ប្រទេសចិន៖ អ្នកបុរាណវិទូបានរកឃើញផ្នូរដែលជាកម្មសិទ្ធិរបស់អធិរាជទីមួយនៃរាជវង្សចូវខាងជើង ដែលផ្នូរថ្មីនេះត្រូវបានគេរកឃើញនៅទីក្រុង Xianyang ក្នុងខេត្ត Shaanxi ភាគខាងជើង និងភាគកណ្តាលនៃប្រទេសចិន នេះបើយោងតាមការប្រកាសរបស់បណ្ឌិតសភាបុរាណវិទ្យា Shaanxi កាលពីថ្ងៃទី ២៦ ខែកញ្ញា។ អ្នកស្រាវជ្រាវបាននិយាយថាផ្នូរនេះជាកម្មសិទ្ធិរបស់អធិរាជស្ថាបនិកនៃរាជវង្សចូវខាងជើងដែលមានអាយុកាលពីឆ្នាំ ៥៥៧ ដល់ឆ្នាំ ៥៨១ ដោយផ្អែកលើ epitaph ដែលដាក់នៅផ្នែកខាងកើតនៃច្រកចូលផ្នូរ។
អធិរាជស្ថាបនិកនៃរាជវង្សចូវខាងជើងមានឈ្មោះថា វូ វ៉ាន់យ៉ាក ប្រសូតនៅឆ្នាំ ៥៤២ និងសោយទិវង្គតនៅឆ្នាំ ៥៥៧ ក្នុងព្រះជន្ម ១៥ ព្រះវស្សា។ ពេលឡើងកាន់អំណាច ព្រះអង្គមិនបានប្រើងារជា “អធិរាជ” ទេ គឺគេបានហៅព្រះអង្គថា “ស្តេចសួគ៌”។ ក្រោយមក នៅឆ្នាំ ៥៥៧ គាត់ត្រូវបានបងប្អូនជីដូនមួយរបស់គាត់ឈ្មោះ វូ វ៉ាន់ហូ ទម្លាក់ក្នុងសង្រ្គាមនិងធ្វើឃាតទ្រង់ ដើម្បីដណ្តើមអំណាច។
ផ្នូររបស់ស្តេចមានប្រវែងជាង ៥៦.៧ ម៉ែត្រ ពីខាងជើងទៅខាងត្បូង និងមានជម្រៅជាង ១០ ម៉ែត្រពីដី។ ក្រុមបុរាណវិទ្យាបានរកឃើញវត្ថុបញ្ចុះសពយ៉ាងហោចណាស់ ១៤៦ នៅក្នុងផ្នូរ។ វត្ថុទាំងនេះត្រូវបានប្រមូលផ្តុំនៅភាគអាគ្នេយ៍នៃផ្នូរ ហើយភាគច្រើនរួមមានរូបចម្លាក់សេរ៉ាមិច និងពាងប៉សឺឡែន។ ទោះជាយ៉ាងណាក៏ដោយ យោងតាមក្រុមស្រាវជ្រាវ បានឱ្យដឹងថា នៅក្នុងផ្នូរហាក់ដូចជាត្រូវបានបំផ្លាញ ជាពិសេសផ្ទៃខាងលើហាក់ដូចជាមានសំណល់អេតចាយ ដែលបង្ហាញថាមានក្រុមចោរបានលួចយកវត្ថុមានតម្លៃជាច្រើននៅក្នុងផ្នូរ។
យោងតាមលោក Zhao Zhanrui ជំនួយការស្រាវជ្រាវនៅសាលា Shaanxi Academy បានឱ្យដឹងថា ការរកឃើញផ្នូរបុរាណនេះ មានអត្ថន័យដ៏អស្ចារ្យសម្រាប់ការសិក្សាអំពីអធិរាជនៃរាជវង្សភាគខាងជើង។ តំបន់ផ្នូរបុរាណនេះ ធ្លាប់ជាចំណុចប្រសព្វនៃសកម្មភាពពាណិជ្ជកម្ម វប្បធម៌ និងសាសនា៕
ប្រភព៖vnexpress










