ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្មេងប្រុសជនជាតិថៃម្នាក់ អាយុ១៤ឆ្នាំ បានធ្វើការបា.ញ់ប្រហា.រទៅលើមនុស្សម្នាដែលមកប្រើប្រាស់សេវាកម្មនៅ SIAM PARAGON ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ ដែលបណ្តាលឱ្យមនុស្សស្លា.ប់ចំនួន២នាក់ និងរងរបួ.ស៥នាក់ ។ អ្នកស្លា.ប់ដោយសារហេតុការណ៍នេះមានភ្ញៀវទេសចរចិនម្នាក់ និងជនជាតិមីយ៉ាន់ម៉ាម្នាក់ ។
ក្រោយមក លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានទំនាក់ទំនងទៅខាងស្ថានទូតចិន និងរាយការណ៍ពីស្ថានការណ៍ទាំងអស់ ។ លោកលើកឡើងថា ស្ថានការណ៍នៅប្រទេសថៃបានធូរស្រាល និងមានសុវត្ថិភាពជាធម្មតា ហើយហេតុការណ៍នេះនឹងមិនប៉ះពាល់ដល់វិស័យទេសចរណ៍ប្រទេសថៃទេ ។
កន្លងមក ប្រទេសថៃបានលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្សាន្តនៅប្រទេសថៃ ឱ្យដូចក្នុងអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ ប៉ុន្តែនៅពេលជំងឺកូវីដបានធូរស្រាល វិស័យទេសចរណ៍របស់ថៃហាក់ដូចជាប្រឈមនឹងបញ្ហាមួយចំនួន ព្រោះអ្នកលេងបណ្តាញសង្គមចិនជាច្រើននាក់បារម្ភពីសុវត្ថិភាពរបស់ពួកគេពេលដើរកម្សាន្ត ។
ជនជាតិចិនមិនចាប់អារម្មណ៍នឹងវិធានការលើកលែងទិដ្ឋាការរបស់ថៃទេ ដោយជនជាតិចិនខ្លះបញ្ចេញមតិក្នុងបណ្តាញសង្គមថា ៖ «សូម្បីតែសត្វឆ្កែ ក៏វាមិនមកលេងប្រទេសថៃដែរ បើទោះជាថៃលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរក៏ដោយ» ។
តាមការសង្កេតលើការបញ្ចេញមតិក្នុងបណ្តាញសង្គមរបស់ជនជាតិចិននាពេលបច្ចុប្បន្ន គឺមូលហេតុចម្បងដែលចិនមិនចង់ធ្វើដំណើរមកថៃ គឺអាចមកពីការផ្សាយព័ត៌មានពិត ឬព័ត៌មានក្លែងក្លាយអំពីការបោកប្រាស់ជនជាតិចិនឱ្យទៅធ្វើការខុសច្បាប់នៅប្រទេសជិតខាងរបស់ថៃ ។ ក្រោយការដាក់បញ្ចាំងខ្សែភាពយន្តបែបរន្ធ.ត់នៅប្រទេសចិន និងតាមរយៈការបញ្ចេញមតិរបស់ជនជាតិចិនក្នុងបណ្តាញសង្គមបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយចិនបានបង្ហាញពីផលប៉ះពាល់ដល់ភ្ញៀវទេសចរពេលមកលេងនៅប្រទេសក្នុងតំបន់អាស៊ាន ។
លើសពីនេះ ភ្ញៀវទេសចរចិនកាន់តែភ័យខ្លាចថែមទៀត នៅពេលមានហេតុការណ៍បា.ញ់ប្រហា.រនៅ SIAM PARAGON ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ និងបណ្តាលឱ្យភ្ញៀវទេសចរចិនម្នាក់ស្លា.ប់ក្នុងហេតុការណ៍នេះ ។ ដូច្នេះ បណ្តាក្រុមហ៊ុនទេសចរណ៍ ក៏ដូចជាពលរដ្ឋថៃបានសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហានេះ ដើម្បីលើកមុខមាត់ប្រទេសថៃឱ្យក្លាយជាតំបន់ទេសចរណ៍ទាក់ទាញដូចមុន ៕
ប្រភព ៖ MGROnline Live










