តើអ្នកណាខ្លះបានគិតដល់ថា គ្រាន់តែរត់ឱ្យទាន់ពេលវេលារថយន្តក្រុងចេញដំណើរ ឬឡើងកាំជណ្តើរឱ្យលឿនជាងមុន ក៏អាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក រហូតដល់១៣ប្រភេទ ។ ប៉ុន្តែតាមការស្រាវជ្រាវរបស់ JAMA Oncology បានពិសោធន៍រឿងនេះរួចហើយថា វាពិតជាអាចការពារជំងឺមហារីកបាន បើយើងផ្លាស់ទីរាងកាយតែបន្តិចក្នុងមួយថ្ងៃ ។:max_bytes(150000):strip_icc()/Health-GettyImages-1489203491-0df0180eaea643af9a262e9fe516f4e3.jpg)
ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ទិន្នន័យតាមដានការធ្វើសកម្មភាពរបស់មនុស្សជាង២ម៉ឺន២ពាន់នាក់ ហើយរកឃើញថា ក្នុងចំណោមមនុស្សដែលបានផ្លាស់ទីរាងកាយរបស់ពួកគេយ៉ាងឆាប់រហ័ស ត្រឹមតែយ៉ាងតិច៣នាទីក្នុង១ថ្ងៃ គឺនឹងជួយកាត់បន្ថយហានិភ័យរបស់ការស្លា.ប់ដោយសារជំងឺមហារីកបានដល់១៣ប្រភេទ ឬស្មើនឹង៣០% ។ លើសពីនេះ វាអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកគ្រប់ប្រភេទរហូតដល់១៨% តាមរយៈការផ្លាស់ទីរាងកាយយ៉ាងលឿន ក៏ដូចជាការឡើងលើជណ្តើរឱ្យលឿនជាងមុន ឬដើរយ៉ាងប្រញាប់ក្នុងអំឡុងពេលឡើងជិះរថភ្លើងអាកាស ។
ការសិក្សាស្រាវជ្រាវកន្លងមកបង្ហាញថា វាបានពាក់ព័ន្ធជាមួយគ្នារវាងការហាត់ប្រាណ និងការកាត់បន្ថយហានិភ័យនៃជំងឺមហារីក ។ អ្នកស្រាវជ្រាវរកឃើញថា ឱកាសកើតជំងឺមហារីកដែលគេតែងជួបប្រទះជាញឹកញាប់ចំនួន១៣ប្រភេទ រួមមាន ៖ ជំងឺមហារីកសុដន់, មហារីកក្រពះ, មហារីកពោះវៀនធំ និងមហារីកប្លោកនោម ជាដើម ហើយវានឹងអាចកាត់បន្ថយជំងឺមហារីកទាំងនេះបាន បើយើងហាត់ប្រាណជារៀងរាល់ថ្ងៃ ។
តាមទិន្នន័យសុខភាពពលរដ្ឋអាមេរិកប្រចាំឆ្នាំ២០២២ បង្ហាញថា មានមនុស្សប្រមាណ៣% ដែលទទួលបានជោគជ័យក្នុងការការពារការកើតជំងឺមហារីក ដោយសារការហាត់ប្រាណប្រចាំថ្ងៃ ៕ ប្រភព ៖ TNN Health










