វិធីងាយៗ ដើម្បីជៀសវាង “ការហត់នឿយ” នៅកន្លែងធ្វើការ
ជារៀងរាល់ព្រឹកនៅពេលដែលអ្នកក្រោកពីគេងទៅធ្វើការ អ្នកនឹងមានកម្លាំងថាមពលស្វាហាប់ក្នុងការធ្វើការ ប៉ុន្តែជាទូទៅបន្ទាប់ពីអាហារថ្ងៃត្រង់រួច មានមនុស្សមួយចំនួនតែងតែមានអារម្មណ៍ថាអស់កម្លាំង ឬហត់នឿយ និងគ្មានថាមពលក្នុងការផ្ដោតអារម្មណ៍ធ្វើការទៀតឡើយ។ ដូច្នេះដើម្បីជៀសវាង “ការហត់នឿយ” នៅកន្លែងធ្វើការ អ្នកគួរអនុវត្តវិធីដូចខាងក្រោម៖
១.សើច៖ យោងតាមការសិក្សាវិទ្យាសាស្ត្របានរកឃើញថាការសើចជួយឱ្យរាងកាយបញ្ចេញសារធាតុបញ្ជូនសរសៃប្រសាទដែលជួយទប់ទល់នឹងភាពតានតឹង រួមជាមួយជំងឺផ្សេងៗទៀត។ ដូច្នេះហើយ អ្នកគួរតែរកឱកាសឱ្យខ្លួនឯងសើច ដូចជានិយាយជាមួយមិត្តរួមការងារដែលជាមនុស្សកំប្លែងជាដើម ឬមើលរឿងកំប្លែងដើម្បីបំបាត់ភាពតានតឹងបន្ទាប់ពីការងារ។
២.រាប់អានមនុស្សក្នុងសង្គម៖ អ្នកគួររកពេលជួបមិត្តភ័ក្ដិនៅក្រៅការងារ ដើម្បីបំពេញអារម្មណ៍និងតម្រូវការរបស់អ្នក ព្រោះបើយើងស្គាល់តែអ្នកធ្វើការក៏មិនល្អដែរ ដូច្នេះអ្នកគួររាប់អានមនុស្សក្នុងសង្គមឱ្យបានច្រើន។
៣.ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណមានឥទ្ធិពលវិជ្ជមានទាំងរាងកាយ និងផ្លូវចិត្ត។ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណជាទៀងទាត់ វានឹងជួយកាត់បន្ថយកម្រិតស្ត្រេសរបស់អ្នក ធ្វើឱ្យការចងចាំរបស់អ្នកកាន់តែប្រសើរឡើង និងជួយការពារការហត់នឿយដែលបណ្តាលមកពីការអស់កម្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត។
៤.រៀននិយាយថាទេ៖ ការចេះជួយគ្នាទៅវិញទៅមកក្នុងកន្លែងការងារគឺជារឿងល្អ ប៉ុន្តែប្រសិនបើការងារយើងច្រើនហើយយើងនៅតែបន្តជួយការងារអ្នកផ្សេងទៀត វាអាចជាសម្ពាធការងារ ដូច្នេះអ្នកគួរចាំបាច់និយាយថាទេប្រសិនបើមានកិច្ចការផ្សេងៗដែលមិនមែនជាការងាររបស់អ្នក។ រឿងសំខាន់គឺត្រូវកំណត់អាទិភាពការងារទៅតាមនោះ ដោយជ្រើសរើសធ្វើការងារសំខាន់បំផុត ឬចាំបាច់បំផុតជាមុនសិន៕
ប្រភព៖sanook









ជាងនេះទៅទៀត Jennie ជាមួយម៉ាក Chanel គឺជាភាពអស្ចារ្យដោយនាងបានចូលរួមនៃយុទ្ធនាការធំៗចំនួនពីរនៅឆ្នាំនេះ៖ គ្រឿងអលង្ការ Coco Crush នៅក្នុងខែមករា និងកាបូបម៉ាក Chanel 22 នៅក្នុងខែមីនា។ វត្តមានរបស់នាងនៅក្នុងកម្មវិធី Paris Fashion Week រកចំណូលបាន ៤.៥លានដុល្លារ ឯណោះក្នុងប្រព័ន្ធផ្សព្វផ្សាយ។



។ អដ្ឋិធាតុរបស់វាត្រូវបានគេរកឃើញនៅ Urumaco Formation នៃប្រទេស Venezuela ភាគខាងជើងនៃទ្វីបអាមេរិកខាងត្បូង។ បច្ចុប្បន្នអណ្តើកយក្សដ៏ធំបំផុតលើលោកនេះ ត្រូវបានគេរក្សាទុកនៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិហាវ៉ាដ។






:max_bytes(150000):strip_icc()/paper-straws-bartenders-blog1018-f4c97e1c0b90421598115d984c2de755.jpg)












លិខិតដដែលបានបញ្ជាក់ថា នៅក្នុងកំឡុងពេលនៃការហក់ឡើងនៃតម្លៃស្រូវ សហព័ន្ធស្រូវអង្ករកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញឱ្យកសិករលក់ស្រូវ និងសម្រួលដល់ការដឹកជញ្ជូននិងនាំចេញស្រូវទៅប្រទេសជិតខាង ព្រោះវាជាឱកាសល្អសម្រាប់កសិករទទួលបានប្រាក់ចំណេញខ្ពស់ ពីផលិតកម្មដំណាំស្រូវរបស់ខ្លួន។ ប៉ុន្តែស្ថានភាពនៃការឡើងថ្លៃនេះ គឺជាដំណាក់កាលអន្តរកាលរយៈពេលខ្លីតែប៉ុណ្ណោះ ហើយស្ថានភាពនៃតម្លៃស្រូវបាន និងកំពុងត្រឡប់មកជាធម្មតាវិញស្របពេលដែលតម្លៃទីផ្សារអង្ករអន្តរជាតិបានវិលមករកភាពប្រក្រតីវិញ គឺតម្លៃអង្ករបានធ្លាក់ចុះមកត្រឹមប្រមាណ ៥៨០ដុល្លារក្នុងមួយតោន សម្រាប់អង្ករស។


