Home ព័ត៌មានអន្តរជាតិ បែ.កធ្លាយ! អត្តពលិកនិងបុគ្គលិកស្រីជាច្រើននាក់រងការបំពា.នក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសថៃ

បែ.កធ្លាយ! អត្តពលិកនិងបុគ្គលិកស្រីជាច្រើននាក់រងការបំពា.នក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសថៃ

101
0

ក្រោយកន្លងផុតទៅជាង ១ខែ! ទីបំផុតអាថ៌កំបាំងខ្មៅងងឹតនៅក្នុងអំឡុងពេលព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃត្រូវបានលាតត្រដាង ថាយ៉ាងហោចណាស់មានករណីបៀ.តបៀ.នផ្លូ.វភេ.ទលើអត្តពលិក និងបុគ្គលិកស្ត្រីចំនួន ១០ ករណីត្រូវបានរាយការណ៍ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលនិងខកចិត្តជាខ្លាំងចំពោះរបៀបគ្រប់គ្រងសន្តិសុខនិងសុវត្ថិភាពរបស់ម្ចាស់ផ្ទះថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpzLkAkORHqxHoh2o_KJbsxAZxBXEzw9sIY0Yw9f7dPRWs0smu3pY1-36Wj7dB4lzj5ZQUEoeGNc02IJjSD8kFLKWPIo5ISsyw-1xUs9ei6xsNzdYAsnMwihCF45Zj6_4tFeH3PF1M4fXRL2w1ltNic8gjRzvnh2ohjSkLHaCS-muU3KFrnMRi7H8BpsQI/s1280/photo_2026-02-02_15-32-16%20(4).jpg
គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ មិនបានរាយការណ៍អំពីពាក្យបណ្ដឹងណាមួយឡើយក្នុងអំឡុងពេលនៃការប្រកួត ហើយបញ្ហានេះត្រូវបានអូសបន្លាយរហូតដល់ថ្ងៃអង្គារសប្ដាហ៍មុន ទើបអនុប្រធានគណៈកម្មាធិការអូឡាំពិកថៃ លោកស្រី Suwanna Silpa-archa បានបើកបង្ហាញព័ត៌មាននេះជាសាធារណៈថា មានករណីបំពា.នផ្លូវភេ.ទចំនួន ១០ ករណីលើបុគ្គលិកស្រីជនជាតិថៃ និងអត្តពលិកស្រ្តីដែលជាជនបរទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL_-S97aCqDqcx6-ZT3sXqx9MFLH5tg9jaBngiMkqZ8ZFejOC_NfCUHdLh6e8GRMeIhIdbDM2yo4djFhKVTvdK-zHkwWSRzHQCTFt9qxfY6UiTJ1Wwmbrpd4Y9KZsjb7eQwv7CL60JxpUckX7ckRLuxUzZbIWHCgjw21ivWXB57hyTBW1eug1gxZfiVe5u/s1199/photo_2026-02-02_15-32-16%20(2).jpg
តាមការលើកឡើងរបស់លោកស្រី “ឧប្បត្តិហេតុទាំងនោះមានចាប់ពីការយាយីដោយប្រើពាក្យសំដី បណ្ដាលឲ្យប៉ះទង្គិចផ្លូវចិត្ត រហូតដល់ការប៉ុនប៉ងរំលោ.ភបំពា.នលើរាងកាយតែម្ដង”។ បន្ថែមលើនោះលោកស្រី Suwanna បានគូសបញ្ជាក់ថា ពាក្យបណ្តឹងទាំង ១០ ត្រូវបានដោះស្រាយជាលក្ខណៈផ្ទៃក្នុងក្រៅប្រព័ន្ធរួចរាល់ហើយ និងពុំមានពាក្យបណ្តឹងណាមួយត្រូវបានរាយការណ៍ទៅប៉ូលីសឡើយ ដោយសារមិនចង់ឲ្យរឿងកាន់តែវែងឆ្ងាយ ហើយថែមទាំងបដិសេធមិនបើកបង្ហាញអត្តសញ្ញាណរបស់ជនបង្កផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA3iv7HsMDdToqK8vm1B3cLmHxEiyjM74MnEgzAl59A0VbvD33fr57ZACYVMwcroFN09WVUb6-9GhX5gBq2Hm7hi_u4VcpFHNzgQrs5C_RG0jJQLc4Ewpb1KF9Qq8RRksLiejbe_7HuQXIGhMa7KW48BNiSe_HAyYM1n46nEFlRkoF8mrdek8RcU6h6reh/s1200/photo_2026-02-02_15-32-16.jpg

ជុំវិញបញ្ហាចម្រូងចម្រាស់ខាងលើ បានឆ្លុះបញ្ចាំងឲ្យយើងឃើញកាន់តែច្បាស់ពីភាពគ្មានទំនួលខុសត្រូវក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ ហើយបណ្ដោយឲ្យរឿងអាម៉ាសប្រភេទនេះកើតឡើងរហូតដល់ ១០ករណី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAoHGAF8pTyR8K0ZBHg3IWufw3XyPZF0es-xVEa-iYY0lR-ZpgPUbhQoXOEJOw7rXAeP-rieA-nLjNnNmxPTEW0uk8GO_XegSBcvWztwSckOGvDI6uSHd2ym0rti7RbKALP5PVLPcgHay_LOCm7t4JKrPSax8Px2pQnTFWE67Cc-OUh9LkC02vHkL_zFJk/s1280/photo_2026-02-02_15-32-16%20(3).jpg
យ៉ាងណាមិញ អាចថាជាសំណាងមួយរបស់កម្ពុជាផងដែរ ដែលសម្រេចឲ្យប្រតិភូនិងអត្តពលិកតំណាងកម្ពុជាបោះចោលការប្រកួតស៊ីហ្គេមនៅប្រទេសថៃ ហើយត្រឡប់មកប្រទេសវិញភ្លាមៗ ព្រោះប្រសិនជានៅប្រកួតរហូតដល់ចប់នោះមិនដឹងថានរណាជាអ្នកធានាសុវត្ថិភាពឲ្យបានឡើយ បើសូម្បីតែបុគ្គលិក និងអត្តពលិកក្រុមម្ចាស់ផ្ទះក៏ត្រូវបានគេបំពា.នផ្លូវចិត្ត និងរាងកាយដូច្នេះដែរនោះ៕