រដ្ឋធានីដាម៉ាស (Damascus)៖ ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ទៅលើសាលាយោធាស៊ីរី នៅក្នុងទីក្រុងហូមស៍ (Homs) គ្រប់គ្រងដោយរដ្ឋាភិបាលដាម៉ាស កាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់មនុស្ស ជាង ១០០នាក់ រួមទាំងជនស៊ីវិល យ៉ាងហោចណាស់ ចំនួន១៤នាក់ ហើយមនុស្ស ជាង១២០នាក់ផ្សេងទៀត រងរបួស។Drone strikes at Syrian military ceremony leave 80 dead - Los Angeles Times

បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiya News បានផ្សាយ កាលពីរាត្រី ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ថា ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មានមូលដ្ឋាន នៅចក្រភពអង់គ្លេស បានដកស្រង់ពីបណ្ដាញរបស់ខ្លួនជាច្រើន នៅស៊ីរី យកមករាយការណ៍ ថា «ការវាយប្រហារដោយដ្រូននោះ បានសម្លាប់មនុស្សជាង១០០នាក់ ហើយក្នុងនោះ មានជនស៊ីវិល ចំនួន១៤នាក់ ផងដែរ។ ជនរងគ្រោះ ចំនួន១២៥នាក់ផ្សេងទៀត បានរងរបួស។ ជនរងគ្រោះទាំងអស់ មានចំនួន ប្រហែលជាងពាក់កណ្ដាល បានបញ្ចប់ការសិក្សាជំនាញយោធា។

At least 100 killed in drone attack on Syrian military academy, Asia News -  AsiaOne
ដោយឡែក តំបន់ភាគឦសាន គ្រប់គ្រងដោយជនជាតិឃឺដ នៅក្នុងប្រទេសហែកហួរ ដោយសង្រ្គាមមួយនេះ ក៏ត្រូវបានទាហានតួកគី វាយប្រហារតម្រង់ទៅលើគោលដៅយោធា និង ហេដ្ឋារចនាសម្ព័ន្ធ ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ចំនួន៩នាក់ ផងដែរ។ នេះបើតាមកងកម្លាំងប្រដាប់អាវុធឃឺដ បានអះអាង ក្រោយពេលរដ្ឋាភិបាលក្រុងអង់ការ៉ារបស់លោក រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdoğan) ប្រធានាធិបតីតួកគី បានគំរាមឆ្មក់វាយសងសឹក បន្ទាប់ពីមានការវាយប្រហារ ដោយគ្រាប់បែក កាលពីពេលកន្លងទៅថ្មីៗនេះ។At Least 100 Killed In Drone Attack On Syria Military College

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ SANA បានដកស្រង់សេចក្ដីថ្លែងការណ៍របស់កងទ័ព យកមកចុះផ្សាយ ថា នៅទីក្រុងហូមស៍ (Homs) នាភាគកណ្តាលរបស់ប្រទេសស៊ីរី គឺអង្គការភេរវករប្រដាប់អាវុធ បានកំណត់គោលដៅ ទៅលើពិធីបញ្ចប់ការសិក្សារបស់ក្រុមមន្ត្រីសាលាយោធា»។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដដែល បានរាយការណ៍ ថា «មានមនុស្ស ជាង៦០នាក់ បានស្លាប់ រួមទាំង បុគ្គលិកយោធា និង យ៉ាងហោចណាស់ជនស៊ីវិល ចំនួន៩នាក់ ជាមួយនឹងមនុស្សរាប់សិបនាក់ផ្សេងទៀត បានរងរបួស។At least 100 killed in drone attack on Syrian military academy - ABC News

វិបត្ដិដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសស៊ីរី បានផ្ទុះឡើង នៅក្នុងអំឡុងឆ្នាំ២០១១ ក្រោយពេលរដ្ឋាភិបាល បានបង្ក្រាបយ៉ាងឃោរឃៅ ប្រឆាំងនឹងក្រុមអ្នកតវ៉ា។ សកម្មភាពរបស់រដ្ឋាភិបាលក្រុងដាម៉ាស បានរុញច្រានប្រទេសស៊ីរី ឲ្យធ្លាក់ចូលទៅក្នុងសមរភូមិដ៏ស្មុគស្មាញបំផុតមួយ ដោយមានការវាយប្រយុទ្ធគ្នា រវាងកងទ័ពបរទេស កងជីវពល ពួកជ្រុលនិយម និង កងទ័ពរដ្ឋាភិបាល។ ជម្លោះដ៏រ៉ាំរ៉ៃ នៅក្នុងប្រទេសអាស៊ីខាងលិចមួយនេះ បានឆក់យកជីវិតប្រជាពលរដ្ឋស៊ីរី អស់ប្រហែលជាងកន្លះលាននាក់ ហើយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ មានទំហំធំធេងបំផុត នៅក្នុងប្រទេសថែមទៀតផង៕Drone attack on Syrian military academy kills at least 100 | The Independent