Home សុខភាព ការផឹកទឹកមុនពេលផឹកកាហ្វេ ​និងទឹកតែ ផ្តល់ផលល្អយ៉ាងខ្លាំងសម្រាប់សុខភាព

ការផឹកទឹកមុនពេលផឹកកាហ្វេ ​និងទឹកតែ ផ្តល់ផលល្អយ៉ាងខ្លាំងសម្រាប់សុខភាព

8
0

តើជ្រាបទេថា ការផឹកទឹកនៅមុនពេលផឹកកាហ្វេ និងទឹកតែ គឺ​ផ្តល់ផលល្អយ៉ាងខ្លាំងសម្រាប់សុខភាពរបស់យើង ដូចជា ៖ កាត់បន្ថយជាតិអាស៊ីតក្នុងក្រពះ និងបង្កើនថាមពលក្នុងរាងកាយ ដែលនេះជាវិធីថែទាំសុខភាពងាយៗមិនគួរមើលរំលង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd_9RmXVViiLAsD6-tVrD2FSbFuHlXiEVKB-zBXQWcmvJuhFYUQwkaj59O0baCg6LziHOMOgRfhRcZSU636Il8DPOrop4lQIzLkmcDe0J63jlk8ySnlKhtthCpzuRB23cTrE4w1YkJnVMP2cGKur8_ow6yblDLiWvAXv_EN5jfEqt-7YDDakqYs9FefbU_/s1280/photo_2026-02-03_10-58-21.jpg

ជាទូទៅ មនុស្សភាគច្រើនបានផឹកកាហ្វេ និងទឹកតែ បន្ទាប់ពីក្រោកពីដំណេកពេលព្រឹកព្រលឹម ហើយពួកគេមិនបានផឹកទឹកជាមុនឡើយ ។ ប៉ុន្តែអ្នកជំនាញសុខភាពបានណែនាំឱ្យផឹកទឹក​ចំនួន១កែវសិន មុនពេលផឹកកាហ្វេ និងទឹកតែ ដើម្បីជួយការពារសុខភាព និងកាត់បន្ថយផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRCauVI_491OmI2daPqHAf3mO1V16ZMHC6VZJkjMIQZly45eQykK9WRdxO-lPKkskz7gvDrkNX1Br3MhmmFm5KcF2VZczQ_eDfNgg2s_yWyDjqcmL0yC6movuCHxzxMnaNCwmD3_zO97CcwOHi3o_MG-9tY0hh8MmKjeYwJT60L01jhyphenhyphenGZO6DoJc_onHTc/s1280/photo_2026-02-03_10-58-22.jpg

ការផឹកទឹក ​មុនពេលផឹកកាហ្វេ និងទឹកតែ ផ្តល់ផលល្អសម្រាប់សុខភាព ដូចជា ៖

១-បំពេញទឹកក្នុងរាងកាយបន្ទាប់ពីក្រោកពីដំណេក ៖ ពេលយើងសម្រាន្តលក់ពេលយប់ ចាប់ពី៦ម៉ោង ទៅ៨ម៉ោង រាងកាយនឹងខ្វះខាតទឹក ដែលទាមទារឱ្យផឹកទឹក​១កែវពេលព្រឹក ដើម្បីជួយជំរុញប្រព័ន្ធរំលាយអាហារ និងឱ្យប្រព័ន្ធផ្សេងៗក្នុងរាងកាយដំណើរការបានល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj1estZVezT8xFLjsX53j9nwAupHDvcX6dnORrRu1WLR1gGgvO7dnKXNWGNdq27BPtUUCzoFetHXKMMeUBOA9lBbaNeS24wugHFn7_y3K-0sq33-CYt7xPb9Sam_XGxAIjtZa6g6SLGEPchc_KTZJ9hWeXTSVXe68RCN90j1IsQqYKl2mDLML1TM30jsGW/s850/photo_2026-02-03_10-58-23%20(2).jpg

២-កាត់បន្ថយផលប៉ះពាល់ពីអាស៊ីតក្នុងកាហ្វេ និងទឹកតែ ៖ ទាំងកាហ្វេ និងទឹកតែ ផ្ទុកសារធាតុ pH ដែលចាត់ទុកជាអាស៊ីតកម្រិតស្រាល ទោះជាវាមិនប៉ះពាល់សុខភាពធ្ងន់ធ្ងរ ប៉ុន្តែបើផឹកកាហ្វេ និងទឹកតែ មុនបរិភោគអាហារ ជាពិសេស អ្នកមានបញ្ហាច្រាលអាស៊ីត ឬរលាកក្រពះ អាចបណ្តាលឱ្យរលាកក្រពះកាន់តែខ្លាំង ឬឈឺពោះ ។ គួរផឹកទឹក មុនពេលផឹកកាហ្វេ ឬទឹកតែ ដើម្បីជួយរំលាយអាស៊ីតក្នុងក្រពះ ឬកាត់បន្ថយការរលាកមួយកម្រិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbCjNqZ3OS90-SDsTec7-Oln_rzafa8EOeziZr2ge7At2cFN1B33FPIj8EiYgg5uawsPmjy5fpiRTziTpiRpDBwhaahmJZz5U3Z51IwlMe1JX-Ldm2ddvszXqS8JbzqDlOhIMr9rMelH3dbEBgout5U-LQSxRGH056vbVgCWQMI7CSnsK_uVRxyxvNVh5u/s1140/photo_2026-02-03_10-58-23%20(3).jpg

៣-កាត់បន្ថយការខ្វះទឹកដោយសារកាហ្វេអ៊ីន ៖ ទោះជាកាហ្វេអ៊ីនក្នុងកាហ្វេ និងទឹកតែ មិនបានធ្វើឱ្យរាងកាយខ្វះទឹកខ្លាំង ប៉ុន្តែអ្នកខ្លះអាចប៉ះពាល់ដល់ការបត់ជើងតូច បើផឹកទឹកមិនគ្រប់គ្រាន់ ។ ហេតុនេះ ការផឹកទឹកមុនគេ គឺជាជម្រើសល្អបំផុតសម្រាប់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix6hcg5vEze3YO8-2Hug_9Iafd26RoUPbCADRFQXp3Qlw_rAnJAJmJz2plAdxllGr3tqDFBhh252h4m946O6rTgHgSUVwbu2CJj7mebDK13wHwvMKSJygRYhV_iYXMFV-9l6yxftBpKFEKO3yF3B0ItNpm-ngXUzzE1NkOpnI1N0PfeQFLPUoXYsbVCEsF/s1280/photo_2026-02-03_10-58-23%20(4).jpg

៤-ការពារសុខភាពមាត់ធ្មេញ ៖ ទោះជាកាហ្វេ និងទឹកតែ មានអាស៊ីតតិចតួចក៏ដោយ ប៉ុន្តែបើផឹកវាញឹកញាប់ដោយគ្មានការថែទាំសុខភាពមាត់ធ្មេញ អាចធ្វើឱ្យប៉ះពាល់ដល់ស្រទាប់ធ្មេញបាន ។ ការផឹកទឹកមុន ឬខ្ពុរមាត់ បន្ទាប់ពីផឹកកាហ្វេ ឬទឹកតែ គឺជាការកាត់បន្ថយស្នាមប្រឡាក់ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMOnx2s2sFJHGftj033E_IYReKcNNF_sRzJapXK3C09Nl3lJRi-3lnvmD5kCkPV80rkIkyOOE6af03Xy-zB0fr69z4Y9BFuYyESChQbYoazVbckZT46rbsGy1C2PodAb0XDQ84gSSLfUWgpBe-KEuS_ZJ5kDUszHWlUQZBB8qdlyVZjANYKVWOV64yqF7U/s1280/photo_2026-02-03_10-58-23.jpg

គួរប្រុងប្រយ័ត្ន ៖ កុំផឹកកាហ្វេ និងទឹកតែ ញឹកញាប់ពេលពោះទទេ ឬពេលមិនទាន់បរិភោគអាហារ ជាពិសេស កាហ្វេចាស់ ទឹកតែចាស់ ឬដាក់ស្ករច្រើន ។ ការផឹកទឹក មុនពេលកាហ្វេ និងទឹកតែ គឺជាការថែទាំសុខភាពយ៉ាងល្អ ដែលមិនត្រឹមតែជួយកាត់បន្ថយការរលាកក្រពះប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយបំពេញទឹកក្នុងរាងកាយ និងមានអារម្មណ៍ស្រស់ស្រាយពេលព្រឹក ៕