បារាំងប្រគល់ចម្លាក់លិបធ្វើពីថ្មភក់អាចនៅប្រាសាទបន្ទាយឆ្មារមកឱ្យកម្ពុជាវិញក្រោយបាត់បង់ជាង២០ឆ្នាំ
សេចក្ដីប្រកាសព័ត៌មានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងនៅថ្ងៃទី៥ កញ្ញា បានឱ្យដឹងថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងលីយ៉ុង ដើម្បីទទួលយកចម្លាក់លិបមួយផ្ទាំងដែលត្រូវបានភ្នាក់ងារគយបារាំងរឹបអូសបាន។
ពិធីប្រគល់សម្បត្តិបេតិកភណ្ឌវប្បធម៌នេះត្រូវបានធ្វើឡើងនៅនាយកដ្ឋានគយអន្តរតំបន់ និង សិទ្ធិប្រយោលនៃទីក្រុងលីយ៉ុង ក្រោមអធិបតីភាពរបស់លោក Eric MELNIER នាយកតយអន្តរតំបន់ Auvergne-Rhône-Alpes និងលោកស្រី Julette BOSSART-TRIGNAT ប្រតិភូខេត្តលីយ៉ុង ទទួល បន្ទុកកិច្ចការការពារ និងសន្តិសុខតំបន់។
ចម្លាក់លិបនេះធ្វើពីថ្មភក់ មានប្រាំបំណែក កសាងឡើងនៅសតវត្សរ៍ទី១២ ឬទី១៣ និងមាន ទម្ងន់ប្រហែល ៣០០ គីឡូក្រាម អាចមានប្រភពមកពីប្រាសាទព្រះខ័នកំពង់ស្វាយ ឬពីប្រាសាទ បន្ទាយឆ្មារ។ ចម្លាក់នេះត្រូវបានគេលួចកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ និងត្រូវបានរឹបអូសនៅក្នុង ក្របខ័ណ្ឌនៃប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងរបស់ក្រុមហ៊ុនលក់ដេញថ្លៃវត្ថុបុរាណមួយកន្លែង នៅទីក្រុងយ៉ុង កាលពីខែកុម្ភៈ ឆ្នាំ២០២០។
ការប្រគល់ចម្លាក់នេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបានឱ្យដឹងថាជាឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងបារាំង ហើយចម្លាក់នេះដែរតំណាងឱ្យផ្នែកមួយនៃប្រវត្តិសាស្ត្រ និងជាបំណែក នៃដួងព្រលឹងអាណាចក្រខ្មែរក៏នឹងអនុញ្ញាតឱ្យមានការរួមផ្គុំឡើងវិញនៃដួងព្រលឹងជាតិ និង អត្តសញ្ញាណខ្មែរផងដែរ៕









ប្រភព ៖ Thai post
ក្នុងលិខិតអំពាវនាវនោះបានបញ្ជាក់ថា នៅសប្តាហ៍ទី៤ ខែកញ្ញា ឬសប្ដាហ៍ទី១ នៃខែតុលា ឆ្នាំ២០២៣ នាឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះគណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំ គណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពល ខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញរួមមានកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែនលេខ ៧៩៣ ឈរជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូច អន្តរាគមន៍លេខ១២៨ ឈរជើង ការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។













ប្រភព ៖ Mono News




គួររំលឹកដែរថា ចាប់តាំងពីខែមីនាឆ្នាំ ២០០៤ ប្រទេសបារាំងបានហាមឃាត់សិស្សមិនឱ្យ “ពាក់សញ្ញាឬសំលៀកបំពាក់ណាមួយដែលបង្ហាញពីទំនាក់ទំនងសាសនានៅក្នុងសាលារៀនឡើយ” ព្រោះវាគឺជាការបំពានលើច្បាប់ស្តីពីអបគមន៍ក្នុងការអប់រំ (អបគមន៍ មានន័យថា សេចក្តីព្រាត់ប្រាស់គ្នា ឬការបែកចេញពីគ្នា)៕







