ប្រទេសឥណ្ឌូនេស៊ីបានដាក់ចេញបម្រាមថ្មីស្ដីពីការហាមឃាត់ការនាំចូលទំនិញចំនួន ១២ ប្រភេទចូលក្នុងប្រទេសរបស់ខ្លួន ដែលនាំឲ្យប៉ះពាល់ដល់ការនាំចេញមួយចំនួនរបស់ថៃ ជាពិសេសនៅក្នុងវិស័យកសិកម្ម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។.jpg)
យោងតាមនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) របស់ប្រទេសថៃ និងរបាយការណ៍ពី The Nation Thailand ការរឹតបន្តឹង ដែលបានចូលជាធរមានកាលពីពេលថ្មីៗនេះ ក្រោមបទបញ្ជារបស់រដ្ឋមន្ត្រីឥណ្ឌូនេស៊ី គោលនយោបាយនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់ទីក្រុងហ្សាការតា ដើម្បីលើកកម្ពស់អ្នកផលិតក្នុងស្រុក និងពង្រឹងភាពគ្រប់គ្រាន់ដោយខ្លួនឯង។
DITP បានឲ្យដឹងបន្ថែមថា ត្រឹមរយៈពេលខ្លីបន្ទាប់ពីឥណ្ឌូណេស៊ីបានដាក់ចេញបម្រាមនេះ ផលិតផលកសិកម្មរបស់ថៃដែលមានជាពិសេសអង្ករ និងស្ករស បានធ្លាក់ចុះនូវអត្រានាំចេញជាគំហុគ ខណៈកាលពីឆ្នាំ២០២៥ ការនាំចេញស្ករសរបស់ថៃទៅកាន់ឥណ្ឌូណេស៊ីមានតម្លៃប្រហែល ៧២៥លានដុល្លារ ដែលធ្វើឱ្យផលិតផលនេះងាយរងគ្រោះជាពិសេសចំពោះបម្រាមថ្មី។ 
ក្រៅពីអង្ករ និងស្ករស ផលិតផលផ្សេងទៀតដែលរួមមាន ម៉ាស៊ីនត្រជាក់ និងឧបករណ៍ទូរទឹកកកដែលប្រើប្រាស់សារធាតុត្រជាក់ដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន សម្លៀកបំពាក់ជជុះ កាបូប, វត្ថុធាតុដើមឱសថ, ទំនិញអាហារមួយចំនួន និងឧបករណ៍វេជ្ជសាស្ត្រដែលមានផ្ទុកជាតិបារតមួយចំនួន ក៏ស្ថិតក្រោមការហាមឃាត់របស់ឥណ្ឌូណេស៊ីផងដែរ។.jpg)
បើទោះជាទំនិញទាំងនេះមិនមែនជាផលិតផលនាំចេញសំខាន់ៗសម្រាប់ប្រទេសថៃ ប៉ុន្តែមន្ត្រីជំនាញថៃបានកត់សម្គាល់ថា ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចទាំងមូលគឺនៅតែមាន ខណៈចលនានេះអាចផ្លាស់ប្តូរលំហូរពាណិជ្ជកម្មក្នុងតំបន់នៅក្នុងត្រឹមរយៈពេលប៉ុន្មានខែខាងមុខទៀត។ បច្ចុប្បន្នអាជ្ញាធរថៃកំពុងតាមដានស្ថានការណ៍ និងរក្សាទំនាក់ទំនងជាមួយឥណ្ឌូនេស៊ីយ៉ាងដិតដល់ ដើម្បីបញ្ជៀសបញ្ហាប្រឈមដែលអាចនឹងកើតមាន៕










