Home Blog Page 152

កម្មពៀរទាន់ហន់! ទើបតែស្រកថ្ងៃមុនសោះ ពេលនេះ ទឹកជំនន់ចាប់ផ្តើមវាយប្រ.ហារស្រុកហាតយៃរបស់ថៃទៀតហើយ

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Matichon Online នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ទឹកជំនន់ចាប់ផ្តើមវាយប្រ.ហារស្រុកហាតយៃ ខេត្តសុងក្លា ប្រទេសថៃ ម្តងទៀតហើយ ដែលធ្វើឱ្យពលរដ្ឋបារម្ភយ៉ាងខ្លាំងនាំគ្នាបង្ហោះរូបភាពទឹកលិចពេញបណ្តាញសង្គម ពីព្រោះពួកគេទើបតែរួចផុតពីគ្រោះថ្នា.ក់ដែលបង្កឡើងដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរកាលពីពេលថ្មីៗនេះ ។ អាជ្ញាធរស្រុកហាតយៃបានប្រជុំបន្ទាន់ និងដាក់ទង់ជាតិពណ៌លឿងប្រកាសអាសន្នឱ្យពលរដ្ឋឱ្យប្រុងប្រយ័ត្ន បន្ទាប់ពីទឹកជំនន់លើកមុនបានឆក់យកជីវិតពលរដ្ឋរហូតដល់ជាង១,០០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfN9dmEQeKc7oL-fzyI9z62HqPqI2Gewtx0hPPf5cHTNWBCMlm1ieNnUtzTp-5556kvvYKM3i-1deFJCvDuisacDYyOkcfjrW3f0nCodd4AJTzfai520FRUf4gIAivSz3R-lXKbmXVCHYqRN5FdkfZSrFni0yacSiZmHcCDBq93UgOKcGtKaubBjGijWsg/s955/photo_2025-12-18_17-08-03.jpg

នៅថ្ងៃទី១៨ ខែធ្នូ ពលរដ្ឋស្រុកហាតយៃ និងស្រុកផ្សេងទៀតដែលនៅជាប់គ្នាក្នុងខេត្តសុងក្លា បារម្ភខ្លាំងដោយសារភ្លៀងធ្លាក់មិនឈប់ឈរតាំងពីយប់ថ្ងៃទី១៧ ខែធ្នូ រហូតដល់ថ្ងៃត្រង់ថ្ងៃទី១៨ ខែធ្នូន នៅមិនទាន់រាំង ដែលធ្វើឱ្យពលរដ្ឋ និងអាជ្ញាធរតាមដានស្ថានការណ៍យ៉ាងដិតដល់ ។ អ្នកលេងបណ្តាញសង្គមបានបង្ហោះរូបភាពទឹកជំនន់ជាថ្មីនៅស្រុកហាតយៃ និងស្រុកផ្សេងៗយ៉ាងច្រើន ហើយមនុស្សភាគច្រើនបារម្ភខ្លាចមានទឹកជំនន់ធ្ងន់ធ្ងរកើតឡើងជាថ្មី ខណៈខ្លះទៀតថា ខ្លួនទើបតែលាងសម្អាតផ្ទះសម្បែងរួចរាល់ និងមិនទាន់ទទួលបានប្រាក់សំណងចំនួន៩,០០០បាត (ឬជាង២០០ដុល្លារ) ពីរដ្ឋាភិបាលនៅឡើយទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5YQ11A-SS7y7XBiQJuc88jqw-LUA_Pty5VP04Yl04s52hz7eIDEGUxFaAaDciaRqpzacFLYHTs_7lkZsHnnFlBvrlCXGDJmr688yxfVyPy7aNNAEpPONrEghyCGXOvX4gCXQNlVOVWdqXLZmhPyoJ9Jt8_WUUdWdLFDyIXZOg-Jxol4t_POkAA3YuoBqv/s718/photo_2025-12-18_17-08-59.jpg
តាមការប្រកាសរបស់ឧតុនិយមភាគខាងត្បូង នៅថ្ងៃទី១៨ ខែធ្នូ គឺស្រុកមួយចំនួនរបស់ខេត្តសុងក្លា មានភ្លៀងធ្លាក់ រួមទាំងខេត្តប៉ាត់តានី យ៉ាឡា និងណារ៉ាធិវ៉ាត ព្រមទាំងមានខ្យល់មូសុងគ្របដណ្តប់លើឈូងសមុទ្រថៃភាគខាងត្បូង និងសមុទ្រអាន់តាម៉ាន់ ។ ហេតុនេះ ឧតុនិយមសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារភ្លៀងធ្លាក់ ខ្យល់ព្យុះ ផ្គររន្ទះ រីឯពលរដ្ឋប្រកបរបរនេសាទ គួរតែនេសាទដោយការប្រយ័ត្ន និងចៀសវាងនេសាទពេលមេឃកំពុងភ្លៀង ខ្យល់កន្ត្រាក់ ឬផ្គររន្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX_SJl-lsaEGXlh9MLtk-aWn-5DINsroCAJ1CiO3qysbDiOp7U9BVar_apgYMzZOuVeGeOo_DAF3xkoPG3nM9NmSIhpagrNe5LWvbhUxwybMnfRzFJMb5K4StnPUpDR7lo8yJZdN8Ht0JPuoSNR3gTJ_gw5Hu3a16vPsYIjNSV6M7S2-7uFzjHb9KvnEDY/s1086/photo_2025-12-18_17-09-53.jpg

ចំណែកហ្វេសប៊ុករបស់ស្ថានីយវិទ្យុស្រុកហាតយៃ PSU Broadcast បានរាយការណ៍ពីស្ថានការណ៍ទឹកជំនន់ស្រុកហាតយៃ នាថ្ងៃទី១៨ ខែធ្នូ ថា ផ្លូវធ្វើដំណើរមួយចំនួន និងតំបន់ទំនាប ត្រូវបើកបររថយន្តដោយការប្រុងប្រយ័ត្ន ដោយសារប្រឡាយបង្ហូរទឹក ទី៦ មានទឹកហូរខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0k6rmZWbqtbsJVBoBCrRWw-7ZH0EAeJLj1baT3ybyK4sMmNoF5PKeEi_HRk6gCLC7YjVLwSdJUm7RrbQ1AuYOK3HrZDFC0az5KjpaKUboENMru-y5gYXwTbnrQKW6od69s-fQPlw5MWhiJaR2whtLqG98vreFnhbIXZ_uLCWaF82fCtwIdrf7WQoFUs41/s985/photo_2025-12-18_17-10-52%20(2).jpg

សាលាស្រុកហាតយៃបានរៀបចំកិច្ចប្រជុំបន្ទាន់ជាមួយមន្ត្រីពាក់ព័ន្ធដើម្បីត្រៀមចាត់វិធានការការពារគ្រោះថ្នាក់ដោយសារទឹកជំនន់ និងបង្កើនការជីកយកភក់ចេញពីប្រឡាយនានាកុំឱ្យរាំងស្ទះដល់ការបង្ហូរទឹក ព្រមទាំងប្រមែប្រមូលសំរាមដែលជាមូលហេតុស្ទះលូ ។ អាជ្ញាធរសំណូមពរឱ្យពលរដ្ឋត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ និងតាមដានព័ត៌មានពីសាលាស្រុកហាតយៃយ៉ាងដិតដល់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4K3QbV2lhemVK60RVBnwdykJKTja0jk21IdUF52axmLLWTLb96h4mygGpDLcF2pRmEDwwXHdh31vRqsdvglMcGMxns9fJS2W6vUvfza0Pr43GBNaBzIWiIJ88V0WmYjGLm3ACCd4nRT4U7bRiDRPtEf5fdDG-DZVGrxfKZxaGsgJt3q5wE6L_BB_wYRe0/s995/photo_2025-12-18_17-10-52%20(3).jpg

គួរបញ្ជាក់ថា កាលពីទឹកជំនន់វាយប្រហារស្រុកហាតយៃកន្លងមក ពលរដ្ឋថៃបានបន្ទោសមេដឹកនាំរបស់ខ្លួន លោក Anutin Charnvirakul ដែលអសមត្ថភាពក្នុងការជួយជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ ការជួយសង្គ្រោះយឺតយ៉ាវគ្រប់បែបយ៉ាវ មិនថាការចែកស្បៀងអាហារ ថ្នាំពេទ្យ និងបណ្តោយឱ្យពលរដ្ឋស្លាប់ដោយសារទឹកជំនន់រហូតដល់ជាង១,០០០នាក់ ថែមទាំងលាក់បាំងព័ត៌មាន ។ រហូតមកដល់ពេលនេះ ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅស្រុកហាតយៃ ពុំទាន់ទទួលបានប្រាក់សំណងចំនួន៩,០០០បាតពីរដ្ឋាភិបាលនៅឡើយទេ ៕

វណ្ណដា ត្រៀមលុតតារារ៉េបថៃតែចាំមកពេញតុសិនព្រោះទឹកមាត់លោកថ្លៃ

0

បន្ទាប់ពីចេញបទចម្រៀង ចោរ ហើយត្រូវបានជនបរទេស Reaction ជាច្រើននាក់និងមានមតិយោបល់ឈរខាងកម្ពុជាយ៉ាងផុសផុល វណ្ណដា ថាចម្រៀងនៃការពិតគឺមិនអត់ប្រយោជន៍នោះទេ។ លើសពីនេះ វណ្ណដា ថាដល់ពេលបកស្បែកមុខជាតិសាសន៍មួយនេះឱ្យគេដឹង ខណៈក៏ត្រៀមលុតតារាថៃដែលរ៉េបមិនចំរ៉េបស្តាប់មិនជួន ប៉ុន្តែរង់ចាំមកពេញតុសិនចាំទទួលភ្ញៀវពីព្រោះទឹកមាត់លោកថ្លៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX2e_b_VRGaxncaKYDV9XHxo0TlsMzGW4UG_qiJudjllM_LKtJZJGaIsM7At-84KbhaQVd1n5XOiW-LhyphenhyphenkKGXWKH8bo8x3z2oD_oEr__C2cBYKSSO2Z4R3ZZBF9hlGUtZEZovbXbMhoKhDWk3nxmax3J7K-yEfF1cARlEW5jOndMZMQgoLKVgze-RLwe2X/s1566/image_2025-11-24_09-27-52%20(3).png
កាលពីថ្ងៃទី១៣ ខែធ្នូ វណ្ណដា បានទម្លាក់បទ «ចោរ» ជាមួយនឹងបារ៉ូលពិឃាតជាច្រើនរហូតដល់កំណត់អាយុសម្រាប់អ្នកចូលទស្សនាធ្វើឱ្យអ្នកមួយចំនួនមិនអាចចូលស្តាប់ចម្រៀងរបស់លោកបាន។ ជាការកត់សម្គាល់ជាមួយនឹងចំណងជើងអក្សរធំ វណ្ណដា បានបង្កប់អក្សរចំណងជើងតូចទៀតផង។តាមរយៈចម្រៀងរបស់ វណ្ណដា នេះក៏បានសាយភាយដល់ជនបរទេសជាច្រើនខណៈមានខម្មិនជាច្រើនបានបង្ហាញគោលជំហរជាមួយនឹងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6DjhyphenhyphengOwGcqCEAUSyFEshWzEAmJ42iILfLHI8lkRTj-cpaxWIBRf141kADofuDXlFXLWGIBYggB-KUpO3lr7DGnfOQPRXinBLGMjRNhSIKoL0YD7dh0zEXB9IlMC5iK4ZKHlH14C5g01PDQlh7iB7MzQUe4xZbAo6__Ik8XQyik0uBKey7b5NFTTQnVWu/s2048/image_2025-12-04_10-25-40.png

កាលពីយប់ថ្ងៃទី១៧ ខែធ្នូ គណនីផ្ទាល់ខ្លួនរបស់ វណ្ណដា ក៏បានចែករំលែកបទ «ចោរ» ចេញពីឆាណែលយូធូប ដោយបានរៀបរាប់ថា«កុំគិតថាចម្រៀងនៃការពិតគឺអត់ប្រយោជន៍ បើក ១៨+ ស្តាប់បានប៉ាប៉ិននេះ អេមហួស ចុះទំរាំអត់បិតទៀត? អរគុណបំផុតពេលមនុស្សមកពីគ្រប់ប្រទេសគាំទ្រខ្មែរ ដែលដឹងថាយើងជាអ្នកអង់អាចការពារប្រទេស »។ តារារ៉េបរូបនេះបន្តទៀតថា «អត់ចាំទេ ដល់ពេលត្រូវពេលបកស្បែកពួកជាតិសាសន៍ថោកទាបហ្នឹងឱ្យគេដឹងហើយ នៅពួករ៉េបមិនចំរ៉េប២,៣តុទៀតចាំមកពេញតុ ទទួលភ្ញៀវត ទឹកមាត់យើងថ្លៃ»។ វណ្ណដា ថាខ្លួនធ្វើគណៈកម្មការកម្មវិធីរ៉េបដែរ ពួកអ្នករ៉េបអត់ជួន ខ្លួនស្តាប់ម៉េចចូល។ ក្នុងនោះ វណ្ណដា បានបញ្ជាក់ទៀតថាលោកកំពុងតែ មើលបរទេសដែលreaction គេឈរជាមួយយើង គេនិយាយជំនួសយើងដែលនេះជាទ័ពឌីជីថល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyP0umf7jDQG3OguXooG7fuTdYULZE0K8oAwbdk4ldjT5jPrXiedMfxAzQ91OYYm7ywSjdhTeXwIYxN6_u1GhgN2XaKGTvwpDm6HBJNXaspX09Yjq6OxIOc37XOpQQ0GA_Bg30YsZoShNXw4OlgylruY4cx9zSvD26aam-X97sI1qVfzTFkPEPbPlPTFCJ/s1608/image_2025-12-09_11-51-59.png

ទន្ទឹមនឹងបកអាក្រាតសៀមជាចោរតជំនាន់ និងរៀបរាប់ខ្លឹមសារជាច្រើនទៀត ប្រជាជនថៃជាច្រើនបានសម្តែងការខឹងសម្បារមកកាន់ វណ្ណដា សាជាថ្មី។ ទោះបីជាប្រឈមនឹងការបាត់បង់អ្នកគាំទ្រនៅថៃតែតារាចម្រៀងរ៉េបមានដើមកំណើតនៅខេត្តព្រះសីហនុរូបនេះសុខចិត្តជ្រើសរើសនិយាយការពិតហ៊ានតតាំងជាមួយនឹងចោរឈ្លានពាន ខណៈលោកនិងក្រុមការក៏បានរៃអង្គាសថវិកា និងទឹកប្រាក់បានមកពីការប្រគំតន្រ្តីនៅបារាំងត្រៀមជួយជនភៀសសឹកផងដែរ៕

សម្តីពា.ល រដ្ឋមន្ត្រីការពារជាតិថៃ “ថៃនឹងបន្តវាយកម្ពុជាយើង លុះត្រាតែថៃយល់ថាកម្ពុជាលែងបង្កគ្រោះថ្នា.ក់ដល់ខ្លួន” កូនខ្មែរ ត្រូវចងចាំទុកជាប្រវត្តិសាស្ត្រ!

0

ប្រទេសថៃ ៖ រហូតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពឈ្លានពា.នថៃមិនព្រមបញ្ឈប់ការវាយប្រ.ហារមកក្នុងដែនអធិបតេយ្យរបស់កម្ពុជាទេ ដោយនៅតែប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ និងពង្រីកទីតាំងទម្លាក់គ្រាប់បែ.កដោយយន្តហោះចម្បាំង F-16 ដើម្បីបំផ្លិចបំផ្លា.ញហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ប្រាសាទបុរាណជាសម្បត្តិបេតិកភណ្ឌពិភពលោក វត្តអារ៉ាម និងផ្ទះសម្បែងពលរដ្ឋ ។ ទោះជាម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិន ជួយសម្របសម្រួលឱ្យថៃបញ្ឈប់សង្គ្រា.មយ៉ាងកំរាលនេះ ប៉ុន្តែត្រូវបានមេដឹកនាំថៃទាត់ចោលគ្រប់ការសម្របសម្រួល ខណៈរដ្ឋមន្ត្រីក្រសួងការពារជាតិថៃថា កងទ័ពវាយប្រ.ហារបន្តទៀត រហូតមើលឃើញថា កម្ពុជាលែងបង្កគ្រោះថ្នា.ក់ ប៉ុន្តែមិនដល់រាជធានីភ្នំពេញទេ ។

ពេលផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅថ្ងៃទី១៨ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit និយាយថា កងទ័ពនឹងមិនបញ្ឈប់ការវាយប្រហារ គឺបន្តវាយប្រហាររហូតដល់មើលឃើញថា កម្ពុជាលែងបង្កគ្រោះថ្នាក់ ឬបញ្ឈប់រាល់អរិភាព ប៉ុន្តែការវាយប្រហារនេះមិនដល់រាជធានីភ្នំពេញទេ ។ នៅភូមិសាស្ត្រកងទ័ពភូមិភាគទី១ ខេត្តស្រះកែវ កងទ័ពថៃចាញ់ប្រៀបកងទ័ពកម្ពុជា ហេតុនេះ ត្រូវតែបង្កើនសព្វាវុធបន្ថែម ដូចជា ៖ រថក្រោះ ហើយលោកបានជជែកជាមួយមេបញ្ជាការកងទ័ពភូមិភាគទី១ បើវាយកាន់កាប់គោលដៅណាមួយបាន គឺត្រូវបា.ញ់ភាគីម្ខាងទៀតមិនឈប់ឈរ ។

រដ្ឋាភិបាលថៃ និងក្រសួងការពារជាតិគាំទ្រ១០០% ក្នុងការឧបត្ថម្ភសម្ភារៈដល់កងទ័ពសម្រាប់បង្កើនប្រតិបត្តិការនៅព្រំដែនកម្ពុជា-ថៃ ។ កងទ័ពនឹងឈប់វាយប្រហារ លុះត្រាតែកម្ពុជាលែងបង្កគ្រោះថ្នាក់ ហើយកម្ពុជាត្រូវឈប់បាញ់ជាមុន មិនមែនប្រកាសឈប់ហើយ ស្រាប់តែបាញ់ឡើងវិញទេ ដោយលោក Natthaphon និយាយបំភ្លៃថា សង្គ្រាមលើកនេះ គឺកងទ័ពថៃគ្រាន់តែការពារខ្លួន មិនបានឈ្លានពាន ។

លោក Natthaphon បន្តថា បើកម្ពុជាចង់ឈប់បាញ់ ត្រូវដកថយកម្លាំងកងទ័ពចេញពីសមរភូមិ កងទ័ពថៃមិនវាយប្រហារដល់រាជធានីភ្នំពេញទេ ។ ហេតុនេះ កម្ពុជាត្រូវបង្ហាញឱ្យថៃឃើញជាមុនសិន ពីព្រោះថៃក៏ចង់ឈប់បាញ់ដែរ ដោយសារកងទ័ពស្លាប់ជាបន្តបន្ទាប់ ខណៈពលរដ្ឋពិបាកស្នាក់នៅក្នុងជំរំភៀសសឹក ។ ការបញ្ចប់អរិភាពរបស់កម្ពុជា គឺត្រូវមានការវាយតម្លៃស្ថានការណ៍ពីមេបញ្ជាការកងទ័ព, ស្តាប់យោបល់កងទ័ព, ពិនិត្យមើលឥរិយាបថកម្ពុជា ថាតើមានការបង្កើនកម្លាំងទ័ពដែរឬទេ ហើយកម្ពុជាត្រូវឈប់បាញ់ជារៀងរហូត ។

លោកទទួលស្គាល់ថា ថៃធ្លាប់ប្រកាសកន្លងមក បើធ្វើសង្គ្រាមម្តងទៀតនឹងវាយកម្ពុជាឱ្យខ្លាំងជាងមុន ប៉ុន្តែពេលនេះ សង្គ្រាមបានអូសបន្លាយយូរថ្ងៃ និងបាត់បង់ច្រើន ទើបយើងព្យាយាមចរចាបញ្ចប់សង្គ្រាម ប៉ុន្តែកម្ពុជាមិនឆ្លើយតប ថៃមានតែប្រយុទ្ធបន្តរហូតដល់កម្ពុជាលែងបង្កគ្រោះថ្នាក់ ឬបញ្ចប់អរិភាព ។ រីឯការធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសថៃរបស់បេសកជនពិសេសក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ី នៅថ្ងៃទី១៨ ខែធ្នូ រដ្ឋាភិបាលថៃបានត្រៀមរាយការណ៍ពីស្ថានការណ៍សង្គ្រាមរួចហើយ ។

គួរបញ្ជាក់ថា ការវាយប្រហារឈ្លានពានកម្ពុជាជាថ្មីនេះ កងទ័ពថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ ថែមប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលកាន់តែជ្រៅក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា ។ បើអាស៊ាន អង្គការសហប្រជាជាតិ មហាអំណាចអាមេរិក និងមហាអំណាចចិន មិនប្រញាប់ជួយអន្តរាគមន៍ដាក់សម្ពាធថៃទេនោះ កម្ពុជានឹងរងការបំផ្លិចបំផ្លាញកាន់តែច្រើន ដោយសារថៃប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកមិនរើសកន្លែង ៕

មួយបទនេះរបស់ អាយរីស ធ្វើឱ្យទស្សនិកជនរំជួលចិត្តខណៈកូនខ្មែរគឺចង់ឃើញតែសន្តិភាព

0

តារាចម្រៀងចំណូលថ្មី អាយរីស កំពុងឆាបឆក់បេះដូងទស្សនិកជនតាមរយៈខ្លឹមសារចម្រៀងរៀបរាប់ពីការតស៊ូពុះពាររបស់កម្ពុជា ទឹកដីសម្បូរទៅដោយប្រាសាទសាងដោយដូនតានិងមានធនធានធម្មជាតិ។ ទស្សនិកជនបានសរសើរចម្រៀងនេះថាពីរោះនិងមានអត្ថន័យខណៈ អាយរីស គឺបាននិពន្ធចម្រៀងដោយផ្ទាល់ដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNt8UqAYVd5qyD6lpxiBM0TzHdNVMH_kut1wLP85Y6ZYJHDnmro6UC1ZWYsLjvD3V66vVFmIjE-2_Q3qMEgE9S-Ge3KbyJPNyrH8ElzEdM6yrrcdY6zwEF9sDUQmsX1JMRuQpoUrz1AoGIhSKR5tb-RIuZ1WkuaaQPKbJE55guV6m5IF4uC_Y4ZYzayYJM/s960/image_2025-12-05_15-03-39.png

កាលពីយប់ថ្ងៃទី១៧ ធ្នូ តារាចម្រៀង អាយរីស បានទម្លាក់បទ «កម្ពុជា ប្រទេសខ្ញុំ» ដោយភ្ជាប់មកជាមួយនឹង Sub Title ជាភាសាអង់គ្លេសនិងបានរៀបរាប់ខ្លឹមសារជាច្រើនពីប្រទេសកំណើត។ មិនត្រឹមតែប៉ុណ្ណោះរូបភាពក្នុងវីដេអូនេះគឺបានបង្ហាញពីប្រាសាទអង្គរវត្តនិងតំបន់ជាច្រើនទៀតយ៉ាងច្បាស់ត្រជាក់ភ្នែក ប្រកបដោយគុណភាពប្រណីត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1z0ukFDb8K2E0W-0jHO5MAKHczCs85tBVTz8x0qNiV0OJOD7afBj8-o56oi8lMC4aNd_oa_GmT3ktmVc3crc8c7FVqmf_chzYYEJ10eo8gmUezC0Gpc4ql0Sx-g-Ov9d3gm0J8owEPYZW_cXd9TLeXGkNXTAi4YLgae7hUg6A5gKH5tnAipDsayCMVLVg/s2048/image_2025-12-05_15-05-06.png
អាយរីស បានច្រៀងដំណាលពីប្រទេសកម្ពុជាដែលល្អថ្លៃថ្លាដែលសាងដោយដូនតា ជាទឹកដីដ៏អស្ចារ្យពោរពេញដោយវប្បធម៌ មានធនធានធម្មជាតិមានទាំងព្រៃព្រឹក្សា ទន្លេដែលមិនចេះរីងស្ងួតដែលអាចចិញ្ចឹមជីវិតប្រជាពលរដ្ឋ។ «កម្ពុជា ប្រទេសខ្ញុំ» ក៏បានពិពណ៌នាថា អ្វីដែលដូនតាបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយគឺនៅតែមានហើយប្រជាជនមានមោទនភាពណាស់ចំពោះទឹកដីមួយនេះដែលមានតំបន់ទេសចរណ៍ជាច្រើនកន្លែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIjmUQbeIZv1BkC3DIvOJyfUMAKXtQMYi4q9R9D0jS5M1EM7_067jmhOjry4yjUrCIOzdBepbjH63WTELRA8rUdrTl2D5UBbmvYRJoQqpuTI4PheOHUKZOzyzwsJn2Pun5f_kWSotAGqL6x5RkCkZ4r2cxzpBrQdM8NA6kBhw3fZt9OzuZcnx7mc6h78oq/s2048/image_2025-12-05_15-03-40.png
តារាចម្រៀងរូបនេះក៏បានបញ្ជូនអត្ថន័យដែរថាប្រទេសកម្ពុជាបានឆ្លងកាត់ឧបសគ្គជាច្រើនប៉ុន្តែមិនដែលចុះចាញ់នោះទេ ដោយបានបន់ផ្សងឱ្យជួបតែសុខសន្តិភាព ចង់ឃើញស្នាមញញឹមជាតិជារៀងរហូត។ អត្ថបទបទនេះក៏បានបង្ហាញពីក្តីស្រលាញ់របស់ប្រជាជនចែករំលែកស្នាមញញឹមជាមួយគ្នា ខណៈបានបង្ហាញពីព្រលានយន្តហោះថ្មី រូបភាពដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ជាកន្លែងជាច្រើនទៀត។ មួយបទនេះរបស់ អាយរីស បានធ្វើឱ្យទស្សនិកជនពេញចិត្តនិងបានសរសើរបទនេះថាទាំងពីរោះនិងមានអត្ថបទ។ អ្នកខ្លះក៏បង្ហាញថាស្តាប់បទនេះហើយហូរទឹកភ្នែកដោយការរំភើបចិត្តជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv3nxaCJaO_ZO5CPjEIcZGryBoWA-tBxj7cmCJkbjR96E7runj9yKA5o9hWCfCKfGXb4kgDvrTQzfTjvqLvfVJpG0fO97LMzpqZ-uJHx_1DZgxImH5X0FGc8u0PIEW8mEm2yxjT3Rce4EYA7CvsQhp44Dgbif_Qj15YH6ESSlSh6w8IkvEA9zLtZcgkQLw/s2048/image_2025-12-05_15-03-39%20(2).png

គួរបញ្ជាក់ផងដែរថា កន្លងមក អាយរីស បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីទម្លាក់បទចម្រៀងមានចំណងជើងថា «កុំស្អប់ពេលម៉ាក់ខឹង» ជាមួយរៀមច្បង ម៉េង កែវពេជ្ជតា៕

ជ.ម្លោះក្តៅគគុករបស់តារាសម្តែងចិន Ju Jingyi និងអតីតក្រុមហ៊ុនគ្រប់គ្រងកាន់តែសាយភាយ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន ជម្លោះកិច្ចសន្យារវាងតារាសម្តែងស្រី Ju Jingyi និងអតីតក្រុមហ៊ុនគ្រប់គ្រងរបស់នាងគឺ Siba Media បានកើនឡើងពីជម្លោះស្ងាត់ៗទៅជាជម្លោះបើកចំហ។ ភាគីទាំងពីរបានចេញផ្សាយព័ស្តុតាងជាបន្តបន្ទាប់ បានធ្វើសេចក្តីថ្លែងការណ៍ដ៏រឹងមាំ និងលាតត្រដាងទិដ្ឋភាពលាក់កំបាំងជាច្រើននៃកិច្ចសន្យា និងប្រាក់ចំណូលនៅក្នុងឧស្សាហកម្មកម្សាន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAPl5bBDZU4JhOjcFwVQuWrkt6HKHw_khs2LIg4-Ruq1hbdWF_gA5gMCeTpIECtrBFgberasqPrQaGC54t8QunUPBkRXh1aUzdNn5KfD30rCWKZtpcBkbWlQL2QqkeSes-KHpaao8hf9qH94NEy5iMKbtsGBYKrS4Y8x7ce6z5Hdh7NC7nJe5ic75OVmfu/s1267/image_2025-12-18_11-59-55.png
ជម្លោះបានផ្ទុះឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២៤ នៅពេលដែលនៅថ្ងៃខួបកំណើតគម្រប់ ៣០ឆ្នាំរបស់ Ju Jingyi ក្រុមហ៊ុន Siba Media បានប្រកាសដោយមិននឹកស្មានដល់ថា ពួកគេបានបញ្ចប់ដំណាក់កាលទីមួយនៃកិច្ចសហការរបស់ពួកគេជាមួយតារារូបនេះហើយកំពុងបន្តទៅដំណាក់កាលទីពីរនៃកិច្ចសហប្រតិបត្តិការក្រោម «កិច្ចព្រមព្រៀងបន្ថែម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIgF2xSnLOYxjvBke24mqB5a4DgrlW8nj16XUhk0M-VkvDVZZinOz50N52FBmlA5LfYzZL1BwpKQybshtvKDcGZ4i-DXGXNK6BmJ9QwT2MU1nmwv4AqhMGIO_1sJlKLCqUHi9Gu8LbXc_UwYl0RpKRqVDz2JgFQbjTreGIoUdgwP50E1Mz9DSBVUR_N7kQ/s1440/image_2025-12-18_11-59-56%20(2).png

ជាការឆ្លើយតប Ju Jingyi បានបញ្ជាក់ភ្លាមៗថាកិច្ចសន្យាគ្រប់គ្រងរបស់នាងជាមួយ Siba បានបញ្ចប់នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ ហើយនឹងមិនត្រូវបានបន្តឡើងវិញទេ។
នៅក្នុងខែកក្កដា ឆ្នាំ២០២៤ Ju Jingyi បានដាក់ពាក្យបណ្តឹង ដោយស្នើសុំការផ្ទៀងផ្ទាត់ហត្ថលេខានៃ «កិច្ចព្រមព្រៀងបន្ថែម» ឆ្នាំ២០១៨ ដែល Siba បានលើកឡើងដោយអះអាងយ៉ាងម៉ឺងម៉ាត់ថាឯកសារនេះត្រូវបានក្លែងបន្លំហើយថានាងមិនដែលចុះហត្ថលេខាលើវាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAj34AldNI1bnf3mN00SaxcNkzpEA7Gy2OF6SODIH_D-wDqelfueNBRFhmrOr64RMUSOr3ImknVf6GAv6RRhlHcSHQIu5KDxNjgjxIYWglO_4dQFv6QIYyVVSTCeuqH3BTrFvpkueule6teDBPjh0c0KYIORt0Jk2cAJU5PtBY8bdPg6LDTmnTk3I4KXbQ/s1286/image_2025-12-18_11-59-56.png

នៅក្នុងខែកុម្ភៈ និងខែកញ្ញា ឆ្នាំ២០២៥ តុលាការបានបញ្ជាឱ្យមានការផ្ទៀងផ្ទាត់ហត្ថលេខាពីរដង ប៉ុន្តែទាំងពីរលើកនេះ តុលាការមិនអាចបញ្ជាក់បានថាតើហត្ថលេខានៅលើកិច្ចព្រមព្រៀងបន្ថែមនោះជារបស់ Ju Jingyi ដែរឬទេ ដែលធ្វើឱ្យអំណះអំណាងរបស់ Siba ចុះខ្សោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipkg6w3KIcEs2SfyqR5ivy3cQBdhBO9Q-emlgD5-MHZY-WhGe7hCMF6jKu8035mvv4EMNM2u6teLVdltNyVmI86S7p0a4y2yntVl-3SiwalLWIV2D6YtK7-yoLaQIWeZI31N32LN6vaO_mP81C0YKyz1nD-rn-RGAlQoLJtGV_cif-6nuo5hMs5ThCQ-be/s1020/image_2025-12-18_11-59-57%20(2).png

នៅថ្ងៃទី១៦ ខែធ្នូ ក្រុមហ៊ុន Siba បានចេញផ្សាយរបាយការណ៍ផ្ទៀងផ្ទាត់ហត្ថលេខា ហើយបានប្រកាសថា ក្រុមហ៊ុនមិនបានក្លែងបន្លំហត្ថលេខារបស់ Ju Jingyi ទេ។ ទោះជាយ៉ាងណាក៏ដោយ មេធាវីរបស់តារាសម្តែងរូបនេះបានបញ្ជាក់ថា របាយការណ៍ផ្ទៀងផ្ទាត់ដែលផ្សាយដោយ Siba «មិនត្រូវបានផលិតឡើងដោយភ្នាក់ងារផ្ទៀងផ្ទាត់ដែលត្រូវបានតែងតាំងដោយតុលាការដែលមានការអនុញ្ញាតស្របច្បាប់នោះទេ» ហើយដូច្នេះមិនអាចទទួលយកជាព័ស្តុតាងបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgezjaCRLbsQcwnmW7B2dKuFI8DjJrVhCDoOSb4NcsTGVvfQna_a9-j-lhVg_Zh_B8TV5hGrK1BntD_nP4g2GqrD5CCNYpet6HlJuv6GjnMLcUZU_Fd2BjLODCKs_aZW-ai6JCHBRFEnIiD5D_vKi_D7yBpJjSvV63mPB5MBqxOOyfGjhFSCaVM5x6RXWoZ/s1440/image_2025-12-18_11-59-57.png

ទន្ទឹមនឹងនេះ ទោះបីជា Ju Jingyi អះអាងថាកិច្ចសន្យារយៈពេល ១០ឆ្នាំរបស់នាងជាមួយ Siba បានបញ្ចប់ក៏ដោយ ក្រុមហ៊ុនទទូចថា យោងតាម «កិច្ចព្រមព្រៀងបន្ថែម» ឆ្នាំ ២០១៨ កិច្ចសន្យានេះត្រូវបានបន្តរហូតដល់ឆ្នាំ ២០៣៣ មានន័យថា Ju Jingyi បានចុះកិច្ចសន្យារយៈពេល ២០ ឆ្នាំជាមួយ Siba (ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០៣៣)។ ជម្លោះនេះកាន់តែធ្ងន់ធ្ងរឡើងនាពេលថ្មីៗនេះ នៅពេលដែលក្រុមហ៊ុន Siba Media បានបង្ហាញព័ត៌មានលម្អិតអំពីប្រាក់ចំណូល និងអត្ថប្រយោជន៍ដែលពួកគេបានផ្តល់ឱ្យ Ju Jingyi។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Lfm9iR1SZcSo8O0HxtPVO3-_Fonop0r_tr7HM7Wts6fka3iKXbR-hpfvAY7IJFinPuNkwCRlkSHItuE3uPDgoNnyQq08XuZ38hfIMbn5W7m-GTD21W-GVWu4t-fc9iYOllHD52E6pFA2Wp0lpqj3tB4eDtn9p1hPgQG7-WGglWwxnAeBGk5HCLeazhHL/s1619/image_2025-12-18_11-59-58%20(2).png

ក្រុមហ៊ុននេះបានបញ្ជាក់ថា ខ្លួនបានវិនិយោគជាង ១៦០លានយន់ ដើម្បីអភិវឌ្ឍផ្លូវអាជីពក្នុងវិស័យភាពយន្ត និងទូរទស្សន៍សម្រាប់ Ju Jingyi ជាពិសេសគម្រោងរឿងភាគប្រវត្តិសាស្ត្រ «Legend of Yun Xi» ក្នុងឆ្នាំ២០១៨។ គិតត្រឹមខែឧសភា ឆ្នាំ២០២៤ Ju Jingyi បានទទួលប្រាក់ចំណូលមុនបង់ពន្ធសរុបចំនួន ១៣៩ លានយន់ (ប្រហែលជាង១៩លានដុល្លារ) ពីភ្នាក់ងាររបស់នាង។ ដើម្បីឱ្យតារាសម្តែងរូបនេះអាចបំពេញតាមតម្រូវការសម្រាប់កម្មវិធីស្នាក់នៅផ្អែកលើទេពកោសល្យនៅទីក្រុងសៀងហៃ ភ្នាក់ងារនេះបានបង់ប្រាក់ខែថេរចំនួន ២៥០,០០០ យ័ន ប្រមាណ៣៥,៥០០ ដុល្លារក្នុងមួយខែដល់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb0g-A_Vyn5cbyX2O-r8lMyVf9bsNsLU7bZqdMH6IgYkx80oKgYuydXgANzXSENHnBRxwuo9CZvwF9j0Vmu9JJ074ujXl1gsp447kKYr3HwHzXM2RHOLXCjKPCDLHWBe99wF81veXooguVUdR2-n_bT-OqHk1f0jUaiFKZD3muhOEvQjaukg7h4k_teNDs/s1629/image_2025-12-18_11-59-58.png

លើសពីនេះ នាងត្រូវបានផ្តល់ជូនអាផាតមិនប្រណីតមួយនៅក្នុងតំបន់ Bund នៃទីក្រុងសៀងហៃ រថយន្តទំនើបដែលមានអ្នកបើកបរ និងគ្រឿងបរិក្ខារជាច្រើនទៀត។ព័ត៌មានអំពីកិច្ចសន្យារយៈពេល ២០ឆ្នាំ និងប្រាក់ចំណូលចំនួន ១៣៩លានយ័នបានបង្កឱ្យមានភាពចម្រូងចម្រាស។ អ្នកគាំទ្រអះអាងថាកិច្ចសន្យារបស់ Siba ជាមួយ Ju Jingyi គឺគ្មានអ្វីក្រៅពី «កិច្ចសន្យាទាសករ» ទេ ដោយកេងប្រវ័ញ្ចសិល្បករ និងមិនទទួលបានសំណងគ្រប់គ្រាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD_UtHd0rGVygUWmkfL6F1pkpKTwsh2IR613IK_X2Up6n8LDOlbmWgQotAdwNJi4W4rDI_AJ6kyJAfPchhE_m-DvfmBFVIYVpAtzAbULTgA1atphyphenhyphen2xX9wle4VNmVOLIlS3cwQ0POVqQpjtcN_Qdl_NQsjahg-ap0S-uP4evROwhPinMtGEkm80SzWAeNt/s960/image_2025-12-18_11-59-59%20(2).png

អ្នកខ្លះអះអាងថា ១៣៩ លានយ័នគឺជាប្រាក់បំណាច់របស់នាងសម្រាប់រយៈពេល ១០ ឆ្នាំ ដូច្នេះប្រសិនបើគណនាជាប្រាក់ចំណូលប្រចាំឆ្នាំរបស់ Ju Jingyi ចំនួននេះមិនស៊ីគ្នានឹងកាលវិភាគការងារដ៏មមាញឹក និងតម្លៃពាណិជ្ជកម្មរបស់នាងក្នុងនាមជាតារាសម្តែងនោះទេ។បន្ទាប់ពីប្រកាសបញ្ចប់កិច្ចសន្យាជាមួយ Siba និងចាកចេញពីក្រុមហ៊ុន តម្លៃពាណិជ្ជកម្មរបស់ Ju Jingyi មិនបានថយចុះទេ។ នាងបានបន្តចុះកិច្ចសន្យាជាមួយគម្រោងភាពយន្តដែលមានចំណាត់ថ្នាក់ S+ ហើយបច្ចុប្បន្នមានភាពយន្តចំនួន៤កំពុងរង់ចាំការចាក់ផ្សាយ។ នាងក៏បានសហការជាមួយម៉ាកល្បីៗដូចជា Louis Vuitton ផងដែរ។អ្នកគាំទ្រក៏បាននិយាយផងដែរថា ប្រាក់ចំណូលប៉ាន់ស្មានរបស់ Ju Jingyi ពីការងារឯករាជ្យរបស់នាងរយៈពេលកន្លះឆ្នាំបានលើសពីប្រាក់ចំណូលសរុបរបស់នាងពី Siba រយៈពេល ១០ ឆ្នាំរួចទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDSFf6wM5zLDWIQloFPbQ8khCesPMeNDPr4WGpqcFpK3fbQa9CNoyR8dMJLPC93DvWH3QFPpgRI5_ukyybWdFLbYJ87ewj1VezrVcUmHCFA_jji2ADZrpn-dRKD7K-Mfwcp_2BntbJzyOk92TbhL__uB8gczDlm20rmqJf-nF4GO8mKCaUYCWEnNlYyxzA/s1280/image_2025-12-18_11-59-59.png

ប៉ុន្តែ Siba មិនបានឈប់ត្រឹមហ្នឹងទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ខ្លួន ក្រុមហ៊ុនបានអះអាងថា ប្រាក់ចំនួន ១៣៩ លានយ័ន គឺជាប្រាក់ចំណូលស្របច្បាប់ដែលត្រូវបានយកពន្ធជាផ្លូវការតាមបទប្បញ្ញត្តិ ដោយបញ្ជាក់ថា «ប្រសិនបើមានទម្រង់ចំណូលផ្សេងទៀតដែលមិនទាន់បានប្រកាស ឬយកពន្ធតាមច្បាប់ ក្រុមហ៊ុនរបស់យើងនឹងមិនទទួលខុសត្រូវទេ»។សេចក្តីថ្លែងការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលតាមអ៊ីនធឺណិត ដែលជំរុញឱ្យមានការទាមទារឱ្យអាជ្ញាធរពន្ធដារស៊ើបអង្កេតបញ្ហាបង់ពន្ធរបស់ Ju Jingyi និង Siba Media៕

ប្រធានសភាពាណិជ្ជកម្មអាមេរិក បកអាក្រា.តលេសឈ្លានពានកម្ពុជារបស់ថៃនៅលើប្រព័ន្ធផ្សព្វផ្សាយ

0

ថៃទំនងជានឹងត្រូវអស់លក្ខឆាប់ៗហើយ! ដោយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារបកអាក្រា.តខ្ទេចខ្ទី នូវលេសចោទប្រកាន់របស់ថៃ និងប្រវត្តិសាស្រ្តនៅតំបន់ឥណ្ឌូចិន ដោយបានលើកឡើងចំៗថា នៅឆ្នាំ២០២៥នេះ ប្រទេសថៃ បានប្រើលេសឈ្លានពានកម្ពុជាម្តងទៀត ដែលស្រដៀងការឈ្លានពានកម្ពុជាកាលពីជាង ៨០ឆ្នាំមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq0Uodcj8wfmirbTx1zpqWH-ak9wrtoEXw2xrpcxvpANfkNQ7Nxj0sQ_bS_kQezHdUSJlr4CmO2n1qgs_WCY2iOBVeh20Iwy0Yq5RKPs6ZILM1cnZNx9te8nupX95xpsgKToAeU6Mijrk5MUGeI7KFbcdpV65aJ-IKjR-RHKAHaHuBtBo2XNJtiJ6kcVcR/s750/photo_2025-12-18_14-46-44%20(3).jpg
តាមរយៈការបង្ហោះសំណេរនៅលើទំព័រហ្វេសប៊ុក លោក Casey Barnett បានរៀបរាប់យ៉ាងដូច្នេះថា នៅឆ្នាំ ១៩៤១ ប្រទេសថៃបានឈ្លានពានប្រទេសកម្ពុជា ហើយបន្ទាប់មកបានប្រកាសសង្គ្រាមលើសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
នៅឆ្នាំ ២០២៥ ការចោទប្រកាន់របស់ថៃថាទាហានកម្ពុជាបាញ់ឆ្លងព្រំដែន គេកំពុងប្រើម្ដងទៀតជាលេសឈ្លានពានប្រទេសកម្ពុជា។ ការអះអាងស្រដៀងគ្នានេះ ក៏ធ្លាប់ជាមូលដ្ឋាននៃការឈ្លានពានកម្ពុជារបស់ថៃនៅឆ្នាំ ១៩៤១ ដែរ។ នៅពេលនោះដូចជាឥឡូវនេះ សកម្មភាពយោធារបស់ថៃមានគោលបំណងបញ្ចូលទឹកដីកម្ពុជាឲ្យទៅជាផ្នែកមួយរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIi_ycAtjdxPizuEd1e28081vbt9IduhCsbgzBEBddcHB2FFs1QE4I57OxxxzCcwKKVZW5ZjwccubJJmUGTIbqJPVE6qG0i1AaG8Y47th5Uyt4BgdD46WvY0IPAhyphenhyphenGhXjQv8T_GwGgzfZVdfE6ghaCUpRCYU_-_spiRsNUme4JXwfEH1xPad_LH81tgqbz/s1280/photo_2025-12-18_14-46-44.jpg

ទោះបីជាថៃដឹងច្បាស់អំពីអំពើប្រល័យពូជសាសន៍របស់ជប៉ុននៅប្រទេសចិន រួមទាំងសម្លាប់រង្គាលនៅណានជីងឆ្នាំ ១៩៣៧ ដែលបានសម្លាប់ប្រហែល ២០០,០០០ នាក់ (ពលរដ្ឋស៊ីវិល និងអ្នកទោសសង្គ្រាម) ក៏ដោយ ក៏ថៃនៅតែចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយជប៉ុននៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ១៩៤០។

កិច្ចព្រមព្រៀងនេះបានបង្កើតមូលដ្ឋានឲ្យជប៉ុនបន្តកាន់កាប់ឥណ្ឌូចិនបារាំង និងម៉ាឡាយ៉ាអង់គ្លេស។ បន្ទាប់ពីអនុម័តសន្ធិសញ្ញានេះ ថៃបានឈ្លានពានកម្ពុជា និងឡាវនៅខែមករា ឆ្នាំ ១៩៤១ ដោយអះអាងថា កងកម្លាំងអាណានិគមបារាំងនៅកម្ពុជា បានបាញ់ឆ្លងព្រំដែនចូលក្រុងអារ៉ាញប្រទេស (Aranyaprathet) នៃប្រទេសថៃ។ តាមពិតទៅ ថៃបានត្រៀមរៀបចំសម្រាប់ការឈ្លានពានមកហើយអស់រយៈពេលជាច្រើនខែ។ ក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ ថៃបានបង្ខំយក (បញ្ចូល) ខេត្តភាគជើងនៃកម្ពុជា និងទឹកដីភាគលិចរបស់ឡាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE0zUdR-jA-i20pQIlBx4g-GQugsoSP1wJRImS73CSXNNcimR8tL9-T-8OkBu2mfWx_tGzl11a_W2l1EEdwbRxPSr73yp2_D2cG_WKPclTDja4g3m8SHFPhCHJjnm1Wk4idcs93pIEGmyjw5Wf1Gq_YvjtU-gX-1jr0YH70YfRnwuEujQbq6XDblinnkP3/s1200/photo_2025-12-18_14-46-45%20(2).jpg

នៅខែធ្នូ ឆ្នាំ ១៩៤១ ថៃ និងជប៉ុនបានចុះកិច្ចព្រមព្រៀងបន្ថែមមួយទៀត សម្រាប់ការគាំទ្រយោធារួមគ្នា ដោយជប៉ុនបានគាំទ្រយ៉ាងច្បាស់លាស់ ចំពោះការអះអាងទឹកដីរបស់ថៃ—រួមទាំងតំបន់ដែលបានបញ្ចូលពីកម្ពុជា ឡាវ ម៉ាឡាយ៉ា និងភូមា (Burma)។ កិច្ចព្រមព្រៀងនេះបានធានាតួនាទីរបស់ថៃ ជាមជ្ឈមណ្ឌលផ្គត់ផ្គង់ និងជាទីតាំងសម្រាប់ការរៀបចំកម្លាំង (staging ground) សម្រាប់ការឈ្នះគ្រប់គ្រងរបស់ជប៉ុនលើម៉ាឡាយ៉ាអង់គ្លេស និងភូមា ក្នុងឆ្នាំ ១៩៤១ ដល់ ១៩៤២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5dLCkaMRcjdxhw1Cw7MfMk9WduQYFAN-WLs3_M389uw_tKNYJlgWPdy5nfUjXZTYZipZ5nWKFp2eqANzm4Owuvd6rIx2b3fX4XsZXZwMepCy6ZhV5BYM4yibAdQ9bMaq0fH2KSqA9WQW4Uomcz0puR2jscp1JQIG9oAv4dy_Ce2jbxkqikcihIiABycxa/s600/photo_2025-12-18_14-46-45.jpg

នៅខែកក្កដា ឆ្នាំ ១៩៤៣ ជប៉ុនបានផ្តល់រង្វាន់ដល់ថៃសម្រាប់ការសហការដោយផ្ទេរខេត្តចំនួនប្រាំមួយពីម៉ាឡាយ៉ាអង់គ្លេស និងភូមា ឲ្យទៅថៃ។ ក្នុងអំឡុងពេលនេះ ថៃបានសម្របសម្រួល និងទទួលផលប្រយោជន៍យ៉ាងច្បាស់ពីការប្រើប្រាស់ពលកម្មបង្ខំរបស់ជប៉ុន ដើម្បីសាងសង់ផ្លូវដែកភូមា (Burma Railway) ដែលភ្ជាប់ពីបាងកកទៅយ៉ាងហ្គូន (Yangon)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE0zUdR-jA-i20pQIlBx4g-GQugsoSP1wJRImS73CSXNNcimR8tL9-T-8OkBu2mfWx_tGzl11a_W2l1EEdwbRxPSr73yp2_D2cG_WKPclTDja4g3m8SHFPhCHJjnm1Wk4idcs93pIEGmyjw5Wf1Gq_YvjtU-gX-1jr0YH70YfRnwuEujQbq6XDblinnkP3/s1200/photo_2025-12-18_14-46-45%20(2).jpg
ក្នុងចំណោមពលកម្មដែលត្រូវបានបង្ខំមានអ្នកទោសសង្គ្រាមអង់គ្លេស ៣០,១៣១ នាក់ និងអាមេរិក ៦៨៦ នាក់។ ក្នុងចំណោមពួកគេ អង់គ្លេស ៦,៩០៤ នាក់ និងអាមេរិក ១៣១ នាក់ បានស្លាប់ដោយសារលក្ខខណ្ឌការងារដ៏សាហាវឃោរឃៅ។

បន្ទាប់ពីជ័យជម្នះរបស់សម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២ ថៃត្រូវបានបង្ខំឲ្យលះបង់ទឹកដីទាំងអស់ដែលខ្លួនបានបញ្ចូលនៅកម្ពុជា ឡាវ ម៉ាឡាយ៉ា និងភូមា។ ចក្រភពអង់គ្លេសដំបូងបានស្វែងរកវិធានការផ្តន្ទាទោស រួមទាំងការកាន់កាប់ថៃយូរអង្វែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYTzCqmmcVHOlvIMif9NxkScY8Tl8w7P0li6zRUP1wVzVj9FqyNg27FjSjdVPeEZBlwnbMuOuotFxn4XUUeLegOqUTpmR43T5kIsL0YPhZYDDdPP7cZcd01yMfq-f24xsbRV-LzuvueQhM75DA1wsh7p8hCgcjJdNtl-GM1mM7hKwlpg4Fi12klYmjLuQq/s1200/photo_2025-12-18_14-46-45%20(3).jpg

ទោះយ៉ាងណា សហរដ្ឋអាមេរិកបានប្រឆាំងនឹងការដាក់ទណ្ឌកម្មក្រោយសង្គ្រាមយ៉ាងតឹងរ៉ឹង ដោយអះអាងថាការទាមទារដ៏ខ្លាំងក្លានឹងធ្វើឲ្យថៃ និងតំបន់មិនស្ថិរភាព។ ដោយហេតុនេះ ថៃបានប្រឈមនឹងការទទួលខុសត្រូវតិចតួចប៉ុណ្ណោះចំពោះអំពើឈ្លានពានទឹកដីក្នុងសម័យសង្គ្រាម។ ឥឡូវនេះ នៅឆ្នាំ ២០២៥ ថៃកំពុងឈ្លានពានប្រទេសកម្ពុជាម្ដងទៀត៕

មានគ្រប់សព្វ! ស៊ីហ្គេមលើកទី៣៣នៅថៃ កំពុងក្លាយជានិមិត្តរូបនៃការរៀបចំដែលអ.ន់បំផុតជាប្រវត្តិសាស្រ្ត

0

ចាប់តាំងពីមុនពិធីបើក រហូតដល់ការចូលជាផ្លូវការអស់រយៈពេល៩ថ្ងៃមកនេះ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ដែលរៀបចំដោយប្រទេសថៃនៅឆ្នាំ២០២៥នេះ នៅតែជាគោលដៅរិះគ.ន់សម្រាប់មហាជនទាំងក្នុងនិងក្រៅប្រទេស ជាពិសេសពាក់ព័ន្ធជាមួយនឹងកំហុសបច្ចេកទេស ការលេងបន្លំខ្សែលើ និងថែមទាំងមានការសង្ស័យថាមានការស៊ីសំណូកនៅក្រោយឆាកទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlQt5uteceF4Vo1Sv1HO7Li5yoYXPtnbYHh-g7XhXeqMqNCKjz8jxabkRluQX_3vN15mRS9fXjmJLn_yykSWYoqHrQWKg_6TBMb_e4XvZgOwilS7FbdD3osgGBu_FhdYHrEMAI9wGETHChKLjKLnEQjMxrrqIT61IzEepiEN8Jiyy1RmhkR-ICNlVqzyd5/s640/photo_2025-12-18_14-14-12%20(3).jpg
យោងតាមព័ត៌មានដែលចេញផ្សាយនៅពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញមានការចែករំលែកជាបន្តបន្ទាប់អំពីហេតុការណ៍ចម្រូងចម្រាស់អំឡុងពេលប្រកួតនៅក្នុងវិញ្ញាសារកីឡាមួយចំនួន។ ជាក់ស្ដែង នៅក្នុងវិញ្ញាសាបញ្ចសីលា រវាងក្រុមអត្តពលិកម៉ាឡេស៊ីនិងជម្រើសជាតិថៃ ដែលពិន្ទុលើអេក្រុងបង្ហាញថាទទួលបានចំនួន ១៦ ស្មើគ្នា ប៉ុន្តែពេលប្រកាសលទ្ធផលបែរជាក្រុមជម្រើសជាតិថៃជាអ្នកឈ្នះទៅវិញ។ ហេតុការណ៍នេះ បានធ្វើឱ្យគ្រូបង្វឹកខាងម៉ាឡេស៊ីខឹងសម្បាយ៉ាងខ្លាំង រហូតចង្អុលមុខអាជ្ញាកណ្ដាលចំៗ និង មានឈានដល់ការប្រើប្រាស់ហិង្សាដាក់គ្នាថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoxUf1z7ORY_L58rwrp7edfiEJGX0paw3fSORHzShNxpruiH82vVYM6o2baIn9dJMRsGKOw7kueTiylm4Ch3ZM8zqptx6jhq87JussqNlA6HijO3ffwaEA9O6zZhMdJaGbWw_gbMdpF_JxFz19BS_hj_UaURGeceM3G_wIIdG6ZPXyUDH1z2nTbK8Mv2Sp/s640/photo_2025-12-18_14-14-12.jpg

ក្រៅពីលទ្ធផលដែលមានការមិនពេញចិត្តពីសំណាក់ម៉ាឡេស៊ីដូចខាងលើនេះ នៅមានការប្រកួតនៅក្នុងវិញ្ញាសារកីឡាផ្សេងៗទៀតដែលជម្រើសជាតិថៃបានយកឈ្នះ ក៏ទទួលបានការតវ៉ាច្រើនផងដែរ ដោយសារមានការយល់ឃើញថាការដាក់ពិន្ទុរបស់គណកម្មការគ្មានតម្លាភាព និងលម្អៀងទៅខាងម្ចាស់ផ្ទះ ដោយសរុបមេដាយមាសរបស់ក្រុមថៃគិតត្រឹមថ្ងៃទី១៧ ធ្នូនេះ ទទួលបានរហូតដល់ទៅ ១៨៥ ឈរនៅលំដាប់ទី១លើគេបង្អស់ធៀបនឹងប្រទេសដទៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDuzKuQhbIyjI9z5j-aBGCfNUsmIm5M_s2iOIlUixw4Ue42SHs2zUCt17PBKRC9dPgNPPg3mcT5gFTQJ9taX88GUrXH-XLUc1pZbLGBLgwhEMAf0rpG2BuAIbam7wnY7TNlCW4Tz_YUCBvBoYRxvIr-Ka9Iyt2lQYfMVeeTtJRXKGLgwZxuyudvvYF0URc/s640/photo_2025-12-18_14-14-12%20(6).jpg

ដោយឡែកបើងាកមកមើលហេតុការណ៍ដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅពេលនេះ គឺទាក់ទងនឹងការប្រកួតកីឡាអេឡិចត្រួនិច (E-Sport) រវាងក្រុមកីឡាការនីថៃនិងវៀតណាម ដោយគណកម្មាការបានរកឃើញកំហុសដ៏ធំមួយលើសមាជិកម្នាក់របស់ក្រុមម្ចាស់ផ្ទះថៃ បានប្រើប្រាស់កម្មវិធីជំនួយម្យ៉ាងលើទូរស័ព្ទដៃ ដែលអាចអនុញ្ញាតឲ្យមានអ្នកចូលលេងជំនួសបាន។ ក្រោយរកឃើញថាមានការលេងបន្លំខ្សែលើបែបនេះ សហព័ន្ធកីឡាអេឡិចត្រូនិចថៃក៏បានសម្រេចដកហូតសិទ្ធិប្រកួតរបស់កីឡាការនីរូបនោះ ហើយក្រោយមកក៏បានដកក្រុមរបស់នាងដែលមកពីក្លឹបតែមួយចេញពីការប្រកួតស៊ីហ្គេមតែម្ដង។ តែទោះជាយ៉ាងណា ថៃមិនអាចលុបលាងភាពអាម៉ាសដែលក្រុមជម្រើសជាតិរបស់ខ្លួនបានប្រើប្រាស់ល្បិចដើម្បីផ្ដួលវៀតណាមនេះបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgizax_dvShRslV4enmHGWjrkUykdHSxljhziA86n59oLue8L29xL0p5M46rvAZ_nYHuRsgXG6u_V01psJR1xWCzTKqYuj-z1sXJE13XUWgptCbs-rXCWVHtgHuhBazOLeHafCxFSuvbPVhyDHarxE3w6Rse7zGfOaKzJEsU4A34-MVHU2g-HkcJIDjpYiW/s820/photo_2025-12-18_14-14-12%20(4).jpg

បន្ថែមលើហេតុការណ៍ដ៏ហួសចិត្តមួយនេះ ក៏មានការរប្រទូសរ៉ាយរវាងកីឡាបាល់ទះស្រ្តីថៃ និង វៀតណាមផងដែរ ដោយវៀតណាមចោ.ទថា គណកម្មការស៊ីហ្គេមថៃមានភាពលំអៀងទៅក្រុមថៃជាង។ ហើយក៏កើតមានការវាយតប់គ្នារវាងអ្នកគាំទ្រម៉ាឡេស៊ី និង ថៃ ការរិះគន់ទៅលើប្រព័ន្ធការពារសុវត្តិភាពអត្តពលិកដែលបង្កឱ្យអត្តពលលិកស្រីជនជាតិវៀតណាមម្នាក់របួសធ្ងន់ផ្នែកកកំឡុងការប្រកួតកីឡា «ប៉ិនចាក់ ស៊ីឡាត» តទល់នឹងឥណ្ឌូនេស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT9TVvfcO8wtZKgkQD6nj85gAJ7dySd_cQKvWBHDr72eOON667oX0oeW9BVcIwvBB7_o5MZytVGyrBrbPTMPMSVK3THZE1S7J7mTS2hymt6a1wrnEFgsAIs9FjxGiPnx6X-LPir6eAIACCwY9p6w__wrFhSBkgzVKP-i9kOy8hcZamu5wQNYch7WOEqAcl/s1000/photo_2025-12-18_14-14-12%20(2).jpg
កំហុសដ៏អាម៉ាសទាំងនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានាទាំងថៃខ្លួនឯង និងសារព័ត៌មានអន្តរជាតិធំៗជាច្រើន ចុះផ្សាយព្រោងព្រាត និងនាំឱ្យប្រទេសថៃជាម្ចាស់ផ្ទះបា.ក់មុខយ៉ាងខ្លាំងជាពិសេសក្នុងចំណោមប្រទេសជាច្រើននៅក្នុងតំបន់ ខណៈថៃធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការនេះច្រើនដងមកហើយ ប៉ុន្តែពេលនេះបែរជាបង្ហាញពីការមិនយកចិត្តទុកដាក់ និង ភាពអនាធិបតេយ្យនៃការរៀបចំការប្រកួតបែបនេះទៅវិញ៕

ក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធជាផ្លូវការ ស្មាតហ្វូន Huawei nova 14 Series កាមេរ៉ាលំដាប់ Flagship កាមេរ៉ាខ្លំាំងទាំងមុខទាំងក្រោយ

0

ក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជាបានដាក់សម្ពាធជាផ្លូវការ ស្មាតហ្វូន Huawei nova 14 Series កាមេរ៉ាលំដាប់ Flagship កាមេរ៉ាខ្លំាំងទាំងមុខទាំងក្រោយ ថតរូបពណ៍ដូចភ្នែកមើលឃើញដោយប្រើប្រាស់ Ultra-Chroma Camera ជាស្តេចថតសែលហ្វី King of AI Selfie Camera និងសម្ពោធ High-end Luxury Smartwatch HUAWEI WATCH Ultimate 2 ដំបូងគេលើពិភពលោកបំពាក់មុខងារច្រមុជទឹកជម្រៅ 150 ម៉ែត្រ, តួរធន់តាន់លំដាប់កំពូលធ្វើពីលោហៈ Zirconium កញ្ចក់ Sapphire glass, បំពាក់បច្ចេកវិទ្យាវាស់តាមសុខភាព 11ចំនុចក្នុងពេលតែមួយ, ប្រើ eSIM និងភ្ជាប់ប្រើបានគ្រប់ស្មាតហ្វូនទាំង iOS និង Android, កាន់តែពិសេស ក្រុមហ៊ុនហួវៃក៍ផ្តល់នៅប្រូម៉ូសិន Christmas និង ចុងឆ្នាំដ៍អស្ចារ្យចំណេញរហូត $379 រាល់ការជាវ Smartphone , Tablet និង Smartwatch …។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmqLe9L-lV2iOLavDwPB5_GmJTG1Q6sywLLvfccCJvZ0iAQsWYO2c1xwLq3RL6Z4JLO6bFE1VAICHT_WtQdWH2kYtqTCQ_G-THCPBu8uK9JPZtcfSnONX65GkmO8nAcfGuTgVxewC63CAGLGR9qE18_Ozr82raZrZV0BiBn9X-Pj1nc_ottATmwXXAgtZa/s1920/christmas%20protion%202.png

HUAWEI nova 14 Series ជាស្មាតហ្វូនទទួលបានមុខងារ កាមេរ៉ាលំដាប់ Flagship ដូចជា Ultra-Chroma Camera ចាប់ពណ៍ច្បាស់ដូចភ្នែកមើលឃើញ ល្អសម្រាប់ថតផលិតផល ថតមិនខុសពណ៍ដើម ងាយស្រួលបង្ហាញនៅរូបភាពពិតៗ ទៅកាន់អតិថិជន និង មុខងារ AI Ultra Speed Snapshot, AI Remove, AI Beauty ដែលមានតែនៅលើម៉ូដែល Flagship ថ្លៃៗរបស់ហួវៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTAQZGBl4OUWE3un9gxH4oDL-sSu1ElXMej2tEmxFMoa2pKNTNzg4_qA6V4ItbLG7oWW2XrzvXDX0CtzZ1BLgNEc6w1tj0PqdBsl6SgsZmA1XhZiBD39j3eiGRsURfA3ircqLzYCaUPiUORwjJJHYkAnvFNkg-cDe2qmL1DjnEqokFCQGiIuUrUpxbt9Qp/s6000/DSC08011.JPG

ភាពយូនីក (Unique) nova 14 Series គឺ ផ្តោតលើ កាមេរ៉ាមុខ AI Selfie ពីរគ្រាប់ទំហំធំរហូតដល់ 50MP ថតរូបច្បាស់ទាំងមុខទាំងក្រោយ កាមេរ៉ាមុខអាចយកមក Livestream កម្រិតច្បាស់, ថតវីដូកម្រិត 4K, ថតរូប Portrait ងាយស្រួលមើលខ្លួនលើអេក្រង់ ។
ចំពោះកម្មវិធីប្រើប្រាស់, ហ្គេម និង កម្មវិធី Google, អ្នកប្រើប្រាស់អាចដំឡើងប្រើពី HUAWEI AppGallery បាន និងអាចប្រើ Google Play Store បានធម្មតាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN9XuAXWcE-XvLnICiBdAp3XH6VBBlH-E0DLORfZrPHiEkPKu2Appd5nk9vcd2pXMkTj1K9BmRP-Bd_PAi-YsxbCnZA0NbsLZnQLt0lzK_GMHzPsAp9Iy0lZaxTljmLHg1sMBwwfKcgMrL4p0qiCcNdeqBtlokYkXbpkKyk7mVOJp_GaH_EieCKOZcC-54/s6000/DSC08076.JPG

HUAWEI nova 14 Series មានលក់ហើយ តម្លៃចាប់ពី $399, បើសិនលោកអ្នកកំពុងស្វែងរកស្មាតហ្វូនតម្លៃសមរម្យ បំពាក់បច្ចេកវិទ្យាកាមេរ៉ាកំពូលទាំងកាមេរ៉ាមុខទាំងកាមេរ៉ាក្រោយ, Livestream ច្បាស់ស្អាត HUAWEI nova 14 Series ជាជម្រើសល្អបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsC4jJaq06bUZ9RyOZX9lUdXB_0r13bE3ZLrbtOzUAY-4fLqv1lSLKe2X8i2nUMHGk-NL2wKPL7evpy7fwD6J7ONbRx5JkXSkcHB2re_soCzN1iixmxekwAPAvoFR3znhWjBFmBNZwp1HoJCkNu5FRInd02mDLVD92gqVpOIAsSyrM1xnDgws0-adPRpyb/s4812/IMG_20251218_122729.jpg

ក្នុងឱកាសពិសេសនេះដើម្បីអរគុណដល់អតិថិជនដែលតែងគាំទ្រ Devices របស់ក្រុមហ៊ុនហួវៃកន្លងមក ក្រុមហ៊ុនហួវៃផ្តល់ជូនប្រូម៉ូសិនពិសេសដែលមិនធ្លាប់មាន ចំណេញដល់ $379៖
• រាល់ការជាវ HUAWEI Pura80 Series ទទួលបានប្រាក់ត្រលប់មកវិញ $150 និងទទួលបាន HUAWEI WATCH FIT 4 Series ដោយឥតគិតថ្លៃ
• រាល់ការជាវ HUAWEI WATCH FIT 4 Pro ទទួលបានប្រាក់ត្រលប់មកវិញ $40 និងកាដូតម្លៃសរុប $88
• រាល់ការជាវ HUAWEI MatePad 12 X ទទួលបានប្រាក់ត្រលប់មកវិញ $30 និងកាដូតម្លៃសរុប $300https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsXwyh3tJnn_jpE40R9npBkrJM_vXunFl3fvL0YvSuAGdrAhjuR_-6OtgHGL8l2DBetsmCwtW2ghxoaaMZVvcktLUh8GMRr2xId5e0LAWz-lKGfC7G_W73xe-Qz5dv2pR-qw5BMpXedpjQtl8qyhAFnBGgrF8tFM6bJHIMQGCozojV4tgr5rXs8AJySwsB/s1920/christmas%20protion%20fit%204%20pro.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Z5O9OeBoNQ2OfVkn2Hg_2Pi_jA0tO9DlexyiM9xRkcejD0gSsng544KGu8R931X2QwWDlBwtKoiq8CcApaHF8-5d9Hx3l9EjuwcUVWkqh_U5b40UeedYAI4WML2r-jHDYL5-ZrCSoqYK8y3-KSiWbZwmg6eAZWatFjtTRAj0DYBX7f3sH__jKaquk76E/s1920/christmas%20promotion%2012X.png

មេដឹកនាំថៃចង់ឱ្យកម្ពុជាសុំចរចាមុន ប៉ុន្តែថៃត្រូវតែទទួលបានផលប្រយោជន៍ច្រើនបំផុតពីសង្គ្រា.មនេះ

0

ប្រទេសថៃ ៖ មេដឹកនាំថៃចង់ឱ្យកម្ពុជាសុំចរចា និងប្រកាសឈប់បា.ញ់មុន ទាំងដែលកងទ័ពថៃបានបើកការវាយប្រ.ហារបង្កសង្ក្រា.មមុនមកលើកម្ពុជា ខណៈវីរកងទ័ពកម្ពុជាអត់ធ្មត់ខ្លាំងបំផុតរហូតដល់រយៈពេល២៤ម៉ោងក្រោយ ទើបវាយតបតវិញដើម្បីការពារបូរណភាពទឹកដី និងអាយុជីវិតពលរដ្ឋស្លូតត្រង់ ។ ហេតុអ្វីត្រូវស្នើសុំថៃចរចាមុន កម្ពុជាពុំបានបង្កសង្ក្រា.មទេ កម្ពុជាគោរពបទឈប់បា.ញ់ និងកិច្ចព្រមព្រៀងសន្តិភាពរហូតមក ខណៈថៃព្យាយាមបង្កជម្លោះ រករឿងចោទប្រកាន់ និងទម្លាក់កំហុសរឿងគ្រាប់មីនម្តងហើយម្តងទៀតដើម្បីយកលេសឈ្លានពា.នជាថ្មី ។

លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃចាំផ្ទះ ធ្លាប់តែប្រកាសដាច់ខាតថា គ្មានបទឈប់បា.ញ់ គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរជាមួយកម្ពុជាទៀតទេ បន្ទាប់ពីបើកដៃឱ្យកងទ័ពវាយប្រ.ហារកម្ពុជាជាថ្មីយ៉ាងធ្ងន់ធ្ងរ ដោយប្រើប្រាស់សព្វាវុ.ធគ្រប់ប្រភេទ រួមទាំងយន្តហោះទម្លាក់គ្រាប់បែក F-16, Gripen ពេលនេះ លោក Anutin ហាក់បន្ទាន់ឥរិយាបថ បែរជាទាមទារឱ្យកម្ពុជាចូលតុចរចាគ្នាបញ្ចប់សង្គ្រា.ម ប៉ុន្តែថៃត្រូវតែគ្រប់គ្រងភ្នំ៣៥០ (ឬទួល៣៥០) នៅក្បែរប្រាសាទតាក្របី ជាមុនសិន ។ លើសពីនេះ ថែមទាំងកំណត់លក្ខខណ្ឌចំនួន៣ និងឱ្យកម្ពុជាប្រកាសឈប់បា.ញ់មុន ទាំងដែលការពិត ថៃបា.ញ់មុន ។

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សភូមិចៃថៃ លោក Anutin បាននិយាយនៅចំពោះមុខសារព័ត៌មានថា កម្ពុជាគួរតែស្នើការចរចាជាមួយថៃនៅពេលនេះ ប៉ុន្តែថៃត្រូវតែគ្រប់គ្រងភ្នំ៣៥០ នៅក្បែរប្រាសាទតាក្របី ជាមុនសិន ។ លោកបន្តថា កន្លងមក រដ្ឋមន្ត្រីការពារជាតិ លោក Natthaphon Narkphanit បានបញ្ជាក់រួចហើយ គឺកងទ័ពថៃនឹងបន្តវាយប្រហារកម្ពុជាមួយរយៈទៀត ប៉ុន្តែមិនយូរទេ សង្គ្រាមនឹងបញ្ចប់ ។

កងទ័ពថៃបាននិងកំពុងសម្រុកវាយប្រហារកម្ពុជានៅតាមគោលដៅផ្សេងៗ ប៉ុន្តែលោក Anutin មិនអាចកំណត់ពេលវេលាបញ្ចប់សង្គ្រាមពេលណាច្បាស់លាស់ទេ គ្រាន់តែថា សង្គ្រាមនឹងបញ្ចប់ឆាប់ៗ ប៉ុន្តែថៃត្រូវតែទទួលបានផលប្រយោជន៍ច្រើនបំផុតពីសង្គ្រាមលើកនេះ ដូចជា ៖ គ្រប់គ្រងភ្នំ៣៥០ ស្ថិតនៅបរិវេណប្រាសាទតាក្របី ។ រីឯការវាយដណ្តើមយកតំបន់អានសេះ គឺលោកមិនអាចនិយាយលម្អិតបានទេ ទុកតួនាទីឱ្យកងទ័ពប្រកាសលម្អិត ពីព្រោះពាក់ព័ន្ធនឹងសុវត្ថិភាពកងទ័ព និងពលរដ្ឋ ។

ស្ថានការណ៍ពេលនេះ លោក Anutin ចង់ឱ្យកម្ពុជាសុំចរចាជាមួយថៃដើម្បីបញ្ចប់សង្គ្រាម ហើយសង្គ្រាមអាចនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២៥ឬយ៉ាងណានោះ គឺស្ថិតនៅលើការសម្រេចចិត្តរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Natthaphon Narkphanit ។

ភ្នំ៣៥០ (ឬទួល៣៥០) ដែលវីរកងទ័ពកម្ពុជាកំពុងគ្រប់គ្រង គឺជាគោលដៅសំខាន់ដែលកងទ័ពថៃចង់បានខ្លាំងបំផុត ។ លោក Anutin បាននិយាយថា ចង់ឱ្យកម្ពុជាសុំចរចាបញ្ចប់ជម្លោះព្រំដែនជាមួយថៃ ប៉ុន្តែថៃត្រូវតែគ្រប់គ្រងភ្នំ៣៥០ បើលោក Anutin ចង់បានសន្តិភាពមែន ហេតុអ្វីទាមទារយកភ្នំ៣៥០? ចម្លើយ គឺដើម្បីយកប្រាសាទតាក្របីបាន ថៃចាំបាច់ត្រូវដណ្តើមកាន់កាប់ភ្នំ៣៥០ ជាមុន ដោយសារភ្នំនេះមានទីតាំងភូមិសាស្ត្រអំណោយផលអាចពិនិត្យមើលទីតាំងឈរជើងកងទ័ពកម្ពុជានៅទីទាបយ៉ាងច្បាស់ ទើបថៃព្យាយាមវាយសម្រុកខ្លាំងទាំងកាំភ្លើងធំ ទាំងយន្តហោះទម្លាក់គ្រាប់បែក F-16 នៅតំបន់នេះ ។

មេដឹកនាំថៃចង់ឱ្យកម្ពុជាសុំចរចាបញ្ចប់សង្គ្រាម បន្ទាប់ពីថ្មីៗនេះ មហាអំណាចចិនបានអំពាវនាវជាថ្មីឱ្យបញ្ចប់សង្គ្រាមរវាងកម្ពុជា-ថៃ ដោយភារកិច្ចបន្ទាន់បំផុត គឺបញ្ចប់ការបាញ់ប្រហារ និងការពារជនស៊ីវិល ។ ចិនសង្ឃឹមថា ភាគីទាំងពីរចាប់ផ្តើមសកម្មភាពដោយឈរលើផលប្រយោជន៍នៃការរក្សាសន្តិភាព ស្ថិរភាពតាមបណ្តោយព្រំដែន ការពារផលប្រយោជន៍របស់ប្រជាជនទាំងពីរ រក្សាភាពអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងចាត់វិធានការទាំងអស់ដែលអំណោយផលដល់ការសម្រេចបាននូវបទឈប់បាញ់ សម្រេចឱ្យបាននូវស្ថានការណ៍បន្ធូរបន្ថយឱ្យបានឆាប់ ។ ចិនកំពុងខិតខំបន្តប្រឹងប្រែងដាស់តឿន និងជំរុញចរចាឱ្យមានការឈប់បាញ់ និងស្តារសន្តិភាពឡើងវិញរវាងកម្ពុជា-ថៃតាមរបៀបរបស់ខ្លួន ។

គួរបញ្ជាក់ថា ថៃបានទាមទារឱ្យកម្ពុជាយល់ព្រមតាមលក្ខខណ្ឌរបស់ខ្លួន ចំនួន៣ ទើបថៃបញ្ចប់សង្គ្រាមឈ្លានពាន រួមមាន ៖
១-កម្ពុជាត្រូវប្រកាសឈប់បា.ញ់ជាមុន
២-ការឈប់បាញ់ត្រូវតែកើតឡើងជាក់ស្តែង និងបន្តបន្ទាប់
៣-កម្ពុជាត្រូវផ្តល់កិច្ចសហការបោសសម្អាតមីនដោយភាពហ្មត់ចត់ និងស្មោះត្រង់ ៕

ប៊ូសស្ត្រងធ្វើម្ហូបបន្ថែម1,000ខ្ទះត្នោត មិនឱ្យបងប្អូនភៀសសឹក និងវីរៈកងទ័ពអត់ឃ្លានឡើយ

0

រំភើបចិត្តណាស់ ក្រុមហ៊ុនប៊ូសស្រ្តងចិត្តល្អ ធ្វើម្ហូបបន្ថែម 1,000ខ្ទះត្នោត ជូនបងប្អូនភៀសសឹក និងវីរៈកងទ័ព នៅតំបន់ដែលកំពុងត្រូវការជំនួយបន្ទាន់ខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZQOE6gV3VuYwx51L6lD02oq7s4_wRPU1-COU7Iy7rbvyzE_A6cXYfgtMpo7bupKeBT37Qlg9ip7QAKnz3f-_EC5Ljuqjt5qId5Vj1nGrbhYtjHQRPkXCzlctsoHFoCkBPWbZ29JTqQxOxuqavDrn9MklQaVwSw7-EcafbEsDZDdgqKTUggA0aBrW1BwD9/s2048/BS%205%20(5).jpgប៊ូសស្រ្តងមិនឱបដៃឈរមើលបងប្អូនខ្មែរអត់ឃ្លានឡើយ ប៊ូសស្រ្តងនឹងនៅចាំជួយទម្រុងបំរុងគ្រប់ពេលវេលា ដរាបណាចំនួនបងប្អូនខ្មែរភៀសសឹកបន្តកើនឡើងខ្លាំងរហូតលើស 40ម៉ឺននាក់ និងវីរៈកងទ័ព នៅតែបន្តឈរជើងនៅជួរមុខប្រយុទ្ធការពារទឹកដីពីជនឈ្លានពានថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKetANz9NpMK6ZLhnzcl9YvqnO_Wy8hx4r34YQDWBIBl61a5H5YeLWdB1VPxQGUZYTo8-FNwy3_t9-rFkQjQdZXDbK_629vSdMY17RenXVNDiiRshas2HpRL7sCKR2W0UF4CSErd5Roghp3HtT1MKcqPFBP9nt7eSe4ZewZQJmONNc-TTvqSJiuhSJMIdH/s1250/BS%202%20(9).jpg
ចំពោះការធ្វើម្ហូបបន្ថែម 1,000ខ្ទះត្នោតនេះ មិនមែនត្រឹមតែបំបាត់ភាពអត់ឃ្លានប៉ុណ្ណោះទេ ប៉ុន្តែជាការផ្ដល់ក្ដីសង្ឃឹម និងផ្ដល់កម្លាំងចិត្ត ដល់បងប្អូនភៀសសឹក និងវីរៈកងទ័ព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP8s7e1Mwu_OdXvMb9-KeC5_aYWq_zbgYoHM41YAfc5GCO93h2Y-Vl__dGd4k05AgrxLxMqe06GZj4CEcrfNkg_emF_b6Zgc3cBRkCl3mNVkGrpxV8NDy5hplcJOD5UH8CoZX4Vupr1ksy3RXQ1ulpLMyQUEhUz1K7VAs3kyDrW7WDeE-ccZxL0qxHAPe5/s2048/BS%203%20(10).jpg
គួររំលឹកផងដែរថា ប៊ូសស្រ្តង បានធ្វើម្ហូបជូនបងប្អូនភៀសសឹកជាច្រើនទីតាំងរួចមកហើយ ឥឡូវនេះក៏កំពុងបន្តធ្វើម្ហូបអាហារជូនបងប្អូនភៀសសឹកនៅតំបន់ផ្សេងៗ និងដឹកជូនវីរៈកងទ័ពជួរមុខបានហូបផងដែរ។
ប៊ូសស្រ្តង នឹងនៅជាមួយបងប្អូនភៀសសឹក និងវីរៈកងទ័ព គ្រប់ពេលដែលត្រូវការ!
គាំទ្រប៊ូសស្រ្តង ដូចបានជួយជនភៀសសឹកនិងវីរៈកងទ័ពផ្ទាល់ដៃ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1eItGAV0mJIrwDPf_4R0I3Mwn2jEYvR7NWZb57SrwAaMWhY4Va1VT1oKnm6QH0tvpeMj72hJnGQQcX2GLL7D8sMU8JOJ9X19GFSOyNSsBwkqWGIzMIhS5F1AfyJaIDyd7xYu7z8-48vZWVXu8jL8gwEl2Ds7NpCT_QR-Lb0BuD7fowOa63SxKr2NLB9ft/s2048/BS%204%20(5).jpg