ទួលទំពូង គឺជាផ្សារដ៏ពេញនិយមបំផុតមួយននៅក្នុងប្រទេសកម្ពុជា ដែលភ្ញៀវទេសចរណ៍បរទេសភាគច្រើន មិនដែលរំលងផ្សារមួយនេះនោះទេ។
ផ្សារទួលទំពូង ជាកន្លែងលក់វត្ថុអនុស្សាវរីយ៍ដ៏សម្បូរបែបមួយ ដែលប្រជាពលរដ្ឋភាគច្រើន បានចាត់ទុកផ្សារនេះជាទីប្រជុំជន នៃប្រមូលផ្តុំវត្ថុអនុស្សាវរីយ៍ និងម្ហូបអាហារជាច្រើនមុខ។
ទាក់ទងនឹងឈ្មោះទួលទំពូងនេះ ភ្ញៀវបរទេសភាគច្រើនប្រហែលជាមិនស្គាល់នោះទេ ក៏ប៉ុន្តែពួកគេស្គាល់តែផ្សាររុស្សុីតែប៉ុណ្ណោះ។
ពាក្យថា Russian Market ផ្សាររុស្ស៊ី នេះ បានកើតមានតាំងពីទសវត្ស ១៨៨០ មកម្ល៉េះ ដោយកាលនោះនយោបាយការទូតរុស្ស៊ី-កម្ពុជា មានទំនាក់ទំនងល្អយ៉ាងស្អិតរមួត។
ពេលនោះមានជនជាតិរុស្ស៊ី ដែលរស់នៅ និងធ្វើការនៅក្នុងទីក្រុងភ្នំពេញ បានចូលចិត្តវត្ថុអនុស្សាវរីយ៍ និងគ្រឿងចម្លាក់របស់ខ្មែរណាស់។ ជារឿយៗ ពួកគេតែងតែទៅផ្សារទួលទំពូង ដើម្បីរកទិញវត្ថុអនុស្សាវរីយ៍ទាំងនោះ។
លើសពីនេះទៅទៀត កាលនោះអជីករនៅផ្សារទួលទំពូង ជារឿយៗក៏បានក៏នាំចូលផលិតផលពីប្រទេសរុស្ស៊ី ដូចជា ម្ហូបអាហារ គ្រឿងអលង្ការ និងទំនិញមួយចំនួនទៀត មកដាក់លក់នៅទីនេះផងដែរ។
ហេតុដូច្នេះ ដោយមានវត្តមានដ៏ច្រើននៃជនជាតិរុស្ស៊ី និងទំនិញរបស់រុស្ស៊ី បានធ្វើឱ្យជនប្រទេសមួយចំនួន និយមហៅផ្សារនេះថា (Russian Market) ផ្សាររុស្ស៊ី មកដល់សព្វថ្ងៃនេះ៕










