ផេកគាំទ្រវិស័យបវរកញ្ញាមួយចេញមកទម្លាយរឿងហេតុ ពេជ្រ វត្តី និងម្តាយ ស្តាប់ហើយរំជួលចិត្តណាស់
បន្ទាប់ពីផ្ទុះកក្រើកជុំវិញរឿងអាស្រូវក្នុងគ្រួសាររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងម្តាយ ស្រាប់តែមានផេកគាំទ្រវិស័យបរវកញ្ញាមួយចេញមកទម្លាយយ៉ាងកក្រើកដោយបានលើកហេតុផលយ៉ាងច្រើន និងបានទម្លាយទៀតថា មុនពេលកើតរឿងអាស្រូវប៉ុន្មានខែមុន ពេជ្រ វត្តី ទទួលបានសារគំរាមមួយពីម្តាយ។
បន្ទាប់ពីមានហ្វេកប៊ុកមួយឈ្មោះថា Ath Sokreth ចេញមុខបកអាក្រាតរឿងវត្តីនិងម្តាយដែលថានាងគ្មានម្តាយ ទាំងដែលម្តាយឈឺកំពុងសង្គ្រោះបន្ទាន់នៅឡើយស្រាប់តែនៅយប់ថ្ងៃទី២១ ខែសីហា ផេកមួយឈ្មោះថា «Beauty Pageant Reviewer» ដែលហាក់ដឹងរឿងផ្ទៃក្នុងរបស់ វត្តី ច្រើនបានលើកឡើងយ៉ាងវែងអន្លាយពីបវរកញ្ញាល្បីឈ្មោះរូបនេះដែលនាំឱ្យនាងរម្លឹកឈ្មោះឪពុកច្រើនជាងម្តាយ។.png)
ផេកខាងលើនេះបានរៀបរាប់ដែលចង់សម្តៅដល់ វត្តី និងម្តាយថា «រឿង : កូនអកតញ្ញូដែលមានក្មេងអាយុ ៣ខែណា អាចក្រោកឈររត់ចោលម្ដាយបាននោះ មានតែម្ដាយទេដែលមានជើងបោះជំហានចាកចោលកូនបាន បោះបង់កូន រត់ទៅរស់ជាមួយជាប្ដីដើមវិញ។ កំឡុងពេលម្ដាយរត់ទៅរស់នៅជាមួយប្ដីដើមយ៉ាងមានសុភមង្គល ស្របពេលនោះកូនស្រីត្រូវរស់ជាមួយឪពុកទាំងមិនទាន់ផ្ដាច់ដោះ។ ពេលកូនអាយុ ៣ឆ្នាំមកជួបមុខជូនកូនដើរលេងថតរូបប៉ុន្មានប៉ុស្តិ៍ ហើយរាប់ថាជាបានបំពេញកាតព្វកិច្ចជាម្ដាយរួចហើយ មានសួរអារម្មណ៍ក្មេងទេ សុខៗត្រូវទៅដើរលេងជាមួយមនុស្សប្លែកមុខ ត្រូវជាអ្វីក៏មិនដឹង។ រស់នៅជាមួយឪពុករត់ម៉ូតូឌុប ដោយដាក់កូននៅពីមុខ ភ្ញៀវណាមិនប្រកាន់ក៏អាចដឹកបាន បើប៉ះភ្ញៀវប្រកាន់ សុខចិត្តអត់ដឹកភ្ញៀវ ព្រោះអត់ដឹងថាត្រូវទុកកូននៅឯណា : ត្រង់នេះទាំងអស់សាកស្រមៃទៅ ព្រឹកចេញពីផ្ទះជាមួយឪពុក សំរាកត្រង់ណាបាយត្រង់នោះ ក្ដៅទីណាងូតទឹកទីនោះ រហូតដល់ល្ងាចទើបឆ្លៀតជូនកូនទៅលេងមុខវាំង ទិញខោអាវជជុះស្អាតៗតុបតែងថតរូបឱ្យកូនព្រោះចង់ឱ្យកូនបានល្អ បានស្អាតដូចកូនគេដទៃ ធ្វើសកម្មភាពបែបនេះរាល់ថ្ងៃ សួរទៅថាហេតុអីក្មេងស្រីនោះរំលឹកតែពីឪពុក ព្រោះគាត់ធំឡើង ឃើញតែរូបភាពនិងការចងចាំដែលគ្មានម្ដាយ។
ផេកដដែលនេះបន្តទៀតថា « ក្រោយមកធំបន្តិចត្រូវទៅរស់នៅមណ្ឌលកុមារកំព្រា ព្រោះត្រូវទទួលការបៀតបៀនផ្លូវភេទពីអ្នកជិតខាង ពេលនោះសូម្បីឪពុកដែលជាស្និទ្ធស្នាលបំផុតក៏លែងបាននៅជាមួយ។ ក្រោយចេញពីមណ្ឌលកុមារកំព្រា ត្រូវឪពុកយកទៅផ្ញើឱ្យរស់នៅជាមួយសាច់ញាតិ ពីផ្ទះមួយទៅផ្ទះមួយ ធ្វើយ៉ាងណាឱ្យតែកូនគាត់បានរៀនសូត្រនឹងគេ ម្យ៉ាងឪពុកក៏មានគ្រួសារក្រោយមួយទៀត នោះហើយជាពេលដែលក្មេងស្រីនោះ មានតែខ្លួនមួយ ។ ពេលនៅថ្នាក់អនុវិទ្យាល័យ ក៏ស្រាប់តែមានមីងម្នាក់មកប្រាប់ថាម្ដាយបង្ហាញខ្លួនឡើងមក តែដល់ពេលក្មេងស្រីនោះថាចង់ទៅនៅជាមួយម្ដាយណាស់ មីងនោះបែរជាបដិសេធ ( ហេតុបោះបង់កូនជាលើកទីពីរ ) ក្មេងស្រីនោះក៏បន្តរស់ខ្លួនមួយជាមួយសាច់ញាតិបន្ត ដោយមិនដឹងអនាគតទៅជាយ៉ាងណា។ ក្រោយមកក៏ផ្លាស់មកនៅភ្នំពេញដើម្បីដើរតាមក្ដីស្រមៃ គុណបុណ្យវត្តុសាកសិទ្ធិតាមថែររក្សា ក្មេងស្រីនោះបានជួបតែមនុស្សៗល្អជួយជ្រុំជ្រែង ផ្ដល់ជាកំលាំងចិត្តរហូតឈានចាំក្ដីស្រមៃបាន»។
Beauty Pageant Reviewer សរសេរទៀតថា «ជីវិតមិនងាយស្រួលចឹងទេ គ្រាន់តែចាប់ផ្ដើមមានពន្លឺបន្តិច ស្រាប់តែមានពពកខ្មៅមកបាំងភ្លាម ទាមទារស្រែករកគុណបុណ្យភ្លាម។ មុនពេលកើតហេតុប៉ុន្មានខែ ក្មេងស្រីនោះទទួលបានសារគំរាមមួយ ព្រោះតែមិនចង់រំលឹកពីអតីតកាលឈឺចាប់ទាំងនោះទៀត ( កូនឯងចង់ល្បីមែន បើចង់ល្បីម៉ាក់ធ្វើឱ្យកូនឯងល្បីបាន ) នេះឬជាតិជាម្ដាយគេ។ ក្មេងស្រីនោះ ត្រូវទៅសួរសុខទុក្ខ សួរនាំពីស្ថានភាពជំងឺម្ដាយដែរបោះបង់ចោលគាត់ម្ដងហើយ ម្ដងទៀត ទាំងដែលក្មេងស្រីនោះគ្មានមនោសញ្ចេតនាសោះ ព្រោះគិតថាហោចណាស់គាត់ក៏បានបង្កើតខ្លួនឱ្យ ស្គាល់ពិភពលោកនេះដែរ តាំងពីពេលនោះមកអ្នកដែរតាំងខ្លួនជាម្ដាយតែងតែឆាតមកទាមទារនេះទាមទារនោះ មិនដែលពោលពាក្យសួរសុខទុក្ខកូនរវល់យ៉ាងនេះហត់ទេកូន មានញ៉ាំបាយទៀងទាត់ទេកូន គេងគ្រប់គ្រាន់ទេកូន សំរាកខ្លះទៅកូន ….ជារួមទៅគឺបើកក្បាលមក គឺទាមទារ ។
ក្មេងស្រីនោះទោះបីវាសនាមិនល្អដូចក្មេងគេដទៃ តែនាងក៏មានបេះដូង មានសាច់ឈាម មានអារម្មណ៍ មានការចងចាំបែបធម្មតាៗដូចក្មេងគេទូទៅចឹង អ្នកឱ្យអារម្មណ៍ទៅនាងបែបណា នាងក៏ទទួលបានអារម្មណ៍បែបនោះ»។
ទោះយ៉ាងណា ជុំវិញរឿងនេះមានការលើកឡើងផ្សេងៗគ្នាទៅតាមការគិតរៀងៗខ្លួន ព្រោះរឿងក្នុងគ្រួសារគ្មានអ្នកណាដឹងច្បាស់នោះទេក្រៅពីខ្លួនឯងដូចពោលមួយលើកឡើងថា «ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ» ៕


.png)










ប្រភព ៖ Bangkok biznews








ស.ស.រ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។ ក្រោយបានកែសម្រួលពីអគារចាស់ទ្រុឌទ្រោមមួយ សារមន្ទីរត្រូវបានរៀបចំឡើងលម្អដោយផ្ទាំងកញ្ចក់យ៉ាងទំនើប។
សម្រាប់ការចូលទស្សនាវិញ សារមន្ទីរនេះ(ស.ស.រ) បើឱ្យភ្ញៀវចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ ថ្ងៃអាទិត្យ ពីម៉ោង៩ព្រឹក ដល់៦ល្ងាច ដោយអ្នកចូលទស្សនាតម្រូវឱ្យទិញសំបុត្រជាមុនសិន។ នៅក្នុងនោះសំបុត្រសម្រាប់ភ្ញៀវជាតិ គឺ ៤ពាន់រៀល ចំណែក ភ្ញៀវបរទេសមានតម្លៃ ២ម៉ឺនរៀល។ សំបុត្រសម្រាប់កុមារ និងនិស្សិត មានតម្លៃ ២ពាន់រៀល។ ដោយឡែក ចំពោះព្រះសង្ឃ សារមន្ទីរមិនគិតថ្លៃសំបុត្រឡើយ។
សូមបញ្ជាក់ផងដែរថា សារមន្ទីរ ស.ស.រ ស្ថិតនៅអាគារលេខ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ ផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពោលនៅលើបរិវេណអតីតសាលាក្រុងភ្នំពេញ៕









