គេសង្កេតឃើញថា ជីវិតរបស់មនុស្សម្នាក់ៗមិនអាចសម្រេចតាមបំណងប្រាថ្នា និងគម្រោងរបស់ពួកគេទេ ។ ពេលខ្លះ យើងអាចធ្វើដំណើរឆ្ពោះទៅមុខបាន ប៉ុន្តែពេលខ្លះទៀត យើងមានអារម្មណ៍ថា ហេតុការណ៍អាក្រក់ៗតែងកើតឡើងម្តងហើយម្តងទៀត ។ ហេតុការណ៍ខ្លះមិនគួរកើតឡើងចំពោះខ្លួនយើងទេ ហើយបើយើងជឿលើអ្វីដែលមើលមិនឃើញនោះ គឺវាអាចមានកំហុសឆ្គងពាក់ព័ន្ធនឹងអាកប្បកិរិយាមួយចំនួនរបស់យើង ដែលអាចទាក់ទាញសំណាងអាក្រក់ឱ្យចូលមកក្នុងជីវិត ។ ចូរពិនិត្យមើលថា តើយើងបានប្រព្រឹត្តរឿងទាំងនេះដែរឬទេ ?
១-លាបជញ្ជាំងផ្ទះពណ៌បៃតង ៖
វាជាអបិយជំនឿមួយ និងមិនសូវមានអ្នកនិយាយអំពីរឿងនេះទេ ប៉ុន្តែវាជាកំហុសមួយក្នុងចំណោមកំហុសទាំងអស់ដែលនឹងទាក់ទាញសំណាងអាក្រក់ចូលមកក្នុងជីវិត ។ មនុស្សនៅសម័យបុរាណជឿថា នៅពេលអ្នកណាម្នាក់លាបជញ្ជាំងផ្ទះដោយពណ៌បៃតង ពួកគេជឿថា វានឹងនាំយកសំណាងអាក្រក់មកឱ្យម្ចាស់ផ្ទះ ។
២-អំបោសបោសផ្ទះចាស់ ៖
នៅពេលយើងរៀបចំសម្ភារៈដើម្បីផ្លាស់ប្តូរមករស់នៅផ្ទះថ្មី ចូរទុកអំបោសចាស់នៅកន្លែងដើមរបស់វា ព្រោះគេមានជំនឿថា អំបោសចាស់ គឺតំណាងឱ្យហេតុការណ៍ចាស់ៗដែលធ្លាប់កើតឡើងនាពេលកន្លងមក ។ ដូច្នេះ ដើម្បីឱ្យផ្ទះថ្មីមានកម្លាំងថាមពលល្អ យើងត្រូវទិញអំបោសថ្មីមកប្រើប្រាស់ជំនួសវិញល្អជាង ។
៣-ដាក់ផ្កាពណ៌ក្រហម និងស ក្នុងថូតែមួយ ៖
វាអាចជារឿងថ្មីសម្រាប់មនុស្សភាគច្រើន ប៉ុន្តែបើតាមអបិយជំនឿ បើយើងដាក់ផ្កាពណ៌ក្រហម និងស ក្នុងថូផ្កាជាមួយគ្នា មានន័យថា យើងកំពុងតែស្រូបយកសេចក្តីស្លា.ប់ ហើយវានឹងកើតឡើងនាពេលឆាប់ៗមិនខាន ។ ដូច្នេះ វិធីល្អបំផុត យើងគួរជ្រើសយកពណ៌តែមួយប៉ុណ្ណោះរវាងពណ៌ក្រហម និងពណ៌ស ឬដាក់ផ្កាពណ៌ផ្សេងជំនួសវិញ ដើម្បីបំផ្លាញការទាញយកសំណាងអាក្រក់ ។
៤-បើកឆត្រប្រើប្រាស់ហើយមិនរុំវាវិញ ៖
បើយើងបើកឆត្រប្រើប្រាស់ហើយមិនរុំវាវិញ គឺត្រូវដាក់វានៅខាងក្រៅផ្ទះជានិច្ច និងហាមយកវាចូលក្នុងផ្ទះដាច់ខាត ។ ក្នុងផ្ទះរបស់យើងមិនគួរបើកចំហឆត្រទេ ព្រោះបើតាមជំនឿរបស់ជនជាតិអេហ្ស៊ីប គឺការបើកចំហឆត្រក្នុងផ្ទះ វានឹងនាំមកនូវហេតុការណ៍មិនល្អដល់មនុស្សនៅក្នុងគ្រួសារ ។ សរុបមក នេះគឺជាជំនឿរបស់បុគ្គលម្នាក់ៗ និងអាចប្រើប្រាស់វិចារណញ្ញាណក្នុងការគិត ៕
ប្រភព ៖ sanook










