កូនស្វាជប៉ុនតូចមួយក្បាលឈ្មោះ Punch កំពុងឆក់យកបេះដូងមនុស្សរាប់លាននាក់ តាមរយៈរូបភាពឱបតុក្កតាស្វាមួយយ៉ាងណែនមិនព្រមលែង ដោយចាត់ទុកតុក្កតានោះថាជា “ម្តាយ” ជំនួសឲ្យម្តាយបង្កើតដែលបានបោះបង់វាចោលតាំងពីកើត។
ដោយសារខ្វះភាពកក់ក្តៅពីម្តាយ អ្នកមើលថែសួនសត្វបានផ្តល់តុក្កតាស្វាអ៊ូរ៉ង់អ៊ូតាំងរោមក្រាស់មួយឲ្យវា។ Punch បានភ្ជាប់និស្ស័យយ៉ាងខ្លាំងជាមួយតុក្កតានេះ វាតែងតែដើរអូសតុក្កតាទៅគ្រប់ទីកន្លែង ដេកឱបជាប់ខ្លួន និងលោតតោងខ្នងតុក្កតាភ្លាមៗនៅពេលមានអារម្មណ៍ភ័យខ្លាច ដើម្បីស្វែងរកសុវត្ថិភាព។.jpg)
ទោះបីជាត្រូវបានបញ្ជូនទៅក្នុងទ្រុងធំវិញក៏ដោយ ក៏ Punch ជួបការលំបាកក្នុងការរស់នៅជាមួយស្វាដទៃដែរ ព្រោះវាធំដឹងក្តីតែជាមួយមនុស្ស និងតុក្កតា។ រូបភាពដ៏កម្សត់មួយគឺ Punch អង្គុយឯកោឱបតុក្កតានៅកណ្តាលទ្រុង ដោយប្រើវាក្លាយជាខែលការពារខ្លួននៅពេលស្វាដទៃចូលមកជិត។.jpg)
យ៉ាងណាមិញ នាពេលថ្មីៗនេះ ចាប់ផ្តើមមានសញ្ញាវិជ្ជមានវិញ ដោយគេឃើញមានកូនស្វាខ្លះចូលមកលេង និងជួយបោចរោមឲ្យ Punch ដែលជាសញ្ញាមានន័យថាពួកវាទទួលយក Punch ចូលក្នុងហ្វូងហើយ។ អ្នកថែរក្សាសួនសត្វសង្ឃឹមថា នៅពេល Punch ធំដឹងក្តី និងមានទំនុកចិត្តជាងមុន វានឹងអាចលែងដៃពីម្តាយតុក្កតារបស់វា ហើយរស់នៅជាមួយហ្វូងស្វាដទៃបានយ៉ាងពិតប្រាកដ៕










