Home Blog Page 1512

ចាប់ពីថ្ងៃទី១៧ដល់១៩ ភ្លៀងនៅតែបន្តធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ

0

ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) នៅតែបន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា ខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានចូលដល់ភាគកណ្តាលនៃប្រទេសវៀតណាម ហើយនឹងបន្តរំកិលដើរឆ្ពោះចូលចន្លោះរវាងខ្ពង់រាបភាគឦសាន និងខេត្តប៉ាក់សេ ប្រទេសឡាវ។ រីឯទិសដៅខ្យល់បន្តបក់ប្រែប្រួល ប្តូរមកពីទិសខាងកើតនិងអាគ្នេយ៍ (Variable winds)។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
– ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានានឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះ កន្លែងខ្លះអាចមានភ្លៀងធ្លាក់ច្រើនលាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៦០% ទៅ ៨០%។

– នៅថ្ងៃទី១៩ ខែតុលា នៅតាមបណ្តាខេត្តភាគខាងជើងជាប់ជួរភ្នំដងរែក ភាគពាយ័ព្យជាប់នឹងប្រទេសថៃ និងខ្ពង់រាបភាគឦសាន អាចមានភ្លៀងធ្លាក់ខ្សោយ។ រីឯនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យមជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៦០%៕

May be an image of text

រដ្ឋាភិបាលអរគុណភ្ញៀវទេសចរចិននៅតែមកកម្សាន្តប្រទេសថៃ

0

ប្រទេសថៃ ៖ លោក ឆ័យ វ៉ាត់ឆារ៉ុង (Chai Watcharong) អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីលើកឡើងថា ខាងអាកាសយានដ្ឋានប្រទេសថៃឱ្យដឹងថា មុនពេលកើតហេតុការណ៍បា.ញ់ប្រហា.រនៅ Siam Paragon មានភ្ញៀវទេសចរចិនបានកក់សំបុត្រធ្វើដំណើរមកកាន់ប្រទេសថៃ ចំនួន៦៥ម៉ឺននាក់ ។ ប៉ុន្តែនៅក្រោយហេតុការណ៍បា.ញ់ប្រហា.រនេះ ភ្ញៀវទេសចរបានកក់សំបុត្រធ្វើដំណើរ និងបន្ទប់ស្នាក់នៅក្នុងប្រទេសថៃ ចំនួន៥៩ម៉ឺននាក់ ។Return of Chinese tourists lights up Thailand hopes - World -  Chinadaily.com.cn

តួលេខចំនួនភ្ញៀវទេសចរចិនមកកម្សាន្តនៅប្រទេសថៃបានធ្លាក់ចុះត្រឹមតែ៩,២% បើធៀបនឹងពេលធម្មតា គឺខុសគ្នាត្រឹមតែ១៥% ប៉ុណ្ណោះ ។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា ភ្ញៀវទេសចរចិននៅតែមានទំនុកចិត្តធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃដូចមុន ។A VIP welcome for Chinese visitors - TTR Weekly

លោក ឆ័យ វ៉ាត់ឆារ៉ុង អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីបន្តថា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានថ្លែងអំណរគុណដល់ទំនុកចិត្តរបស់ភ្ញៀវទេសចរចិនចំពោះប្រទេសថៃ ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការងាររបស់នាយកដ្ឋានពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តតាមវិធានការបង្កើនការថែទាំសុវត្ថិភាពភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិគ្រប់រូប ។Where are Chinese travelers going? Thailand and more in Southeast Asia

ទោះយ៉ាងណា អ្នកនាង ថាផានី គៀតផៃប៊ូន (Thapanee Kiattipaiboon) មន្ត្រីអាជ្ញាធរទេសចរណ៍ថៃលើកឡើងនាពេលកន្លងមកថា នៅចុងឆ្នាំ២០២៣ វិស័យទេសចរណ៍ប្រទេសថៃប្រឈមនឹងផលប៉ះពាល់ចំនួន២ គឺ ៖ ហេតុការណ៍បា.ញ់ប្រហា.រនៅ Siam Paragon និងសង្គ្រា.មកាន់តែធ្ងន់ធ្ងរនៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ។ ហេតុការណ៍បា.ញ់ប្រហា.រដែលបង្កឡើងដោយក្មេងប្រុសអាយុ១៤ឆ្នាំ នឹងប៉ះពាល់ដល់វិស័យទេសចរណ៍ថៃរយៈពេលខ្លីទៅលើភ្ញៀវទេសចរចិន ជាពិសេស ក្រុមភ្ញៀវទេសចរធ្វើដំណើរមកប្រទេសថៃដោយខ្លួនឯង ។ អ្នកនាងបន្តថា ហេតុការណ៍នៅ Siam Paragon ធ្វើឱ្យគ្រប់គ្នាភ័យតក់ស្លុ.ត និងបារម្ភពីផលប៉ះពាល់ដែលកើតឡើង ដោយសារតួលេខការកក់សំបុត្រធ្វើដំណើរពីប្រទេសចិនមកថៃធ្លាក់ចុះ ៕Thai embassy says country attaches great importance to Chinese tourists'  safety, clarifying rumors - Global Times ប្រភព ៖ beartai BRIEF

កំហុសមិនធម្មតាចំនួន ៧ ដែលកំពុងកើតឡើងនៅលើ iPhone 15

0

ថ្មីនេះៗទូរស័ព្ទ iPhone 15 កំពុងប្រឈមជាមួយបញ្ហាកើតឡើងបន្តបន្ទាប់ នឹងកំហុសជាច្រើនដូចជា ឡើងកំដៅខ្លាំង ការបញ្ចូលថ្មបញ្ច្រាស់សម្រាប់ឆ្នាំងសាកបម្រុង និងមិនអាចបម្រុងទុកទិន្នន័យបាន ខណៈដែល iPhone 15 ទើបតែចេញមិនដល់មួយខែផង។
កាលពីថ្ងៃទី ២២ ខែកញ្ញាកន្លងទៅ ក្រុមហ៊ុន Apple បានចាប់ផ្តើមលក់ iPhone 15 ចំនួន ៤ ម៉ូដែល ជាមួយនឹងការផ្លាស់ប្តូរដូចជា រន្ធភ្ជាប់ USB-C សម្ភារៈទីតានីញ៉ូមនៅលើកំណែ Pro និងប្តូររបៀបសំឡេងទៅប៊ូតុងសកម្មភាព។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពី ៣ សប្តាហ៍ អ្នកប្រើប្រាស់បានរាយការណ៍អំពីកំហុសជាច្រើននៅលើផលិតផលនេះ ក៏ដូចជាត្រូវបានទទួលស្គាល់ និងជួសជុលដោយ Apple ផងដែរ។ ដូច្នេះហើយ កំហុសធំៗចំនួន ៧ ដែលកំពុងកើតឡើងនៅលើ iPhone 15 មានដូចជា៖

១.កំហុសម៉ាស៊ីនកំដៅ៖ កំហុសឡើងកំដៅខ្លាំងបានលេចឡើងនៅលើកំណែទាំងបួន ជាពិសេសនៅក្នុងស៊េរី Pro ហើយក៏ក្លាយជាប្រធានបទដែលត្រូវបានពិភាក្សាពេញវេទិកាបច្ចេកវិទ្យា។ កាលពីថ្ងៃទី ៣០ ខែកញ្ញា ក្រុមហ៊ុន Apple បានបញ្ជាក់ និងចង្អុលបង្ហាញមូលហេតុមួយចំនួននៃការឡើងកំដៅខ្លាំង ក៏ដូចជាកំហុសនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 17 ដោយប្រតិបត្តិការផ្ទៃខាងក្រោយនៅពេលបម្រុងទុកទិន្នន័យពីឧបករណ៍ចាស់ បានបណ្តាលឱ្យ iPhone 15 បង្កើនល្បឿនប្រតិបត្តិការ និងការអាប់ដេតពីកម្មវិធីភាគីទីបីមួយចំនួនដែលផ្ទុកលើសទម្ងន់ប្រព័ន្ធ។iPhone 15 Pro Max ក្តៅជាង 40 អង្សារសេ ពេលសាកថ្ម។ រូបថត៖ អាជ្ញាធរ Android

២.កំហុសម៉ាស៊ីន៖ នៅពេល iPhone 15 ត្រូវបានដាក់លក់ជាផ្លូវការ អ្នកប្រើប្រាស់ចាប់ផ្តើមត្អូញត្អែរអំពីស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Apple ដែលមានបញ្ហាភ្លាមៗនៅពេលដែលវាត្រូវបានបើក។ ដោយអ្នកជំនាញ បាននិយាយថា កញ្ចប់ដំបូងនៃទូរស័ព្ទ iPhone 15 ដែលត្រូវបានដឹកជញ្ជូនមានកំហុសក្នុងដំណើរការ ប៉ុន្តែនៅតែត្រូវបានលក់ ដែលផលិតផលនេះមានស្នាមប្រេះចំនួនបីនៅផ្នែកខាងក្រោយ នឹងមើលទៅហាក់ដូចជារងការវាយប្រហារយ៉ាងខ្លាំង។កញ្ចក់កាមេរ៉ាសំខាន់របស់ iPhone 15 Pro មានភាពខុសប្រក្រតី និងមានធូលីនៅខាងក្នុង។ រូបថត៖ Yuri/X

៣.កំហុសក្នុងការបម្រុងទិន្នន័យ៖ អ្នកប្រើប្រាស់ជាច្រើននៃកំណែ iPhone 15 ដែលមានកម្មវិធី iOS 17 ឬ 17.0.1 ដែលបានដំឡើងមិនអាចផ្ទេរទិន្នន័យពី iPhone ចាស់ទៅទូរស័ព្ទថ្មីបានទេ ព្រោះ Apple ត្រូវបញ្ចេញកំណែ 17.0.2 ឆាប់ៗនេះ ដើម្បីជួសជុលកំហុសទិន្នន័យសម្រាប់ iPhone 15 series ដែលទើបលក់ថ្មី ដោយគិតត្រឹមថ្ងៃទី ២៦ ខែកញ្ញា iOS 17.0.2 នឹងត្រូវបានពង្រីក ទៅគ្រប់ឧបករណ៍ដែលគាំទ្រ iOS 17 ដែលនៅសេសសល់។ទូរស័ព្ទ 15 បានជួបប្រទះបញ្ហានៅពេលបម្រុងទុកទិន្នន័យពីឧបករណ៍ចាស់។ រូបថត៖ Macrumors

៤.កំហុសនៃការតភ្ជាប់ Wi-Fi៖ បន្ទាប់ពី Apple បានបញ្ចេញ iOS 17.0.3 អ្នកប្រើប្រាស់មួយចំនួននៅលើវេទិកាដូចជា Reddit ឬគេហទំព័រសហគមន៍ Apple បានត្អូញត្អែរថា iPhone 15 របស់ពួកគេមានល្បឿន Wi-Fi យឺតខ្លាំងណាស់ ខណៈដែលឧបករណ៍ឆ្លាតវៃផ្សេងទៀតនៅក្នុងផ្ទះមិនមានបញ្ហានោះទេ។

៥.កំហុសបិទដោយស្វ័យប្រវត្តិ៖ យោងតាម MacRumors អ្នកប្រើប្រាស់មិនអាចកំណត់ម៉ោងរោទិ៍បានទេ ដូច្នេះហើយមនុស្សជាច្រើនមានអារម្មណ៍មិនស្រួលព្រោះមុខងាររោទិ៍អាចត្រូវបានបិទដោយស្វ័យប្រវត្តិ។iPhone 15 Pro Max មាន​បញ្ហា​រលាក​ភ្លើង។ រូបថត៖ Reddit

៦.កំហុសអេក្រក់ព្រិលៗ៖ អ្នកប្រើប្រាស់ iPhone 15 Pro និង 15 Pro Max មួយចំនួនបានរាយការណ៍ថា ទូរស័ព្ទរបស់ពួកគេជួបប្រទះបញ្ហារលាកភ្លើង ដែលជាលក្ខខណ្ឌអេក្រង់បន្សល់ទុកពេលបង្ហាញរូបភាពបន្តក្នុងរយៈពេលយូរ។

៧.កំហុសក្នុងការសាកថ្មបញ្ច្រាស៖ ច្រក USB-C ជំនួសឱ្យ Lightning គឺជាការផ្លាស់ប្តូរដ៏ធំមួយនៅលើ iPhone 15។ ទោះជាយ៉ាងណាក៏ដោយ យោងតាម Zdnet វាហាក់បីដូចជាការផ្លាស់ប្តូររបស់ Apple មិនរលូនដូចការរំពឹងទុកនោះទេ។ មនុស្សមួយចំនួនបានរកឃើញថានៅពេលប្រើឆ្នាំងសាក Anker ដើម្បីបញ្ចូលថ្មឡើងវិញ iPhone 15 Pro បានសាកថ្មបញ្ច្រាស។ ក្រុមហ៊ុនផលិត Anker បានបញ្ជាក់ថា មធ្យោបាយតែមួយគត់ដើម្បីសាក iPhone គឺត្រូវប្រើរន្ធ USB-A ដោយ Apple ត្រូវបានគេរំពឹងថានឹងជួសជុលកំហុសទាំងអស់នេះក្នុងពេលឆាប់ៗជាមួយនឹងការអាប់ដេត iOS 17 ថ្មី៕រន្ធ USB-C នៅលើ iPhone 15 Pro Max ។ រូបថត៖ Tuan Hung

សម្តេចតេជោ មានប្រសាសន៍ថា iPhone15 ជាទូរស័ព្ទដែលលំបាកប្រើបំផុត

0

តាមគេលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានសរសេរនៅក្នុងតេឡេក្រាមរបស់សម្ដេច នៅថ្ងៃទី១៦ ខែតុលា ២០២៣ បានឱ្យដឹងថា សម្តេចចាត់ទុក iPhone15 ជាទូរស័ព្ទដែលលំបាកប្រើបំផុត ដែលសម្តេចធ្លាប់បានប្រើទូរសព្ទ iPhone ជាច្រើនម៉ូឌែលរួចមកហើយ។

នៅក្នុងសំណេរបស់សម្ដេចបានរៀបរាប់ថា “ខ្ញុំជាមនុស្សម្នាក់ដែលប្រើទូរស័ព្ទត្រកូល iPhone ក្នុងចំនួនច្រើននិងគ្រប់ជំនាន់។ ទូរស័ព្ទ iPhone នេះបានជួយការងារខ្ញុំយ៉ាងច្រើន ដែលខ្ញុំសូមអរគុណនិងកោតសរសើរ។អ្វីដែលជាការកត់សំគាល់គឺ iPhone 15 ដែលទើបចេញថ្មីជាប្រភេទទូរស័ព្ទដែលលំបាកប្រើបំផុត។ ខ្ញុំកំពុងប្រើ iPhone 15 ចំនួន៤គ្រឿងគឺពិបាកប្រើដូចគ្នា”។

សម្ដេចបានបន្ថែមទៀតថា “កំពុងត្រៀមវិលទៅ iPhone 14.13.12 វិញ។ ខ្ញុំនៅតែស្រឡាញ់និងប្រើ iPhone ដដែលតែចង់ផ្តាំទៅអ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន កុំឱ្យរងគ្រោះដូចខ្ញុំ។ សង្ឃឹមថាក្រុមហ៊ុន និងរកវិធីសម្រួលដើម្បីប្រើបានស្រួល”៕

 

សាយ ប្រកាសរៀបចំកម្មវិធី រត់អបអរសាទរបុណ្យឯករាជ្យជាតិនៅខេត្តកែប

0

លោក អ៊ួន បឋម ហៅ សាយ បានប្រកាសរៀបចំព្រឹត្តិការណ៍ “ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ” “KEP SEA-MOUNTAIN RUN” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះនៅខេត្តកែប និង បរវិវេណឧទ្យានជាតិកែប។ ព្រឹត្តិការណ៍រត់នេះធ្វើឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៧០ឆ្នាំ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា រំលឹកនូវគុណូបការៈ ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមរបស់សម្តេចតាក្នុងព្រះរាជបូជនីយកិច្ចទាមទារមកវិញ នូវឯករាជ្យពេញបរិបូរណ៌ ពីសំណាក់ អាណាព្យាបាលបារំាង។SimplyGiving: Online Fundraising & Crowdfunding Across Asia

តាមការប្រកាសដំណឹងរបស់តារាចម្រៀងរូបនេះនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១៦ ឋែតុលា បានឱ្យដឹងថា ក្រុមការងារ RUN WITH SAI នឹងរៀបចំព្រឹត្តិការណ៍ “ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ” “KEP SEA-MOUNTAIN RUN” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមសហការណ៍ជាមួយនឹង សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកែប ស្ថាប័នពាក់ព័ន្ធ និងដៃគូសហការដទៃទៀត។

លោកបានឱ្យដឹងទៀតថា ក្រុមការងារបានជ្រើសរើស និងទទួលបានការអនុញ្ញាតពី អាជ្ញាធរខេត្ត រៀបចំកម្មវិធីនេះនៅក្រុងកែបដោយនឹងធ្វើការចាប់ផ្ដើមនិងបញ្ចប់ការរត់ នៅទីតាំងរង្វង់មូលវិមានឯករាជ្យក្រុងកែប ជាលើកដំបូងផងដែរ។

តាមការបញ្ជាក់របស់ សាយ ព្រឹត្តិការណ៍រត់នេះ គឺជាព្រឹត្តិការណ៍រត់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៧០ឆ្នាំ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា២០២៣ រំលឹកនូវគុណូបការៈ ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម ក្នុងព្រះរាជបូជនីយកិច្ចទាមទារមកវិញ នូវឯករាជ្យពេញបរិបូរណ៌ ពីសំណាក់ អាណាព្យាបាលបារំាង ក្រោមស្នាព្រះហស្ថ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងឥស្សរជនខ្មែរជំនាន់មុន។

ព្រឹត្តិការណ៍ “ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ” “KEP SEA-MOUNTAIN RUN” នឹងប្រព្រឹត្តទៅ នៅទីក្រុងកែប ខេត្តកែប ដែលជាខេត្តជាប់មាត់សមុទ្រតូចជាងគេបង្អស់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថា ជាក្រុងវិស្សមកាល និងជាខេត្តតារារះនាទិសនិរតី កំពុងឈរបង្អួតនូវសម្រស់ដ៏ស្រស់ស្អាត ភាពចម្រុះ និងសំបូរបែប មាន សមុទ្រ ឆ្នេរខ្សាច់ ដែនកោះ ព្រៃកោងកាង ភ្នំតូច ធំ និងសហគមន៍អេកូទេសចណ៍ដ៏ស្រស់ត្រកាល។Run with Sai' effort inspires youth's charity school project | Phnom Penh  Post

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ខាងលើនេះបើកទទួលការចុះឈ្មោះជាសាធារណៈទាំងជាតិ និងអន្តរជាតិដោយតម្រូវឱ្យមានការបង់ប្រាក់ទៅតាមប្រភេទវិញ្ញាសា ដោយអ្នកចូលរួមនឹងទទួលបានអាវយឺត ចំនួន ០១ ស្លាកសម្គាល់តាមវិញ្ញាសា ចំនួន ០១ មេដាយ សម្រាប់អ្នកបានមកដល់ទី (វិញ្ញាសា 10Km និង 21Km) ទឹក និងអាហារសម្រន់ (ផ្លែឈើ)៕

 

ឈ្វេងយល់! រវាង ត្រសក់ និង តាសក់ គួរសរសេរមួយណាទើបត្រូវត្រឹម?

0

ការប្រើប្រាស់ពាក្យត្រសក់ និង តាសក់ ឱ្យបានត្រឹមត្រូវ នៅតែជាប្រធានបទក្តៅមួយនៅលើបណ្តាសង្គមខ្មែរ ដោយមនុស្សមួយចំនួនបានសរសេរ និងយល់ឃើញខុសពីក្នុងវចនានុក្រមរបស់ម្តេចព្រះសង្ឃរាជ ជួន ណាត។
យោងតាមវចនានុក្រមរបស់ម្តេចព្រះសង្ឃរាជ ជួន ណាត បានឱ្យដឹងថា៖

ពាក្យ “តាសក់” ជាឈ្មោះវល្លិដំណាំមានផ្លែជាអាហារ ដូចជា តាសក់ស្រូវ, តាសក់ផ្អរ ជាដើម។ ខណៈជាទូទៅ មនុស្សមួយចំនួនសរសេរថា “ត្រសក់” ដោយពួកគេយល់ឃើញថា ពាក្យ “តាសក់” គ្រាន់តែជាភាសានិយាយ ដែលបញ្ចេញសូរសៀងទូទៅថា “តាសក់”។Why Are Cucumbers Waxy and Is the Wax Safe To Eat?ដោយឡែកចំពោះពាក្យ “ត្រសក់” នៅក្នុងវចនានុក្រមរបស់ម្តេចព្រះសង្ឃរាជ ជួន ណាត សំដៅលើសត្វត្រីមួយប្រភេទ ឈ្មោះ “ត្រីត្រសក់” ដែលជាប្រភេទត្រីធំ ច្រើនមានវត្តមាននៅទន្លេមេគង្គ និងបឹងទន្លេសាប៕
ត្រីត្រសក់ជាប្រភេទត្រីធំនិងច្រើនរស់នៅក្នុងទន្លេមេគង្គ និងបឹងទន្លេសាប - Rasmei Kampuchea Daily

 

ឧកញ៉ា នឹងត្រូវបញ្ចប់គោរមងារភ្លាមៗ ប្រសិនបើមិនបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣ឆ្នាំជាប់គ្នា

0

ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ ឡាយព្រះហស្ថលេខា ប្រកាសឱ្យប្រើប្រាស់ព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ដែលមាន១១ជំពូក និង២៦មាត្រា ស្តីអំពីបទប្បញ្ញត្តិនៃគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ា។

នៅក្នុងព្រះរាជក្រឹត្យនោះ ក៏បានបញ្ជាក់នូវការបញ្ចប់គោរមងារឧកញ៉ាទៅលើបុគ្គលណាម្នាក់ ដែលបានប្រព្រឹត្តិករណីណាមួយដូចខាងក្រោម៖

  • គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត
  • គោរមវន្តមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣(បី)ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ
  • វន្តត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយ
  • ត្រូវបានរកឃើញថាគោរមវន្តបានប្រព្រឹត្តល្មើសនឹងមាត្រា២២នៃព្រះរាជក្រឹត្យនេះ
  • ត្រូវបានរកឃើញថាសំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់គោរមវន្តមានការក្លែងបន្លំ

សូមបញ្ជាក់ផងដែរថាលំដាប់ថ្នាក់គោរមងារឧកញ៉ា បានចែងថាគោរមងារឧកញ៉ាមាន៣លំដាប់ថ្នាក់ រួមមាន៖

  • លំដាប់ថ្នាក់ទី១ លោកអ្នកឧកញ៉ា
  • លំដាប់ថ្នាក់ទី២ អ្នកឧកញ៉ា
  • លំដាប់ថា្នក់ទី៣ ឧកញ៉ា

វិធីកាត់បន្ថយអាការៈហឹរ ដោយមិនចាំបាច់ផឹកទឹក

0

ប្រាកដណាស់ មនុស្សមួយចំនួនច្បាស់ជាចូលចិត្តការទទួលទានអាហារណាដែលមានរសជាតិហឹរ ព្រោះរសជាតិហឹរអាចធ្វើឱ្យអាហារឆ្ងាញ់ថែមមួយកម្រិត ប៉ុន្តែប្រហែលជាអ្នកនៅមិនទាន់ដឹងពីវិធីសាស្ត្រដើម្បីកាត់បន្ថយការហឹរនោះទេ។ ដូច្នេះ KBN News នឹងប្រាប់ពីរបៀបព្យាបាលរោគសញ្ញាហឹរដូចខាងក្រោម៖

១.ផឹកទឹកដោះគោ ឬទឹកដោះគោជូរឱ្យបានច្រើន មូលហេតុគឺដោយសារទឹកដោះគោមានផ្ទុកសារធាតុ capsaicin ដែលវាមានប្រសិទ្ធភាពបំផុតក្នុងការលុបបំបាត់ជាតិហឹរ និងរលាយជាតិខ្លាញ់បានយ៉ាងល្អ។ទេវកថា 10 អំពីទឹកដោះគោដែលត្រូវការការពន្យល់ - អាហារសុខភាពនៅជិតខ្ញុំ

២.នៅពេលហឹរខ្លាំងអ្នកអាចទទួលនំបុ័ង ឬប៉ាស្តាព្រោះវានឹងជួយស្រូបយកសារធាតុអាក្រក់ៗចេញពីរាងកាយ។មិន​មាន​ការពណ៌នា​រូបថត​ទេ។

៣.ផឹកទឹកក្រូចឆ្មារ ឬទឹកខ្មេះ មូលហេតុគឺដោយសារតែអាស៊ីតនៅក្នុងក្រូច និងទឹកខ្មេះអាចកាត់បន្ថយឥទ្ធិពលនៃជាតិហឹរបានយ៉ាងងាយ។ទឹកក្រូចឆ្មាល្អយ៉ាងណាក៏ដោយ តែបើចេញអាការៈទាំង៤នេះហើយ កុំផឹកឱ្យសោះ ប្រយ័ត្នឈឺលើសដើម - មន្ទីរព័ត៌មានខេត្តប៉ៃលិន

៤.ទទួលទានទឹកឃ្មុំ ឬស្ករ ព្រោះទាំងពីរនេះនឹងជួយព្យាបាលរោគសញ្ញាហឹរយ៉ាងមានប្រសិទ្ធភាព។ទឹកឃ្មុំល្អ! តែយ៉ាងណាក៏ត្រូវតែដឹងពីរបៀបផឹក និងពេលវេលាដែលត្រូវផឹក ដើម្បីទទួលបានអត្ថប្រយោជន៍ដើម្បីសុខភាព – Kroupet

៥.ទទួលទានការ៉េមដែលត្រជាក់ខ្លាំង ឬយ៉ាអួរ មូលហេតុគឺដោយសារតែភាពត្រជាក់នឹងជួយកាត់បន្ថយអារម្មណ៍ក្តៅបានយ៉ាងរហ័ស៕នៅពេលការ៉េមត្រូវបានបង្កើត។ ការ៉េម

BLACKPINK បង្កើតប្រវត្តិសាស្ត្រជាមួយនឹងការប្រគំតន្ត្រីទេសចរណ៍ពិភពលោក “BORN PINK”

0

ចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ BLACKPINK បានធ្វើដំណើរទៅកាន់ទីក្រុងចំនួន៣៤ ក្នុងចំណោម ២២ ប្រទេសជុំវិញពិភពលោកសម្រាប់ដំណើរទេសចរណ៍ពិភពលោកដ៏ធំរបស់ BORN PINK ដោយចាប់ផ្តើម និងបញ្ចប់នៅទីក្រុងសេអ៊ូល។BLACKPINK Born Pink World Tour Teaser Images: See the Pics – Billboard

ចាប់តាំងពីការប្រគំតន្ត្រីបានបញ្ចប់កាលពីខែមុន ទិន្នន័យត្រូវបានប្រមូលអំពីការចូលរួម និងប្រាក់ចំណូលដែល BLACKPINK រកបានមកពីការប្រគំតន្ត្រី ត្រឹមចំនួន ៥៦Shows ក្នុងចំណោម៦៦ Showsត្រូវបានគេរាយការណ៍ថា ក្រុមចម្រៀងនារីនេះបានបំបែកកំណត់ត្រាដ៏ធំសម្រាប់សិល្បករអាស៊ីរួចហើយ។Blackpink to conclude Born Pink world tour with 2 homecoming shows in Seoul  - CNA Lifestyle

ទោះបីជាតួលេខមានចំនួន១០ Shows ដែលមិនត្រូវបានរាយការណ៍ក៏ដោយ ដំណើរទេសចរណ៍ BORN PINK ឥឡូវនេះគឺជាដំណើរទេសចរណ៍ដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រដោយសិល្បកររបស់អាស៊ីដោយរកបានជាង ២៦០ លានដុល្លារ។ នៅពេលដែលការប្រគំតន្ត្រីចំនួន១០ Shows ចុងក្រោយត្រូវបានបញ្ចូលទៅក្នុងទិន្នន័យរួមទាំងរាប់បញ្ចូលទាំងកាលបរិច្ឆេទបញ្ចូលដ៏ធំបំផុតមួយចំនួនរបស់ពួកគេប្រាក់ចំណូលសរុបរបស់ពួកគេអាចលើសពី ៣០០ លានដុល្លារបានយ៉ាងងាយ ដែលធ្វើឱ្យវាក្លាយជាដំណើរទេសចរណ៍ពិភពលោកដ៏ជោគជ័យបំផុតមួយរបស់សិល្បការិនីនៅក្នុងពិភពលោក។BLACKPINK's Born Pink Tour Is The Show Of A Lifetime – The Foreword

ជាមួយសមិទ្ធិផលដ៏ធំនេះអ្នកគាំទ្ររបស់ BLACKPINK កំពុងបង្ហោះអបអរសាទរដល់ពួកគេ ដែលបានក្លាយទៅជាប្រធានបទជជែកនៅលើវេទិកាអនឡាញ និងកំពុងទន្ទឹងរង់ចាំភាពច្បាស់លាស់ជុំវិញអនាគតរបស់ពួកគេដូចគ្នា៕BLACKPINK Los Angeles Banc of California Stadium Concert Photos – BillboardExperience Blackpink's Out Of This World Virtual Concert On October 14! |  JulieAnneSanJose.com

អាស៊ាន គាំទ្រអារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះWorld Cup 2034 ជាងការធ្វើជាសហម្ចាស់ផ្ទះរួមគ្នា

0

ថ្មីៗនេះ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដូចជាឥណ្ឌូនេសុី ម៉ាឡេសុី និងសិង្ហបុរី បានចាប់ផ្តើមប្រមូលគ្នា គ្រោងដេញថ្លៃជាសហម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣៤ ខណៈប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ឯកឧត្តម ខៀវ សាម៉េត ថាមានភាគរយតិចណាស់។

ទាក់ទងនឹងការដេញថ្លៃនេះខាងម៉ាឡេស៊ី បានដកខ្លួនចេញបាត់ទៅហើយ ស្របពេលដែលសិង្ហបុរី នៅមិនទាន់មានជំហរច្បាស់លាស់ ហេតុដូច្នេះនៅសល់តែឥណ្ឌូណេស៊ី និងអូស្ត្រាលី ខណ:អូស្ត្រាលី ក៏បានចេញសេចក្ដីថ្លែងការណ៍កាលពីខែមុន ចង់ធ្វើជាម្ចាស់ផ្ទះ តែមិនបានបញ្ជាក់ចូលរួមធ្វើជាមួយប្រទេសឥណ្ឌូណេស៊ីឡើយ។

ជុំវិញបញ្ហានេះ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ានចំនួន៩ប្រទេស បានសម្តែងការគាំទ្រប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2034 ជាងការរួមគ្នាធ្វើជាសហម្ចាស់ផ្ទះ ដោយលើកឡើងហេតុផលថា បញ្ហានយោបាយ ហិរញ្ញវត្ថុ និងបច្ចេកទេស៕

ប្រភព៖ DIPLOMAT