Home Blog Page 1510

អ៊ីងអ៊ីង បញ្ជាក់រឿងថើបមាត់គ្នាជាមួយ ភិទិ ខណៈមានមតិថាដូចយកភ្លើងដុតថែម

0

ដូចមហាជនជ្រាបមកហើយថារឿងថើបមាត់គ្នារបស់ ភិទិ និងតួស្រី ត្រូវគូស្នេហ៍ប្រចណ្ឌមានរឿងឈ្លោះទាស់ទែងគ្នាខណៈខាងប្រុសសន្យាថាមិនឱ្យមានជាលើកទី២ឡើយ។ ទន្ទឹមនឹងមានរឿងក្តៅគគុកនេះតួអង្គស្រីដែលបានថើបមាត់គ្នាជាមួយ ភិទិ បានចេញមុខមកបញ្ជាក់ដែលគេស្គាល់ថាជាកញ្ញា អ៊ីងអ៊ីង។ ទោះយ៉ាងណាការចេញមកបញ្ជាក់ថារឿងនោះគ្រាន់តែជារឿងការងារស្រាប់តែមានមតិថាដូចយកភ្លើងមកដុតថែម។No photo description available.

នៅរសៀលថ្ងៃទី៣០ ខែសីហា នេះនៅលើបណ្តាញសង្គមរបស់កញ្ញា អ៊ីងអ៊ីង បានចេញមកបញ្ជាក់ថា «អ្នកយល់គេនឹងយល់ អ្នកមិនយល់នៅតែមិនយល់ ទោះនិយាយដល់ស្លាប់ក៏គ្មានបានអ្វីមកវិញដែរ។ គ្រប់យ៉ាងគឺដើម្បីការងារ វាគ្រាន់តែជាការសម្ដែង។ បើថតកុនមិនមាន scene ស្នេហ៍ scene sweet ថើបអីទេ មិនបាច់ថតកុនម៉ងទៅ។ សំខាន់នៅតែជាមនុស្សស្មោះស ការស្រលាញ់គឺការជឿជាក់បើគេចង់ថើបគ្នាពិតមែនឬក្បត់នោះ គេមិនបង្ហាញ video public នោះទេ។ អ្នកណាយល់ពីគ្នាគេនឹងនៅតែស្រលាញ់រាប់អានគ្នា
បើអ្នកមិនយល់មានតែបាក់បែក»។No photo description available.តារាសម្តែងក្នុងវីដេអូចម្រៀង «ពីរនាក់បានហើយ» បន្តទៀតថា «ខ្ញុំខំធ្វើការថតទាំងគ្មានពេលគេងគ្រប់គ្រាន់ ១ថ្ងៃគេងបានតែ៤ម៉ោង ព្រោះចង់បានការងារគុណភាពនិងល្អ។ សួរថាហត់ទេគឺហត់ខ្លាំងណាស់ សឹងតែគ្មានពេលគេង។ ការងារមួយៗមិនស្រួលទេណា សូមគិតក្នុងផ្លូវវិជ្ជមាន គ្រប់យ៉ាងជាសិល្បៈ ជាការងារ ជាការសម្ដែងណា។ សូមអរគុណគ្រប់គ្នាអរគុណដល់អ្នកដែលយល់»។No photo description available.

បើតាមការបញ្ជាក់របស់តារាស្រីរូបនេះបានឱ្យដឹងថា ឈុតថើបគ្នាជាមួយ ភិទិ នេះស្ថិតនៅក្នុង scene មួយក្នុងរឿង «លាក់ភ្លើង» របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។May be an image of 2 people

ទន្ទឹមនឹងការបកស្រាយពន្យល់ទៅកាន់មហាជនពីឈុតថើបគ្នានេះមានមតិបានលើកឡើងថា អ៊ីងអ៊ីង ចេញមកបែបនេះដូចជាយកភ្លើងដុតថែមស្របពេលដែលគូស្នេហ៍ ភិទិ កំពុងមានអារម្មណ៍អន់ចិត្តនិងប្រចណ្ឌ។ ការលើកឡើងនេះ អ៊ីងអ៊ីង បានបញ្ជាក់នៅក្នុងខម្មិនដែរថា នាងក៏មានបញ្ហានៅខាងខ្លួនឯងដូចគ្នាទើបនាងpost បញ្ជាក់ដោយមិនបានpostឱ្យខាងណានោះទេ៕

កងទ័ពអ៊ុយក្រែន បង្ហោះហ្វូងដ្រូនកាច់បំបាក់អំនួតរបស់ពូទីន វាយប្រហារចូលដល់តំបន់សំខាន់ៗលើទឹកដីរុស្ស៊ី

0

រដ្ឋធានីមូស្គូ៖ ក្រោយពេលរដ្ឋាភិបាលក្រុងកៀវ បានព្រមាន អំពីសង្រ្គាមរបស់មេដឹកនាំវិមានក្រឹមឡាំង នៅលើទឹកដីរបស់ខ្លួន នឹងវិលត្រឡប់ទៅរកប្រទេសរុស្ស៊ី វិញនោះមក ឥឡូវនេះ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានបញ្ចេញហ្វូងដ្រូន ហោះចូលជ្រៅទៅលើទឹកដីរបស់មហាអំណាចកំពូលនុយក្លេអ៊ែររបស់ពិភពលោក ហើយបានវាយប្រហារទៅលើតំបន់សំខាន់ៗចំនួន៦ ដោយរាប់ទាំងរដ្ឋធានីមូស្គូ ជាបេះដូងរបស់រុស្ស៊ី ហើយបានបំផ្លិចបំផ្លាញយន្ដហោះ នៅក្នុងមូលដ្ឋានកងទ័ពអាកាស ផងដែរ។Russia's war on Ukraine latest: Russian drones attack Kyiv again | Reuters

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៣០ ខែសីហា ថា អ៊ុយក្រែន បានបើកប្រតិបត្ដិការ ជាមួយនឹងហ្វូងដ្រូនរបស់ខ្លួន ប្រឆាំងនឹងគោលដៅសំខាន់ៗជាច្រើន នៅក្នុងតំបន់ចំនួន៦ ចូលជ្រៅទៅលើទឹកដីរបស់រុស្ស៊ី រួមទាំង ការវាយប្រហារទៅលើអាកាសយានដ្ឋាន នៅភាគខាងលិចទីក្រុងស្កូវ (Pskov) នៅជិតព្រំដែន ជាប់ជាមួយនឹងប្រទេសឡាតវី (Latvia) និង អេស្ដូនី ដែលជាមូលដ្ឋានរបស់កងយន្ដហោះដឹកជញ្ជូនយោធា ផងដែរ។ ការវាយប្រហារនេះ បានបំផ្ទុះ និង បង្កឲ្យមានអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ហើយបានធ្វើឲ្យខូចខាតដល់យន្ដហោះដឹកជញ្ជូនធុនធំ ប្រភេទ Ilyushin Il-76 (អ៊ីលយូស៊ីន ២-៧៦) ចំនួន៤គ្រឿង។Ukraine drone attack hits 2 military bases deep inside Russia - ABC News

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ កាលពីព្រឹក ថ្ងៃពុធ (ទី៣០ ខែសីហា) ថា ដ្រូនជាច្រើនគ្រឿង ត្រូវបានបាញ់ទម្លាក់ នៅក្នុងតំបន់ជាច្រើនរបស់រុស្ស៊ី រួមមាន តំបន់អ័រឡូវ (Orlov), ប៊្រីយ៉ាន់ស្ក៍(Bryansk) រីយ៉ាហ្សាន (Ryazan) កាលូហ្កា (Kaluga) និង តំបន់ជុំវិញរដ្ឋធានីមូស្គូ។

លោក វីតាលី គ្លីស្កូ (Vitali Klitschko) អតីតអ្នកប្រដាល់អាជីពរបស់អ៊ុយក្រែន ហើយបច្ចុប្បន្ន ក្លាយជាចៅហ្វាយក្រុងកៀវ បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា រុស្ស៊ី បានបាញ់មីស៊ីល និង ដ្រូន វាយប្រហារមកលើរដ្ឋធានីកៀវ កាលពីព្រឹក ថ្ងៃពុធ (ទី៣០ ខែសីហា)។ នេះជាការវាយប្រហារដ៏ខ្លាំងក្លា មកលើរដ្ឋធានីរបស់អ៊ុយក្រែន នៅក្នុងសង្គ្រាម អស់រយៈពេលជាច្រើនខែកន្លងមកនេះ។Ukraine drone strikes: This tactical first by the Ukrainians shows that  Russia is way more vulnerable than anyone imagined.

បើតាមអាជ្ញាធរក្រុងកៀវ បានឲ្យដឹង ថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់កម្ទេចមីស៊ីល និង ដ្រូនរបស់រុស្ស៊ី ជាង២០គ្រឿង ដែលវាយប្រហារ មកលើរដ្ឋធានីកៀវ។ ប៉ុន្ដែជាអកុសលនោះ ក៏មានឆ្មាំសន្ដិសុខ ចំនួន២នាក់ បានស្លាប់ ដោយសារតែការធ្លាក់កម្ទេចកម្ទីដ្រូនទាំងនោះ។

ទីភ្នាក់ងារសារព័ត៌មាន គ្របគ្រងដោយរដ្ឋរុស្ស៊ី Tass បានដកស្រង់ប្រភពពីទីភ្នាក់ងារសង្គ្រោះបន្ទាន់ អះអាង កាលពីព្រឹក ថ្ងៃពុធ (ទី៣០ ខែសីហា) ថា យន្ដហោះដឹកជញ្ជូនធុនធ្ងន់របស់យោធារុស្ស៊ី ប្រភេទ Ilyushin Il-76 (អ៊ីលយូស៊ីន ២-៧៦) ចំនួន៤គ្រឿង ស្ថិតក្នុងអាកាសយានដ្ឋាន នាភាគខាងលិចតំបន់ស្កូវ (Pskov) ដែលមានចម្ងាយប្រហែល៦៦០គីឡូម៉ែត្រ ពីភាគខាងជើងព្រំដែនរបស់អ៊ុយក្រែន បានរងនូវការខូចខាត៕Russia Targets Ukrainian Capital With 'Largest' Drone Attack As City Marks  Kyiv DaySmall Drones Are Giving Ukraine an Unprecedented Edge | WIRED UK

មនុស្សយន្តឥណ្ឌាបានរកឃើញធាតុជាច្រើននៅប៉ូលខាងត្បូងនៃផ្ទៃព្រះច័ន្ទ

0

បរទេស៖ យោងតាមអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ) ដែលបានរាយការណ៍កាលពីថ្ងៃទី ២៩ ខែសីហាថា យានអវកាស Chandrayan-៣ បានរកឃើញសារធាតុស្ពាន់ធ័រ អាលុយមីញ៉ូម ដែក កាល់ស្យូម ក្រូមីញ៉ូម ទីតាញ៉ូម ម៉ង់ហ្គាណែស អុកស៊ីហ្សែន និងស៊ីលីកុន នៅលើផ្ទៃព្រះច័ន្ទដូចដែលបានរំពឹងទុក។ ដូច្នេះមនុស្សយន្តនឹងធ្វើការពិសោធន៍រយៈពេល ១៤ ថ្ងៃបន្តទៀតនៃរបកគំហើញថ្មីនេះ ដែលជាការសង្កេតតាមបែបវិទ្យាសាស្ត្រលើកដំបូងរបស់ខ្លួនក្នុងដំណើរស្វែងរកប៉ូលទឹកកកខាងត្បូង។India's moon rover confirms sulfur and detects several other elements near  the lunar south pole | World | lmtribune.com

នៅថ្ងៃទី ២៨ ខែសីហាកន្លងទៅ ផ្លូវរបស់មនុស្សយន្តស្វយ័តត្រូវបានរៀបចំឡើងវិញនៅពេលដែលវាចូលទៅជិតរណ្ដៅដែលមានទទឹង ៤ ម៉ែត្រ នឹងអាចផ្លាស់ទីដោយសុវត្ថិភាព។ យាននេះវិលក្នុងល្បឿនប្រហែល ១០ សង់ទីម៉ែត្រ/វិនាទី ដើម្បីកាត់បន្ថយការឆក់ និងការខូចខាតពីផ្ទៃរដុបរបស់ព្រះច័ន្ទ។India's Chandrayaan-3 mission starts exploring the moon's south pole | New  Scientist

យានរុករកក៏បានប្រើប្រាស់ឧបករណ៍ RAMBHA និង ILSA ដើម្បីសិក្សាបរិយាកាសរបស់ព្រះច័ន្ទ និងជីកសំណាកដើម្បីវិភាគបន្ថែមលើវាយនភាពផ្ទៃខាងលើ នេះបើយោងតាមកាសែត Times of India ។ ទោះយ៉ាងណាក៏ដោយ ឧបករណ៍ឡាស៊ែរបំបែក Spectroscopy (LIBS) របស់វាបានធ្វើការវាស់វែងដំបូងនៃសមាសភាពដីនៅប៉ូលខាងត្បូង។ ដូចនេះ អ្នកវិទ្យាសាស្ត្រនឹងអាចសិក្សាពីពន្លឺប្លាស្មាដើម្បីកំណត់ពីបណ្តុំនៃប្រវែងរលក និងកំណត់សមាសធាតុគីមីនៃដី៕With India's One Giant Step, Chandrayaan 3, Moon Race Heats Up
ប្រភព៖vnexpress

ជំងឺទាំង ៥ ដែលឆ្លងតាមរយៈមេឃភ្លៀង

0

ចូលដល់រដូវវស្សា រដូវមេឃភ្លៀងជាប្រចាំអាចនាំមកនូវជំងឺផ្សេងៗមកជាមួយដូចគ្នា។ ដោយសារតែអាកាសធាតុកាន់តែត្រជាក់ សំណើមផ្លាស់ប្តូរមិនទៀងអាចនាំមេរោគ និងបាក់តេរីមួយចំនួន ដូចនេះអ្នកគួរប្រុងប្រយ័ត្ន និងថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ។ ដូច្នេះហើយខាងក្រោមនេះគឺជាជំងឺ ៥ ប្រភេទដែលឆ្លងតាមរយៈមេឃភ្លៀង៖

១.គ្រុនក្តៅ៖ ជាទូទៅជំងឺគ្រុនក្តៅភាគច្រើនតែងតែឆ្លងតាមរយៈមេឃភ្លៀង ដែលវាបណ្តាលមកពីការឆ្លងមេរោគ ហើយភាគច្រើននឹងប្រសើរឡើងដោយខ្លួនឯងវិញក្នុងរយៈពេល ២-៣ ថ្ងៃ។The Best Way to Tell the Difference Between Fever, Cold, or Flu -

២.គ្រុនផ្តាយសាយ៖ ផ្តាសាយមានច្រើនប្រភេទ ហើយជារឿយៗវាមានរោគសញ្ញាដូចជាក្តៅខ្លួនខ្លាំង ឈឺខ្លួន អស់កម្លាំង ក្អក និងហៀរសំបោរ ឈឺក្បាលជាដើម។Influenza and RSV, what are the differences? - The Influenza Hub

៣.គ្រុនឈាម ឬគ្រុនចាញ់៖ ជំងឺទាំងពីរនេះភាគច្រើនឆ្លងតាមរយៈសត្វមូស ដូច្នេះអ្នកជំងឺគ្រុនឈាម ឬគ្រុនចាញ់នឹងមានអាការគ្រុនក្តៅខ្លាំងរយៈពេល ២-៧ ថ្ងៃ ឈឺខ្លួន ឈឺក្បាល ស្នាមជាំនៅលើស្បែក និងក្រពះ។Dengue Fever: What to Do? When To Worry? - MyHealth

៤.ជំងឺភ្នែក៖ បង្កឡើងដោយមេរោគនៅក្នុងទឹកកខ្វក់ដែលហូរចូលភ្នែក ជាហេតុបណ្តាលឱ្យមានការត្រដុសភ្នែក ឬការហៀរទឹកភ្នែកបណ្តាលឱ្យរមាស់ ឬភ្នែកក្រហម។Indications of Eye Problems, Signs, Symptoms | Neoretina

៥. ជំងឺ leptospirosis៖ ជំងឺនេះច្រើនតែកើតឡើងនៅតំបន់លិចទឹក ដែលបណ្តាលឱ្យមានការឈឺក្បាល ក្តៅខ្លួនខ្លាំង ភ្នែកក្រហម ចង្អោរ និងក្អួត ឈឺរាងកាយ ជាពិសេសជុំវិញខ្នង កំភួនជើង និងក ដូច្នេះអ្នកគួរជៀសវាងការដើរនៅកន្លែងដែលមានទឹកច្រើន៕Leptospirosis Disease: Symptoms, Causes, Transmission, Treatment | Agilus  Diagnostics Ltd.
ប្រភព៖sanook

វៀតណាមសហការជាមួយ៥ប្រទេសតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់

0

ប្រទេសវៀតណាម ៖ នៅចុងខែសីហា ឆ្នាំ២០២៣ ធនាគារកណ្តាលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីក្លាយជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ប្រទេសចំនួន៥ នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងការកសាងយន្តការទូទាត់ប្រាក់ឆ្លងប្រទេសនីមួយៗ ។ ប្រទេសវៀតណាមនឹងចូលរួមជាមួយឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងសិង្ហបុរី ដើម្បីតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់របស់ប្រទេសនីមួយៗ រួមទាំងការប្រើប្រាស់ប្រព័ន្ធ QR Code សម្រាប់ការលក់រាយផងដែរ ។

ក្រៅពីនេះ ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ បានព្រមព្រៀងគ្នាដំណើរការអាជីវកម្មឆ្លងកាត់ព្រំដែនសម្រាប់ទ្រព្យសម្បត្តិហិរញ្ញវត្ថុ ដូចជា ភាគហ៊ុនជារូបិយប័ណ្ណក្នុងស្រុក ។ ទេសាភិបាលធនាគារកណ្តាលឥណ្ឌូណេស៊ីបញ្ជាក់ថា ការសហការគ្នាតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់ឆ្លងប្រទេស មិនត្រឹមតែបង្កលក្ខណៈងាយស្រួលក្នុងការពាណិជ្ជកម្ម និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានលើកកម្ពស់ការបត់បែនផងដែរ នៅពេលប្រឈមនឹងភាពមិនប្រាកដប្រជានៃអត្រាប្តូរប្រាក់លើពិភពលោក ។

ប្រទេសឥណ្ឌូណេស៊ីបានតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមរយៈការប្រើប្រាស់ QR Code ជាមួយប្រទេសថៃ និងម៉ាឡេស៊ីរួចហើយ ហើយនៅឆ្នាំ២០២៣ ប្រទេសឥណ្ឌូណេស៊ីនឹងតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមរយៈការប្រើប្រាស់ QR Code ជាមួយប្រទេសសិង្ហបុរីបន្ថែមទៀត ។

បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានមនុស្សរស់នៅសរុបជាង៦០០លាននាក់ បានប្រឈមនឹងការយឺតយ៉ាវដើម្បីបង្រួបបង្រួមសេដ្ឋកិច្ចរួមគ្នា តាមរយៈការធ្វើពាណិជ្ជកម្ម និងការវិនិយោគ, ការតភ្ជាប់ទីផ្សារ រួមទាំងធ្វើឱ្យការអនុវត្តស្តង់ដារ និងការបង់ពន្ធស្របគ្នា ៕ ប្រភព ៖ AEC connectVietnam joins Southeast Asian effort on cross-border payments | Reuters

ភិទិ ថាសុខចិត្តពិបាកខ្លួនឯងសន្យាមិនឱ្យសង្សារខូចចិត្តលើកទី២ក្រោយគូស្នេហ៍ប្រចណ្ឌរឿងថតឈុតថើបមាត់គ្នា

0

ទើបតែប្រារព្ធគម្រប់ខួបស្នេហ៍១ឆ្នាំជាមួយគ្នា តារាចម្រៀង ថុល សុភិទិ និងគូស្នេហ៍ចាប់ផ្តើមមានបញ្ហារង្គោះរង្គើ ក្រោយ ភិទិ ថតឈុតថើបមាត់គ្នារហូតដល់ ម៉ានីន ដែលជាគូស្នេហ៍បង្ហោះសារព្រលយពាក្យបញ្ចប់ទំនាក់ទំនង។ ក្រោយពីមានបញ្ហានេះកើតឡើង ភិទិ បានបង្ហោះសារថាលើកក្រោយលោកសុខចិត្តពិបាកខ្លួនឯងមិនឱ្យសង្សារខូចចិត្តជាលើកទីពីរនោះទេ និងប្រាប់សាធារណជនកុំឱ្យធុញពួកគេទាំងពីរនាក់មនុស្សមិនល្អគ្រប់ដប់នោះទេ។May be an image of 2 people

កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ស្រីស្រស់ឡុង ម៉ានីន ដែលជាគូស្នេហ៍តារាចម្រៀង ថុល សុភិទិ បានបង្ហោះវីដេអូខ្លីមួយដែលជាឈុតក្រៅឆាកដោយគូស្នេហ៍របស់ខ្លួនបានថើបមាត់ជាមួយតួអង្គស្រីយ៉ាងផ្អែមល្ហែម ដែលនាំឱ្យនាំកើតចិត្តប្រចណ្ឌ រហូតព្រលយពាក្យបញ្ចប់ទំនាក់ទំនងជាមួយគ្នាទៀត។ ការដែលនាំឱ្យនាងឆេះឆួលងំក្នុងចិត្តនេះ ម៉ានីន បានប្រាប់ថា មុនពេលចាប់ផ្តើមទំនាក់ទំនងជាមួយគ្នា នាងបានប្រាប់ភិទិថាមិនឱ្យថតឈុតឆាករោលរាលថើបគ្នាបែបហ្នឹងនោះទេ។May be an image of 3 people

បន្ទាប់ពីរឿងនេះសាយភាពពេញបណ្តាញអ៊ីនធឺណិត អ្នកលេងបណ្តាញសង្គមចាប់ផ្តើមស៊ែរ និងបញ្ចេញមតិព្រោងពា្រតថែមទាំងអ្នកខ្លះបានបោះសម្តីថា ភិទិ ក្បត់គូស្នេហ៍រហូតលោកទ្រាំមិនបានចេញមកបង្ហោះសារថា រឿងនោះគ្រាន់តែជាការងារសិល្បៈរបស់លោកដែលខិតខំរកអ្វីដែលថ្មីៗសម្រាប់ទស្សនិកជនមិនចង់ចេះច្រៀងតែមុខ ព្រមទាំងបានចោទជាសំណួរវិញថា តើវាជាការផិតក្បត់ឬគ្រាន់តែជាការសម្តែងឬដល់តែលោកថើបមាត់ប្រុសគ្នាឯងបានពេញចិត្ត?។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF7Npu9Paw0kSuu42ol7-cmBX4rw85V_l5i6BqYxfV7r4T2UvnenEQdo03gbYbZJ5oX0XjDdZ3idlyH8e9eIlRYe28N_nT6U1VpIp_8OfOOQFY-TovG-GbUV8IrFLjk24HkEvPo8YqZ3Q-LMFDf49rrvp0i0FtP0-v8GjhA0ZT-g1lxt-9C4KJJCwN4BY/s1440/372051895_228024130233275_532589100658831779_n%20(2).jpg

ទោះជាយ៉ាងណានៅព្រឹកថ្ងៃទី៣០ ខែសីហា នេះតារាចម្រៀង ថុល សុភិទិ ចេញមកបង្ហោះសារសន្យាចំពោះគូស្នេហ៍មិនឱ្យមានជាលើកទី២នូវឈុតឆាកស្នេហាបែបនេះដោយលោកសុខចិត្តពិបាកខ្លួនឯង។
ម្ចាស់បទ«មួយឆាវ» បានរៀបរាប់យ៉ាងដូច្នេះថា«បងដឹងថាអូនឈឺហើយ ដោយសារបងសន្យាតែធ្វើមិនបាន បងធ្វើដោយសារតួនាទី លើកក្រោយបងសុខចិត្តពិបាកខ្លួនឯងបងមិនឱ្យអូនខូចចិត្តលើកទី2ឡើយ កុំគិតច្រើនណាមនុស្សល្អរបស់បង ក្ដីស្រលាញ់របស់មនុស្សម្នាក់ៗមិនមែន ផ្អែមល្ហែមរហូតទេ វាតែងតែមាន អាក្រក់ល្អ ស ខ្មៅ គឺត្រូវតែមាន កុំធុញពួកខ្ញុំអី ខ្ញុំដឹងថាមិនមែនតែពួកខ្ញុំទេដែលជួបបញ្ហាបែបនេះ គ្រាន់តែបញ្ហាវាកើតឡើងផ្សេងៗគ្នា មនុស្សណាមិនចេះខុស មនុស្សណាដែលគ្រប់ដប់ គ្មានទេ ប៉ុន្តែអ្វីដែលសំខាន់គឺទទួលស្គាល់កំហុសខ្លួនឯង ខ្ញុំដឹងខ្ញុំអ្នកខុស ខ្ញុំមិនគោរព តាមការសន្យារបស់គាត់ ទោះជាយ៉ាងណា មិនថោកអីហ្នឹងលួងមនុស្សខ្លួនឯងស្រលាញ់ទេ វាគឺជាការផ្ដល់តម្លៃ ទៅឱ្យគាត់វិញទេ….»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0iF3DIVxypbVBBzWsgdxeCJV7eQ9FFPeW5hiYfRZ5oC9PbHdPjWwRf8ZkAOgl0v01W4kRAp3Y0-3TuItUiLKilj8jwkEjuTUzIqDzlicVvWnvKr5VDp1qmfN3zZA5YZzavGa6IhT7U993g_lRsewvYIM2PVjXb2TiLdUS4i9sCSpMH_DzZ4TQJGsaNss/s1280/photo_2023-08-30_09-24-17.jpg

គួរបញ្ជាក់ផងដែរថា ត្រឹមរយៈពេលមួយឆ្នាំមកនេះដែល ភិទិ និង ម៉ានីន ស្រលាញ់គ្នាពួកគេទាំងពីរនាក់ជារឿយៗតែងតែមានបញ្ហាជាមួយគ្នាទន្ទឹមនឹងមានភាពផ្អែមល្ហែម៕

 

ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបបង្កើតកន្លែងស្ងប់ស្ងាត់សម្រាប់អ្នកដំណើរ

0

បញ្ហាសំឡេងក្មេងយំ និងរំខានដល់អ្នកដំណើរនៅលើយន្តហោះ ជាពិសេស ការហោះហើរក្នុងចម្ងាយឆ្ងាយ ដែលអ្នកដំណើរភាគច្រើនត្រូវការភាពស្ងប់ស្ងាត់ ឬសម្រាកឱ្យបានច្រើនបំផុត មុននឹងទៅដល់ប្រទេសគោលដៅ ប៉ុន្តែពួកគេពិបាកគេចចេញពីសំឡេងក្មេងរំខានណាស់ ។ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានផ្តល់ជម្រើសដល់អតិថិជនរបស់ខ្លួន គឺអតិថិជនអាចទិញសំបុត្រយន្តហោះដោយគ្មានក្មេងរំខាន នៅលើយន្តហោះធ្វើដំណើរផ្លូវឆ្ងាយ ។European carrier, Corendon Airlines is launching child-free zones on its  flights for US$49 | South China Morning Post

សារព័ត៌មាន Bloomberg ចុះផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ Corendon Airlines ដែលមានស្នាក់ការធំនៅខេត្ត Antalya ប្រទេសតួកគី បានត្រៀមដំណើរការគម្រោងសាកល្បង «កៅអីអង្គុយគ្មានក្មេង» នៅលើយន្តហោះធ្វើដំណើររយៈពេល១០ម៉ោង រវាងទីក្រុង Amsterdam ប្រទេសហូឡង់ ជាមួយកោះ Curacao ក្នុងសមុទ្រ Caribbean ហើយនឹងអនុវត្តចាប់ពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ក្រុមហ៊ុនអាកាសចរណ៍នេះនឹងគិតថ្លៃអ្នកដំណើរបន្ថែមទៀតចំនួន៤៩ដុល្លារអាមេរិកសម្រាប់កៅអីទំហំស្តង់ដារ ឬគិតថ្លៃ១០០ដុល្លារអាមេរិកសម្រាប់កៅអីធំពិសេស (XL) ។ ដូច្នេះ មានតែមនុស្សពេញវ័យប៉ុណ្ណោះដែលមានសិទ្ធិអង្គុយលើកៅអីទាំងនេះ ហើយគ្មានសំឡេងក្មេងរំខានទេ ។For travelers who want to avoid babies and kids, one airline will test an  adults-only section | Nation/World | bdtonline.com

ក្រុមហ៊ុនអាកាសចរណ៍ Corendon ឱ្យដឹងថា យើងបានកំណត់ជួរកៅអីអង្គុយស្ងប់ស្ងាត់នៅលើយន្តហោះសម្រាប់អ្នកដំណើរគ្មានក្មេងមកជាមួយ ហើយក៏សម្រាប់អ្នកជំនួញផងដែរ ដែលពួកគេត្រូវការបំពេញការងារក្នុងបរិយាកាសស្ងប់ស្ងាត់ ។ គម្រោងបែងចែកទីកន្លែងអង្គុយនេះ នឹងជួយដល់ឪពុកម្តាយដែលមានកូនតូចរពិសបានធូរស្រាលចិត្តខ្លះ ហើយកូនៗរបស់ពួកគេនឹងមិនអាចរំខានអ្នកដំណើរផ្សេងទៀតឡើយ ។

កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនធ្លាប់បានបែងចែកទីកន្លែងអង្គុយដូចគ្នា ក្នុងនោះក្រុមហ៊ុន AirAsia X បានកំណត់ទីកន្លែងស្ងប់ស្ងាត់នៅលើយន្តហោះ និងគ្មានសំឡេងក្មេងរំខាន ដោយក្រុមហ៊ុននេះបានហាមក្មេងអាយុក្រោម១០ឆ្នាំ ជិះយន្តហោះ ។ ចំណែកក្រុមហ៊ុន Scoot របស់ប្រទេសសិង្ហបុរីបានបង្កើតកន្លែងអង្គុយស្ងប់ស្ងាត់ «Scoot-in-Silence» ហើយហាមក្មេងអាយុក្រោម១២ឆ្នាំ ជិះយន្តហោះ ៕Airline Testing 'Adults Only' Section on International Flight | Entrepreneur ប្រភព ៖ Bangkok biznews

ពលរដ្ឋថៃនឹងទទួលបានប្រាក់ម្នាក់១ម៉ឺនបាតនៅដើមឆ្នាំ២០២៤

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក Srettha Thavisin បានបង្ហោះសារមួយនៅក្នុងហ្វេសប៊ុកបញ្ជាក់ថា ពលរដ្ឋថៃសរុបចំនួន៥៦លាននាក់នៅទូទាំងប្រទេសនឹងទទួលបានប្រាក់ក្នុងម្នាក់ចំនួន១ម៉ឺនបាត នៅដើមឆ្នាំ២០២៤ យ៉ាងពិតប្រាកដ ។

លោក Srettha Thavisin លើកឡើងថា ៖ «ក្រៅពីការទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ ដែលបានប្រមូលប្រាក់ពីក្រៅប្រទេសមកអភិវឌ្ឍន៍សេដ្ឋកិច្ចថៃ ក៏ដូចជាធ្វើឱ្យប្រាក់ជាច្រើនហូរចូលប្រទេសថៃ រដ្ឋាភិបាលថ្មីស្ថិតក្រោមការដឹកនាំរបស់គណបក្សភឿថៃបានប្តេជ្ញាចិត្តបង្កើនការវិនិយោគ និងជំរុញការចំណាយនៅក្នុងប្រទេស ។ លើសពីនេះ រដ្ឋាភិបាលថ្មីមានគោលនយោបាយផ្តល់ប្រាក់ឱ្យពលរដ្ឋទាំងអស់តាមរយៈប្រព័ន្ធ Digital Wallet ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិងើបឡើងវិញ ។ ជាបឋម ខ្ញុំបានជជែកជាមួយក្រសួងហិរញ្ញវត្ថុ ដើម្បីឈ្វេងយល់ពីស្ថាប័នរដ្ឋាភិបាលទាំងពីរ» ។Srettha Thavisin elected as Thailand's new prime minister-Xinhua

ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីថ្មីក៏បានពិភាក្សាគ្នាលម្អិតអំពីបញ្ហាបច្ចេកវិទ្យាជាមួយអ្នកជំនាញផងដែរ ដើម្បីរៀបចំប្រព័ន្ធអនឡាញផ្តល់ប្រាក់ឱ្យពលរដ្ឋថៃចំនួន៥៦លាននាក់ និងហាងលក់ទំនិញគ្រប់ប្រភេទនៅប្រទេសថៃ ងាយស្រួលប្រើប្រាស់ប្រព័ន្ធអនឡាញនេះ ។

រដ្ឋាភិបាលនឹងស្តាប់តាមការបញ្ចេញយោបល់បន្ថែមទៀតក្នុងការប្រើប្រាស់ប្រព័ន្ធអនឡាញផ្តល់ប្រាក់ឱ្យពលរដ្ឋ និងត្រូវមានប្រសិទ្ធភាពខ្ពស់បំផុត ។ ដូច្នេះ រដ្ឋាភិបាលសូមបញ្ជាក់តាមគោលដៅដើមថា ពលរដ្ឋថៃទាំងអស់នឹងទទួលបានប្រាក់តាមរយៈប្រព័ន្ធ Digital Wallet ក្នុងម្នាក់ចំនួន១ម៉ឺនបាតនៅដើមឆ្នាំ២០២៤ យ៉ាងពិតប្រាកដ ៕Srettha Thavisin is new Thai PM: Who is 61-year-old property tycoon? ប្រភព ៖ amarin news

ក្តៅៗ! ក្រសួង អប់រំប្រកាសផ្អាកការបើកគ្រឹះស្ថានសិក្សាឯកជនថ្មី

0

ថ្មីៗនេះរដ្ឋមន្រ្តីក្រសួងអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ ផ្អាកដំណើរការបើកគ្រឹះស្ថានសិក្សាឯកជនថ្មីៗ។

ការលើកឡើងបែបនេះរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏ដោសារតែក្រសួងអប់រំចង់ពង្រឹកគុណភាពអប់រំ និងវាយតម្លៃការអប់រំជាមុនសិន។

ឯកឧត្តម បានបញ្ជាក់ទៀតថា៖” កាលណាដែលមានការបង្កើតសាលាឯកជនច្រើន គ្រូៗនៅសាលារដ្ឋមួយចំនួនបានផ្លាស់ទៅឯកជន។ មិនត្រឹមតែគ្រូនោះទេ សូម្បីតែសិស្សក៏អាចនឹងផ្លាស់ទៅសាលាឯកជនច្រើនផងដែរ ហេតុដូច្នេះ ដើម្បីឱ្យតុល្យភាព ក្រសួងមានតែស្នើឱ្យផ្អាកការបើកគ្រឹះស្ថានសិក្សាឯកជនសិន”។

ទន្ទឹមគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានស្នើមន្ត្រីថ្នាក់ក្រោមជួយពង្រឹងវិស័យអប់រំនៅក្នុងសាលារដ្ឋ និងសិក្សាមូលហេតុដែលនាំឱ្យសិស្សផ្លាស់ទៅសាលាឯកជន៕

@moeyscambodia

ការលើកកម្ពស់គុណភាពអប់រំដោយផ្តោតការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យ ដល់ មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗរួមមាន៖ – ទី១. ការពង្រឹងអភិបាលកិច្ចសាលា – ទី២. ការពិនិត្យ កែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស – ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា , និង – ទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ” Public-Community Partnership for Education (PCPE)។

♬ original sound – MoEYS Cambodia – MoEYS Cambodia

វិទ្យាល័យ ថ្មគោល គម្រោងកែលម្អការអប់រំមធ្យមសិក្សាមានភាពយឺតយ៉ាវខ្លះជាងសាលាដទៃ និងកំពុងជួបបញ្ហាប្រឈម

0

វិទ្យាល័យថ្មគោល ស្ថិតនៅខេត្តបាត់ដំបងបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ក៏ពិតមែន តែវិទ្យាល័យនេះទើបបានចូលរួមក្នុងគម្រោងកែលម្អការអប់រំមធ្យមសិក្សា នៅក្នុងឆ្នាំសិក្សា ២០២២-២០២៣នេះ។ ការរៀបចំក្រុមការងារសម្រាប់អនុវត្តគម្រោងនៅមានភាពយឺតយ៉ាវខ្លះ បើធៀបនឹងសាលារៀនគោលដៅគម្រោងទាំងមូល។ ជាមួយគ្នានេះ វិទ្យាល័យថ្មគោលមានបញ្ហាប្រឈមដូចជា សាលារៀនខ្វះអគារសិក្សា ខ្វះគ្រូទាំងទុតិយភូមិ និងបឋមភូមិ។May be an image of 12 people, temple and textការបញ្ជាក់នេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចពិនិត្យការងារអប់រំ ដំណើរការបង្រៀន និងរៀនគម្រោងកែលម្អការអប់រំចំណេះទូទៅ នៅវិទ្យាល័យ ថ្មគោល របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។May be an image of 7 people, people studying and text

ជាមួយគ្នានេះ ស្ថានភាពសេដ្ឋកិច្ចសង្គម និងប្រជាពលរដ្ឋនៅទីនេះ នៅមានការលំបាកខ្លាំងនៅឡើយ ទោះបីជាទីតាំងសាលារៀននៅជាប់នឹងផ្លូវជាតិក៏ដោយ។ តែទោះជាយ៉ាងណា ក៏វិទ្យាល័យថ្មគោល បានចាប់ផ្តើមអនុវត្តកិច្ចការតាមការណែនាំគម្រោងតាមរយៈការប្រជុំណែនាំរបស់គម្រោង ហើយសម្រេចបាននូវសមិទ្ធផល ដូចខាងក្រោម៖May be an image of 6 people, people studying and text ១ /ផលសម្រេចដែលសាលាមាន៖
– ការប្រឡងសញ្ញាបត្រមធ្យមសិក្សា៖ នៅឆ្នាំ ២០២០-២០២១៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សិស្សប្រឡងជាប់សរុប ៩៨% ស្រី ៩៩.១៣% និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់សរុប ៥៤.៣៥% ស្រី ៥៦.១៦%។ ចំណែកឆ្នាំ២០២១-២០២២ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ជាប់សរុប ៩៨.៥% ស្រី ៩៩.២៤% និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់សរុប ៥៤.៦% ស្រី ៥៦.០០%។
– ការបោះបង់ការសិក្សារបស់សិស្សមានការថយចុះ៖ នៅឆ្នាំ២០២០-២០២១ សិស្សនៅមធ្យមសិក្សាបឋមភូមិ បោះបង់ការសិក្សា សរុប ៩៣ នាក់ (១២.៦៥%) ស្រី ៤៧ នាក់ (១១.៧២%) នៅមធ្យមសិក្សាទុតិយភូមិបោះបង់ សរុប ១៥៧ នាក់ (១០.០៣%) ស្រី ៧២ នាក់ (៨.៣២%)។ ចំណែកឆ្នាំសិក្សា២០២១-២០២២ នៅមធ្យមសិក្សាបឋមភូមិ សិស្សបោះបង់ សរុប ២១ នាក់ (២.៣៦%) ស្រី ៩ នាក់ (១.៩០%) ឯនៅមធ្យមសិក្សាទុតិយភូមិបោះបង់សរុប ៣៩ នាក់ (២.២៣%) ស្រី ៦ នាក់ (០.៦២%)។
– សិស្សនិន្ទេស A ប្រឡងជាប់ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំសិក្សា ២០១៤-២០១៥ រហូតដល់ពេលបច្ចុប្បន្ន
– ឆ្នាំ២០២២ សាលារៀនទទួលបានចំណូលបានពីការគាំទ្ររបស់សហគមន៍ចំនួនប្រមាណ ១៩,០០០,០០០រៀល សម្រាប់កែលម្អបរិស្ថានសាលារៀន កែលម្អថា្នក់រៀន ជួសជុលនិងសាងសង់ និងជួយសិស្សMay be an image of 5 people, people studying and text

២/ ប្រការដែលសាលារៀនព្រមអនុវត្តនូវកិច្ចការខាងលើដោយ៖
– បានធ្វើតេស្តបង្កើតទំនុកចិត្តសហគមន៍
– បានបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន
– ទប់ស្កាត់ការបោះបង់ការសិក្សាតាមរយៈការប្រើប្រាស់ក្រុមប្រឹក្សាកុមារ យុវជន
៣ / ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាន សាលាក៏មានបញ្ហាប្រឈមដូចជា៖
– សាលារៀនខ្វះអគារសិក្សា ដោយបច្ចុប្បន្នសិស្សក្នុងមួយថ្នាក់មានចាប់ពី ៦០ ទៅ ៨០នាក់
– សាលារៀនខ្វះគ្រូទាំងទុតិយភូមិ និងបឋមភូមិ
– គ្រូភាគច្រើននៅពុំទាន់ស្ម័គ្រចិត្តទៅបន្តការសិក្សាក្នុងវគ្គលើកកម្ពស់គុណវុឌ្ឍិក្នុងគម្រោង GEIP៕May be an image of 2 people, people studying and hospitalMay be an image of 13 people, people studying and text