ដើមឈើ ឬរុក្ខជាតិអាចនាំមកនូវភាពស្រស់ស្អាតដល់បរិវេនផ្ទះ ប៉ុន្តែមិនមែនដើមឈើទាំងអស់សុទ្ធតែសមរម្យសម្រាប់ដាក់ក្នុងផ្ទះនោះទេ។ សម្រាប់គ្រួសារណាដែលមានកូនតូចៗ សូមចំណាំថា អ្នកមិនគួរដាំដើមឈើទាំងនេះទេ ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់ក្មេង។
១.ដើមរុក្ខជាតិលីលី ឬផ្កាលីលី៖ ដើមរុក្ខជាតិនេះផ្តល់ភាពស្រស់ស្អាតក្នុងផ្ទះ ប៉ុន្តែវាអាចបង្កើតរោគសញ្ញាមិនល្អ ប្រសិនបើកុមារលេបវាចូលនឹងធ្វើឱ្យកុមារពុលភ្លាមៗ។
២.ផ្កាប្រាំបីទិស៖ ទោះបីជាមានឈ្មោះគួរឱ្យទាក់ទាញក៏ដោយក៏រុក្ខជាតិនេះមិនសមស្របសម្រាប់ការដាំដុះក្នុងផ្ទះនោះទេ ព្រោះវាមានជ័រ និងបន្លាមុតស្រួចនៅលើដើម ដែលអាចបណ្តាលឱ្យកុមារមានគ្រោះថ្នាក់ប្រសិនបើប៉ះវា។
៣.ប្រទាលដំបងយក្ស៖ រុក្ខជាតិប្រភេទនេះគឺមានបន្លារាយប៉ាយ ដែលជ័ររបស់វាអាចធ្វើឱ្យស្បែករបស់អ្នករលាកធ្ងន់ធ្ងរ ហើយថែមទាំងអាចបន្សល់ទុកពងបែកឈឺចាប់ទៀតផង។
៤.ដើមអូលែនឌឺ៖ ជាមួយនឹងផ្កាពណ៌ផ្កាឈូកដ៏ស្រស់ស្អាតរបស់វា រុក្ខជាតិផ្កាប្រភេទនេះ គឺពិតជាទាក់ទាញភ្នែកណាស់ ប៉ុន្តែ អ្វីដែលគួរប្រយ័ត្ននោះគឺ រុក្ខជាតិនេះមានជាតិពុលខ្ពស់ហើយសូម្បីតែស្លឹកតែមួយសន្លឹករបស់វា ក៏អាចបណ្តាលឱ្យអ្នកស្លាប់ ឬសត្វចិញ្ចឹមរបស់អ្នកស្លាប់ផងដែរ។
៥.ដើមផាត់ប្រមូល៖ រុក្ខជាតិម្យ៉ាងឈ្មោះថា Dieffenbachia ឬគេហៅថាប្រទាលផាត់ប្រមូល ដែលត្រូវបានគេនិយមដាំដើម្បីលម្អលំនៅឋាន ប៉ុន្តែរក្ខជាតិនេះគឺអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេសកុមារតូចៗ ប្រសិនបើទៅប៉ះពាល់ ឬយកទៅដាក់ក្នុងមាត់នឹងបណ្ដាលឱ្យស្លាប់ភ្លាមៗមួយរំពេច៕:strip_icc()/BHG-dieffenbachia-057b2986f7894202b74a09b3b53229ca.jpg)
ប្រភព៖phuntoday.com










