ត្រីបបែលទម្ងន់៣០០គីឡូក្រាមជាប់កំណត់ត្រាពិភពលោកហ្គីណេសជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក
ត្រីបបែលយក្សទឹកសាបទម្ងន់ ៣០០ គីឡូក្រាម ដែលត្រូវបានរកឃើញនៅក្នុង ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីឆ្នាំមុន បានបំបែកឯតទគ្គកម្មពិភពលោក ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថា ជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។
នៅលើបណ្តាញសង្គមហ្វេសប៊ុកក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ បានឱ្យដឹងថា៖ «ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០ គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គរបស់យើងបានកិបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថា ជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក»។
«ចាប់តាំងពីធ្វើការដោះលែងវាមក យើងបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទូលសញ្ញា acoustic របស់យើង ហើយវានឹងជួយយើងការពារប្រភេទសត្វជិតផុតពូជនេះ»។ ប្រភពដដែលបានបញ្ជាក់។
គួរជម្រាបថា មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង និងក្រុមការងារគម្រោងអច្ឆរិយមេគង្គ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFREDI) នៃទន្លេមេគង្គកម្ពុជា បានវាស់ថ្លឹង និងកិបស្លាកលេខ ព្រមទាំងយកសំណាកធ្វើ DNA ហើយបានលែងបបែលយក្ស ចូលក្នុងទន្លេមេគង្គ កាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២២។
បបែលយក្សនេះមានទម្ងន់ ៣០០ គីឡូក្រាម និងទំហំចាប់ពីក្បាលដល់ចុងកន្ទុយប្រវែង ៣៩៨ សង់ទីម៉ែត្រ និងទទឹងដងខ្លួនប្រវែង ២២០ សង់ទីម៉ែត្រត្រូវបានរកឃើញនៅក្នុង ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕










:max_bytes(150000):strip_icc()/ALR-what-is-ginger-20ed1f436bee4c4085b009756c8bc4db.jpg)





គម្រោងកែលម្អនេះនឹងធ្វើឡើងជាង៣ឆ្នាំ។ នៅក្នុងត្រីមាសទី ៤ នៃឆ្នាំនេះ របាយការណ៍សិក្សាលទ្ធភាពត្រូវបានរៀបចំសម្រាប់គម្រោង។ នៅឆ្នាំ ២០២៤ គម្រោងវិនិយោគ ការរចនាគំនូរសំណង់ និងការប៉ាន់ប្រមាណសរុបនឹងត្រូវដាក់ជូនសម្រាប់ការអនុម័ត។ នៅឆ្នាំ ២០២៥ ការដំឡើងនឹងត្រូវបានអនុវត្ត ហើយនៅឆ្នាំ ២០២៦ ការដំឡើងឧបករណ៍ ការប្រមូល និងការបង្ហាញនឹងត្រូវបានអនុវត្ត។ ការសាងសង់ត្រូវបានអនុវត្តនៅលើមូលដ្ឋានរមៀលដើម្បីធានាថាបន្ទប់ដែលមានមុខងារដំណើរការជាទៀងទាត់។
នៅពេលដែលរោងមហោស្រពទីក្រុងបានបើកជាផ្លូវការនៅឆ្នាំ ១៩០០ វាត្រូវបានគេហៅថា Saigon Opera House (L’Opera de Saigon) ដែលរចនាដោយស្ថាបត្យករ Félix Olivier រចនាឡើងក្នុងរចនាប័ទ្មស្ថាបត្យកម្ម Flamboyant Gothic នៃសាធារណរដ្ឋទីបីរបស់បារាំងនៃសតវត្សទី១៩ ។
នៅឆ្នាំ ១៩៤៤ រោងមហោស្រពត្រូវបានខូចខាតយ៉ាងខ្លាំងដោយសារគ្រាប់បែកមួយ ហើយបានឈប់ដំណើរការ។ ជាង១០ឆ្នាំក្រោយមក វាត្រូវបានជួសជុលឡើងវិញ ប៉ុន្តែត្រូវបានគេប្រើជាទីស្នាក់ការកណ្តាលនៃរដ្ឋសភា និងបន្ទាប់មកសភាតំណាងនៃរបបសាធារណរដ្ឋវៀតណាម។ បន្ទាប់ពីឆ្នាំ ១៩៧៥ កន្លែងនេះបានត្រឡប់ទៅមុខងាររបស់ខ្លួនក្នុងការរៀបចំសិល្បៈសម្តែង។
ចាប់តាំងពីពេលនោះមក គម្រោងនេះត្រូវបានជួសជុលឡើងវិញយ៉ាងធំក្នុងឆ្នាំ ១៩៩៨ ក្នុងឱកាសគម្រប់ខួប ៣០០ ឆ្នាំនៃទីក្រុង Saigon ។ នៅពេលនោះ ទីក្រុងហូជីមិញបានចំណាយថវិកាចំនួន ២៥ពាន់លានដុង ដើម្បីជួសជុលជញ្ជាំង និងរូបចម្លាក់តាមគំរូដើម ដោយជួសជុលឡើងវិញនូវការតុបតែងមួយចំនួនជាមួយនឹងសម្ភារៈថ្មី។ រោងមហោស្រពក៏មានបំពាក់ប្រព័ន្ធអគ្គិសនីទំនើប សំឡេង ភ្លើង ឆាក…៕
សម្រាប់ជីវប្រវត្តិផ្ទាល់ខ្លួនព្រះអង្គម្ចាស់ ហាក់មិនសូវមាននរណាបានដឹងនោះទេ ដោយគេដឹងត្រឹមថា ព្រះអង្គម្ចាស់នរោត្តម ម៉ាតេអូ ប្រសូតនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០០១ ជាបុត្រាបង្កើតរបស់ឮ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលធ្លាប់បានដាក់សំណើរ ទឹកប្រាក់ ១០០លានអឺរ៉ូ ទៅកាន់ក្រុមប្រឹក្សាភិបាលនៃក្លឹប ASSE – Association Sportive de Saint-Etienne ( ហៅកាត់ Saint Etienne) ដើម្បីទិញក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Saint Etienne។










ទាក់ទងនឹងឈ្មោះទួលទំពូងនេះ ភ្ញៀវបរទេសភាគច្រើនប្រហែលជាមិនស្គាល់នោះទេ ក៏ប៉ុន្តែពួកគេស្គាល់តែផ្សាររុស្សុីតែប៉ុណ្ណោះ។
ពេលនោះមានជនជាតិរុស្ស៊ី ដែលរស់នៅ និងធ្វើការនៅក្នុងទីក្រុងភ្នំពេញ បានចូលចិត្តវត្ថុអនុស្សាវរីយ៍ និងគ្រឿងចម្លាក់របស់ខ្មែរណាស់។ ជារឿយៗ ពួកគេតែងតែទៅផ្សារទួលទំពូង ដើម្បីរកទិញវត្ថុអនុស្សាវរីយ៍ទាំងនោះ។
លើសពីនេះទៅទៀត កាលនោះអជីករនៅផ្សារទួលទំពូង ជារឿយៗក៏បានក៏នាំចូលផលិតផលពីប្រទេសរុស្ស៊ី ដូចជា ម្ហូបអាហារ គ្រឿងអលង្ការ និងទំនិញមួយចំនួនទៀត មកដាក់លក់នៅទីនេះផងដែរ។


