ប្រវត្តិតុក្កតាដ៏អាថ៌កំបាំង Okiku ដែលដុះសក់ដោយខ្លួនឯងកើតឡើងក្នុងប្រទេសជប៉ុន
ជប៉ុនជាប្រទេសមួយដែលនៅតែមានអ្នកជឿលើអបិយជំនឿផ្សេងៗទាក់ទងអំពីខ្មោច។ រឿងរ៉ាវដ៏គួរឱ្យរន្ធត់ដែលប្រជាជនជប៉ុនតែងតែនិយាយតៗគ្នាអំពី តុក្កតាខ្មោចមានសក់វែងនោះគឺជារឿងពិត ដែលវាកើតឡើងដោយផ្ទាល់នៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ ១៩៣៨ មកម្លេះ។
បច្ចុប្បន្នតុក្កតា Okiku ត្រូវបានប្រជាជជប៉ុនគោរពបូជានៅប្រាសាទមួយក្នុងទីក្រុង Iwamizawa។ តុក្កតានេះ មានពាក្យចចាមអារ៉ាមថា ជាតុក្កតាខ្មោចដែលតែងតែមានសក់ដុះវែងដូចមនុស្សពិតប្រាកដ ហើយមានអ្នកខ្លះទៀតនិយាយថា វាមានវិញ្ញាណក្មេងស្រីតូចម្នាក់ចូលសណ្ឋិត។
រឿងនេះមានដំណាលមួយនិយាយថា នៅឆ្នាំ ១៩១៨ មានក្មេងប្រុសម្នាក់ឈ្មោះ Eikichi Suzuki អាយុ ១៧ ឆ្នាំ បានទិញតុក្កតាមួយទៅឱ្យប្អូនស្រីរបស់គេដែលមានឈ្មោះថា Okiku ដែលនាងមានអាយុ ៣ ឆ្នាំ។ Okiku ស្រលាញ់តុក្កតានេះខ្លាំងណាស់ មិនយូរប៉ុន្មាននាងចាប់ផ្ដើមធ្លាក់ខ្លួនឈឺ ក្ដៅខ្លាំង រហូតដល់គាំបេះដូងស្លាប់តែម្ដង។ តុក្កតានេះមានកំពស់មិនដល់ ៤០ សង់ទីម៉ែត្រនោះទេ ហើយមានសក់ត្រឹមស្មា និងមានស្លៀកឈុតបុរាណរបស់ជនជាតិជប៉ុន។
បន្ទាប់មកគ្រួសាររបស់ក្មេងស្រីនោះបានរក្សាទុកតុក្កតាមួយនេះ នៅក្នុងទីសក្ការបូជាតូចមួយនៅក្នុងផ្ទះ ហើយពួកគេក៏បានដាក់ឈ្មោះតុក្កតានោះថា Okiku ដើម្បីរក្សាទុកការចងចាំ។
រហូតដល់ថ្ងៃមួយ ពួកគេបានកត់សម្គាល់ឃើញថា មានរឿងចម្លែកកើតឡើងពីតុក្កតានោះ ដោយសក់របស់តុក្កតានោះ កាន់តែដុះវែងទៅៗមិនគួរឱ្យជឿ ប្រៀបដូចសក់មនុស្សដែលមានការលូតលាស់ជារៀងរាល់ថ្ងៃ។ រឿងចម្លែកនេះបានធ្វើឱ្យគ្រួសាររបស់ក្មេងស្រីមានជំនឿថា តុក្កតានេះមានវិញ្ញាណកូនស្រីសណ្ឋិត ហើយពួកគេជឿថា កូនស្រីរបស់ពួកគេគឺនៅរស់។
នៅឆ្នាំ ១៩៣៨ គ្រួសាររបស់ក្មេងស្រី Okiku បានផ្លាស់ប្តូរទីលំនៅ ហើយបានយកតុក្កតាខ្មោចនេះទៅប្រាសាទ Manenji ។ ក្រោយមក តុក្កតា Okiku ក៏បានក្លាយជានិមិត្តរូបនៃប្រាសាទតូចមួយនេះ ក្នុងការបួងសួងសុំកូនស្រី។ អ្វីដែលសំខាន់អ្នកដែលចូលទៅក្នុងប្រាសាទចង់ឃើញតុក្កតាខ្មោចនោះ គឺមិនត្រូវបានអនុញ្ញាតឱ្យថតរូបឡើយ។ រហូតមកទល់សព្វថ្ងៃនេះ តុក្កតាខ្មោច Okiku មានសក់ប្រវែងត្រឹមជង្គង់ ហើយនៅពេលដែលសក់របស់វាដុះវែងខ្លាំងពេក ព្រះសង្ឃដែលនៅក្នុងប្រាសាទនោះ ក៏បានកាត់វាចេញដើម្បីបូជា៕


:max_bytes(150000):strip_icc()/Health-GettyImages-1489203491-0df0180eaea643af9a262e9fe516f4e3.jpg)





ប្រភព ៖ sanook
:max_bytes(150000):strip_icc():focal(999x332:1001x334)/jenna-ortega-met-gala-050123-fd83653a178f419d80e721f3e252203d.jpg)
:max_bytes(150000):strip_icc():focal(599x0:601x2)/Wednesday_jenna-ortega-1206-c56b88304a2f4fdb8e70f21c44423057.jpg)
:max_bytes(150000):strip_icc():focal(749x0:751x2)/johnny-depp-open-to-working-with-disney-again-070523-tout-34f45a07a5ee419eb0fd41f9f354890c.jpg)
















.jpg)








Mercedes និង BMW គឺជាក្រុមហ៊ុនទាំងពីរដែលប្រតិបត្តិការក្នុងផ្នែកប្រណីត ដោយប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla’s Model S និង Model X។ ក្រុមហ៊ុន Mercedes បាននិយាយថា គោលដៅចម្បងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ យើងនឹងផលិតរថយន្តអគ្គិសនី ដើម្បីផ្តល់នូវបទពិសោធន៍ដូចគ្នានឹង Tesla ដែលជាស្តង់ដារមាសនៃទីផ្សារ EV រួមជាមួយនឹងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀតផងដែរ៕

