សហរដ្ឋអាមេរិក ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ G20 ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសវៀតណាម នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីបង្កើនឥទ្ធិពលរបស់អាមេរិក ។ ដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យលោក ចូ បៃដិន ក្លាយជាមេដឹកនាំអាមេរិកដំបូងគេ បើគិតចាប់ពីសម័យលោក Bill Clinton នៅឆ្នាំ២០០០ ដែលបានទៅកាន់ប្រទេសវៀតណាម ខណៈវៀតណាមធ្លាប់ជាសមរភូមិប្រយុទ្ធគ្នាជាមួយអាមេរិកកាលពីមុន ។

ភារកិច្ចសំខាន់របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការធ្វើដំណើរទៅកាន់វៀតណាមនៅថ្ងៃទី១០ ខែកញ្ញា ក៏មិនខុសគ្នាពីការធ្វើដំណើរទស្សនកិច្ចទៅប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 គឺអាមេរិកព្យាយាមទាក់ទាញការគាំទ្រ និងទប់ទល់នឹងឥទ្ធិពលចិនកាន់តែខ្លាំងនៅតំបន់នេះ ។Secret Service investigating how an intruder entered national security  adviser Jake Sullivan's home undetected | CNN Politics

លោក Jake Sullivan ទីប្រឹក្សាផ្នែកសន្តិសុខជាតិអាមេរិក (National Security Advisor of the United States) បានលើកឡើងមុននេះថា រយៈពេលជាច្រើនឆ្នាំកន្លងមក អាមេរិក និងវៀតណាមបានសហការគ្នាដើម្បីឆ្លងកាត់ការឈឺចាប់ដោយសារសង្គ្រាមវៀតណាម ។ ដូច្នេះ ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន នឹងក្លាយជាជំហានសំខាន់មួយដើម្បីលើកកម្ពស់កិច្ចសហការការទូតជាមួយគ្នា និងឆ្លុះបញ្ចាំងពីតួនាទីនាំមុខរបស់វៀតណាមដល់បណ្តាញដៃគូកំពុងរីកចម្រើនរបស់អាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅថ្ងៃអនាគត ។Tiểu sử tóm tắt của Tổng Bí thư, Chủ tịch nước Nguyễn Phú Trọng

លោក ចូ បៃដិន នឹងជួបពិភាក្សាជាមួយលោក Nguyen Phu Trong មេដឹកនាំគណបក្សកុម្មុយនិស្តវៀតណាម ព្រមទាំងមានពិធីទទួលស្វាគមន៍ និងសុន្ទរកថារបស់មេដឹកនាំអាមេរិកផងដែរ ។ កាលពីថ្ងៃទី៥ ខែកញ្ញា កន្លងមក ទើបមានការប្រគល់រង្វាន់សំខាន់ដល់អតីតអ្នកបើកឧទ្ធម្ភាគចក្រដែលបានជួយទាហាន៤នាក់ក្នុងអំឡុងសង្គ្រាមវៀតណាម ។Ông Võ Văn Thưởng được giới thiệu để bầu làm Chủ tịch nước - Đài phát thanh  và truyền hình Nghệ An

លោក ចូ បៃដិន នឹងជួបប្រធានាធិបតីវៀតណាម លោក Vo Van Thuong និងនាយករដ្ឋមន្ត្រីវៀតណាម លោក Minh Chinh ហើយប្រទេសទាំងពីររំពឹងថា នឹងអាចចុះកិច្ចព្រមព្រៀង «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈប្រទេសទាំងពីរធ្លាប់ជាសត្រូវជាមួយគ្នាកាលពី៥០ឆ្នាំមុនក្នុងសង្គ្រាមវៀតណាម ដោយធ្វើឱ្យពលរដ្ឋវៀតណាមរាប់លាននាក់ និងទាហានអាមេរិកជាង៥៨.០០០នាក់ស្លា.ប់ ។Biden to visit Vietnam in effort to counter China

កន្លងមក ប្រទេសវៀតណាមមិនបានបង្ហាញការប្តេជ្ញាចិត្តអំពីតុល្យភាពអំណាចរវាងអាមេរិក និងចិនទេ ។ លោក Nguyen Quoc Coung ជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិក ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ បញ្ជាក់ថា វៀតណាមមានគោលនយោបាយច្បាស់លាស់ថា នឹងមិនចូលខាងណាទេ ហើយវៀតណាមក៏មិនជ្រើសយកអាមេរិកដើម្បីប្រឆាំងនឹងចិនដែរ ។ ដូច្នេះ អាមេរិកបានដឹងរឿងនេះយ៉ាងច្បាស់ ប៉ុន្តែមេដឹកនាំអាមេរិកមកកាន់វៀតណាមលើកនេះ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរក្នុងអំឡុងពេលចិនទាមទារភាពជាម្ចាស់កម្មសិទ្ធិលើសមុទ្រចិនខាងត្បូង ដែលជំរុញឱ្យមានភាពតានតឹងម្តងទៀត ៕ ប្រភព ៖ TNN World