ជុំវិញរឿងលោកស្រី ទ្រី ដាណា ជំរុញឱ្យស្រ្តីពរពោះលាបឡេ ខាត់ស្បែក ដើម្បីឱ្យសដល់កូនបានរងនូវមតិរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនជាពិសេសគឺស្រ្តីដែលបានក្លាយជាមាតាតែម្តង។ រឿងដ៏ហួសចិត្តនេះដែរលោកជំទាវ ហ៊ុន ស៊ីណាត ដាក់ប៉ុន្មានម៉ាត់ទៅអ្នកជំនួញរូបនេះស្តាប់ហើយពេញចិត្តស្តូកតែម្តង។May be an image of 1 person and temple

លោកជំទាវ ហ៊ុន ស៊ីណាត បានលើកឡើងថា «ចេះដឹងជាងពេទ្យទៀតឱ្យគេលាបទៀតទិញយកមកផឹកទៅសដល់កូនហើយឆាប់បានទៅព្រះនិពា្វន បែបស្ងាត់ពេកចេញមកឲ្យផ្អើលម្ដងទៅយូរទៅមិនដឹងកើតអី»។ ស្របពេលលោកជំទាវ ហ៊ុន ស៊ីណាត មានប្រសាសន៍បែបនេះអ្នកលេងបណ្តាញសង្គមបានសំណូមពរលោកជំទាវជួយណែនាំលោកស្រី ទ្រី ដាណា ផង។May be an image of 1 person, cloud and road ការសំណូមពរឱ្យជួយណែនាំលោកស្រី ទ្រី ដាណា នេះលោកជំទាវ ហ៊ុន ស៊ីណាត បានឆ្លើយតបវិញថា «រឿងនេះទុកឱ្យក្រសួងដែលពាក់ព័ន្ធគាត់ជួយពន្យល់ផងថាមែនដែរទេលាបឡេសដល់កូននោះ។ ម្យ៉ាងទៀតបើដូចគាត់និយាយលាបឡេពេលមានផ្ទៃពោះសដល់កូនមែនអ្នកចង់លាបត្រូវពិគ្រោះជាមួយពេទ្យសិនទៅ»។

លោកជំទាវបានបន្ថែមនៅលើបណ្តាញសង្គមព្រឹកថ្ងៃទី៦ តុលា ទៀតថា «នាងអើយនាងក្នុងករណីលាបឡេថាអាចធ្វើឱ្យស ដល់កូនក្នុងផ្ទៃវាមិនអាចទេខុសទាំងស្រុងបើ ឡេមានសារជាតិគីមីវិញ វាស្រូបចូលតាមស្បែកធ្វើឱ្យពុលដល់ទារកក្នុងផ្ទៃថែមទៀតផង។ ម្យ៉ាងទៀតក្នុងករណីនាងផ្សាយរបៀបនេះ គួរតែក្រសួងសុខាភិបាលចុះត្រួតពិនិត្យផងដើម្បីកុំឱ្យរាស្ត្រខ្លះប៉ះពាល់កូនក្នុងផ្ទៃដោយសារការឃោសនារបស់នាងនេះ»។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៤ ខែតុលា លោកស្រីទ្រី ដាណា បានLive លើបណ្តាញសង្គមព្រមទាំងនិយាយជំរុញឱ្យស្រ្តីមានផ្ទៃពោះលាបឡេ ខាត់ស្បែក ដើម្បីឱ្យកូនកើតមកស ព្រោះកាលកូនទី១ខ្លួនស្តាប់តាមណែនាំមិនលាបអ្វីទាំងអស់ធ្វើឱ្យកូនកើតមកខ្មៅ ហើយពេលមានកូនក្រោយខ្លួនមិនស្តាប់តាមការណែនាំពីចាស់ៗឡើយដោយបាន លាបឡេ ខាត់ស្បែក កូនកើតមកឡើងសស្គុស។

ការនិយាយបែបនេះមានមតិលើកឡើងជាច្រើននិងសម្តែងក្តីហួសចិត្តចំពោះលោកស្រីទ្រី ដាណា យ៉ាងខ្លាំងដើម្បីលក់ផលិតផលដាច់ហ៊ាននិយាយដោយមិនបានគិតពិចារណាបែបនេះព្រោះកូនកើតមកសឬមិនសអាស្រ័យហ្សែនឪពុកម្តាយមិនមែនមកពីលាបឡេនោះទេ៕