Home Blog Page 1514

ប្រទេសក្បែរខាងយើង មាននាវាមុជទឹកច្រើនជាងគេបង្អស់នៅអាស៊ាន

0

ការកើនឡើងនៃការបញ្ជាទិញនាវាមុជទឹក នៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ត្រូវបានគេមើលឃើញថាមានការប្រកួតប្រជែងរវាងជាខ្លាំងនាបណ្តាប្រទេសនីមួយៗ ដែលភាគច្រើនប្រទេសទាំងនោះត្រូវបានគាំទ្របញ្ជាទិញដោយសហរដ្ឋអាមេរិក និងចិន។

ការអភិវឌ្ឍន៍នាវាមុជទឹករបស់ប្រទេសនៅក្នុងតំបន់អាស៊ាន គឺដើម្បីរក្សាសន្តិសុខរបស់ប្រទេសពួកគេ និងបង្ហាញឥទ្ធិពលនៅក្នុងតំបន់។

នាបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានទាំងអស់មានតែ៥ប្រទេសប៉ុណ្ណោះ ដែលមាននាវាមុជទឹក ក្នុងនោះរួមមាន៖

  • វៀតណាម៦គ្រឿង
  • ឥណ្ឌូនេសុី ៤គ្រឿង
  • សិង្ហបុរី ៤គ្រឿង
  • ម៉ាឡេសុី ២គ្រឿង
  • មីយ៉ាន់ម៉ា ១គ្រឿង

ដោយឡែកថៃ​ និងហ្វីលីពីន កំពុងដាក់ផែនការបញ្ជាទិញ នាវាមុជទឹក ដើម្បីពង្រីកកម្លាំងកងទ័ព នៅក្នុងតំបន់អាស៊ាន៕

ប្រភព៖ scmp

 

 

ល្អណាស់! Jimin BTS បរិច្ចាគប្រាក់ជាង៧ម៉ឺនដុល្លារដល់ការិយាល័យអប់រំក្នុងខេត្តមួយនៅកូរ៉េខាងត្បូង

0

នៅថ្ងៃទី២៤ ខែសីហា អ្នកនិយមលេងបណ្តាញអ៊ីនធឺណិតមានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលទទួលបានដំណឹង អំពីការបរិច្ចាគរបស់ Jimin បានបង្ហាញនៅលើវេទិកាអនឡាញហើយអ្នកបង្ហោះត្រូវបានគេស្គាល់ថាជាគ្រូបង្រៀនម្នាក់នៅក្នុងតំបន់ Chungbuk ដែលបានសម្តែងការស្ញប់ស្ញែង និងមោទនភាពចំពោះការបរិច្ចាគរបស់ Jimin ។Jimin album: BTS Jimin creates history, becomes the first Korean solo  artist to debut atop US Billboard Hot 100 with 'Like Crazy' - The Economic  Times

បន្ថែមពីលើការបង្ហោះ រូបភាពនៃលិខិតបរិច្ចាគដែលពួកគេបានទទួលគឺមានឈ្មោះថា ឯកសារសាធារណៈទូទាំងប្រទេស’ត្រូវបានបញ្ជូនដោយការិយាល័យប្រជាពលរដ្ឋ និងសិទ្ធិមនុស្សនៃការិយាល័យអប់រំខេត្ត Chungbuk ទៅកាន់សាលារៀន និងបណ្ណាល័យអប់រំទាំងអស់នៅទូទាំងខេត្ត។ លិខិតបរិច្ចាគបានកំណត់អត្តសញ្ញាណ Jimin សមាជិកក្រុម BTS បាន ជូនដំណឹងដល់ស្ថាប័ននានាថា មួយស្ថាប័នៗនឹងទទួលបានប្រមាណ ១០ លានវ៉ុន (ខ្ទង់៧,៥៣៣ ដុល្លារ) សម្រាប់ការទិញសៀវភៅ (មូលនិធិអភិវឌ្ឍន៍សាលារៀន)។BTS Star Jimin's Fashion Moments Through the Years, PHOTOS – WWD

យោងតាមប្រភពដដែលត្រូវបានបង្ហាញថា Jimin សមាជិកក្រុម BTS បានបរិច្ចាគប្រាក់សរុបចំនួន១០០ លានវ៉ុន ខ្ទង់ ៧៥,៣៣១ ដុល្លារដោយការបរិច្ចាគ ១០ លានវ៉ុនដល់ស្ថាប័នអប់រំចំនួន ១០ នៅក្នុងខេត្ត រួមទាំងសាលារៀន និងបណ្ណាល័យផងដែរ។ ជាមួយគ្នានេះដែរ ការិយាល័យអប់រំខេត្តមានបំណងប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីជំរុញការទិញសៀវភៅសិស្ស និងដាក់ឱ្យដំណើរការកម្មវិធីទាក់ទងនឹងការអប់រំការអាន។BTS: Jimin beats Jungkook to clock fastest 1 billion streams on Spotify as  a K-pop soloist

កាលពីមុន Jimin ក៏បានធ្វើការបរិច្ចាគយ៉ាងសប្បុរសផងដែរ ដូចជាអាហារូបករណ៍ដែលបានបរិច្ចាគទៅសមាគមអាហារូបករណ៍ Gangwon Education របស់ការិយាល័យអប់រំខេត្ត Gangwon ដែលមានតម្លៃប្រហែល ១០០ លានវ៉ុន។ លើសពីនេះ គេបានបរិច្ចាគជាបន្តបន្ទាប់ដល់អង្គការនានា ដែលជាទង្វើដ៏ល្អនិងគំរូបំផុតក្នុងនាមជាមនុស្សរបស់មហាជន៕

BTS ឈរជាក្រុមអាស៊ីតែមួយគត់សមាជិកគ្រប់រូបមានឈ្មោះនៅលើតារាង Billboard ពេលបញ្ចេញសកម្មភាពទោល

0

BTS ពិតជាក្រុមចម្រៀងបុរសដ៏មានឥទ្ធិពលរបស់កូរ៉េខាងត្បូង ដែលបានជំរុញឱ្យឧស្សាហកម្មតន្ត្រីពិភពលោកជួបព្យុះភ្លៀងជាមួយក្រុមចម្រៀងនេះ មិនថាការសម្តែងដ៏មានថាមពល ទឹកដមសំឡេង និងអត្ថន័យរបស់ពួកគេ ទោះបីជាឆ្នាំនេះសមាជិកខ្លះបានបំពេញកាតព្វកិច្ចហ្វឹកហាត់ទាហានក្តី តែក៏នៅអាចបង្កើតប្រវត្តិសាស្ត្របន្ថែមទៀតសម្រាប់ពួកគេ។BTS Military Service: BTS members to enlist in military by end of 2023, ARMYs get emotional on Twitter - The Economic Times

ក្រៅពីទទួលបានជោគជ័យដ៏អស្ចារ្យ សមាជិកក្រុម BTS ក៏បានបោះជំហានមិនគួរឱ្យជឿក្នុងនាមជាសិល្បករទោលផងដែរជាមួយសមិទ្ធិផលដ៏អស្ចារ្យពីសកម្មភាពផ្សេងទៀតគឺសមត្ថភាពរបស់ពួកគេនោះគឺសមាជិកម្នាក់ៗបានឈរឈ្មោះនៅលើតារាង Billboard Hot 100 ដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិកពេលបញ្ចេញបទទោលរៀងៗខ្លួន។BTS Military Service Schedule, When Members Will Go, Come Back: Suga – StyleCaster

បន្ទាប់ពីដំណឹងនៃសកម្មភាពក្រុមរបស់ពួកគេបានផ្អាក សមាជិកម្នាក់ៗបានប្រឡូកក្នុងអាជីពចម្រៀងទោលរបស់ពួកគេ ខណៈដែលពួកគេបានចេញបទចម្រៀងរៀងខ្លួនដោយ ចាប់ផ្តើមពីសមាជិក Jin ដែលបានបញ្ចេញបទទោលមុនគេក្នុងចំណោមសមាជិកទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh6L4_URwwOvGNQ95g9umeJvvtnV45XPEp6id-44tHeypHFpg4UakNdGJPuEj17n0aaTgBGlzwZsdPB5NN9JFcghmlnmNCbjA-7Q5sWSLFuoZAvCjNRWpqR5mRajZGmGYm2h8488ucFfUp9KvlAQBHyFi-yh0DBmJe5T8mbrH8tzyy4TugRlxZuCNjwxI/s900/F4ONualXMAAHvb0.jpg

មិនត្រឹមតែប៉ុណ្ណោះ ក្រុមចម្រៀងនេះបានឈរជាក្រុមអាស៊ីតែមួយគត់សមាជិកគ្រប់រូបមានឈ្មោះនៅលើតារាង HOT 100 របស់ Billboard ដោយបទចម្រៀងរបស់សមាជិក Jin ឡើងដល់លេខ ៥១ក្នុងតារាង ចំណែកឯប្រធានក្រុម RM បទលោកនៅលេខ៨៣ សមាជិក J-Hope នៅលេខ ៦០ និងបទរបស់ SUGA នៅលេខ៥៨ ។ លើសពីនេះបទ “Like Crazy” របស់ Jimin និង seven របស់ Jungkook បានឈរនៅលេខ១ក្នុងតារាង ខណៈ V បានបង្ហាញខ្លួនជាលើកដំបូងនៅលេខ ៩៦ នៅលើតារាង Billboard ជាមួយនឹងបទ “Love Me Again” ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjCXDWQhb0Sq3RkXqQK1oqjd-RTS69yQT-62CN4usfHAQXiAhLbr565EiBcDkkFDgIffaGVA15euhSA3eL3fguEmeRm2qnxUthqKJ7pYFx7lrsIx0sBJi9Kb-2MklBXH8AYwxSIxOGlyPhFuGcai17SttK3JrAzQXO57l__s5zkZa3UQaf5YJxee4pD-A/s900/F4McdAJWMAAr7UU.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq6oFRYtHo70SEqNNKMycPcnxd17EaAnUTdppbGeq2RZu2zYxxYXdfu0CcwPP92N6jlyovpMOcl6w2KYYJNbrXxKdpkf54kuI1DDeiAA89hIcWSs-waNXIyhtvjDHcv9TVLzkSkGe4GOiRhBUTcXmkaLb-7-SF7TwvYZO-NbRma2ogpsUXjZzXR66Xd0g/s1091/1692826227-image.png

 

 

ចំណាយពេលជិត៣ខែជិះកង់ឆ្លងកាត់៦ប្រទេសលោក ទីវ តារារិទ្ធិ រៃអង្គាសប្រាក់បានជាង៥ម៉ឺនដុល្លារជូនមន្ទីរពេទ្យកុមារអង្គរ

0

ទីបំផុតឆន្ទៈដ៏មោះមុតរបស់លោក ទីវ តារារិទ្ធិ ធ្វើដំណើរដោយជិះកង់ឆ្លងកាត់ប្រទេស៦ក្នុងតំបន់អាស៊ានដើម្បីរៃអង្គាសប្រាក់ជួយដល់កុមារកម្ពុជាពេលនេះលោកសម្រេចគោលបំណងហើយដោយទទួលបានប្រាក់ជាង៥ម៉ឺនដុល្លារជូនមន្ទីរពេទ្យកុមារអង្គរ។May be an image of 6 people, people smiling and text

នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរពេទ្យកុមារអង្គរ បានធ្វើដំណើរទទួលស្វាគមន៍ អ្នកជិះកង់ លោក ទីវ តារារិទ្ធិ ដោយជិះកង់រួមគ្នា ចេញពីស្រះស្រង់ មកកាន់បរិវេណមន្ទីរពេទ្យកុមារអង្គរ។ ថ្នាក់ដឹកនាំ បុគ្គលិកមន្ទីរពេទ្យកុមារអង្គរ និងអ្នកគាំទ្រជាច្រើនរបស់តារារិទ្ធិ បានស្វាគមន៍យ៉ាងអធិកអធមនៅក្នុងបរិវេណមន្ទីរពេទ្យកុមារអង្គរ ឆ្លៀតក្នុងឱកាសដ៏អស្ចារ្យនេះដែរ ក៏មានការប្រគល់ពានលើកទឹកចិត្ត និងប្រកាសលទ្ធផល នៃការរៃអង្គាសថវិការបស់តារារិទ្ធិ។May be an image of 7 people, bicycle and road

បន្ទាប់ពីការធ្វើដំណើរជិះកង់អស់រយៈចំងាយ ៩ ៧៥០ គីឡូម៉ែត្រ ក្នុងប្រទេសអាស៊ានចំនួន៦ប្រទេសដោយផ្តើមចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេស វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី និងប្រទេសង្ហិបុរី ដោយចំណាយយពេលជិត ៣ខែកន្លងមក អ្នកជិះកង់ តារារិទ្ធិ បានរៃអង្គាសថវិកាសរុប ចំនួន ៥៦ ២៥៧ ដុល្លារអាម៉េរិក ($56,257) ។May be an image of 8 people, bicycle, crowd and text

ចំពោះសមិទ្ធផលដ៏អស្ចារ្យ ការលះបង់កម្លាំងកាយចិត្ត ក្នុងការជិះកង់ផ្សងព្រេងម្នាក់ឯង ដើម្បីរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរអ្នកជិះកង់ផ្សងព្រេង តារារិទ្ធិ ត្រូវបានសាធារណជនកោតសរសើរយ៉ាងខ្លាំងចំពោះទង្វើសប្បុររបស់លោករួមចំណែកជួយអាយុជីវិតកុមារកម្ពុជា៕May be an image of 3 people, bicycle and textMay be an image of 1 person, bicycle and text

 

Wonyoung IVE បង្ហាញពីរបៀបសម្រកទម្ងន់ និងហាត់ប្រាណ ដែលគ្រប់គ្នាអាចធ្វើតាមបានយ៉ាងងាយស្រួល

0

តារាចម្រៀង K-pop រាងតូចស្រឡូនកញ្ញា Wonyoung សមាជិក IVE បានបង្ហាញពីរបៀបសម្រកទម្ងន់ និងហាត់ប្រាណ ដែលគ្រប់គ្នាអាចធ្វើតាមបានយ៉ាងងាយស្រួល ចង់បានរាងស្អាតដូចនាង វាមិនពិបាកដូចអ្នកគិតទេ។ Wonyoung ត្រូវបានគេស្គាល់ថាជាតារាដ៏មានទេពកោសល្យក្នុងការច្រៀង រាំ និង មានមន្តស្នេហ៍បំផុត។ ដូច្នេះហើយខាងក្រោមនេះគឺជាអាថ៌កំបាំងសម្រកទម្ងន់ និងហាត់ប្រាណ របស់ Wonyoung IVE៖Find Out How Ive's Jang Wonyoung Achieved Flexible Body | IWMBuzz

១.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់រយៈពេល ២០-៣០ នាទីក្នុងមួយថ្ងៃ ដោយក្នុងមួយសប្តាហ៍ ៥ ដង។

២.ជ្រើសរើសលំហាត់ Cardio ជំនួសឱ្យការហ្វឹកហាត់ដូចជា treadmills, Pilates, យូហ្គាហោះ, និងលើកទម្ងន់។

៣.ចម្អិនម្ហូបដោយខ្លួនឯងដើម្បីគ្រប់គ្រងបរិមាណ គុណភាពនៃអាហារ ដោយផ្តោតលើប្រូតេអ៊ីន ជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងៗ ដែលមានប្រយោជន៍ដល់រាងកាយ។IVE Jang Wonyoung Diet and Workout 2022 — Here's How to be as Fit as Former  IZ*ONE Member | KpopStarz

៤.ផឹកទឹកឱ្យបានច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន។

៥.កាត់បន្ថយការញ៉ាំពេលល្ងាច ឬជ្រើសរើសភេសជ្ជៈដែលគ្មានកាឡូរី ដូចជាកាហ្វេខ្មៅជាដើម។

៦. Wonyoung តែងតែទទួលទានអាហារ ១-២ ដងក្នុងមួយថ្ងៃ។

៧.អនុញ្ញាតឱ្យខ្លួនអ្នកញ៉ាំអាហារដែលអ្នកចូលចិត្ត Wonyoung នៅតែញ៉ាំ teokbokki ដំឡូងបារាំង និងការ៉េម ប៉ុន្តែប្រយ័ត្នកុំញ៉ាំច្រើនពេក ហើយកុំបរិភោគនៅពេលយប់។

៨.ប្រើថាមពលរបស់អ្នកឱ្យបានច្រើនបំផុតពេញមួយថ្ងៃ ដូចជាការហាត់រាំ ការដើរជាដើម ដើម្បីដុតបំផ្លាញកាឡូរីបន្ថែមទៀត៕Jang Won-young proves how she is born to be an idol, showing off her visual  even while doing pilates
ប្រភព៖sanook

ពិតទេ! អនុរដ្ឋលេខាធិការក្រសួងកសិកម្មម្នាក់ រត់ការធ្វើប្លង់ដីឱ្យគេ បែរជាដាក់ជាកម្មសិទ្ធខ្លួនឯងទៅវិញ?

0

ថ្មីៗនេះ លោក សៅ វណ្ណសិរីវុធ ដែលគេស្គាល់ថាជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម ត្រូវបានគេចោទប្រកាន់ពាក់ព័ន្ធនឹងការរត់ការធ្វើប្លង់ដីឱ្យគេ តែបែរជាដាក់ជាកម្មសិទ្ធខ្លួនឯងទៅវិញ។

បើយោងតាមវីដេអូដែលបានបែកធ្លាយ បានឱ្យដឹងថា៖”អ្នកស្រី អាន សូនីតា ដែលពឹងពាក់អោយ លោក សៅ វណ្ណសិរីវុធ រត់ការប្លង់ដី បែរជាលួចសុីដាច់ប្លង់ យកធ្វើជាកម្មសិទ្ឌផ្ទាល់ខ្លួន ហើយអ្នកស្រី អាន សូនីតា បានសុំជួប និងទាយកឯកសារប្លង់ដីច្បាប់ដើមមកវិញ ស្រាប់តែលោកអនុរដ្ឋលេខាធិការ មិននិយាយអ្វីនោះទេ ដោយប្រឹងគេចមុខរត់យករួចខ្លួនតែម្តង”។

ពាក់ព័ន្ធនឹងករណីនេះ ហាក់មិនទាន់ឃើញមានចំណាត់ការនៅឡើយនោះទេ ពីសមត្ថកិច្ច ដូច្នេះយើងមានតែតាមដានជាបន្តទៀត៕

ក្រុមនិស្សិតប្លាស្ទិច ស្ទើរតែមិនជឿថាខ្លួនអាចទទួលបានពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរ

0

ពាក្យចាស់ពោលថា «ធ្វើល្អទទួលបានផលល្អ» មិនខុសនោះទេ ជាក់ស្តែងទង្វើល្អៗរបស់ក្រុមនិស្សិតបា្លស្ទិចដែលតែងតែគិតគូរពីបរិស្ថានចូលរួមប្រមូលសំរាមនៅតាមប្រឡាយនានានៅទីក្រុងភ្នំពេញពេលនេះត្រូវបានជ្រើសរើសជាយុវជនឆ្នើមនៃពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរដោយក្រសួងបរិស្ថានដែលបានរៀបចំឡើងនៅប្រទេសឡាវកាលពីពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9MxtBJ1HbG51F9fYa23Jph08LiftpjEtdQ9MTzH46QiNPzS7so9kQwexMRNhBPPTNjTwdWjvXsXQNcZqKG1E6fLYdehr_Gk_33FIbXJ3dpLgKXaTB4nWJwT_B5uLRSuTVW6iw-w4TI0f_8OqVEICdD_gtgxzFoXLXI0kSo9bi-m43azgC6PZ6TKUvlzE/s2048/369349510_269867009154760_7448085123643095089_n.jpg

លោក ហែម សុភេម ស្ថាបនិកក្រុមនិស្សិតបា្លស្ទិក ត្រូវបានជ្រើសរើសជាយុវជនឆ្នើមនៃពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរដោយ ក្រសួងបរិស្ថាន (The 2nd ASEAN Youth co-Champions Award Junior) ដែលបានរៀបចំឡើងនៅប្រទេសឡាវ កាលពីថ្ងៃទី២៤ ខែសីហា។ពានរង្វាន់នេះជាពានរង្វាន់ជើងឯកយុវជនអាស៊ាន (AYECA) សម្រាប់ពលរដ្ឋវ័យក្មេងរបស់សមាជិកអាស៊ាន (AMS) អាយុពី១៨ ដល់ ៣៥ឆ្នាំ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការការពារបរិស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2nOz8OqBP3PPnp2JrFea9MmHhCZeuEMfg_E87_bZPozK12SGrB4iAjmR_XfSIMxSpJTo7ZqFUpwqMWOWxk4KdXoPGtQK64A7Qag_2RXf3Qg8omaXSlmntbzmCqTJisRQWNwH0UjfuIaSa1xxSw4z_kI5N3Du1QBLPM7SZnhndHpMNGf1Ku2p19SD9zg0/s1280/369844034_269866965821431_5779815452856402673_n.jpg

ទន្ទឹមនឹងទទួលបានពានរង្វាន់នេះ ស្ថាបនិកក្រុមនិស្សិតបា្លស្ទិក បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថាពានរង្វាន់នេះគឺមិនមែនកើតចេញពីលោកម្នាក់ឯងនោះទេ តែវាកើតចេញពីយុវជនខ្មែរផ្សេងៗទៀតដែលបានចូលរួមចំណែកយ៉ាងសំខាន់ និងសកម្មភាពក្នុងកិច្ចការពារបរិស្ថានជាមួយនិស្សិតប្លាស្ទិចនាពេលកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBuathOSqStgbbEVWBLueZ7v0K8J-TWCEr3zhEX4V2g_f2QQI1nC8P9lp0Q1_ifsEUSXyOHDrkHALXWcs0SV47_jjHxjRmqNotQ1r0nW9GuIeHDpZJQ59bI7LLIpsSGi7Hb8CiXhvrrtvJBB_spCwVfY54oLUcsJZ2pvHA4-02cz1_GaL-k-P-ltLAxxg/s2048/369379688_269866925821435_6000038612170637330_n.jpg

បន្ទាប់ពីទទួលបានពានរង្វាន់នេះប្រជាពលរដ្ឋបានចូលរួមអបអរសាទរលោកយ៉ាងច្រើន ព្រោះក្រុមរបស់លោកគឺជាធនធានល្អសម្រាប់សង្គមជាតិរួមចំណែកយ៉ាងសំខាន់ក្នុងការងារសង្គមមិនខ្លាចពីភាពនឿយហត់ចុះទឹកស្អុយយ៉ាងណានៅតែមិនរាថយ។ មិនត្រឹមតែទទួលបានការកោតសរសើរពីមហាជនទេ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរទៅដល់លោកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBuvHfiCYFL68r6GnQIhi8HBGaWO97fBJzVjtBEsDjoRicf9X2HUT0T6Mof3J8j44NLf1Qc-KuOhPlwo-qtjwkS6PSsJJMPHUqHm-ZslqVWNasa3BKy5mgrRU38Af1y7I66wNuDscL4rcxiECjP0fWzDvksiem1reNFBkwWsM7HhZPAkWuDh1u6aNQZVc/s960/369931689_269863719155089_6151180296904427021_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPJWRSGFsLeo8lP_0DbnEgYTpy1QIm8NaFk0yLS5ZbsYSzxkATfF1Er_T1QhQxHyadDUUaqtc3OQ5odebSl_eHLKlo4JWz5mPSTguc0JOhBv_Pbnh4v7wl6darqAnIUD6e-4-pfyYfmfTwyvLkJe9MilZPjSGh_lUbXRjayAf_tP7QxRKwd8kri0rDOQg/s1349/370536381_630483165879535_3192224741458533581_n.jpg

 

៤ យ៉ាងដែលប្រុសៗត្រូវដឹងពេលណាត់ជួបមនុស្សស្រី

0

មនុស្សប្រុសគ្រប់រូបត្រូវដឹង មិនមែនមនុស្សស្រីទាំងអស់សុទ្ធតែផ្តល់ឱកាសក្នុងការណាត់ជួបជាមួយអ្នករហូតនោះទេ ដូច្នេះដើម្បីកុំឱ្យឱកាសនេះខកខានអត់ប្រយោជន៍អ្នកគប្បីដឹងពីរបៀបខ្លះៗដូចខាងក្រោម ដើម្បីឱ្យដៃគូរបស់អ្នកមានចិត្តមកលើអ្នកវិញ។

១.ការស្លៀកពាក់ឱ្យសមរម្យ៖ ការស្លៀកពាក់គឺជារឿងសំខាន់ដើម្បីទាក់ទាញមនុស្សស្រី អ្នកគួរស្លៀកសម្លៀកបំពាក់ដែលមើលទៅស្អាត មិនចាំបាច់ថ្លៃពេកទេ។ ប៉ុន្តែត្រូវរៀបចំវាឱ្យស្អាត និងថ្លៃថ្នូរ ដែលឆ្លុះបញ្ចាំងពីស្ទីលផ្ទាល់ខ្លួនរបស់អ្នក លាយឡំជាមួយភាពកក់ក្តៅ និងមនោសញ្ចេតនាបន្តិច នឹងធ្វើឱ្យនាងចាប់អារម្មណ៍ជាមួយនឹងភាពទាក់ទាញរបស់អ្នកតាំងពីបានឃើញលើកដំបូង។What to Wear On a First Date? - Best First Casual Date Outfits For Men

២.កុំលូកលាន់រាងកាយ៖ អ្នកត្រូវធ្វើជាសុភាពបុរស ព្រោះមនុស្សស្រីភាគច្រើនចូលចិត្តបុរសដែលចេះគោរពនិងឱ្យតម្លៃនាង កាលដែលអ្នកបង្ហាញអាកប្បកិរិយាមិនល្អទៅលើដៃគូររបស់អ្នកដូចជា ចង់ប៉ះដៃ ចង់អោប ឬអង្គុយជិត វាអាចធ្វើឱ្យនាងគិតថាអ្នកជាមនុស្សគ្រោះថ្នាក់បំផុត។20 Date Ideas Where You Can Talk And Get To Know Someone | Marilyn  Sutherland | YourTango

៣.កុំទៅយឺត៖ កាលដែលអ្នកណាត់ជួបនរណាម្នាក់ហើយទៅយឺតជាងដៃគូរបស់អ្នក ច្បាស់ណាស់នារីភាគច្រើនប្រាកដជាមិនសូវមានអារម្មណ៍មកលើអ្នកនោះទេ ដូច្នេះនៅថ្ងៃណាត់ជួបដំបូងអ្នកគួរតែមានទំនួលខុសត្រូវ និងគោរពពេលវេលាឱ្យបានល្អ។31 Best Summer Date Ideas Worthy of a Nicholas Sparks Novel

៤.រៀបពាក្យនិយាយឱ្យបានត្រឹមត្រូវ៖ មនុស្សប្រុសត្រូវដឹងការនិយាយគឺសំខាន់ខ្លាំងណាស់ក្នុងទំនាក់ទំនងនៃការណាត់ជួប កាលដែលអ្នកមិនសូវចេះនិយាយ អាចធ្វើឱ្យដៃគូរបស់អ្នកមិនចាប់អារម្មណ៍ ប៉ុន្តែបើនិយាយច្រើនពេក អាចធ្វើឱ្យនាងធុញ ដូច្នេះអ្នកត្រូវនិយាយមួយៗ និងស្តាប់ដៃគូរបស់អ្នកដោយយកចិត្តទុកដាក់បំផុត ទើបឱកាសនេះក្លាយជាពេលវេលាដ៏ល្អសម្រាប់អ្នកនិងដៃគូរបស់អ្នក៕
ប្រភព៖sanook

ពលរដ្ឋចិនទិញអំបិលស្តុកទុក ខណៈជប៉ុនបង្ហូរទឹកកខ្វក់ចូលសមុទ្រ

0

ប្រទេសចិន ៖ ការចាប់ផ្តើមបង្ហូរទឹកលាយជាតិវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែររបស់ជប៉ុន បានធ្វើឱ្យប្រទេសក្នុងតំបន់អាស៊ានព្រួយបារម្ភ ហើយមនុស្សមួយចំនួនមិនហ៊ានបរិភោគស៊ូស៊ី និងអាហារសមុទ្រនាំចូលពីជប៉ុនទេ ។ ចំណែកពលរដ្ឋចិនវិញនាំគ្នាទិញអំបិលស្តុកទុក ដោយសារបារម្ភនឹងការបង្ហូរទឹកកខ្វក់នេះធ្វើឱ្យប៉ះពាល់ដល់ការផលិតអំបិល ។

អាជ្ញាធរជប៉ុនបានបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលមានលាយឡំជាមួយជាតិវិទ្យុសកម្មចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិកតាមការកំណត់ ។ គេសង្កេតឃើញថា មិនត្រឹមតែប្រទេសជិតខាងរបស់ជប៉ុនប៉ុណ្ណោះទេដែលបានតវ៉ា ប៉ុន្តែពលរដ្ឋជប៉ុនជាច្រើននាក់ក៏បាននាំគ្នាតវ៉ាប្រឆាំងនឹងការបង្ហូរទឹកកខ្វក់ចូលសមុទ្រដូចគ្នាដែរ ។ ប្រទេសជប៉ុនបានចាប់ផ្តើមគម្រោងបង្ហូរទឹកចេញពីរោងចក្រក្នុងបរិមាណជាង១,៣៤លានតោន ដែលទឹកទាំងនេះត្រូវបានគេរក្សាទុកនៅក្នុងអាងទឹកប្រមាណ១.០០០ ចូលទៅក្នុងសមុទ្រ ស្របពេលមានការជំទាស់ពីប្រទេសជាច្រើន បើទោះជាផ្នែកថាមពលបរមាណូអន្តរជាតិនឹងអនុម័តផែនការបង្ហូរទឹកក្តី ។China urges shoppers not to hoard salt after Fukushima discharge - SHINE  News

ប្រទេសចិនបានប្រកាសហាមនាំចូលអាហារសមុទ្រគ្រប់ប្រភេទពីជប៉ុន ហើយពលរដ្ឋចិនជាច្រើននាក់នាំគ្នាទិញអំបិលស្តុកទុក មុនពេលជប៉ុនបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលធ្វើឱ្យក្រុមហ៊ុនផលិតអំបិលបញ្ជាក់ថា អំបិលផលិតពីទឹកសមុទ្រនេះគ្មានលាយឡំជាតិវិទ្យុសកម្មទេ ។ ចំណែកអ្នកជំនាញបានបារម្ភពីផលប៉ះពាល់បរិស្ថាន ដោយសារការបង្ហូរទឹកកខ្វក់ ។

លោក Nubel Cisneros អ្នកឧតុនិយមវិទ្យា លើកឡើងថា ៖ «ខ្ញុំគិតថា នេះជាគ្រោះថ្នាក់របស់ពិភពលោក ដោយសារជប៉ុនបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហើយវាមិនត្រឹមតែប៉ះពាល់ដល់ប្រទេសជិតខាងរបស់ជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែសារធាតុកខ្វក់នេះនឹងហូរទៅកាន់ប្រទេសផ្សេងទៀត ។ ដូច្នេះ វាគ្រោះថ្នាក់ខ្លាំងណាស់ ហើយវានឹងប៉ះពាល់ដល់សត្វរស់នៅក្នុងទឹក ចៀសមិនផុត» ។China urges shoppers not to hoard salt after Fukushima discharge | Reuters

ចំណែកនៅហុងកុងវិញ ពលរដ្ឋមួយចំនួនបានបង្ហាញការបារម្ភ ហើយពួកគេមិនហ៊ានបរិភោគអាហារសមុទ្រនាំចូលពីប្រទេសជប៉ុនទេ ។ នារីម្នាក់និយាយថា ៖ «ខ្ញុំមិនដឹងថា តើវាមានសុវត្ថិភាពដែរឬទេ បើខ្ញុំបរិភោគអាហារសមុទ្រជប៉ុន ។ ខ្ញុំមានកូន៣នាក់ ហើយវាកាន់តែគួរឱ្យបារម្ភខ្លាំងជាងនេះទៀត ព្រោះកូនៗរបស់ខ្ញុំចូលចិត្តញ៉ាំស៊ូស៊ី ។ ដូច្នេះ ខ្ញុំត្រូវតែប្រុងប្រយ័ត្នជាងមុន» ។

ចំណែកពលរដ្ឋជប៉ុនវិញក៏បានតវ៉ានឹងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរដូចគ្នាដែរ ។ អ្នកស្រី យ៉ូស៊ិកុ ហ្វុរ៉ាខាវ៉ា ជាអ្នកតវ៉ានិយាយថា ៖ «វាគួរឱ្យសោកសៅដែលជប៉ុនចាប់ផ្តើមបង្ហូរទឹកកខ្វក់ ប៉ុន្តែយើងនឹងមិនបោះបង់ការព្យាយាមទេ ។ យើងត្រូវបញ្ឈប់គម្រោងនេះឱ្យបានឆាប់រហ័សបំផុត ដើម្បីកាត់បន្ថយបរិមាណទឹកដែលត្រូវបង្ហូរចូលក្នុងសមុទ្រ ហើយនេះជាហេតុផលថា ហេតុអ្វីខ្ញុំមកតវ៉ានៅពេលនេះ» ។China urges shoppers not to hoard salt after Fukushima discharge - SHINE  News

ប្រទេសជប៉ុនបញ្ជាក់ថា ការបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរដែលបានច្រោះសម្អាតរួចហើយ គឺវាមានសុវត្ថិភាព ខណៈអាមេរិក និងតៃវ៉ាន់បានគាំទ្រជប៉ុន និងលើកឡើងថា ទឹកបង្ហូរចេញពីរោងចក្រនេះមានផលប៉ះពាល់តិចតួចណាស់ ៕ ប្រភព ៖ TNN World

កសិករថៃស្នើនាយករដ្ឋមន្ត្រីថ្មីជួយដោះស្រាយបញ្ហាប្រេង និងជីឡើងថ្លៃ

0

ប្រទេសថៃ ៖ ក្រោយពីសភាតំណាងរាស្ត្របានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃរួចមក ពលរដ្ឋថៃរស់នៅតាមខេត្តផ្សេងៗបានស្នើឱ្យនាយករដ្ឋមន្ត្រីថ្មីជួយដោះស្រាយបញ្ហាប្រេងឥន្ធនៈ និងជីកសិកម្មឡើងថ្លៃ ។ លើសពីនេះ ពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលជួយគិតគូររឿងតម្លៃស្រូវ និងជីវភាពរស់នៅផងដែរ ។Who is Srettha Thavisin, the man who could lead Thailand? | Politics News |  Al Jazeera

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កសិករជាច្រើននាក់រស់នៅខេត្តឆៃណាត បានអំពាវនាវទៅកាន់នាយករដ្ឋមន្ត្រីថ្មីដោះស្រាយបញ្ហាចម្បងៗចំនួន៣ចំណុច ដែលធ្វើឱ្យប៉ះពាល់ដល់មុខរបររបស់កសិករដោយផ្ទាល់ រួមមាន ៖

១-តម្លៃប្រេងឥន្ធនៈ ៖ ប្រេងឥន្ធនៈបានដើរតួនាទីយ៉ាងសំខាន់សម្រាប់កសិករ ព្រោះកសិករត្រូវការប្រេងម៉ាស៊ូត និងប្រេងសាំងដើម្បីដាក់ម៉ាស៊ីនបូមទឹកបញ្ចូលស្រែ ហើយពួកគេចង់ឱ្យរដ្ឋាភិបាលថ្មីជួយគិតគូររឿងនេះជាចម្បង ។ រដ្ឋាភិបាលថ្មីគួរតែលក់ប្រេងក្នុងតម្លៃពិសេសឱ្យកសិករដែលប្រកបរបរធ្វើស្រែចម្ការ ដោយរដ្ឋាភិបាលអាចគណនាតាមចំនួនផ្ទៃដីស្រែរបស់កសិករ ។

២-តម្លៃជីកសិកម្ម និងថ្នាំកម្ចា.ត់សត្វល្អិត ៖ បច្ចុប្បន្ន តម្លៃជីកសិកម្ម និងថ្នាំកម្ចា.ត់សត្វល្អិតនៅប្រទេសថៃ បានកើនឡើងជាបន្តបន្ទាប់ដោយគ្មានមូលហេតុ ។ ដូច្នេះ កសិករថៃបានសំណូមពរឱ្យនាយករដ្ឋមន្ត្រីទើបឡើងកាន់តំណែងជួយកំណត់តម្លៃជីកសិកម្ម និងថ្នាំកម្ចា.ត់សត្វល្អិតឱ្យបានច្បាស់លាស់ ដើម្បីកាត់បន្ថយការចំណាយដើមទុនរបស់កសិករ ។Call for end to price fixing of fertilisersCall for end to price fixing of  fertilisers

៣-តម្លៃស្រូវ ៖ កសិករបានសំណូមពរឱ្យនាយករដ្ឋមន្ត្រីថ្មីបង្កើតយន្តការ ឬគម្រោងផ្សេងៗដើម្បីធ្វើឱ្យស្រូវយ៉ាងហោចណាស់ មានតម្លៃខ្ពស់ជាង១ម៉ឺនបាតក្នុង១តោន ។ ការធ្វើឱ្យតម្លៃស្រូវឡើងថ្លៃ វាជួយឱ្យកសិករអាចរស់នៅដោយមានជីវភាពសមរម្យតាមអ្វីដែលពួកគេគួរទទួលបាន ព្រោះបើតម្លៃស្រូវធ្លាក់ចុះ នឹងធ្វើឱ្យស្ថានភាពរស់នៅរបស់កសិករធ្លាក់ក្នុងភាពក្រីក្រ ។ បើកសិករត្រូវប្រឈមនឹងភាពក្រីក្រកាន់តែយូរ ធ្វើឱ្យពួកគេបង្ខំចិត្តលក់ដីស្រែចម្ការដោះស្រាយសងបំណុល ហើយវានឹងក្លាយជាបញ្ហារបស់សង្គមដែលពិបាកដោះស្រាយ ។ ហេតុនេះ បើនាយករដ្ឋមន្ត្រីថ្មីអាចដោះស្រាយបញ្ហាទាំង៣ចំណុចនេះបាន គឺនឹងទទួលបានសំឡេងគាំទ្របន្ថែមទៀតពីពលរដ្ឋជាមិនខាន ៕ ប្រភព ៖ Matichon