2025-12-23_08-47-24.png
នៅក្នុងជំនួបថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្លិប True Bangkok United បានស្នើឱ្យមានការប្រកួតនៅទឹកដីកណ្តាល ដែលអាចនៅវៀតណាម ឬឡាវ ក្នុងហេតុផលបារម្ភចំពោះសុវត្ថិភាពខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOJ3qaUcq5wYaivYoh3R1VDyILvTkkDHGRcb8tgD-KO5MEuDon4AHxOicCmyMVUVXSvfkXJ0M090kxEq2e2eE5f7QqBGAaEz1OBbXW2QsXpLF4jeh509lORSK9mFRTb4305H0YGdp7LFp70ljR2MBrH3PngBnYSlxWmYi5pWa_6XPv7cbFktB67LMh-dND/s2048/image_2025-12-23_08-47-22.png

ដំបូងឡើយ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន គ្រោងអនុញ្ញាតឱ្យការប្រកួតផ្លាស់ប្តូរទៅលេងនៅដីកណ្តាល ប៉ុន្តែក្រុមព្រះខ័នរាជស្វាយរៀង ក្នុងនាមជាក្រុមម្ចាស់ផ្ទះ ត្រូវទទួលខុសត្រូវលើការចំណាយច្រើន ហេតុដូច្នេះគិតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីសម្រេចចុងក្រោយនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrBN356_knOAn7DIS9Gvj9XQTwzVgIcd8a0BYQazwpeoE3JiFRJs8459SS29OlkzShyphenhyphenlbFHR6yH5F-Q9fd-iwNIT6upqgzdACZ_ZZ2CexPTN1tf1FRVQTqruZ77qQChO4_Jmvvg2X2mVes_I11q7F7OhShI5kei_VfpeiMPPLwPHkOIRv6I-KmNaUp-IOZ/s2048/image_2025-12-23_08-47-29.png

អ្នកគ្រប់គ្រងក្លិបថៃនេះ បានប្រកាសដាច់អហង្ការ ថានឹងមិនធវើដំណើរមកប្រកួតនៅប្រទេសកម្ពុជាដាច់ខាត ខណៈពួកគេត្រៀមត្រូវទទួលការពិន័យ ឬតម្រូវឱ្យចាញ់ដោយស្វ័យប្រវត្តិក៏ដោយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0QE1Tz3V7CxMUA7szI8m9JPr0n8dWcvbE6P5LWit0h0QYNj2oIbBQV7wviuaA_CJ5aoDHGgv9Zcry_U1o_OvFhXgLYkzPIzGySgWSyldcgFZv4A6bbgIH92-tNMyir_8A-QLyoeXHd4Q8EWuQTe8-8L7vB_HqCjvoLDlty8FgAj8LKEearbFN9xZhtaaP/s2048/image_2025-12-23_08-47-26.png

អ្នកជំនាញផ្នែកច្បាប់លើកឡើងថា ដំណោះស្រាយជម្លោះរវាងកម្ពុជា-ថៃ គឺមានតែខ្លួនទីពឹងខ្លួនប៉ុណ្ណោះ

0

ស្របពេលដែលកិច្ចប្រជុំដើម្បីកាត់បន្ថយភាពតានតឹងរវាងកម្ពុជានិងថៃ ត្រូវបានរៀបចំឡើងនៅម៉ាឡេសុីនៅថ្ងៃនេះ សំណួរជាច្រើនអំពីលទ្ធភាពដែលបទឈប់បា.ញ់ថ្មីថាអាចនឹងមានប្រសិទ្ធភាពដែរឬយ៉ាងណាក៏កើតមានឡើងនៅក្នុងចំណោមសាធារណជន។ ឆ្លើយតបទៅនឹងសំណួរទាំងនេះ លោកមេធាវី សុក សំអឿន អ្នកជំនាញផ្នែកច្បាប់បានបញ្ចេញមតិនៅលើទំព័រហ្វេសប៊ុករបស់លោកថា «មានតែ ខ្លួនទីពឹងខ្លួនសិនហើយ ទម្រាំតែព្រះឥន្ទ្របើកព្រះនេត្រឃើញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhxaUp7XpWMDEV2TClreIAa-pMD83xa89S0-Uozqg1-ILdV9BsdNbG9mvErJPVItNp-TYylr8Y2UGgSkWRPIIE9zZ6uyTbJ7rpPv29Z9l3-1RYcT0IWLEXhjiyEVtGIM1fPS4SzgZywJC4ZsLJpVTN-pRPalPq4M9vYCUpBhKjDqxNG1HG51JbCuJTXZoF/s1280/photo_2025-12-22_15-47-05.jpg

លោកមេធាវី សុក សំអឿន បានលើកឡើងថា ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងដោយសារការវាយប្រហារពីសំណាក់យោធាថៃមុនមកលើដែនអធិបតេយ្យកម្ពុជានេះ យន្តការដោះស្រាយអន្តរជាតិ គឺមាន ការដោះស្រាយដោយអង្គការតំបន់ (គឺមានអាស៊ាន) និង ការដោះស្រាយដោយអង្គការសហប្រជាជាតិ។ ការលើកឡើងដូច្នេះ គឺតបទៅនឹងសំណួរដែលចោទសួរថា «ចុះបើថៃមិនស្តាប់ប្រធានអាស៊ានហើយលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មិនអាចសម្រុះសម្រួលថៃបាន តើយើងនឹងត្រូវធ្វើដូចម្តេច? ហើយមានវិធីអាចដោះស្រាយបានទេ?»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhej12eaC9dR1dcS67YhKPvc7LTlDGkZyPS2ciaeSdymlJMHp-8elYT7xai3ynQWJZM7fHxBpnesRcphkK7goXPo4WDkPvxP6qnCEr_-JBa7YnJUcIrk3d17VeWEY4rfyHuHtmfCMX-oPYrbMKY1VQzitxVOG7OsHWnJ-VZkoZLRviauHQ6yyQGsurIR0A3/s1280/photo_2025-12-22_15-47-05%20(2).jpg

អ្នកជំនាញផ្នែកច្បាប់ខាងលើបានបញ្ជាក់បន្ថែមថា ការដោះស្រាយដោយអាស៊ាន មានតែការសម្របសម្រួលប៉ុណ្ណោះ មិនមានយន្តការប្រើទ័ពអាស៊ានដើម្បីធ្វើអន្តរាគមន៍នោះទេ។ តែអាចនឹងមានដែរ គឺអាស៊ាន អាចបង្កើតកងរក្សាសន្តិសុខអាស៊ានដើម្បីបញ្ជូនមកប្រចំាការតាមព្រំដែនដែរ កាលបើមានការយល់ព្រម សមាជិកទាំងអស់យល់ព្រម ហើយភាគីជម្លោះទាំងពីរ គឺកម្ពុជា និង ថៃ យល់ព្រមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGBndNM78Jej3P7WBONtwE816fpp_Yj_7YEbkonyxDBGfWvS-DxxABculXnTC3Voq5XO3CX2EkbBSmp9nFco91ONqOgA5X521Vejfesc_tKzyPZ4F1Z2Y3RswyURGWADk-JFuBz7uSQNvyXyPePv5DuNdXxY_p4xYXoRs8oi5_WdLp30jCvVJ-kUjl7F23/s770/photo_2025-12-22_15-47-05%20(3).jpg

លោកបន្តថា ទណ្ឌកម្មដែលធំ ដែលអាស៊ានអាចដាក់ គឺសម្រេចដកសមាជិកភាពពីអាស៊ាន នូវប្រទេសដែលគេប្រាប់មិនស្តាប់។ ប៉ុន្តែ ចម្ងល់គឺនៅតែឆ្ងល់ថា តើទម្រំាសម្រេចបែបនេះ តើត្រូវការ រយៈពេលប៉ុន្មាន? តើក្នុងកំឡុងចរចានោះ ថៃផ្អាកសង្រ្គាមសិនដែរឬអត់? ចុះបើដកសមាជិកភាពពីអាស៊ាន តើថៃបញ្ចប់សង្រ្គាមដែរឬទេ? ដូច្នេះ កម្ពុជា នៅតែត្រូវទប់ទល់នឹងការវាយប្រហារពីថៃដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-wc8Ljgw_ty7onFx4if0-rfMG9ToxOtPQ9qazy1Oqz06WS1oI0VrpyV3EJhHS7rCfqpQ4fKV_5LcDl40Ph80GVuqjCqbwQ2Uz6OiCLKSuq7hG-7ZEkRX0RuXGyKIkTFhqwUFOaCfcVSLV7m7RrHfk_PIiAu8CmeA9Krz6ufsT2j0TaCYZqNylBh-LC1dG/s1110/photo_2025-12-22_15-47-05%20(4).jpg

រីឯ ការដោះស្រាយតាមយន្តការអង្គការសហប្រជាជាតិវិញ ត្រូវបានលោកមេធាវី សុក សំអឿន បញ្ជាក់ថា អង្គការសហប្រជាជាតិអាចលូកដៃ បន្ទាប់ពីយន្តការតំបន់បរាជ័យ។ អង្គការសហប្រជាជាតិមិនអាចកៀរគរទ័ពអង្គការសហប្រជាជាតិបានទេ កាលបើក្រុមប្រឹក្សាសន្តិសុខ មិនសម្រេចថាត្រូវធ្វើអន្តរាគមន៍ដោយកងទ័ពនោះ។ លោកបន្តថា «ក្រុមប្រឹក្សាសន្តិសុខ ដែលឈានទៅដល់ការសម្រេចបញ្ជូនទ័ពទៅបាន លុះត្រាតែសមាជិកអចិន្រ្តៃយ៍របស់ខ្លួនសម្រេចដោយឯកច្ឆន្ទដែរ ពោលគឺគ្មានជំទាស់ដោយសមាជិកណាមួយនោះទេ។ ប្រសិនបើ មិនអាចរកសំឡេងគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខបានទេ អង្គការសហប្រជាជាតិអាចរកសម្លេងគាំទ្រដោយមហាសន្និបាតបានដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivhPDEhYwuzSsGoa2mICwhyog2dXb9kv1_dQSVhki-OtE_X6mw3kO52A9DX8SLmLfNC86BU_-b8g7OUyHerqOYCqg9yVsBt14pNwbilMYF9dK3TPB0D6txKTV-4DFmzAXptZldROFBgF9zdzhBbmy_IhEXPGtncdnajyzJhyHBsvhSQTqKYKs2kNq_7wvU/s1024/photo_2025-12-22_15-47-05%20(5).jpg

ដូច្នេះគិតមើលថា តើត្រូវការពេលប៉ុន្មាន ហើយត្រូវធ្វើឱ្យប្រទេសជាសមាជិកគាំទ្រគ្រប់សម្លេងនោះ? នោះគឺត្រូវការពេលវេលា និង ត្រូវការតស៊ូមតិខ្លាំងណាស់ ហើយអង្គការសហប្រជាជាតិដែលសម្រេចបញ្ជូនទ័ពនោះ ក៏គេគង់តែមើលទៅលើប្រទេសដែលបំពានគេនោះដែរ តើមានកម្លាំងប៉ុណ្ណា? ចូរមើល សង្រ្គាមរុស្សី និង អ៊ុយក្រែន អង្គការសហប្រជាជាតិមានទៅហ៊ានក្អកឯណា។ដូចនេះ គឺមានតែ ខ្លួនទីពឹងខ្លួនសិនហើយ ទម្រាំតែព្រះឥន្ទ្របើកព្រះនេត្រឃើញនោះ!»។

សាស្រ្តាចារ្យថៃម្នាក់រិះគ.ន់រដ្ឋាភិបាលខ្លួនថា ខ្លាំងបានតែជាមួយកម្ពុជា ខណៈមីយ៉ាន់ម៉ាទើបជាប្រភពបញ្ហាពិតប្រាកដ

0

លោកស្រី លីតា ហានុវង្ស សាស្ត្រាចារ្យនៅនាយកដ្ឋានប្រវត្តិសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម នៃប្រទេសថៃ បានធ្វើការរិះគ.ន់ចំៗចំពោះរដ្ឋាភិបាលរបស់ប្រទេសថៃថា បានត្រឹមតែរករឿងបង្ករជម្លោះនៅតាមព្រំដែនជាមួយកម្ពុជា មិនយកចិត្តទុកដាក់ចំពោះព្រំដែនជាប់មីយ៉ាន់ម៉ានោះទេ ទាំងដែលបញ្ហាអសន្តិសុខជាក់ស្ដែងតែងតែកើតមានចេញពីទីនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnyTH2O0HQItHSGGiX39AJFyTHffvkMQEYGeQro3r_mD0ycadt7J6nDDWCrD0G_m-6VDFSlRWIY1xnI0vWpS8C1U-jpn8jXWtgirw9XMLBzTeSOjeIWGDwJ5eeLx995eoJ090X6tp2VNTiRimNCj3WzbHLbrncop6_2Eroi7R8t3Q-yS-N_Rr_Zx7zGCvB/s1280/photo_2025-12-22_14-13-00.jpg
យោងតាមការផ្ដល់បទសម្ភាសន៍នៅក្នុងកម្មវិធីមួយជាមួយឆានែល The 101.World កាលពីថ្ងៃព្រសហស្បត្តិ៍សប្ដាហ៍មុន លោកស្រី លីតា ហានុវង្ស បានលើកឡើងថា៖ រដ្ឋាភិបាលថៃមិនសូវយកចិត្តទុកដាក់ចំពោះប្រទេសមីយ៉ាន់ម៉ាទាល់តែសោះ ខណៈតាមពិតទៅ បញ្ហាអសន្តិសុខជាច្រើនដែលយើងជួបប្រទះនៅក្នុងប្រទេសសព្វថ្ងៃនេះ គឺមានប្រភពមកពីប្រទេសមីយ៉ាន់ម៉ា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOpT0zzx1JWTLu2f2CwzWvTGCxt4pDxVmBP3icOtKSxpxuzJ6le2O-wPmO1CXvzUbcTrW3DRl821m9ryOE1WuTuGrQw9NS_Zk2Ii9HMqEkubVs_IyT35rm7DaqL_IGjaFC5YmgH8HXBs7l47VUB_h7ia3QhSTgeeqcp130Bw2cdS_BB9GcUuZNFG_liL_t/s1140/photo_2025-12-22_14-13-00%20(2).jpg
លោកស្រីបន្តទៀតថា៖ អស់រយៈពេល 10 ឆ្នាំកន្លងមកនេះ គឺជាឆ្នាំដែលប្រទេសមីយ៉ាន់ម៉ាអាចផលិតគ្រឿងញៀ.នបានច្រើនបំផុត។ វាមានន័យថានៅឆ្នាំក្រោយ នឹងមានគ្រឿងញៀនកាន់តែច្រើនឡើងៗ។ ហើយនៅពេលនោះ គ្រឿងញៀន និងហេរ៉ូអ៊ីនកាន់តែច្រើន នឹងត្រូវបាននាំចូលទៅប្រទេសថៃ។ ក្រៅពីនោះ បញ្ហាជាមួយមជ្ឈមណ្ឌលបោកប្រាស់ បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស ដែលបានដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ក៏កើតមាននៅតំបន់នោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj46wTJwGzzoK54cVmwEdVoWd06ypsUTYFKhtQRja5eQANRSHun_QMZpUJlN0CNEtkzZmnMc44FGFAqmTnaC2ETKt6jI5_jUL6PVIBKa7Dzn9GeS_A2408wTIbBINVemoO2NGJbPWPEiB6MILtmNb9m1KTUdiNfEdv_OqMASCsmMDrZf_qGAs1nXrDd5GhH/s862/photo_2025-12-22_14-13-00%20(4).jpg

ទាំងអស់នេះបង្ហាញយ៉ាងច្បាស់ថា មានបញ្ហាសន្តិសុខទាក់ទងនឹងព្រំដែនរវាងប្រទេសថៃ និងមីយ៉ាន់ម៉ា ច្រើនណាស់ដែលរដ្ឋាភិបាលថៃគួររកវិធានការណ៍ដោះស្រាយ ជាជាងកាលដែលទៅបង្កជម្លោះបន្ថែមជាមួយកម្ពុជា ព្រោះដរាបណាមានការប្រយុទ្ធគ្នានៅតាមព្រំដែន ប្រជាជនរបស់យើងរងផលប៉ះពាល់ដែរ។ ពេលនោះ កុមារនឹងមិនអាចត្រឡប់ទៅសាលារៀនវិញបានទេ ហើយសង្រ្គា.មនឹងបន្តប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រទេសរបស់យើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirfQ8-ZaWdKS18ACyOA1dlxEtlJiHPHxsycJ5wZz7Xjml-lQTSofIsVuXd81vtWgcX_hfIRR6XJxchZAqG9L2blSN54kcxh3uZCBXc1wSIHOWK0Qp1ugqlt9zrwxEeDKgRwG0mVNlO1mE9hAIDFuZMzemeVRGjYTFpqJcGJLVyZ7SGxX0G6rirXNsL220r/s770/photo_2025-12-22_14-13-01.jpg
គួរជម្រាបថា ការលើកឡើងរបស់សាស្រ្តាចារ្យថៃដូចខាងលើនេះ ធ្វើឡើងស្របពេលដែលប្រទេសថៃបានបើកការវា.យប្រហារមកលើកម្ពុជាយ៉ាងខ្លាំងក្លា។ ដោយចង់បង្វែងការយល់ឃើញរបស់អន្តរជាតិ ថាខ្លួនកំពុងឈ្លានពានចង់ប្ល.ន់យកទឹកដីរបស់កម្ពុជា និងវាយប្រហារទីតាំងជនសុីវិល រដ្ឋាភិបាលថៃបានព្យាយាមបំភ្លៃសាច់រឿងថា ទាំងនេះគឺជាផ្នែកមួយនៃការបង្រ្កាបរបស់ថៃទៅលើមជ្ឈមណ្ឌលឆបោ.កតាមអនឡាញនៅកម្ពុជា តាមរយៈការទម្លាក់គ្រាប់បំផ្លា.ញកាស៊ីណូ និងទីតាំងមួយចំនួនដែលថៃរកឃើញថាជាជម្រករបស់ក្រុមឧក្រិដ្ឋជនទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQmZgNlJIviKTOCltp3A1AoYBglvnfQEhXdZJR6TAvCXD6rQicdAbWmGDxDLuZ4LzimaeGUwM2BgfZ0eIleQkvVVFBD1kBanxPk5kJIew2MGMBloYy8V7i3V3R9zzPNTjlZ-StWbHfPnXpxYuOwTQaXQgdGRhqqrqj8KLEWe5jisHW_Ed2N-nk3Edi9JsS/s1280/photo_2025-12-22_14-13-00%20(5).jpg

យ៉ាងណាក៏ដោយ ជាមួយនឹងការចោ.ទប្រកាន់ដូចខាងលើ ប្រទេសថៃគ្មានភ័ស្តុងតាងមកបញ្ជាក់ និងបង្ហាញពិតប្រាកដឡើយ ដោយនេះគ្រាន់តែជាលេសដើម្បីវាយប្រហារលើកម្ពុជាក្រោមហេតុផលឈ្លានពានតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ នៅព្រំដែនថៃជាប់មីយ៉ាន់ម៉ាឯណោះ សកម្មភាពខុសច្បាប់និងបទល្មើសអសន្តិសុខរាប់មិនអស់បានកើតមាននៅទីនោះ ប៉ុន្តែគេមិនឃើញរដ្ឋាភិបាល ឬយោធាថៃចាត់វិធានបង្រ្កាបធ្ងន់ធ្ងរឡើយ ដោយមានតែយោធាមីយាន់ម៉ាប៉ុណ្ណោះជាអ្នកចាត់ការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4_SmrHapkcbQtoe2ymWIdsAg95zZPnk-89pjkIY0zQD2bwzMltQL_MXFUq6FarQu_yiMVLAsDJaCT00zNMj_MFKcOZvgjQSTsP7eaOROGKxxliyZ5z0C4wI6KSrP3SMTf-yqkj8lhSmbRO5c_UzLZQOG35828gfKZymk6dWkiGFmMSgm8lq1KFSDSRQJ_/s1280/photo_2025-12-22_14-13-00%20(6).jpg
តាមការចុះផ្សាយនាពេលថ្មីៗកន្លងទៅនេះ សកម្មភាពបង្រ្កាបសម្បុកក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញរបស់មីយ៉ាន់ម៉ា ដោយការបំផ្ទុះនិងបំផ្លោងគ្រាប់បែ.កបានធ្វើឲ្យជ្រុលទៅប៉ះដល់ផ្ទះប្រជាជនថៃនៅតាមព្រំដែន និងធ្វើឲ្យមានអ្នករបួសថែមទៀតផង។ ការបំផ្លោ.ងគ្រាប់រហូតជ្រុលចូលទឹកដីថៃនេះ មិនមែនកើតមានម្ដង ឬពីរដងនោះទេ ពោលគឺតែងកើតមានជាញឹកញយ ប៉ុន្តែទោះជាយ៉ាងណាក៏ថៃនៅតែរក្សាការអត់ធ្មត់ជាមួយមីយ៉ាន់ម៉ា។ តើនេះដោយសារតែថៃខ្លាចមីយ៉ាន់ម៉ា ឬមួយយ៉ាងណា?

ស្ត្រីជ.នជាតិថៃរស់នៅក្រុងប៉ោយប៉ែត រងការរិះគ.ន់ពីមហាជនថៃ ក្រោយនិយាយការពិតពីកម្ពុជាសុខសប្បាយ ការរស់នៅធម្មតា គ្មានអាជ្ញាធរធ្វើបា.បឡើយ!

0

ជាច្រើនថ្ងៃនេះ មហាជនថៃបានរិះគ.ន់ស្ត្រីថៃម្នាក់ជាជាងកាត់សក់នៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលហ៊ាននិយាយការពិតថា ការរស់នៅធម្មតា គ្មានការធ្វើបា.បពីអាជ្ញាធរកម្ពុជា ឬកងទ័ពចាប់ធ្វើចំណាប់ខ្មាំ.ងទេ និងសំណូមពរទៅក្រុមជ្រុលនិយម រួមទាំងសារព័ត៌មានថៃនានាឈប់ផ្សព្វផ្សាយព័ត៌មានមូលបង្កាច់ និងលាបពណ៌ប៉ោយប៉ែតជាតាំងឆបោ.កអនឡាញ ។ ស្ត្រីថៃថា ការរស់នៅមានក្តីសុខ មិនដូចការចុះផ្សាយរបស់សារព័ត៌មានថៃដែលធ្វើឱ្យមានការយល់ច្រឡំប៉ោយប៉ែតគ្មានសុវត្ថិភាព ប៉ុន្តែត្រូវមហាជនរិះគ.ន់យ៉ាងចាស់ដៃថា កាន់ជើងកម្ពុជា ។

ស្ត្រីថៃនិយាយថា ការរស់នៅទីក្រុងប៉ោយប៉ែតធម្មតា គ្មានការធ្វើបាបពីអាជ្ញាធរកម្ពុជាដូចការផ្សព្វផ្សាយលាបពណ៌របស់សារព័ត៌មានថៃនានាទេ នៅប្រទេសណាក៏ដោយ សុទ្ធតែមានបញ្ហាដូចគ្នា ប៉ុន្តែពលរដ្ឋថៃញុះញង់តាមបណ្តោយសង្គមឱ្យកងទ័ពប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកលើទីក្រុងប៉ោយប៉ែត ។ ស្ត្រីរូបនេះថា គ្រប់ប្រទេសលើពិភពលោក គឺមានទាំងមនុស្សល្អ មនុស្សអាក្រក់ សូមអ្នករិះគន់ទាំងឡាយយកពេលវេលានេះទៅថែទាំងគ្រួសាររបស់ខ្លួន ឬរកស៊ីចិញ្ចឹមជីវិតប្រសើរជាង ថាតើគ្រួសារខ្លួនមានអាហារហូបចុកគ្រប់គ្រាន់ឬនៅ និងឈប់លាបពណ៌ប្រទេសជិតខាង ។

សារព័ត៌មាននៅប្រទេសថៃពូកែលាបពណ៌ទីក្រុងប៉ោយបែតជាទីតាំង Scammer បើដូចការផ្សព្វផ្សាយមែននោះ នាងជាជនជាតិថៃរស់នៅទីនេះច្បាស់ជាមានបញ្ហាមិនខាន ប៉ុន្តែនាងរស់នៅធម្មតា គ្មានអាជ្ញាធរដេញចាប់ជនជាតិថៃធ្វើជាចំណាប់ខ្មាំងទេ ។ ការរស់នៅសព្វថ្ងៃ នាងមិនធ្លាប់ឃើញកងទ័ពកម្ពុជាណាម្នាក់សោះ ប៉ុន្តែពលរដ្ឋថៃខ្លះរស់នៅក្នុងត្រឡោក ញុះញង់ឱ្យកងទ័ពប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែក ។ ពួកគេគួររៀនសូត្របន្ថែមតាមអ៊ីនធើរណេត មិនមែនចាំតែញុះញង់ក្នុងបណ្តាញសង្គម ពីព្រោះជនជាតិថៃដែលមកធ្វើការនៅប៉ោយប៉ែត មិនមែនជា Scammer ទេ ។

មនុស្សជាច្រើនបានរិះគន់ពាក្យសម្តីរបស់ស្ត្រីថៃរូបនេះថា កាន់ជើងកម្ពុជា និងជំរុញឱ្យនាងស្នើសុំសញ្ជាតិខ្មែរ ប៉ុន្តែនាងឆ្លើយតបទៅវិញថា ហេតុអ្វីមិនទទួលស្គាល់ការពិត និងរិះគន់អ្នកនិយាយការពិត ។ ពលរដ្ឋថៃរស់នៅតែក្នុងប្រទេសខ្លួនមិនដែលចេញក្រៅ មិនស្គាល់ទីក្រុងប៉ោយប៉ែតច្បាស់លាស់ទេ ដោយសារជឿសារព័ត៌មានថៃផ្សព្វផ្សាយលាបពណ៌ ។

គួរបញ្ជាក់ថា សារព័ត៌មានថៃនានាបានព្យាយាមលាបពណ៌ទីក្រុងប៉ោយបែតជាសំបុក Scammer និងទីតាំងប្រព្រឹត្តបទល្មើស តាំងពីមុនពេលផ្ទុះសង្គ្រាមម៉្លេះ ក្នុងគោលបំណងធ្វើឱ្យជនបរទេសញញើតមិនហ៊ានមកទីក្រុងប៉ោយប៉ែត ។ បន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារកម្ពុជាជាថ្មី ពលរដ្ឋថៃក៏ញុះញង់ឱ្យកងទ័ពប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកលើអគារនានា ក្រោមលេសជាទីតាំង Scammer ទោះជាដឹងថា មានពលរដ្ឋថៃស្នាក់នៅទីនេះច្រើនក្តី ។

ទីក្រុងប៉ោយប៉ែតបានរងការវាយប្រហារពីយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ ដែលធ្វើឱ្យពលរដ្ឋកម្ពុជាជម្លៀសចេញពីលំនៅឋានជាច្រើនលើកច្រើនសារ ដោយកងទ័ពថៃយកលេសថា ទម្លាក់គ្រាប់បែកកំទេចសំបុក Scammer ដែលលាក់ខ្លួនក្នុងអគារនានា ។

តាមការក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ នាម៉ោង១០និង៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើអាគារ និងផ្ទះរបស់ពលរដ្ឋស៊ីវិលកំពុងរស់នៅ ប្រមាណ ៣០គ្រាប់ (កាំភ្លើងដៃ) នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ សកម្មភាពនេះជាការវាយប្រហារដ៏កំរោលមិនរើសគោលដៅរបស់យោធាថៃ និងរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ៕

G-Dragon និង Jennie ឈ្នះពានរង្វាន់ធំៗនៅ MMA 2025

0

នៅល្ងាចថ្ងៃទី ២០ ខែធ្នូ ពិធីប្រគល់ពានរង្វាន់ Melon Music Awards (MMA) ឆ្នាំ ២០២៥ បានធ្វើឡើងនៅឯពហុកីឡដ្ឋាន Gocheok Sky Dome ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នៅឆ្នាំនេះ G-Dragon ដែលជាមេក្រុម Big Bang គឺជាអ្នកឈ្នះដ៏ធំមួយជាមួយនឹងពានរង្វាន់ចំនួន ៧ រួមទាំងពានរង្វាន់ធំៗចំនួន ៣ (Daesang)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpsh5xs5VaxbEqNw7PtgRgzXf4bsIyuWboU9-FqNSIakFcCZMkrENxXrSVSLsx7ajyjX0QEE2pGq1aAy24YulEW6KvDhotEausuQF47x7y6_s2GnW6wwqcbloNG7dhCWBOWfLnQwwvex4GXcziH4ZnBsK_j5yUmOZngcPezowDU7-ZKkuwaTn7Yyz8SRKV/s2048/image_2025-12-22_11-03-03.png
ជាមួយនឹងអាល់ប៊ុមស្ទូឌីយោទីបីរបស់ខ្លួន “Übermensch” G-Dragon បានឈ្នះពានរង្វាន់ Daesang Album of the Year; បទចម្រៀង «Home Sweet Home» បានធ្វើឱ្យតារាចម្រៀងរូបនេះទទួលបានពានរង្វាន់ Daesang Song of the Year; ហើយ G-Dragon ក៏បានឈ្នះពានរង្វាន់ធំArtist of the Year ផងដែរ។ G-Dragon បានឈ្នះរង្វាន់ Daesang ចំនួន ៣ ក្នុងចំណោម ៤ ពានរង្វាន់ នៅឯ MMA 2025។ បន្ថែមពីលើពានរង្វាន់ Daesang ទាំងបី G-Dragon ក៏ទទួលបានពានរង្វាន់សម្រាប់សិល្បករល្អបំផុតទាំង 10 អាល់ប៊ុមល្អបំផុតទាំង 10 សិល្បករទោលបុរសល្អបំផុត និងអ្នកនិពន្ធបទចម្រៀងល្អបំផុតផងដែរ។ ពីមុន G-Dragon បានបង្កើតកំណត់ត្រាមួយដោយក្លាយជាសិល្បករដែលឈរនៅលំដាប់កំពូលនៃតារាងតន្ត្រីឌីជីថល Melon ក្នុងរយៈពេលបីទសវត្សរ៍ជាប់ៗគ្នា គឺឆ្នាំ ២០០០, ២០១០និង ២០២០។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWPG5Hf8Qh1dr5W8-TKlObSfITkEdcbqPhS6OCAbzz2xVJmPvOB3UPvX26JpYll8HBSSOo0WG9hKn3EvyfMJTj8LT9WXy-okHvof4Fyp1X6tA8cbGDsLqMlj8THMZWiQ2SAW7vRymXZeGTK4e14wSu5mjv0k6FzsRjzyCDzv-mpVYlTyDPm2GOXd7Cj3si/s900/image_2025-12-22_11-03-06.png
G-Dragon បាននិយាយនៅលើឆាកក្នុងពេលទទួលពានរង្វាន់ថា «ទោះបីជាឆ្នាំនីមួយៗមានលក្ខណៈពិសេស និងមានតម្លៃក៏ដោយ ប្រហែលជាឆ្នាំនេះនឹងត្រូវបានចងចាំថាជាឆ្នាំពិសេសបំផុត»។
ពានរង្វាន់ Daesang ចុងក្រោយក្នុងចំណោមពានរង្វាន់ធំៗទាំងបួនបានទៅលើ Jennie សមាជិកBlackpink។ Jennie បានទទួលពានរង្វាន់ Record of the Year សម្រាប់អាល់ប៊ុមស្ទូឌីយោរបស់នាង «Ruby»។ លើសពីនេះ តារាស្រីរូបនេះក៏បានឈ្នះពានរង្វាន់ពីរផ្សេងទៀតផងដែរ៖ សិល្បករល្អបំផុតទាំង ១០ និងអាល់ប៊ុមល្អបំផុតទាំង ១០។ ពានរង្វាន់ Rookie of the Year ត្រូវបានផ្តល់ជូនក្រុមពីរគឺ Hearts2Hearts និង Allday Project។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyHIMv1XPzGreOoXbrLa9TZIlCCpxjSFKuWJl3pQnNEBVKtSfLxk98DcmLCbyLv94l4MEAPC6f5xBs_Ek2SkbafJz0CCy7pTWpc5Iqij3dzp2BvY8U-sUGuDuEbNMF9fUSTbnarFLx5brVHNlDf-SGsgLE_4QBdh2NoDVjzmwnH6eEyFZ12ha6VslN7r7n/s680/image_2025-12-22_11-03-07%20(2).png

ទោះបីជា Rosé មិនបានចូលរួមក៏ដោយ ក៏នាងនៅតែបានបន្សល់ទុកស្នាដៃរបស់នាងនៅក្នុងព្រឹត្តិការណ៍ MMA ឆ្នាំនេះជាមួយនឹងពានរង្វាន់ចំនួន ៣ រួមមាន ពានរង្វាន់សិល្បករទោលស្រីល្អបំផុត ពានរង្វាន់សិល្បករល្អបំផុតទាំង ១០ និងពានរង្វាន់អាល់ប៊ុមល្អបំផុតទាំង ១០។ មិនត្រឹមតែ G-Dragon និង Jennie ទទួលបានជ័យជម្នះដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានសម្តែងទោលដ៏អស្ចារ្យផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwIHS8oZMFr36y0XysscBpPrRvun0qgDjTdOB865OERAyCpKtNC9LKugHL9hudVzWTDBTPQxeyfSd6NSky0Mg-fCLEuSrKnpjLYZw3G_Krnbvdij5cj8SGvWa57Tnwj5A5IWNpsNfwnM_nWmhuPYcqsP32uSG6oLdxI0Ulv6wabCaRqA5v13NdI5ECGHCs/s2048/image_2025-12-22_11-03-04.png
ក្រោយពីវិលត្រឡប់មកកាន់ឆាក MMA វិញបន្ទាប់ពីបាត់មុខអស់រយៈពេល ៧ ឆ្នាំ Jennie បានធ្វើការ remix បទចម្រៀងរបស់នាងដែលមានចំណងជើងថា «Like Jennie», «Zen» និង «Seoul City» ក្នុងរចនាបថដ៏មានឥទ្ធិពល និងទាក់ទាញ។ វត្តមានលើឆាក និងក្បាច់រាំរបស់ Jennie ក៏អស្ចារ្យ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh91cO990wQlVWp5oftg1Fwr2M7mVjMweDCuaOr2j2rwYdUTryBRn8CdlPKdGGxc7JCX4SaFJzG8obDlMAcd-N7-PDKMeAd0OZEDrTa5dbX9FCU_G-mhkdOML2UTprlIAPgmjb-NLf6IBUH2Es8VRdN-4uVZbYW9H-R5_rWX55B8Du7kADpB2YD8YKG-3Vi/s2048/image_2025-12-22_11-03-05.png

ទន្ទឹមនឹងនេះ G-Dragon បានសម្តែងបទចម្រៀងល្បីៗជាបន្តបន្ទាប់រួមមាន «Power»,« Too Bad», និង «Crooked»។ ជាពិសេស បទចម្រៀង «Crooked» ដែលច្រៀងដោយតារាចម្រៀងរូបនេះ ដោយមានសិល្បករជាច្រើនចូលរួមទស្សនា បានធ្វើឱ្យពិធីប្រគល់រង្វាន់កាន់តែមានភាពរស់រវើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibN5KYM_OfI9zOXGzLXHYMR_GZjdiLT9xw0oTSy1LAym2kiMzF984n8xt9hyodBG9RICzxuxxx_-eL-8adiCj3HYe1qcwhQ5JnxmkMvmrpzxKIEx4KdXLh9xLDJfqNtU5JxNqzwSHQ-2LHlOQpHZC4iBpCEB9gJvd98PObgfZLeEn6TbfC5rochVAbD-oH/s1500/image_2025-12-22_11-03-07%20(3).png

លើសពីនេះ ចំណុចលេចធ្លោមួយទៀតនៃពិធីនេះគឺការវិលត្រឡប់មកវិញរបស់ក្រុម EXO។ មុនពេលការវិលត្រឡប់មកវិញរបស់ពួកគេបន្ទាប់ពីរយៈពេលពីរឆ្នាំកន្លះ ក្រុម EXO មិនត្រឹមតែបានសម្តែងបទចម្រៀងល្បីៗជាបន្តបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញឆាកសម្រាប់បទចម្រៀងថ្មីរបស់ពួកគេ «Back It Up» ជាលើកដំបូងផងដែរ៕