ទីបំផុតបន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់មួយរយៈ Jenna Ortega តួឯកស្រីក្នុងរឿង «Wednesday» ចេញមុខមកបញ្ជាក់រឿងអាស្រូវផ្ទាល់ខ្លួនបន្ទាប់ពីផ្ទុះពាក្យចចាមអារ៉ាមថា នាង និងតារាប្រុស Johnny Depp ដែលវ័យលើសខ្លួន៤០ឆ្នាំមានទំនាក់ទំនងស្នេហាបន្ទាប់ពីគេប្រទះឃើញអ្នកទាំងពីរនៅជាមួយគ្នានៅក្នុងគម្រោងមួយ។ Jenna បានងអះអាងថាពាក្យចចាមអារ៉ាមនោះមិនមែនជារឿងពិតឡើយហើយពិតជាគួរឱ្យអស់សំណើចណាស់ដែលមានពាក្យចចាមអារ៉ាមនេះកើតឡើង។:max_bytes(150000):strip_icc():focal(999x332:1001x334)/jenna-ortega-met-gala-050123-fd83653a178f419d80e721f3e252203d.jpg)
ពាក្យចចាមអារ៉ាមពីតារាសម្តែងទាំងពីរបានចាប់ផ្តើមរីករាលដាលនៅពេលដែលគណនីមួយរបស់ Deuxmoi បានអះអាងថា Johnny Depp អាយុ៦០ឆ្នាំ និង Jenna Ortega អាយុ២០ឆ្នាំត្រូវបានគេរាយការណ៍ថាបានឃើញពួកគេនៅជាមួយគ្នាដែលប្រហែលជាកំពុងធ្វើការលើ គម្រោងថ្មីមួយ។ ជាមួយនឹងពាក្យចចាមអារ៉ាមនេះបានធ្វើឱ្យមានការជជែកវែកញែកយ៉ាងច្រើមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈថ្មីៗនេះតួឯកស្រីក្នុងរឿង «Wednesday» បានចូលទៅបញ្ជាក់ Instagram ដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាមទាំងនោះផងដែរ។:max_bytes(150000):strip_icc():focal(599x0:601x2)/Wednesday_jenna-ortega-1206-c56b88304a2f4fdb8e70f21c44423057.jpg)
នាងបានសរសេរថា៖ «នេះជារឿងគួរឲ្យអស់សំណើចណាស់ដែលខ្ញុំមិនអាចសើចបាន»។ “ខ្ញុំមិនដែលបានជួប ឬធ្វើការជាមួយ Johnny Depp ក្នុងជីវិតរបស់ខ្ញុំទេ។ សូមឈប់ផ្សាយរឿងកុហកទៅហើយទុកឱ្យយើងនៅរៀងខ្លួន»។:max_bytes(150000):strip_icc():focal(749x0:751x2)/johnny-depp-open-to-working-with-disney-again-070523-tout-34f45a07a5ee419eb0fd41f9f354890c.jpg)
ជុំវិញពាក្យចចាមអារ៉ាមនេះអ្នកតំណាងរបស់ Johnny ក៏បានច្រានចោលពាក្យចចាមអារ៉ាមណាត់ជួបឬមានទំនាក់ទំនងពិសេសណាមួយជាមួយ Jenna ឡើយព្រមទាំងមិនដែលបានជួបផ្ទាល់ឬធ្លាប់និយាយអ្វីជាមួយគ្នានោះទេ។ ចំពោះពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាន និងពិនិត្យច្បាស់លាស់នេះគឺមានបំណងបំផ្លាញកេរ្តិ៍ឈ្មោះ និងអាជីព Johnny ៕










