Home តារាជាតិ ទោះឈ្លោះគ្នាមើលមុខមិនចំ Goofy និយាយបែបនេះទៅកាន់ ទេព ពិសិដ្ឋ

ទោះឈ្លោះគ្នាមើលមុខមិនចំ Goofy និយាយបែបនេះទៅកាន់ ទេព ពិសិដ្ឋ

7
0

បន្ទាប់ពីតារាចម្រៀង ទេព ពិសិដ្ឋ បានចេញបកស្រាយពីរឿងនៅក្នុងរង្វង់គ្រួសារបានធ្វើឱ្យមហាជន និង អ្នកនៅក្នុងចង្កោមសិល្បៈរំជួលចិត្តយ៉ាងខ្លាំងនិងចេញមកផ្តល់កម្លាំងចិត្តយ៉ាងច្រើនកុះករ។ ងាកមកកាន់ Goofy វិញទោះបីជារូបគេមិនបង្ហោះចំឈ្មោះប៉ុន្តែគេដឹងថាសំណេររបស់អ្នកចម្រៀងរ៉េបរូបនេះចង់សម្តៅទៅកាន់ ទេព ពិសិដ្ឋ ដែលស្ថិតនៅក្នុងភាពតានតឹងទោះបីជាពេលនេះមិត្តភាពរបស់អ្នកទាំងពីរប្រេះឆាមើលមុខគ្នាមិនចំក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNMoHVerJqmZ0rz7AZK4w9dzgEmrvCKa4pd9chksWsz_PrA_nag1dnpBIEWHVkAz6By_DQKiOc3sc2zKjDttXxY9ZEItqGjRTOopgxvJZCms9cJ7yPtUy6OtGhRoYoozyEhwDJ1G24hGXx5v0EkV-ATl4jXbChrjtkxy9H6vDPml0YEZpgtDnUSgiA1V9Y/s1920/image_2025-12-08_16-09-16.png
នៅរសៀលថ្ងៃទី២ ខែកុម្ភៈ Goofy បាននិយាយនៅលើគណនីហ្វេកប៊ុកផ្ទាល់ខ្លួនថា «ទោះបីពួកគេឈ្លោះគ្នាតែគេមិនដែលមានចិត្តគុំគួនម្តងណាឡើយព្រោះតែមិត្តសម្លាញ់មានចំណែកធ្វើឱ្យគេស្គាល់ហ៊ីបហបហើយគ្រប់គ្នាបានស្គាល់ឈ្មោះ Goofy ។ Goofy បាននិយាយពាក្យក្នុងចិត្តថា «គ្នាមិនហ៊ាននិយាយអ្វីច្រើនក្នុងពេលនេះ តែសង្ឃឹមឯងនៅចាំពេលពួកយើងហូបបាយខ្លោចជុំគ្នា ហើយពេលដែលពួកយើងនៅជុំគ្នាដំបូងនៅTKឯងដឹងហើយថាមានអីញុំាហ្នឹងគ្នាមិនដែលភ្លេចអនុស្សាវរីយ៍ទាំងអស់ហ្នឹងទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-nvSLkvskFtImTKFBG2umqPREUwjM_M1P_eq5IhPHTwbH4mouqUw_GSbZR-sqvLlF52swb-XG4bTlMRFAFT5fjcPbDz0QUEZwTqGikm6A1wv2jiYhrJD3IRRJ7yD8oSVjxgUwnQDojxvZs-uJMu0PCQwEvpnaxkpvvFAbZbM8wsu8GKBePpkzicHXhjE1/s1280/403731949_1459638544594448_7093830090957539403_n.jpg

អ្នកចម្រៀងរ៉េប Goofy បាននិយាយថារូបគេបានមើលឃើញចិត្តស្មោះត្រង់ដែលចង់សម្តៅដល់ ទេព ពិសិដ្ឋ តាំងពីជិះម៉ូតូមកយកគេនៅផ្ទះជួលមកម្ល៉េះ។ Goofy តែងតែកោតសរសើរស្នាដៃមិត្តសម្លាញ់របស់ខ្លួនព្រោះតែស្នាដៃខុសប្លែកពីគេ។ ទោះបីជាពេលនេះអ្នកទាំងពីរមិនមើលមុខគ្នាមិនចំក្តីប៉ុន្តែគេនៅតែមានមោទនភាពចំពោះ ទេព ពិសិដ្ឋ ហើយកោតសរសើរពីការខំប្រឹងនឹងដំណើរជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0DgHyzGfu9-fYJOYEyubD8ehdWTJinmsPGuDnqDHV10Tm2cORF74083RSAdw9b7hXLEI_7l9ykqNDnouvXCh_xYwRqISGbexodTA5PFpsdJ4o5V5c7RTtbmRh_7YccAqh5D93nbfzOQOMWYVGu-9S7DBoTHXTkbX77vzHGw9CPaaiXl_2Q2wCFdyDr0nq/s1682/366345653_1407637839794519_6342715591076463107_n.jpg
ចុងក្រោយនៃសំណេរ Goofy បានជូនពរមិត្តសម្លាញ់ដែលកម្សត់កម្រជាមួយគ្នាឱ្យកាន់តែជោគជ័យលើវិស័យសិល្បៈកាន់តែខ្លាំងជាងនេះទៅទៀត និងបានផ្តល់កម្លាំងចិត្តឱ្យ ទេព ពិសិដ្ឋ ឱ្យកាន់តែរឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7JDkdVpbIQ2s_hHW6PHzm_mOM11XLug3-bBLRprgtQ0TM6UAK3VzPlDifbrzTHFiVIfejUAHUXfg76Z92YBFHtGRWGbiVGweerEq06EmpCheY6QxocVcPSVEvZW3FC4WJ7YRhmRwEJd9-5nxgl_EEKBjmJXA4C4hBEUfSAfgMvdJSiJstGRo1HJIx_h0W/s1676/366303089_1407637346461235_8903154420635837349_n.jpg

គួរបញ្ជាក់ផងដែរថា នៅក្នុងបទចម្រៀង «20 Out Now » របស់ ទេព ពិសិដ្ឋ និង NPN បានបញ្ជូលឈ្មោះ Goofy ដែលជាមិត្តសម្លាញ់នៅក្នុងបទចម្រៀង។ អំឡុងពេល Goofy ប្រកួតផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េប ទេព ពិសិដ្ឋ ក៏បានទៅចូលរួមលើកទឹកចិត្តដោយផ្ទាល់ផងដែរ។ យ៉ាងណាមិញ ក្រោយមកអ្នកទាំងពីររស់នៅដាច់ដោយឡែកលែងភ្ជាប់ទំនាក់ទំនងល្អដូចមុនផងដែរ៕