ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថ្មីប្រទេសថៃនៅតែប្រកាន់ជំហរបញ្ចុះតម្លៃអគ្គិសនី និងប្រេងឥន្ធនៈ ដើម្បីសម្រាលបន្ទុកការចំណាយរបស់ពលរដ្ឋទាំងអស់ ។ គោលនយោបាយបន្ទាន់មួយដែលលោក Settha Thavisin នាយករដ្ឋមន្ត្រីថ្មី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានប្រកាសថា នឹងដំណើរការភ្លាមៗក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង គឺការបញ្ចុះតម្លៃអគ្គិសនី និងប្រេងឥន្ធនៈ ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់ពលរដ្ឋ ។Srettha Thavisin: Thailand's parliament picks new prime minister ending 3  months of deadlock | CNN

ទោះយ៉ាងណា មានសំណួរសួរថា តើរដ្ឋាភិបាលថ្មីនឹងអនុវត្តគោលនយោបាយនេះដោយប្រើប្រាស់យុទ្ធសាស្ត្រអ្វី ដើម្បីបញ្ចុះតម្លៃអគ្គិសនី និងប្រេងឥន្ធនៈនៅប្រទេសថៃ ? លោក Chulphan Amornwiwat អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ពីការបញ្ចុះតម្លៃអគ្គិសនី និងប្រេងឥន្ធនៈនៅប្រទេសថៃភ្លាមៗក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង បន្ទាប់ពីធ្វើសេចក្តីថ្លែងការណ៍គោលនយោបាយទៅសភា ដើម្បីសម្រាលបន្ទុកការចំណាយរបស់ពលរដ្ឋ ព្រមទាំងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច (ការផលិត និងការដឹកជញ្ជូន) ។Gas station | AveAsia

លោក Chulphan Amornwiwat អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ពីយុទ្ធសាស្ត្របញ្ចុះតម្លៃប្រេងឥន្ធនៈ ដូចខាងក្រោមនេះ ៖
១-បញ្ចុះតម្លៃប្រេងម៉ាស៊ូតភ្លាមៗតាមរយៈយុទ្ធសាស្ត្រការកាត់បន្ថយពន្ធគយ
២-នៅដំណាក់កាលបន្ទាប់ លោកនឹងប្រញាប់ពិភាក្សាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធអំពីវិធីកែសម្រួលតម្លៃ និងការបង់ពន្ធ ដើម្បីឱ្យតម្លៃថាមពលធ្លាក់ចុះប្រកបដោយនិរន្តរភាព
៣-ចំណែកតម្លៃប្រេងសាំងនឹងធ្វើការពិចារណាជួយទូទាត់ទៅតាមក្រុម ។Knot a problem: Thai capital tackles overhead street cables | The Straits  Times

លោក Chulphan Amornwiwat បន្តថា ការបញ្ចុះតម្លៃអគ្គិសនីភ្លាមៗនៅប្រទេសថៃ លោកនឹងប្រើប្រាស់យុទ្ធសាស្ត្រការពន្យារពេលសងបំណុលទៅអាជ្ញាធរអគ្គិសនីសិន ក្នុងអំឡុងពេលការចំណាយដើមទុនអគ្គិសនីនៅតែខ្ពស់ ដើម្បីកាត់បន្ថយបន្ទុកដែលធ្វើឱ្យតម្លៃអគ្គិសនីកាន់តែខ្ពស់ ៕ ប្រភព ៖ Mono News